Khmer Sausage in

សាច់ក្រកអាំងចង្កាក់ពីរ ល្បីពីកំពង់ចាមមកដល់ភ្នំពេញ

តោះ! ថ្ងៃនេះមកប្ដូររសជាតិជាមួយ FoodBuzz ម្ដង! កុំឲ្យញ៉ាំតែម្ហូបបរទេសតាមភោជនីយដ្ឋានទំនើបដដែលៗពេក។ សាកមកញុំម្ហូបបែបខ្មែរវិញ!   ហតដកអីញ៉ាំញយដងពេលគឺថាគ្រាន់តែឃើញទ្រលាន់មែនទេ? បើអញ្ចឹងសាកមកភ្លក្សសាច់ក្រកបែបខ្មែរពិតៗ ធ្វើថ្មីៗ ហាលថ្ងៃហើយយកមកអាំងឡើលឈ្ងុយពេញច្រមុះម្ដងនេះមើល ព្រោះលឺថាដូចល្បីតាំងពីខេត្តកំពង់ចាម ធ្លាប់លក់ពីឆ្នាំ១៩៨៤ មកម្ល៉េះរហូតដល់លើកទីតាំងមកបើកថ្មីនៅភ្នំពេញ។   សំរាប់អ្នករស់នៅខេត្តកំពង់ចាម គ្រាន់តែលឺពាក្យថា “សាច់ក្រករោងចក្រ” ឬ “ហាងម្លប់អំពិល”  គឺប្រាកដជាស្គាល់តែម្ដង ហើយអ្នកភ្នំពេញមួយចំនួនដែលធ្លាប់ញ៉ាំក៏ប្រហែលជាស្គាល់ដែរ។ សាច់ក្រកកំពង់ចាម ដោតចង្កាក់ពីរនេះពិសេសត្រង់ថា ដោតចង្កាក់ពីរអញ្ចឹង ពេលអាំងគឺមានភាពងាយស្រួលក្នុងការត្រលប់ដូច្នេះគឺសាច់ក្រកមួយគ្រាប់ៗគឺឆ្អិនស្មើគ្នា ឆ្ងាញ់តែម្ដង។ ហើយបើនិយាយពីរសជាតិវិញ សាច់ក្រកនេះគឺត្រូវម៉ាច់តែម្ដងសំរាប់អ្នកចូលចិត្តញ៉ាំសាច់ជ្រូកក៏បាន សាច់គោក៏បានដែរ ព្រោះសាច់ក្រកនេះគឺលាយទាំងសាច់ជ្រូក នឹងសាច់គោចូលគ្នា ហើយមិនសូវមានលាយខ្លាញ់ចូលទេ និយាយទៅរសជាតិមិនងាយទ្រលាន់ទេ!   អូ៎! ហើយបើថាញ៉ាំសាច់ក្រកអាំងចង្កាក់ពីរនេះមិនទាន់ឆ្អែតទេ ហើយចង់ញ៉ាំម្ហូបបន្ថែមទៀត ដូចជាជាស៊ុបក្រចកជើងគោ ពោះគោទឹកប្រហុក គោឡើងភ្នំអីក៏មានដែរ! ធានាថាឆ្ងាញ់ហើយតម្លៃសមរម្យទៀត! ទីតាំង៖ ផ្ទះលេខ62D ផ្លូវលេខ221 សង្កាត់ផ្សារដេប៉ូ III ខណ្ឌទួលគោក ក្រោយ Chillin’… Read More