khmer-thai restaurant in

ជូរហឹរៗ ចាប់មាត់ជាមួយផាត់ថៃទាំង 9 កន្លែងក្នុងរាជធានីភ្នំពេញ

ប្រិយមិត្តទាំងអស់គ្នាដែលចូលចិត្តម្ហូបថៃប្រហែលជាស្គាល់ម្ហូប ថៃភាគច្រើនដូចជា បុកល្ហុង តុងយ៉ាំ  សម្ល​ខ្ទិះ​គ្រឿង​ខៀវ … ប៉ុន្តែមុខម្ហូបថៃមួយប្រភេទទៀតដែលល្បី ហើយក៏ជាម្ហូបប្រចាំស្រុកនៅប្រទេសថៃដែរនោះគឺ ផាត់ថៃ​ ដែលធ្លាប់លឺជារឿយៗហើយនោះអី។ ផាត់ថៃ​ ជាប្រភេទគុយទាវឆា មានប្រភពមកពីប្រទេសថៃ ល្បីនឹងរសជាតិឆ្ងាញ់ ជាពិសេសសម្រាប់អ្នកចូលចិត្តញ៉ាំជូរហឹរ ប្រាកដជាពេញចិត្តនឹងរសជាតិផាត់ថៃដែលអាចបន្ថែមគ្រឿងបានខ្លួនឯងជាមួយក្រូចឆ្មារ និងម្ទេសទៀតតែម្ដង។ ចង់ដឹងថាញ៉ាំនៅណាឆ្ងាញ់ FoodBuzz ណែនាំឲ្យមកសាកនៅហាងទាំងនេះបាន។ #1 ភោជនីយដ្ឋាន De Map ភោជនីយដ្ឋាន De Map នេះត្រូវបានណែនាំដោយស្ថានទូតប្រទេសថៃផ្ទាល់តែម្ដង ដោយមានប្រភពមកពីខេត្តចាន់បុរី ដែលមានលក់នូវម្ហូបថៃចំៗ និងមានផ្ដល់នូវម្ហូបថៃជាច្រើនប្រភេទ។ ផាត់ថៃនៅទីនេះត្រូវបានណែនាំឲ្យញ៉ាំបែបហឹរ ប៉ុន្តែបើសិនជាមិនចេះញ៉ាំហឹរ ក៏អាចឆ្ងាញ់មាត់ជាមួយផាត់ថៃរសជាតិមិនសូវហឹរបានដែរ។ ទីតាំង៖ ផ្ទះលេខ 42 ផ្លូវ 310 សង្កាត់បឹងកេងកងទី 1 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  តម្លៃ៖ 3$ សម្រាប់ផាត់ថៃ #2 Black… Read More

ទាំងសេវាកម្មល្អ​ ទាំងរសជាតិឆ្ងាញ់​​ មាននៅភោជនីយដ្ឋានម្ហូបខ្មែរ​និងថៃមួយនៅម្តុំទួលគោក ​តោះមកស្គាល់តិចមើល!​​

ភោជនីយដ្ឋានល្មុតទុំមានទីតាំងស្ថិតនៅខណ្ឌទួលគោក។ ល្មុតទុំជាភោជនីយដ្ឋានធំមួយដែលមានការតុបតែងយ៉ាងច្រើនស្អាតប្លែកបែបប្រពៃណីខ្មែរ។ ការតុបតែងបែបប្រពៃណីខ្មែរនេះនឹងផ្តល់អោយអ្នកនូវបទពិសោធន៏មួយដ៏ល្អនិងប្រកបដោយផាសុខភាព។ នៅទីនេះមានលក់នូវម្ហូបខ្មែរគ្រប់មុខ និង ម្ហូបថៃជាច្រើនមុខសំរាប់បំរើដល់អតិថិជនពេលថ្ងៃត្រង់និងពេលល្ងាច។ គ្រប់ម្ហូបនៅទីនេះមិនថាម្ហូបខ្មែររឺថៃ សុទ្ធតែត្រូវបានចំអិនដោយមេចុងភៅដែលមានស្នាដៃនិងបទពិសោធន៏យូរឆ្នាំ ចឹងហើយទាំងរសជាតិ ទាំងការរៀបចំ ទាំងសេវាកម្មមិនខុសពីក្នុងសណ្ឋាគារលំដាប់ផ្កាយ5ប៉ុន្មានទេ។ សរសេរអត្ថបទនេះបណ្តើរនឹងឃើញដល់ ទឹកគ្រឿងបន្លែគ្រប់មុខ និងអាម៉ុកសាច់ត្រីដូងខ្ចីទៀតហើយព្រោះថារសជាតិវាឆ្ងាញ់បែបរសជាតិដើមហើយក្លិនវិញឈ្ងុយជាប់ច្រមុះតែម្តង។ មិនមែនតែ 2 មុខនឹងទេណាដែលមានរសជាតិឈ្ងុយឆ្ងាញ់បែបនេះ គឺថាគ្រប់មុខតែម្តងទាំងម្ហូបខ្មែរនិងថៃ។ បន្ថែមពីលើនេះ នៅភោជនីយដ្ឋានល្មុតទុំក៏មានការប្រគុំតន្រ្តីកំដរបរិយាកាសសំរាប់អាហារពេលល្ងាច ហើយកាន់តែពិសេសទៅទៀតនោះល្មុតទុំក៏មានទទួលរៀបចំពិធីខួបកំណើត កម្មវិធីជប់លៀង និងសិក្ខាសាលាផ្សេងៗក្នុងបន្ទប់វីអាយភីផងដែរ។ ទាំងសេវាកម្ម ទាំងគុណភាព ទាំងបរិយាកាស សំរាប់អ្នកចូលចិត្តគាំទ្រម្ហូបខ្មែរយើង ភោជនីយដ្ឋានល្មុតទុំពិតជាមិនខុសបំណងទេសំរាប់លោកអ្នក។ ចាប់បើកពីម៉ោង: 9:30 ព្រឹក ដល់ 10:30 យប់ តំលៃ: ចាប់ពី 12000 រៀលឡើងទៅ ទីតាំង: ផ្ទះលេខ 26 ផ្លូវលេខ606 ខណ្ឌទួលគោក ភ្នំពេញ | Googlemap