khmer in

កន្លែងណាខ្លះ ដែលអាចញ៉ាំអាម៉ុកម្ហូបប្រចាំរបស់ខ្មែរដ៏ឈ្ងុយឆ្ងាញ់បាន?

ក្រៅពីប្រហុក ប្រហែលជាអាម៉ុកហើយដែលជាម្ហូបអាហារប្រចាំប្រទេសកម្ពុជា អ្នកណាក៏ស្គាល់ និងជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។ អាម៉ុកជាអាហារដែលមានក្លិនឈ្ងុយចេញពីសាច់ត្រី ខ្ទិះដូង និងគ្រឿងជាច្រើនផ្សេងទៀត ដោយគ្រាន់តែធុំក្លិនក៏ចង់ភ្លក្សដែរ។ បើទំនងអញ្ចឹង គួរតែទៅញ៉ាំនៅទីណា? FoodBuzz នឹងណែនាំ 5 កន្លែងដែលមានចម្អិនអាម៉ុកយ៉ាងឈ្ងុយឆ្ងាញ់។ (លេខរៀងមិនតាមលំដាប់) #1 ភោជនីយដ្ឋានមាតុភូមិ ភោជនីយដ្ឋានមាតុភូមិ គឺជាភោជនីយដ្ឋានមួយដែលបម្រើជូនអតិថិជននូវជម្រើសអាហារបែបខ្មែរជាច្រើនប្រភេទ ហើយវាក៏ជាភោជនីយដ្ឋានដ៏ល្បីឈ្មោះមួយផងដែរ ដោយសារតែគុណភាពរបស់អាហារនៅក្នុងហាងមួយនេះ។ ប្រសិនបើអ្នកកំពុងស្វែងរកអាម៉ុកដែលឆ្ងាញ់ពិសារ យើងសូមណែនាំជាមួយភោជនីយដ្ឋាននេះ។ មកទីនេះ អ្នកនឹងមិនខកចិត្តទេ ព្រោះអ្នកនឹងរីករាយជាមួយអាហារដ៏ឆ្ងាញ់ និងតន្ត្រីបុរាណដ៏ពិរោះនៅទីនេះផងដែរ។ តម្លៃ៖ 10,000 រៀល ឬ 2.50 ដុល្លារ ម៉ោង៖ 10:30AM – 20:30PM ទីតាំង៖ ផ្លូវលេខ 360, ជិតសកលវិទ្យាល័យប៊ែលធី, សង្កាត់បឹងកេងកង 3 ខណ្ឌចំការមន រាជធានីភ្នំពេញ | Googlemap  #2 ភោជនីយដ្ឋានកប្បាស… Read More

ស្រឡាញ់ម្ហូបខ្មែរ ចង់អង្គុយញ៉ាំក្នុងបរិយាកាសបែបខ្មែរបុរាណ 9 កន្លែងនេះនឹងត្រូវចិត្តអ្នក!

តើអាហារប្រភេទណាដែលជាអាហារឆ្ងាញ់ជាងគេនៅក្នុងប្រទេសកម្ពុជា? ច្បាស់ណាស់ថាជាអាហារខ្មែរយើងព្រោះម្ហូបត្រូវបានផ្សំគ្រឿង ជាមួយបន្លែនិងសាច់ជាច្រើនប្រភេទធ្វើឲ្យមុខម្ហូបមួយមុខៗឈ្ងុយ ហើយឆ្ងាញ់ជាប់មាត់។ នៅថ្ងៃទីនេះ ក្រុមការងារ FoodBuzz មានភោជនីយដ្ឋានចំនួន 9 ដែលមានបម្រើម្ហូបអាហារខ្មែរ។ (លេខរៀងមិនតាមលំដាប់) #1 ផ្កាស្លារ ផ្កាស្លារគឺជាភោជនីយដ្ឋានដែលមានម្ហូបខ្មែរជាច្រើនមុខដូចជាអាម៉ុកសាច់ត្រីដែលជាម្ហូបល្បីប្រចាំប្រទេសខ្មែរតែម្ដង។ ក្រៅពីភាពល្បីល្បាញខាងអាហារខ្មែរពួកគេក៏បានទទួលបានការកោតសរសើរទៅលើស្រាក្រឡុករបស់ពួកគេផងដែរ។ អញ្ចឹង ញ៉ាំអាហារខ្មែរ លំហែរអារម្មណ៍ជាមួយស្រាក្រឡុកនៅទីនេះតែម្ដងទៅ។ ទីតាំង៖ ផ្ទះលេខ 15 ផ្លូវលេខ 240 កែងផ្លូវលេខ 19 សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap  ម៉ោងធ្វេីការ៖ 7AM – 10PM ទំនាក់ទំនង៖ 023 990 652 #2 ខ្មែរសូរិន ខ្មែរសូរិនគឺជាភោជនីយដ្ឋានមួយដែលមានបម្រើម្ហូបខ្មែរថៃ។ តែអាម៉ុកសាច់ត្រីនៅទីនេះក៏មិនចាញ់ហាងដទៃ។ បើនិយាយពីការតុបតែងវិញ គឺស្រស់ស្អាតទៅតាមបែបខ្មែរបុរាណ មិនតែប៉ុណ្ណោះអាចញ៉ាំអាហារដូចនៅក្នុងសួនដែលត្រូវរៀបចំយ៉ាងស្អាតប្លែកភ្នែកជាមួយនឹងធម្មជាតិទៀតផង។ ភ្លេចប្រាប់ថាមានម្ហូបខ្មែរច្រើនមុខណាស់ សុទ្ធតែឆ្ងាញ់ៗ មិនមែនមានតែអាម៉ុកមួយនោះទេ ឆាក្ដៅកង្កែបក៏មាន ត្រីចៀនស្វាយខ្ចី… Read More

ឆ្ងាញ់ប្លែក “បបរលតជើងជ្រូកសាច់ 4 មុខក្នុងចានតែមួយ” មុខម្ហូបថ្មីពិសេសពីផាកកាហ្វេ

បើចង់ញ៉ាំអាហារមិនមានប៊ីចេង ល្អសម្រាប់សុខភាព ច្បាស់ជាទៅផាកកាហ្វេហើយមែនទេ? ព្រោះថាផាកកាហ្វេល្បីល្បាញជាមួយមុខម្ហូបឆ្ងាញ់គ្រប់មុខដោយមិនប្រើប្រាស់ប៊ីចេងទាល់តែសោះ។ មិនតែប៉ុណ្ណោះ ផាកកាហ្វេតែងតែមានមុខម្ហូបថ្មីៗជារឿយៗ ដើម្បីតំរូវការរបស់អតិជនរបស់ខ្លួន។ តើថ្ងៃនេះមានអ្វីពិសេសពីផាកកាហ្វេ? ដោយមានការស្នើពីអតិថិជនយ៉ាងច្រើន ផាកកាហ្វេបានចេញនូវមុខម្ហូបថ្មីមួយមុខពិសេសសម្រាប់ខែកញ្ញានេះតែម្ដង នោះគឺបបរលតជើងជ្រូក និងឆុតបបរលតជើងជ្រូក។ បើតាមការបង្ហើបអោយដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេថាម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្នាជាមួយគ្រឿងទេសផ្សេងៗសម្រាប់ទឹកស៊ុបរបស់បបរលតនេះមានរសជាតិឈ្ងុយឆ្ងាញ់ មិនតែប៉ុណ្ណោះគ្រឿងផ្សំដូចជា ជើងជ្រូក, សាច់ជ្រូកចិញ្ច្រាំគឺជាជ្រូកស្រែដែលចិញ្ចឹមបែបលក្ខណៈគ្រួសារនៅខេត្តតាកែវ បាក់សៀប(ប្រហិតសាច់ជ្រូក)វិញ គឺបានផលិតឡើងប្រកបដោយអនាម័យ តាមស្តង់ខ្ពស់ ប្រហិតត្រីត្រូវបានជ្រើសរើសយកប្រហិតសាច់ត្រីលេខ១ កោសស្រស់ៗយកទៅចៀនភ្លាមៗ ដាក់ចូលរួមគ្នាជាមួយផ្កាគូរឆាយ ការ៉ុត គល់់ស្លឹកខ្ទឹមក្នុងចានតែមួយស្រោចទឹកស៊ុបក្តៅៗ ហុយៗជូនប្រិយមិត្តជាពិសេសតែម្ដង។ តោះ ចាំកាល បានញ៉ាំទាំងបបរលតជើងជ្រូកគ្មានប៊ីចេងពិសេស ទាំងកាហ្វេឈ្ងុយឆ្ងាញ់ដែលឆុងតាមបែបខ្មែរបុរាណនៅផាកកាហ្វេទៀត!

ចង់ញ៉ាំម្ហូបខ្មែរតែមិនដឹងទៅណា កុំភ្លេចមកសាកនៅហាងក្រវាញ

ចូលចិត្តញ៉ាំម្ហូបខ្មែរ តែមិនងាយស្រួលទេមែនទេក្នុងការស្វែងរកភោជនីយដ្ឋានម្ហូបខ្មែររសជាតិដើម? នៅឯប៉ែកខាងកើតនៃផ្សារទួលទំពូងមានភោជនីយដ្ឋានខ្មែរមួយកន្លែងដែលនឹងធ្វើឲ្យប្រិយមិត្តជាប់ចិត្តដូចក្រុមការងារ FoodBuzz ចឹង នោះគឺភោជនីយដ្ឋានក្រវាញ។ ភោជនីយដ្ឋានក្រវាញមាន 2 សាខា ដែលសាខាដំបូងនោះបង្កើតកាលពី 2 ឆ្នាំមុននៅលើផ្លូវសុធារស។ ភោជនីយដ្ឋានក្រវាញជាភោជនីយដ្ឋានបែបខ្មែរសុទ្ធសាធ សូម្បីតែការតុបតែងក្នុង និងក្រៅហាងគឺតាមបែបខ្មែរបុរាណទាំងអស់ដែលធ្វើឲ្យមានភាពទាក់ទាញអារម្មណ៍ប្លែកភ្នែកមែនទែន។ មិនត្រឹមតែការតុបតែងនោះទេបែបខ្មែរបុរាណ សូម្បីតែអាហារក៏ជារសជាតិដើមរបស់ម្ហូបខ្មែរផងដែរ។ ម្ហូបខ្មែរល្បីៗដូចជា អាម៉ុកត្រី នំបញ្ចុក ណែមត្រី បុកល្ហុង ត្រីបំពង អាចរកបាននៅទីនេះទាំងអស់ ហើយរសជាតិក៏ម៉ាអ៊ែមដែរ ព្រោះថាបន្លែ សាច់ និងគ្រឿងផ្សំនានាសុទ្ធតែទិញពីផ្សារបន្លែស្រស់ៗ មិនតែប៉ុណ្ណោះពួកគេមានសួនបន្លែធម្មជាតិផ្ទាល់ខ្លួនទៀតផង ធ្វើឲ្យអាហារកាន់តែមានឱជារស។ FoodBuzz ធានាថាអាម៉ុកត្រីនៅទីនេះ មិនអាចរកបាននៅកន្លែងផ្សេងទេ ព្រោះថារសជាតិត្រីទឹកសាបស្រស់ៗ ស៊ីគ្នាជាមួយខ្ទិះដូង និងគ្រឿងទេសដាក់ខ្ចប់ស្លឹកឈូក ជាពិសេសនោះជាមួយការប៉ិនប្រសប់របស់ចុងភៅភោជនីយដ្ឋានធ្វើឲ្យអាម៉ុកត្រីមួយចាននេះទាំងឆ្ងាញ់ ទាំងឈ្ងុយ។ នំបញ្ចុកនៅទីនេះវិញ មិនសរសើរមិនបាន។ រសជាតិទឹកសម្លរណាំយ៉ាមានឱជារសឆ្ងាញ់សមល្មមមិនហិរ មិនប្រៃ ដោយសាររសជាតិម្ទេសគ្រឿង និងសាច់ត្រីស៊ីគ្នាល្អមែនទែន ហើយបើដាក់ថែមអន្លក់ទៀត អ្នកនឹងមានអារម្មណ៍ចង់ថែមមួយចានទៀត។ ចំណែកឯណែមត្រីវិញ ធ្វើពីសាច់ត្រីផាត់ ដូងអាំង ស្បែកជ្រូក… Read More

Le Garden: មុខម្ហូបកាន់តែច្រើនជាងមុន និងការថែមជូនពិសេស

FoodBuzz ធ្លាប់ចុះផ្សាយអំពីភោជនីយដ្ឋានថ្មីបែបទំនើបនៅម្ដុំទួលគោកនេះម្ដងរួចទៅហើយ ប៉ុន្ដែថ្ងៃនេះ FoodBuzz មកម្ដងទៀតព្រោះថាទាន់ឱកាសពិសេសស្របពលដែល Le Garden ទើបតែបន្ថែមមុខម្ហូបថ្មីយ៉ាងច្រើនមុខដែលមានទាំងអាហារពេលព្រឹកបែប មី គុយទាវ និងម្ហូបកុម្ម៉ង់បែបឆា និង សម្លរផ្សេងក៏មានដែរ។ ចង់ដឹងថាមានអីខ្លះអត់? តោះមកមើលទាំងអស់គ្នា! សំរាប់ផ្នែកអាហារពេលព្រឹក Le Garden បានបន្ថែមអាហារយ៉ាងច្រើនមុខដូចជា គុយទាវប្រហិតសាច់គោ គុយទាវសាច់ផាកឡូវ គុយទាវគ្រឿងសមុទ្រ គុយទាវភ្នំពេញ គុយទាវតុងយ៉ាំ គុយទាវខគោ ហើយក៏មានជាបាយភ្លៅមាន់ បាយទាខ្វៃ បាយសាច់លាយ 2 ឬ 3 ហើយក៏មានជាប្រភេទមីគោកផ្សេងៗ និងបបរគ្រឿង បបរទាខ្វៃ និងបបរគ្រឿងសមុទ្រអីផងដែរ។ បើនិយាយអំពីមុខម្ហូបសំរាប់ពេលថ្ងៃត្រង់វិញក៏មិនខ្វះម្ហូបឆ្ងាញ់ដែរទាំង ម្ហូបបែបថៃ វៀតណាម ចិនអីក៏មាន បែបខ្មែរក៏មិនខ្វះ ដូចជា ឆាសាច់ជ្រូកចញ្រ្ចាំម្រះព្រៅ ឆាឆ្អឹងជំនីជ្រូកជូរអែម សម្លរតុងយ៉ាំគ្រឿងសមុទ្រ សម្លរការីសាច់មាន់ សម្លរម្ជូរយួនសាច់ត្រី សម្លរម្រះ សម្លរម្ជូរពងត្រី ឬ ក៏សម្លរកកូរអីក៏មានដែ។… Read More

3 ហាងសម្ពោធក្នុងពេលតែមួយ បញ្ចុះតម្លៃព្រមគ្នា

Saki Suki & BBQ ជាភោជនីយដ្ឋានមួយដែលផ្តល់ជូននូវស៊ុបស៊ូគីនិងប៊ីប៊ីឃ្យូដែលត្រូវបានគេចាត់ទុកថាជាម្ហូបអាហារដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ ចំណែកភោជនីយដ្ឋាន Mega គឺជាភោជនីយដ្ឋានមួយដែលផ្តល់ជូននូវអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ជាមួយនឹងបន្លែស្រស់ៗ។ ឥឡូវនេះភោជនីយដ្ឋានទាំងពីរមានកម្មវិធីអបអរសាទរចំពោះការបើកសម្ពោធសាខាដំបូងរបស់ខ្លួននៅទួលគោក ស្របនឹងហាងកាហ្វេ Gloria Jean’s សាខាសាលាបឋមសិក្សាទួលគោក ជាមួយនឹងការបញ្ចុះតម្លៃពិសេសមានដូចជា៖ – បញ្ចុះ 20% សម្រាប់ម្ហូបគ្រប់មុខនៅក្នុងភោជនីយដ្ឋាន Saki Suki & BBQ និង Mega Restaurant ចាប់ពីថ្ងៃទី 3 ដល់ 9 ខែមិថុនាឆ្នាំ 2018 – ត្រឹមតែ 2 ដុល្លាសម្រាប់ភេសជ្ជៈគ្រប់ប្រភេទទាំងអស់នៅហាងកាហ្វេ Gloria Jean’s ចាប់ពីថ្ងៃទី 3 ដល់ 6 ខែមិថុនាឆ្នាំ 2018 ទីតាំង៖ អគារលេខ22 ផ្លូវលេខ289 សង្កាត់បឹងកក់1 ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក) |… Read More

ធ្លាប់លឺពីមុខម្ហូប ខ្នប់ប្រហុកបាត់ដំបងទេ? អាចទៅសាកផ្ទះអ្នកបាត់ដំបងសាខាទួលគោកបាន

បើចង់ញ៉ាំម្ហូបបែបអ្នកស្រុកបាត់ដំបងអី ប្រិយមិត្ត FoodBuzz អាចទៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកបាន។ នៅទីនេះមានម្ហូបជាច្រើនមុខដូចជា សម្លរម្ជូរត្រកួនពងត្រី ឆាឆ្អឹងជំនីជ្រូកជូរអែម ត្រីដុត មាន់ដុត បុកមាន់ បុកត្រីឆ្អើរ អាម៉ុកខ្យង និងអាហារច្រើនមុខទៀតដែលសុទ្ធតែជាម្ហូបខ្មែរសុទ្ធសាធ មិនងាយបានញ៉ាំរាល់ថ្ងៃទេ។ ចំណែកឯបាយមាន 2 ប្រភេទគឺ បាយស និងបាយអង្ករសំរូប។ ពិសេសជាងនេះទៅទៀត ផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកទើបតែថែមមុខម្ហូបថ្មីមួយទៀតគឺ ខ្នប់ប្រហុកបាត់ដំបង ដែលក្នុងនោះមានគ្រឿងផ្សំពិសេសៗជាច្រើន ហើយវារឹតតែឆ្ងាញ់ពេលផ្ទាប់ជាមួយនឹងអន្លក់ស្រស់ៗ។ ម្ហូបទាំងអស់សុទ្ធតែដាក់នៅក្នុងឆ្នាំងដី និងកញ្ច្រែងដែលមើលទៅដូចយើងញ៉ាំម្ហូបនៅសម័យបុរាណអញ្ចឹង។ ក្រៅពីតុអាហារ នៅទីនេះមានតូបអង្គុយញ៉ាំអាហារទៀតផងបន្ថែមបរិយាកាសកាន់តែពិសេស រីឯចុងភៅវិញ គឺជាអ្នកបាត់ដំបងពិតៗ។ អាហារថ្ងៃត្រង់ដូចជា ម្ហូប បាយ សម្លរ មានតែនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកតែប៉ុណ្ណោះ។ រីឯពេលល្ងាចមានលក់បន្ថែមនូវឈុតសាច់អាំង និងស៊ុប។ អញ្ចឹងណាត់គ្នាបាយថ្ងៃនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកហ្មងទៅ! ទីតាំង:ផ្ទះលេខ 8 ផ្លូវ 548 សង្កាត់បឹងកក់1 ខណ្ឌទួលគោក ភ្នំពេញ (ក្រោយសាលាទួលគោក) | GoogleMap តម្លៃ: ចាប់ពី… Read More

Century 9 ហាងអឺរ៉ុបបើកថ្មីតែមានគោលបំណងផ្សព្វផ្សាយម្ហូបខ្មែរ

Century 9 ជាហាងមួយទើបនឹងបើកនៅម្ដុំទូលទំពូង ដែលជាភោជនីយដ្ឋានទំនើបនិងមានលក់ម្ហូបរបៀបខ្មែរនិងបរទេស។ នៅក្នុងផ្ទះមួយដែលមានការរចនាស្រស់ស្អាត ហាងនេះមានលក់ម្ហូបច្រើនមុខដែលមានទាំងអាហារសម្រន់និងអាហារគោល។ ឈ្មោះ Century 9 គឺសម្រាប់រំលឹកដល់អាណាចក្រខ្មែរដ៏រុងរឿងកាលពីសតវត្សទី៩។ ហាងនេះក៏ដាក់ឈ្មោះឲ្យខ្លួនឯងថា “Inspired Eatery” ដើម្បីផ្សព្វផ្សាយពីម្ហូបខ្មែរដែលមានប្រវត្តិមកជាយូរលង់ និងដើម្បីជំរុញឲ្យហាងក៏ដូចជាអ្នកដទៃស្វែងរកអ្វីដែលថ្មីនៅក្នុងវិស័យម្ហូបអាហារខ្មែរនេះ។   លើសពីនេះ មេចុងភៅដ៏សង្ហារដែលមានឈ្មោះ Michael ក៏កំពុងតែនឹងបណ្ដុះបណ្ដាលចុងភៅខ្មែរដើម្បីឲ្យពួកគេមានសមត្ថភាពបន្ថែមសម្រាប់ពេលអនាគតក្នុងវិស័យអាហារនេះផងដែរ។ ដោយមិនចាំយូរ ពួកយើងក៏បានទៅសាកនៅ Century 9 ជាមួយមុខម្ហូបប្រចាំហាងទាំង៤របស់គេ៖ ទីមួយគឺ Grilled Pork Ribs with Crispy Potato Tots ដែល Century 9 បានរួមបញ្ចូលឆ្អឹងជំនីជ្រូកអាំងបែបខ្មែរជាមួយនឹងដុំដំឡូងបារាំងតូចៗក្នុងចានតែមួយ។ ជាមួយនឹងគ្រឿងផ្សំបែបខ្មែរ ឆ្អឹងជំនីមានក្លិនប្រហើរបែបគល់ស្លឹកគ្រៃ ដែលសាកសមបំផុងជាមួយនឹងដុំដំឡូងតូចៗដែលមានរសជាតិផ្អែម។ បន្ទាប់មកនោះគឺ Sweet and Sour Mango Salad ខុសប្លែកពីសាឡាដដទៃដែលយើងធ្លាប់សាក សាឡាដមួយចានធំនេះមានលាយស្វាយខ្ចីនិងទឹកស្រូបសាឡាដដែលមានរសជាតិជូរ ប៉ុន្តែក៏មានលាយជាមួយនឹងចំណិតស្វាយទុំដែលមានរសជាតិផ្អែមដើម្បីឲ្យមានលំនឹងរសជាតិ។ ក្រៅពីមានបន្លែ… Read More

ប្រជុំអាហារពី 25 ខេត្តក្រុងក្នុងកន្លែងតែមួយនៅ NagaWorld

ជិតចូលឆ្នាំខ្មែរហើយ ប្រសិនបើប្រិយមិត្តចង់ញុំាម្ហូបខ្មែរដែលមកពីច្រើនតំបន់ជុំវិញព្រះរាជាណាចក្រកម្ពុជា FoodBuzz សូមណែនាំឲ្យទៅញុំានៅ NagaWorld ណា! ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ NagaWorld បានរៀបចំអាហារប៊ុហ្វេដែលជាបណ្តុំប្រជុំអាហារមកពី 25 ខេត្តក្រុងជុំវិញប្រទេសកម្ពុជា ជាមួយនឹងរសជាតិខ្មែរពិតៗ ដោយសារតែរូបមន្តការផ្សំគ្រឿងដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់របស់បងប្អូនប្រជាជនខ្មែរនៅគ្រប់ទិសទី បូកផ្សំនឹងគ្រឿងផ្សំលំដាប់កំពូល និងចំអិនដោយក្រុមចុងភៅដែលប៉ិនប្រសព្វ។ ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច មាននៅភោជនីយដ្ឋាន Pangea។ នៅទីនេះ លោកអ្នកអាចទស្សនាការសម្តែងរបាំអប្សរាបណ្តើរ និង ទទួលទាននូវមុខម្ហូបដែលមានផាសុកភាពបណ្តើរ។ ក្នុងពេលដំណាលគ្នានេះ ពួកគេក៏មានម្ហូបខ្មែរ និងបង្អែម តម្លៃចាប់ពី ៤ ដុល្លារនៅភោជនីយដ្ឋាន Indochine វិមានស៊ីធីវ៉ក និង Golden Bowl។ សម្រាប់ប្រភេទញាំ លោកអ្នកអាចទទួលទាននូវ ញំាសាច់មាន់ខេត្តត្បូងឃ្មុំ ញាំខ្យងខេត្តព្រៃវែង និង ញាំគ្រឿងសមុទ្រខេត្តព្រះសីហនុ។ ទោះបីជាម្ហូបទាំង 3 មុខនេះញាំដូចគ្នាបែប ប៉ុន្តែកម្រិតជូរហិរមានភាពខុសគ្នា និង រសជាតិប្លែកឆ្ញាញ់បែបផ្សេងៗពីគ្នា។ ក្រៅពីខេត្តទាំងនេះ ខេត្តផ្សេងៗមានមុខម្ហូបដូចជា មាន់ដុតខេត្តកំពង់ស្ពឺ លៀសសមុទ្រដុតគ្រឿងខេត្តព្រះសីហនុ ឆាខ្យងខេត្តបន្ទាយមានជ័យ… Read More

ចង់ញុំាសម្លរខ្មែរបែបស្រុកស្រែនៅភ្នំពេញ ទៅហាងមាតុភូមិ

រកកន្លែងញុំាសម្លរខ្មែរច្រើនប្រភេទនៅភ្នំពេញពិបាកណាស់មែនទេ? អស់បារម្ភហើយ នៅមាតុភូមិ លោកអ្នកអាចកុម្ម៉ងញុំានូវម្ហូបខ្មែរជាច្រើនមុខ។ ភោជនីយដ្ឋាន មាតុភូមិ មានបម្រើអាហារប្រភេទជាសម្លរខ្មែរទាំង 3 ពេលទាំង ព្រឹក ថ្ងៃ និង ពេលល្ងាច។ អ្វីដែលពិសេសនៅ មាតុភូមិ គឺបញ្ជីអាហារដែលមាននូវសម្លរជាច្រើនមុខដូចជា ប្រហុក សម្លរកកូរ សម្លរម្ជូរ ទឹកគ្រឿង ត្រីអាំង និង សម្លរជាច្រើនមុខទៀត ដែលលោកអ្នកអាចធ្វើការកុម៉្មងញុំាបានតាមតម្រូវការ។ សម្រាប់បាយវិញ លោកអ្នកអាចជ្រើសរើសបានរវាង បាយអង្ករសម្រូប និង អង្ករសធម្មតា។ ហើយក្រោយញុំា លោកអ្នកក៏អាចញុំានូវបង្អែមដើម្បីលាងមាត់ ដោយអាចជ្រើសរើសបានពីបញ្ជីអាហាររបស់ពួកគេ។ កុំភ្លេចណា បើចង់ញុំាសម្លរខ្មែរឆ្ងាញ់ហើយមានផាសុកភាព កុំភ្លេច មាតុភូមិ។ តម្លៃ៖ ចាប់ពី 10,000៛ ឡើងទៅសម្រាប់មួយមុខ ទីតាំង៖ សាខាផ្សារ TK ( អង់តែនទួលគោក) : #5Bផ្លូវ 337 សង្កាត់ បឹងកក់១… Read More

អាហារ 6 មុខដែលមិនគួររំលងនៅម្តុំផ្សារអូរឫស្សី

ម្តុំផ្សារអូរឫស្សីមានរបស់ញ៉ាំច្រើនណាស់ដែលឆ្លើយតបនឹងរសនិយមរបស់មនុស្សផ្សេងៗគ្នា។ កាលពីប៉ុន្មានសប្តាហ៌មុន FoodBuzz បានទៅសាកអាហារពេលរសៀលចំនួន6មុខនៅជុំវិញផ្សារអូរឫស្សី។ ចង់ដឹងថាមានអីខ្លះ? ចាំ FoodBuzz រៀបរាប់ម្តងមួយ ព្រមទាំងធ្វើការដាក់ពិន្ទុផងដែរ! #1 នំបញ្ចុកវៀតណាម នំបញ្ចុកវៀតណាមមួយចាននេះគឺសំរាប់មួយចម្អែតតែម្តង ដោយមានតៅហ៊ូចៀន សាច់ និងបន្លែ ហើយវាស៊ីគ្នាជាមួយនឹងទឹកកាពិលាយទឹកងាំង៉ូវដាក់ម្ទេសហឹរតិចៗ។ បើទៅថ្ងៃសៅរ៌ អាទិត្យ ដឹងតែមនុស្សច្រើនហើយព្រោះគាត់លក់រយ:ពេល15ឆ្នាំហើយ។ ចំពោះរសជាតិនំបញ្ចុកវៀតណាមនេះ FoodBuzz ឲ្យពិន្ទុ3/5។ ទីតាំង: ខាងជើងផ្សារអូរឫស្សី | Googlemap តម្លៃ: 6000៛ បើកម៉ោង: 7am-5pm #2 សាច់គោអាំង នៅទីនេះមានលក់សាច់គោអាំង កោះគោអាំង ថ្លើមគោអាំង និងពងទាកូនរយ:ពេល20ឆ្នាំហើយ។ ក្នុងមួយថ្ងៃៗ គេលក់អស់សាច់30kg និង ពងទាកូនដល់ទៅ300គ្រាប់ឯណោះ។ FoodBuzz បានភ្លក្សសាច់គោ កោះ និង ថ្លើមគោអាំងដែលគេអាំងឲ្យភ្លាមៗបន្ទាប់ពីកុម្មង់រួច ឃើញថាសាច់ប្រលាក់ល្មម ចូលជាតិឆ្ងាញ់ដូចគេល្បីមែន ហើយរឹតតែពិសេសពេលផ្ទាប់ជាមួយជ្រក់ និងនំបុ័ងប័រ។ បើនិយាយពីពិន្ទុវិញ… Read More

អាហារដ្ឋានជា Block នៅក្នុង Koi IFL ចាប់បើកដំណើរការហើយ

ប្រិយមិត្ត FoodBuzz នៅម្តុំ IFL ដឹងតែពេញចិត្តជាក់ជាមិនខានក្រោយអានអត្ថបទនេះ។ មានដឹងនៅថា Koi IFL បាននាំមកជូននូវ Block អាហារមួយទៀតហើយនៅក្នុង Koi តែម្តង។ អ្វីដែលនៅតែរក្សានោះគឺចំនួនហាង គុណភាពអាហារ និង អនាម័យ នៅតែមានកម្រិតខ្ពស់ជាមួយតម្លៃសមរម្យដដែល។ សាកសមបំផុតសម្រាប់អាហារពេលថ្ងៃត្រង់។ ឥឡូវនេះ យើងមកមើលទាំងអស់គ្នាថា តើនៅទីនេះមានលក់អ្វីខ្លះ ហើយមានហាងណាខ្លះចូលរួម? សុខមុំ ល្បីនៅម្តុំបាក់ទូកទៅដល់ K63 ហើយ ឥឡូវមកបើកសាខានៅក្នុង Koi IFL ទៀត! ចង់ញុំាមីខគោ មីតុងយុំា និង មីផ្សេងៗកុំភ្លេច សុខមុំ! Virgin Lady ញុំាគុយទាវ មី នៅទីនេះក៏មានដែរ មិនបាច់ទៅឆ្ងាយ! Mee Keav Pao Chen ប្រិយមិត្តអ្នកគាំទ្រ Block អាហារផ្សេងៗច្បាស់ជាដឹងពីមីគាវនេះហើយ ត្រូវទេ?… Read More