Kimchi Fried Rice in

មកសាក បាយឆាគឹមឈីពិសេស នៅផាកកាហ្វេម្តងមើល

សម្រាប់ខែមិថុនានេះ ផាកកាហ្វេបានចេញមុខម្ហូបថ្មីមួយទៀតគឺ បាយឆាគឹមឈីពិសេស ដែលផ្សំគ្រឿងយ៉ាងពិសេសធានាថាអ្នកដែលតែងនិយមចូលចិត្តគីមឈីប្រាកដជាចូលចិត្តជាមិនខាន។ បើតាមការបង្ហើបអោយដឹងពីផ្នែកចុងភៅប្រចាំផាកកាហ្វេថាម្ហូបថ្មីនេះបានផ្សំគ្រឿងយ៉ាងពិសេសដោយបញ្ចូលគ្រឿងទេសផ្សេងៗ មានដូចជា៖ សាច់បេនខេន, គឹមឈីល្អលេខមាន១, ផលិតដោយអនាម័យខ្ពស់, ពងមាន់កសិកម្មល្អលេខ១, សាឡាដស្រស់ៗចំរុះគ្នាដែលមានទឹកស៊ូសល្ង, សារ៉ាយសមុទ្រក្រៀម ពិសេសបាយដែលយកមកឆាជូនលោកអ្នកគឺជាបាយដាំពីអង្ករទន់ល្មើយរបស់បាត់ដំបងយើង រួមទាំងការចំអិនដោយយកចិត្តទុកដាក់ ជាមួយការលាយសម្អាតបន្លែជាមួយទឹកកំចាត់គីមី។ ផាកកាហ្វេគឺជាភោជនីយដ្ឋានប្រចាំប្រទេសកម្ពុជាដំបូងគេបង្អស់មួយ ដែលបំរើជូនអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់មានផាសុខភាព និង មិនប្រើប៊ីចេង ក្រៅពីនេះផាកកាហ្វេក៏បានយកចិត្តទុកដាក់ក្នុងការស្វែងរកផលិតផលអាហារដែលល្អសំរាប់សុខភាពផងដែរ។ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះនៅគ្រប់សាខាផាកកាហ្វេទាំង១២ នៅក្នុងរាជាធានីភ្នំពេញ ។ គួររំលឹកផងដែរថា ភោជនីយដ្ឋានផាកកាហ្វេសាខាអ៊ីអនម៉លសែនសុខ បានបើកដំណើរការសាកល្បង ចាប់តាំងពីថ្ងៃទី២៩ ឧសភា ២០១៨ មក ដែលមានទីតាំងនៅជាន់ទី២ ទល់មុខរោងកុន Major Cineplex លោកអ្នកអាចរីករាយជាមួយអាហារ កាហ្វេបែបខ្មែរ បែបអ៊ីតាលី ភេសជ្ជៈស្រស់ៗជាច្រើនមុខ ក្នុងតម្លៃសមរម្យ និងបរិយាកាសមានផាសុខភាព មិនតែប៉ុណ្ណោះគឺជាទីកន្លែងបង្កើនមិត្តភាពដៃគូរពាណិជ្ជកម្ម អាជីវកម្ម ការងាររបស់លោកអ្នកផងដែរ។