Korean Fried Chicken in

{:kh}ធុញនឹងរសជាតិមាន់បំពងដដែលៗ? មកសាកមាន់បំពងរសជាតិឆ្ងាញ់ប្លែកនៅ ខុខិខុកខូ{:}{:en}Tired of the Same old Fried Chicken? Kokekokke Brings Out Unique Fried Chicken Flavor{:}

{:kh}មាន់បំពងរសជាតិដដែលៗ គ្មានអ្វីប្លែកសោះ។ ថ្ងៃនេះ FoodBuzz មានកន្លែងលក់មាន់ប្រ៊េនមកពីប្រទេសថៃដ៏ល្បីមួយ ដែលមានលក់មាន់បំពងជាច្រើនរសជាតិឆ្ងាញ់ជាប់មាត់។ មានដែលលឺល្ហៀងៗពី ខុខិខុកខូ (Kokekokke) ទេ? តូបលក់មាន់បំពងដែលមានឱជារសនៅឡូយកង់ទីន (Loy Canteen) ដែលមានដល់ទៅ 3 រសជាតិដូចជា រសជាតិបែបជប៉ុន រសជាតិបែបកូរ៉េ និងរសជាតិបែបអាមេរិកកាំង តិចសាស។ FoodBuzz សុំណែនាំជង្គង់មាន់របស់ ខុខិខុខូ! រសជាតិប្រឡាក់គ្រឿងខាងក្រៅស៊ីគ្នាជាមួយនឹងភាពច្រុបៗរបស់ជង្គង់មាន់ធ្វើជក់មាត់ចេះតែចង់ទំពារបន្ដ។ Tip: សម្រាប់អ្នកចូលចិត្តហឹរ ក្រុមការងារ FoodBuzz សូមណែនាំរសជាតិបែបកូរ៉េ តែប្រសិនបើប្រិយមិត្តចូលចិត្តរសជាតិផ្អែមជូរតិចៗ អាចសាកបានរសជាតិអាមេរិកកាំង តិចសាស។ តម្លៃ៖ ជង្គង់មាន់៖ $2.50 សាច់មាន់ 6 ដុំ៖ $4.50 សាច់មាន់ 10 ដុំ៖ $7.00 ម៉ោងបើក៖ 7AM – 9PM ទីតាំង៖ ឡូយកង់ទីន ផ្លូវ… Read More

{:kh}រ៉ាប៊ុកគី​៖ ទាំងមី ទាំងតុកប៊ុកគីក្នុងចានតែមួយ រកញ៉ាំនៅណាមាន?{:}{:en}6 Rabokki Spots in Phnom Penh That Will Spice Up Your Life{:}

{:kh}ចូលចិត្តញ៉ាំអាហារកូរ៉េ ធ្លាប់តែញ៉ាំតុកប៉ុកគី មានធ្លាប់លឺរ៉ាប៉ុកគីទេ? ប្រហែលជាប្រិយមិត្តខ្លះ ក៏មិនធ្លាប់លឺពីវា តែសូរសៀងនៅតែប្រហែលៗ។ រ៉ាប៉ុកគី គឺការបូកបញ្ចូលគ្នារវាងតុកប៉ុកគី និងរ៉ាមែន។ សម្រាប់អ្នកចូលចិត្តញ៉ាំទាំងតុកប៉ុកគី និង រ៉ាមែនក្នុងចានតែមួយ រ៉ាបុកគីត្រូវម៉ាច់តែម្ដង។ មិនតែប៉ុណ្ណោះរ៉ាប៊ុកគីជាធម្មតាញ៉ាំបានដល់ទៅ 2 ឬ 3 នាក់ឯណោះ។ ចុះបើចង់ញ៉ាំទៅញ៉ាំនៅឯណា? (លេខរៀងមិនតាមលំដាប់) #1 Gogo Seoul BBQ Gogo Seoul BBQ ជាភោជនីយដ្ឋានកូរ៉េទើបតែកាលពីឆ្នាំ 2018 នេះ តែត្រូវបានទទួលការគាំទ្រយ៉ាងច្រើន។ រ៉ាប៊ុកគីនៅទីនេះមានដល់ទៅ 3 រសជាតិឲ្យជ្រើសរើសដូចជា រសជាតិឈីស ធម្មតា និងគ្រឿងសមុទ្រ។ រ៉ាប៊ុកគីមួយចានអាចញ៉ាំបានពី 2 ទៅ 3 អញ្ចឹងបើចង់ញ៉ាំ កុំទៅម្នាក់ឯងណា គួរតែហៅមិត្តភក្ដិទៅជាមួយ។ តម្លៃ៖ $12 – $24 ទីតាំង៖ No… Read More

{:kh}រសជាតិសាច់មាន់បំពងបែបណាដែលអ្នកប្រាថ្នា? កូរ៉េ អាមេរិក ជប៉ុនមាននៅក្នុងអត្ថបទនេះទាំងអស់!{:}{:en}18 Fried Chicken from 6 Different Cuisines Worth Trying For{:}

{:kh}គ្មានរឿងអ្វីដែលត្រូវខ្មាស់អៀនទៀតទេដែលអ្នកចូលចិត្តញ៉ាំសាច់មាន់បំពង។ ជាពិសេសនោះ ពេលដែលសាច់មាន់បំពងមានសំបកស្រួយស្ញោក ហើយបើបានញ៉ាំជាមួយទឹកភេសជ្ជៈមានហ្គាសត្រជាក់ៗទៀតនោះ ដឹងតែរសជាតិមួយអ៊ែមហ្មង។ តែរសជាតិអាហារនីមួយៗតែងតែខុសគ្នាទៅតាមតំបន់ ដូចទៅនឹងរសជាតិសាច់មាន់បំពងទាំងនេះដែរ។ អញ្ចឹង តោះចង់ដឹងរសជាតិស្លាបមាន់បំពងខុសគ្នាបែបណាទៅតាមតំបន់នីមួយៗ FoodBuzz សូមណែនាំកន្លែងទាំង 18 ដែលជំនាញខាងសាច់មាន់បំពងទៅតាមតំបន់របស់ហាង។ 1). កូរ៉េ #Bonchon ប្រហែលជាស្គាល់ទាំងអស់គ្នាហើយហាង Bonchon ហាងអាហារកូរ៉េដ៏ពេញនិយមមួយនៅកម្ពុជាដែលមានសាខាដល់ទៅជាង 10 ក្នុងរាជាណាចក្រកម្ពុជា។ មកស្គាល់ពីប្រវត្តិដើមរបស់ហាងបន្ដិចក៏បាន Bonchon ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ 2002 នៅឯប្រទេសកូរ៉េខាងត្បូង ហើយក៏បានរីកសុះសាយជុំវិញពិភពលោក ដោយសារតែតិច​និចបំពងសាច់មាន់រហូតដល់ទៅ 20 នាទីធ្វើឲ្យស្បែកមាន់ស្រួយឆ្ងាញ់ ខណៈពេលដែលសាច់ខាងក្នុងរក្សានូវសំណើម មិនស្ងួត មិនតែប៉ុណ្ណោះមានដល់ទៅ 2 រសជាតិឲ្យជ្រើសរើសទៀតផងដូចជា Soy Garlic និង Hot។ តម្លៃ៖ ចាប់ពី $5 ឡើងទៅ ម៉ោងបើក៖ 10 ព្រឹក ដល់ 10 យប់ ទីតាំង៖… Read More

{:kh}មកដល់ថ្មីទៀតហើយ សម្រាប់អ្នកចូលចិត្តមាន់បំពងកូរ៉េកុំភ្លេចមកសាកនៅ Ssal Chicken{:}{:en}Find Everything-Authentic-Korean Chicken at Ssal Chicken{:}

{:kh}អ្នកចូលចិត្តញុំាសាច់មាន់កូរ៉េប្រាកដជាពេញចិត្តនឹងដំណឹងនេះមិនខាន! Ssal Chicken គឺជាហាងសាច់មាន់ដែលមានប្រភពមកពីប្រទេសកូរ៉េផ្ទាល់តែម្តង ដូច្នេះហើយគ្រឿងផ្សំរបស់ពួកគេសឹងតែទាំងអស់ត្រូវបាននាំចូលមកពីប្រទេសកូរ៉េដើម្បីធានានូវគុណភាព និង រសជាតិដើម។ នៅទីនេះ លោកអ្នកមានជម្រើសអាចញុំាសាច់មាន់ចម្រុះមុខ មិនថាសាច់មាន់បំពង មាន់អាំង មាន់ខ្វៃ មាន់បំពងប្រឡាក់គ្រឿង ឬ មាន់បំពងឆាគ្រឿង លោកអ្នកអាចហៅញុំាបានទាំងអស់។ សាច់មាន់បំពងឈីស និង សាច់មាន់បំពងទឹកស៊ីអ៊ីវ ផ្សំពីសាច់មាន់បំពងដែលត្រូវបានបំពងដោយប្រើប្រាស់នូវម្សៅអង្គរដែលរក្សាភាពស្រួយរបស់សាច់មាន់បានយូរជាងម្សៅមីធម្មតា។ សាច់មាន់បំពងឈីស មានរសជាតិប្រៃផ្អែមតិចៗដោយសារតែម្សៅឈីសរោយពីលើ ហើយរីឯសាច់មាន់បំពងទឹកស៊ីអ៉ីវវិញមានរសជាតិប្រៃហិរតិចៗដោយសារត្រូវបានឆាជាមួយទឹកស៊ីអ៉ីវនិងម្ទេស។ សម្រាប់អ្នកចូលចិត្តញុំាសាច់មាន់គ្មានឆ្អឹងវិញ លោកអ្នកក៏អាចកុម្ម៉ងជាមួយនឹង សាច់មាន់បំពងផ្អែមហិរដែលត្រូវបានបំពងហើយឆាជាមួយគ្រឿងយ៉ាងឥតខ្ចោះ ហើយមានរសជាតិផ្អែមលើសរសជាតិហិរ។ ចំណែក មាន់ខ្វៃគ្មានឆ្អឹង វិញ ត្រូវបានផ្សំពីមាន់ដែលបានខ្វៃយ៉ាងសម្រិតសម្រាងសម្រាប់លោកអ្នកខ្ចប់ជាមួយនឹងសំបកគួងព្រមទាំងបន្លែមួយចំនួន។ ហើយប្រសិនបើលោកអ្នកចង់ញុំាមាន់ខ្វៃជាមួយបាយ លោកអ្នកក៏អាចកុម្ម៉ងញុំាបាននូវ បាយឆាគ្រឿងសមុទ្រជាមួយនឹងមាន់ខ្វៃ ដែលលោកអ្នកនឹងពេញចិត្តទាំងបាយឆាទាំងមាន់ខ្វៃ ដោយសារតែទាំងសាច់មាន់និងគ្រឿងសមុទ្រសុទ្ធសឹងតែចម្អិនយ៉ាងស្រស់ល្អ។ ក្រៅពីនេះ អ្វីដែលពិសេសជាងនេះទៀតដែលលោកអ្នកមិនងាយរកបាននៅហាងសាច់មាន់កូរ៉េផ្សេងៗគឺម្ហូបក្រៅបន្ថែមដែលលោកអ្នកទទួលបានដោយឥតគិតថ្លៃជាច្រើនមុខ។ នៅ Ssal Chicken លោកអ្នកនឹងទទួលបាននូវ គីមឈី ជ្រក់ត្រសក់ និង ជ្រក់ឆៃថាវ។ ហើយកុំភ្លេច ញុំាសាច់មាន់ដ៏ឈ្ងុយឆ្ងាញ់របស់លោកអ្នកជាមួយនឹងស្រាសកូរ៉េទៀតណា ដើម្បីទទួលបានរសជាតិកូរ៉េដើមពិតៗ។ មិនមែនមានតែស្រាសកូរ៉េទេណា បើមិនចង់ញុំាស្រាក៏អាចញុំាកូកាកូឡា… Read More

{:kh}មកស្គាល់ហាងមាន់បំពងកូរ៉េមួយទៀត ធានាថាមិនខុសពីក្នុងរឿងកូរ៉េ{:}{:en}VONS Chicken: authentic Korean fried chicken you should check out {:}

{:kh}អ្នកធ្លាប់មើលរឿងកូរ៉េដែរឬទេ? យើងជឿថាអ្នកណាៗក៏ធ្លាប់មើលដែរ។ នៅក្នុងរឿងណាក៏ដោយ ក៏មានវគ្គ និងកន្លែងដែលតួអង្គស្អាតៗទាំងនោះញ៉ាំមាន់បំពងដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េដែរ។ VONs Chicken គឺជាហាងលក់មាន់បំពងកូរ៉េធានារសជាតិពិតៗដូចនៅកូរ៉េអញ្ចឹង។ នៅទីនេះមានមាន់បំពងច្រើនរសជាតិពីមាន់បំពងធម្មតាទៅមាន់បំពងប្រឡាក់ហឹរ។ សម្រាប់ជនជាតិកូរ៉េ របស់ដែលញ៉ាំជាមួយមាន់បំពងឆ្ងាញ់បំផុតគឺស្រាបៀរហ្នឹងឯង។ ពីរមុខនេះរួមបញ្ចូលគ្នាគឺថាអត់ទាស់ហ្មង។ ចាំអត់តួស្រី Cheon Song Yi ក៏ធ្លាប់និយាយអញ្ចឹងដែរ។ ទីតាំង៖          ផ្លូវលេខ 1928 ឧកញ៉ាម៉ុងឫទ្ធី (នៅជិតបុរីជីបម៉ុង និងDance Bakery) | Googlemap  តម្លៃ៖ 7$ – 22$  ទូរស័ព្ទ៖         017 825 382 ម៉ោងធ្វើការ៖   10:00am – 10:00pm{:}{:en}Have you ever watched a Korean drama? I bet everyone has at… Read More