korean in

5 Places in Phnom Penh to Eat Jajangmyeon to Your Heart Content

Black Bean noodle which is called jajangmyeon originated from Korea that is a popular one among Korean and we usually see it through Korean drama. Stop drooling and buy a bowl of jajangmyeon for yourself. Today, FoodBuzz will guide you to 5 Korean restaurants that you can eat Jajangmyeon to… Read More

ញ៉ាំម្ហូបកូរ៉េ អត់ញ៉ាំ Jajangmyeon ម៉េចបាន! ​5 កន្លែងនេះឆ្ងាញ់ជាប់មាត់!

មីខ្មៅដែលគេហៅថា Jajjangmyeon មានប្រភពដើមមកពីប្រទេសកូរ៉េ ដែលជាអាហារមួយមុខពេញនិយមបំផុតរបស់ប្រជាជនកូរ៉េដែលយើងអាចឃើញតាមរយៈរឿងភាគកូរ៉េសឹងគ្រប់រឿង តែបើមើលតែគេញ៉ាំមិនកូរពោះលេបទឹកមាត់រហូត អញ្ចឹងទិញញ៉ាំដែរទៅ។ ចាំ FoodBuzz ណែនាំកន្លែងញ៉ាំ Jajangmyeon ឆ្ងាញ់។ (លេខរៀងមិនតាមលំដាប់) #1 Gogos Cambodia ជឿថាកន្លែងមួយនេះប្រាកដជាមានអ្នកស្គាល់ច្រើនហើយ Gogos ជាភោជនីយដ្ឋានកូរ៉េមួយកន្លែងដែលទទួលបានប្រជាប្រិយភាពច្រើន ដែលមានម្ហូបកូរ៉េច្រើនប្រភេទ ជាពិសេសគឺមានមី Jajangmyeon ដែលមាន 2 ប្រភេទគឺ រសជាតិដើម និងរសជាតិហិរ លាយជាមួយសាច់ជ្រូករឺ គ្រឿងសមុទ្រក៏បាន។ តម្លៃ៖ រសជាតិដើម (5.5$), រសជាតិហិរ (6$) ទីតាំង: ផ្ទះលេខ23B, ផ្លូវលេខ392 សង្កាត់បឹងកេងកង1 ខណ្ឌចំការមន ភ្នំពេញ | Googlemap  #2  មីកូរ៉េស្ទាយចិន ( Korean Noodle Mong Restaurant) ហាងមួយនេះវិញគឺជាហាងដែលលក់ជាប្រភេទមីសុទ្ធតែម្តង ។… Read More

{:kh}បើកថ្មីភ្លាម មានប្រូម៉ូសិនភ្លែតតែម្ដងពី Sulbing ហាងទឹកកកព្រិលប្រេនល្បីពីកូរ៉េ{:}{:en}Sulbing Korean Dessert and Café Opening with Special Promotion{:}

{:kh}បង្អែមក្លាយជារបស់ញ៉ាំពេញនិយមមួយនៅពេលបច្ចុប្បន្ននេះ យើងអាចញ៉ាំពេលណាក៏បាន ជាមួយអ្នកណាក៏បាន។ ដំណឹងថ្មីសម្រាប់អ្នកចូលចិត្តញ៉ាំបង្អែមប្រ៊េនៗ ឬចូលចិត្តរកអីញ៉ាំថ្មីៗ ឥឡូវសាកមកញ៉ាំបង្អែមនៅហាងថ្មីទើបបើកមួយនេះម្តង បានសាកមុនគេហើយ ចំណេញលុយទៀត។ ហាង កាហ្វេនិងបង្អែម ស៊ូលប៊ីង (Sulbing) ដែលមានប្រភពដើមពីប្រទេសកូរ៉េ ឥឡូវបានមកដល់ប្រទេសកម្ពុជាហើយ។ Sulbing Korean Dessert Cafe ចាប់បើកដំណើរការពីថ្ងៃនេះហើយដែលមានដូចជា បង្អែមបុីងស៊ូ ( បង្អែមទឹកកកព្រិល) នំប័ុងអាំង នំប៉័ងដុត កាហ្វេ និងភេសជ្ជៈជាច្រើនទៀត។ ពិសេសជាងនេះទៅទៀត Sulbing Korean Dessert Cafe ក៏មានកម្មវិធីបញ្ចុះតម្លៃពិសេស 25% លើគ្រប់ម៉ឺនុយទាំងអស់ដែរ។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃទី 06 ដល់ថ្ងៃទី 19 ខែសីហានេះ។ ចឹងបើមានពេលទំនេរ ឆ្លៀតទៅសាកបានកុំអោយស្តាយក្រោយណា។ ទីតាំង: ផ្លូវ 516 សង្កាត់បឹងកក់1 ខណ្ឌទួលគោក (ទល់មុខផ្សារទំនើប TK Avenue) |… Read More

{:kh}ធ្លាប់តែឃើញប្រេនសាច់អាំងក្នុងរឿង ឥទ្បូវបានភ្លក្សរសជាតិផ្ទាល់មាត់ហើយ!{:}{:en}Seorae: A popular authentic Korean Barbecue spotted in Phnom Penh!{:}

{:kh}ចង់ញ៉ាំសាច់អាំងដូច Oppa និង Unnie នៅក្នុងរឿងម្ចាស់ព្រះអាទិត្យ (Descendants of the Sun) មែនទេ? FoodBuzz អាចប្រាប់បានថាទៅញ៉ាំនៅទីណាបាន គឺទៅ  សររ៉េ (Seorae) ភោជនីយដ្ឋានសាច់អាំងកូរ៉េដ៏ល្បីដែលបានឃើញក្នុងរឿងម្ចាស់ព្រះអាទិត្យនោះអី! តែអត់បាច់ទៅដល់ប្រទេសកូរ៉េទេ ព្រោះថាសររ៉េបានបើកសាខាដំបូងនៅប្រទេសកម្ពុជាយើងហើយស្ថិតនៅជាន់ទី 2 ផ្សារអ៊ីអនម៉លសែនសុខ។ សររ៉េ (Seorae) ជាហាងសាច់អាំងកូរ៉េដ៏ល្បី មានសាខាដល់ទៅជាង 300 នៅតាមបណ្ដាប្រទេសនានា ដូចជាប្រទេសជប៉ុន សិង្ហបុរី ហុងកុង ចិន ឥណ្ឌូនេស៊ី កាណាដា អូស្រ្ដាលី និងបានមកដល់កម្ពុជាថ្មីៗនេះហើយ។ មកដល់សររ៉េ ប្រិយមិត្តញ៉ាំសាច់អាំងដោយមិនបាច់ភ័យពីភាពឆ្ងៀមខ្លួនពេលញ៉ាំហើយទេ ព្រោះថាសររ៉េមានបំពង់ប៊ឺតផ្សែងក៏ទំនើបដោយមិនឲ្យប្រិយមិត្តពិបាកចិត្តញ៉ាំឆ្អែត ដើរផ្សារមិនបានដោយសារធុំក្លិនឆ្ងៀមពេញខ្លួន។ អ្វីដែលពិសេសទៅទៀតនោះ គឺញ៉ាំសាច់អាំងនៅទីនេះមានរបៀបញ៉ាំ របៀបអាំង សូម្បីតែជន្ទៀសអាំងសាច់ក៏មាន 2 ប្រភេទដែរ ដើម្បីរក្សារសជាតិដើមរបស់សាច់ តែកុំបារម្ភព្រោះគ្រាន់តែការកុម៉្មង់របស់ប្រិយមិត្តមកដល់តុ បុគ្គលិករបស់ហាងនឹងរៀបចំ ផ្លាសប្ដូរជន្ទៀសអាំង និងប្រាប់ពីរបៀបអាំងប្រចាំហាងឲ្យឆ្ងាញ់ជូនប្រិយមិត្តភ្លាមៗ។ ចំណែកឯទឹកជ្រលក់វិញ ប្រិយមិត្តនឹងមិនធ្លាប់ញ៉ាំនៅហាងផ្សេង ព្រោះថាជាទឹកជ្រលក់ប្រចាំហាង ហើយមានដល់ទៅ… Read More

{:kh}ម៉ោះ មកញ៉ាំម្ហូបកូរ៉េតាមរទះដូច Oppa និង Unnie នៅ Cupbop!{:}{:en}Cupbop: The Tasty Korean Food Cart in Phnom Penh{:}

{:kh}ចង់ញ៉ាំម្ហូបកូរ៉េដូច Oppa និង Unnie ញ៉ាំក្នុងតម្លៃសមរម្យទេ? ពេលខ្លះចង់ញ៉ាំម្ហូបកូរ៉េ តែខ្ចិលទៅទិញគ្រឿងធ្វើតាម YouTube ដោយសារល្មមតែបានញ៉ាំវាយូរ។ អញ្ចឹងប្រិយមិត្តគួរតែសាកញ៉ាំម្ហូបកូរ៉េនៅ Cupbop ម្តងទៅ! នៅទីនេះមានលក់ម្ហូបកូរ៉េជាច្រើនរួមមានបាយបែបកូរ៉េច្រើនរសជាតិ បាយកូរ៉េខ្ចប់បែបអាហារថ្ងៃត្រង់ តូប៉ូគី មីស៊ុប Ramen មី Ramen ឆា គីមបាប់ និងអាហារសំរន់ផ្សេងៗ ដែលប្រិយមិត្តអាចរើសបានតាមចំណូលចិត្ត។ FoodBuzz បានសាកមីស៊ុប Ramen និងឈីសតូប៉ូគី។ មីស៊ុប Ramen មានរសជាតិឆ្ងាញ់ល្មម ស៊ីគ្នាជាមួយនឹងគីមឈីតែម្តង។ ចំណែកឈីសតូប៉ូគីមួយចាន មានម្សៅអង្ករតូប៉ូគី សារាយរុំមីសួរបំពង ប្រហិតត្រី ពងទា និងឈីស ដែលមានរសជាតិហឹរល្មម។ ជាពិសេស សារាយរុំមីសួរបំពងរឹតតែឆ្ងាញ់ពេលជ្រលក់ជាមួយទឹកជ្រលក់របស់តូប៉ូគី។ ណាត់មិត្តភក្តិទៅ Cupbop ថ្ងៃនេះហ្មង់ទៅ! ទីតាំង: Block IFL (ជាប់ KOI IFL) និង… Read More

{:kh}មកស្គាល់ហាងមាន់បំពងកូរ៉េមួយទៀត ធានាថាមិនខុសពីក្នុងរឿងកូរ៉េ{:}{:en}VONS Chicken: authentic Korean fried chicken you should check out {:}

{:kh}អ្នកធ្លាប់មើលរឿងកូរ៉េដែរឬទេ? យើងជឿថាអ្នកណាៗក៏ធ្លាប់មើលដែរ។ នៅក្នុងរឿងណាក៏ដោយ ក៏មានវគ្គ និងកន្លែងដែលតួអង្គស្អាតៗទាំងនោះញ៉ាំមាន់បំពងដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េដែរ។ VONs Chicken គឺជាហាងលក់មាន់បំពងកូរ៉េធានារសជាតិពិតៗដូចនៅកូរ៉េអញ្ចឹង។ នៅទីនេះមានមាន់បំពងច្រើនរសជាតិពីមាន់បំពងធម្មតាទៅមាន់បំពងប្រឡាក់ហឹរ។ សម្រាប់ជនជាតិកូរ៉េ របស់ដែលញ៉ាំជាមួយមាន់បំពងឆ្ងាញ់បំផុតគឺស្រាបៀរហ្នឹងឯង។ ពីរមុខនេះរួមបញ្ចូលគ្នាគឺថាអត់ទាស់ហ្មង។ ចាំអត់តួស្រី Cheon Song Yi ក៏ធ្លាប់និយាយអញ្ចឹងដែរ។ ទីតាំង៖          ផ្លូវលេខ 1928 ឧកញ៉ាម៉ុងឫទ្ធី (នៅជិតបុរីជីបម៉ុង និងDance Bakery) | Googlemap  តម្លៃ៖ 7$ – 22$  ទូរស័ព្ទ៖         017 825 382 ម៉ោងធ្វើការ៖   10:00am – 10:00pm{:}{:en}Have you ever watched a Korean drama? I bet everyone has at… Read More

{:kh}ទិវាឪពុកខាងមុខនេះមានគម្រោងទៅទទួលទានអាហារនៅឯណាជាមួយគ្រួសារ?{:}{:en}Asian Cuisine on Father’s Day with your family{:}

{:kh}ថ្ងៃបុណ្យទិវាឪពុកជិតមកដល់ក្នុងពេលឆាប់ៗនេះហើយ ដូច្នេះតើអ្នកធ្លាប់គិតចង់ជួបជុំសមាជិកក្រុមគ្រួសារសម្រាប់ទទួលទានអាហារដ៏អស្ចារ្យជាមួយគ្នាសម្រាប់ថ្ងៃបុណ្យនេះដែរឬទេ? ប្រសិនបើដូច្នេះ FoodBuzz សូមណែនាំនូវភោជនីយដ្ឋានទៅតាមប្រទេសក្នុងអាស៊ីដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ការញ៉ាំអាហារជាលក្ខណះគ្រួសារ។   អាហារខ្មែរ ប្រសិនបើអ្នកនិងក្រុមគ្រួសាររបស់អ្នកចាប់អារម្មណ៍នឹងម្ហូបខ្មែរ យើងសូមណែនាំភោជនីយដ្ឋានម្ហូបខ្មែរស្តង់ដារមួយចំនួនរួមមាន ភោជនីយដ្ឋាន វ៉ន ម័រ, ភោជនីយដ្ឋាន អណ្តាតរាំ, ភោជនីយដ្ឋាន មាតុភូមិ និង ភោជនីយដ្ឋាន ត្បាល់ខ្មែរ។ ភោជនីយដ្ឋានទាំងនេះផ្តល់ជូននូវអាហារខ្មែរដែលមានស្តង់ដារខ្ពស់និងមានគុណភាពខ្ពស់ជាមួយនឹងជម្រើសផ្សេងៗនិងសេវាកម្មល្អ។ បើមិនដូច្នេះទេ ជម្រើសអាហារខ្មែរមួយទៀតនោះ គឺទៅញ៉ាំបាយនៅត្រើយម្ខាង ឬ ម្តុំកៀនស្វាយជាដើម។   អាហារជប៉ុន គ្រាន់តែគិតពីអាហារជប៉ុនអ្នកនឹងស្រមៃដល់ ស៊ូស៊ីដ៏ឆ្ងាញ់ សូបា អ៊ូដុង រ៉ាមេន និងប៊ីប៊ីឃ្យូ។ ដូច្នេះប្រសិនបើអ្នកជាអ្នកគាំទ្រម្ហូបអាហារជប៉ុន យើងខ្ងុំមានភោជនីយដ្ឋានល្បី ៗ ជាច្រើននៅលើបញ្ជីដែលអ្នកគួរទៅសាកល្បង ។ ភោជនីយដ្ឋានទាំងនោះ គឺ Watami, The Sushi Bar, Honda Sushi, Sushi Chef…..និង ច្រើនទៀត ។  … Read More

{:kh}អាហារ 10 មុខដែលអ្នកតែងឃើញក្នុងរឿងកូរ៉េ – Part 2{:}{:en}10 food in K-drama and Where to find them in Phnom Penh (Part 2) {:}

{:kh}ប្រិយមិត្ត FoodBuzz ដែលជាហ្វេនរឿងកូរ៉េ ប្រាកដជាកូរពោះគ្រូកៗហើយពេលដល់វគ្គ oppa និង unnie ញ៉ាំអាហារម្តងៗ។ ពេលខ្លះចង់ទៅញ៉ាំ ក៏មិនដឹងជាគួរទៅឯណា? ចាំ FoodBuzz ប្រាប់! ចុចទីនេះប្រសិនបើអ្នកមិនទាន់បានអានអត្ថបទ Part 1 របស់យើង  #1 ទឹកកកឈូស Bingu ពេលឃើញ oppa និង unnie ទៅណាត់ជួបគ្នាក្នុងរឿងទៅញ៉ាំទឹកកកឈូសម្តងៗ យើងជាអ្នកមើលដឹងតែចង់ញ៉ាំដែរហើយ។ ប្រិយមិត្ត FoodBuzz អាចរកប្រភេទ Bingsu នេះបាននៅ be.k Dessert & Coffee, Noonkotsi, Cozy Coffee និង Hot & Cold Cafe។ #2 ការ៉េមកូរ៉េ បើចង់សាកការ៉េមកូរ៉រសជាតិ melon ឬ ការ៉េមរូបត្រីស្នូលសណ្តែកដូចក្នុងរឿង My… Read More

{:kh}ការតាំងពិព័រណ៍អាហារកូរ៉េលើកដំបូងនៅកម្ពុជានឹងធ្វើទ្បើងនាស្អែកនេះ{:}{:en}First Ever K-Food Fair in Cambodia Opens Tomorrow {:}

{:kh}បើនិយាយពីម្ហូបកូរ៉េ មនុស្សម្នាក់ៗប្រាកដជាស្គាល់ និង មានចំណូលចិត្តរៀងៗខ្លួន។ បើតាមការសំគាល់ឃើញ ហាងលក់ម្ហូបកូរ៉េពិតជាមានចំនួនច្រើននៅក្នុងក្រុងភ្នំពេញមួយរយៈចុងក្រោយនេះ ដោយសារតែចំនួនអ្នកចូលចិត្តពិសារអាហារកូរ៉េកើនទ្បើងគួរឲ្យកត់សម្គាល់។ ហើយនៅថ្ងៃទី 24 មេសានេះ នឹងមានកម្មវិធីតាំងពិព័រណ៍ម្ហូបកូរ៉េនៅកម្ពុជាឆ្នាំ2018 នឹងប្រព្រឹត្តិឡើងនៅក្នុងផ្សារទំនើប Aeon នៅឯ Daylight Plaza ជាន់ផ្ទាល់ដី។ ដោយទទួលបានការចូលរួមពីក្រុមហ៊ុនម្ហូបអាហារកូរ៉េជាច្រើនដែលមានវត្តមាននៅប្រទេសកម្ពុជា លោកអ្នកអាចរីករាយជាមួយនឹងអាហារនិងការកំសាន្តជាច្រើនបែបនៅទីនោះ! ដូច្នេះបើអ្នកជាហ្វេនរបស់ម្ហូបកូរ៉េ កុំភ្លេចទៅចូលរួមទាំងអស់គ្នាណា!{:}{:en}Talking about the phenomenal Korean food, everybody has their own favorite dishes. Korean restaurants are popping up around town like never before! On this 24th of April, the first ever 2018 K-Food Fair in Cambodia is taking… Read More

{:kh}Dae Bak ហាងម្ហូបកូរ៉េល្បីតាំងពីសៀមរាបមកដល់ភ្នំពេញ{:}{:en}Dae Bak: Korean Restaurant Based in Siem Reap Just Landed in Phnom Penh{:}

{:kh}ធ្លាប់តែល្បីនៅក្រុងសៀមរាប Dae Bak ឥឡូវនេះទើបតែបើកសម្ពោធសាខារបស់ពួកគេនៅក្រុងភ្នំពេញ ដោយនាំមកនូវម្ហូបកូរ៉េឆ្ងាញ់ៗក្នុងតម្លៃយ៉ាងសមរម្យ! នៅទីនេះមានលក់ម្ហូបកូរ៉េជាច្រើនមុខដូចជា សាច់អាំងកូរ៉េ គីមប៉ាប់ ស៊ុបគីមឈី និង អាហារកូរ៉េជាច្រើនមុខទៀត។ អ្វីដែលពិសេសនោះគឺ ប៊ូហ្វេសាច់ជ្រូកបីជាន់ ក្នុងតម្លៃតែ $6.00 ប៉ុណ្ណោះ លោកអ្នកអាចញុំាសាច់ជ្រូកអាំងបានមួយសេរី។ សម្រាប់អ្នកដែលចូលចិត្តញុំាសាច់ជ្រូកអាំងជាលក្ខណៈក្រៀមៗ មានខ្លាញ់ច្រើន ដឹងតែត្រូវមាត់តែម្តង។ អ្វីដែលពិសេសជាងនេះទៀតគឺ ម្ហូបបន្ថែមខាងក្រៅក៏មានច្រើនមុខផងដែរដូចជា គីមឈី បន្លែញាំ ស្ពៃចង្កឹះស្រុះ ស៊ុបសៀង និង អាហារជាច្រើនមុខទៀត ជាមួយនឹងបាយញុំាមួយឆ្អែត។ ក្រៅពីនេះ ម្ហូបផ្សេងៗទៀតមិនមែនជាលក្ខណៈប៊ូហ្វេទេ ប៉ុន្តែមានមុខម្ហូបច្រើន ហើយពួកគេរក្សានូវរសជាតិកូរ៉េដើមបានល្អប៉ុន្តែមានលក្ខណៈផ្អែមបន្តិច។ រសជាតិរបស់ពួកគេមានការផ្លាស់ប្តូរបន្តិចបន្តួចពីសាខារបស់ពួកគេនៅសៀមរាប។ ប្រិយមិត្តអ្នកដែលធ្លាប់ញុំា Dae Bak នៅសៀមរាប កុំភ្លេចមកគាំទ្រនៅសាខាភ្នំពេញរបស់ពួកគេទាំងអស់គ្នា! តម្លៃ៖ ចាប់ពី $5.00 ឡើងទៅ ទីតាំង៖ ក្រោយពេទ្យរុស្ស៊ី ផ្លូវ 430 កែងផ្លូវ 187 | Googlemap … Read More

{:kh}Hot Pot City Soup & BBQ ហាងស៊ុបសាច់អាំងថ្មីមានប្រូម៉ូសិន 20%{:}{:en}Hot Pot City Soup and BBQ, New Soup Spot Offers 20% OFF{:}

{:kh}តោះ ចង់ញ៉ាំស៊ុបអត់? ទាន់មានប្រូម៉ូសិន! Hot Pot City Soup and BBQ មានប្រូម៉ូសិន 20% លើមុខម្ហូបទាំងអស់ ហើយតម្លៃសមរម្យទៀតគឺមួយមុខចាប់ពី $6 ឡើងប៉ុណ្ណោះ តម្លៃសមរម្យសម្រាប់ញ៉ាំជាមួយមិត្តភក្តិ និង ក្រុមគ្រួសារ។ ប្រូម៉ូសិននេះមានរហូតដល់ថ្ងៃទី 28 ខែ កុម្ភៈ ឆ្នាំ 2018។ ប្រញាប់ឡើង អ្នកទាំងអស់គ្នា! ទីតាំង៖ #35C, ផ្លូវ 169 ខណ្ឌ 7 មករា ភ្នំពេញ | Googlemap  លេខទូរស័ព្ទ៖ 099 213 338 ម៉ោង៖  10AM-10PM តម្លៃ៖ $6 ឡើងទៅ{:}{:en}Who is down for soup &… Read More

{:kh}សាក Gogi Korean BBQ ថ្មីម្តុំ IFL ជាមួយនឹងការបញ្ចុះតម្លៃ 30%{:}{:en}Try Gogi Korean BBQ With A 30% Off Promotion{:}

{:kh}មានដឹងអត់ ថានៅម្តុំ IFL មានបើកហាងសាច់អាំងបែបកូរ៉េមួយដែលមានតម្លៃយ៉ាងសមរម្យសម្រាប់សិស្សនិស្សិត? Gogi Korean BBQ ជាហាងសាច់អាំងកូរ៉េមួយដែលមានលក់សាច់ជាច្រើនប្រភេទ ជាមួយនឹងម្ហូបបន្ទាប់បន្សំដូចជា គីមឈីជាដើម។ ម៉្យាងទៀត ហាងនេះមានទិដ្ឋភាព និងការរៀបចំដូចហាង BBQ នៅក្នុងរឿងភាគកូរ៉េអញ្ចឹង។ សម្រាប់ការបើក Soft Opening នៅថ្ងៃខាងមុខនេះ ហាង Gogi Korean BBQ មានប្រូម៉ូសិនបញ្ចុះតម្លៃដល់ 30%! ដូច្នេះហើយ ចាំអីទៀត កុំភ្លេចទៅសាក Gogi Korean BBQ ទាំងអស់គ្នា! តម្លៃ៖ ចាប់ពី 2.5$ ឡើងទៅ ទីតាំង៖ នៅលើផ្លូវ 118 នៅក្រោយមហាវិថី សហព័ន្ធរុស្សី នៅជិត MOJO | GoogleMap{:}{:en}Did you know that a Korean BBQ restuarant just opened near IFL? Gogi Korean BBQ is a korean barbeque restaurant that offers a variety of meat choices… Read More