Kuyteav in Phnom Penh in

{:kh}ហាងគុយទាវឆ្ងាញ់ៗដែលអ្នកតែងកំដរប៉ាម៉ាក់ទៅជាមួយ{:}{:en}8 Popular Chinese Noodle Soup in Phnom Penh{:}

{:kh}តើអ្នកធ្លាប់មកហាងទាំងអស់នេះជាមួយប៉ាម៉ាក់ជាញឹកញាប់អត់? FoodBuzz ជឿជាក់ថាមានប្រិយមិត្តខ្លះគឺជាហ្វេនរបស់ហាងណាមួយដែលខាង FoodBuzz បានលើកឡើងមកនេះ។ តោះ មើលមើសថាមានហាងរបស់អ្នកទៅជាប្រចាំហ្នឹងអត់! (លេខរៀងមិនតាមលំដាប់)   គុយទាវឆ្ងាញ់ក្រោយវិទ្យាល័យសន្ធរម៉ុក គុយទាវមានច្រើនមុខនៅទីនេះ រួមមានទាំងគុយទាវគ្រឿងសមុទ្រ គ្រឿងក្នុង សាច់គោ សាច់ស្រួយ សាច់ត្រី សាច់ជ្រូក ។ល។ ឯតម្លៃក៏សមរម្យ ពី 8000៛ ឡើងទៅអាស្រ័យលើការកុម្មង់ ។ ទីតាំង៖  ផ្លូវលេខ 253 សង្កាត់ទឹកល្អក់ទី 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ | Googlemap   ហាងគុយទាវ កំពង់ត្រាំ នៅទីនេះ ជឿថាអ្នកណាក៏ធ្លាប់មកសាកដែរ យ៉ាងហោចណាស់ក៏បានម្តងដែរ។ សាច់គុយទាវគឺថាទន់ ឯទឹកស៊ុបឈ្ងុយឆ្ងាញ់ជាប់មាត់តែម្តង។ ហាងគុយទាវកំពង់ត្រាំ ក៏មានឈ្មោះល្បីខ្លាំងដែរ និងមានបើកជាច្រើនសាខាទៀតផង ។ ទីតាំងដើម៖ សាខាកម្ពុជាក្រោម ផ្ទះលេខ  716-718 មហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់… Read More