Le Waffle in

មកសាកនំពុម្ពរសជាតិថ្មីបែបអឺរ៉ុបពី Le Waffle

ទាយមើលថាថ្ងៃនេះ FoodBuzz  មានអ្វីណែនាំទៀត? នោះគឺកន្លែងលក់នំពុម្ពបែបអឺរ៉ុប Lewaffle នៅលើកូនទ្បានពណ៌លឿង ដែលតែងតែចងនៅជិត TK Avenue។ អ្នកទាំងអស់គ្នាប្រាកដជាប្រហែលៗជាមួយនឹងនំមួយនេះហើយ ដោយសារកាលពីមុនពួកយើងក៏ធ្លាប់បានសរសេរណែនាំម្តងរួចទៅហើយ។ ប៉ុន្តែថ្ងៃនេះយើងសូមណែនាំនូវប្រភេទនំថ្មីគឺ Brussels Waffle ដែលមានដូចជា Plain Waffle, Ham & Cheese Waffle, និង Chocolate Nuts តែអ្វីដែល FoodBuzz គិតថាអ្នកទាំងអស់គ្នាគួរសាកគឺ Ham & Cheese ។ ក្រៅពីប្រភេទ Brussels Waffle ចេញថ្មីនេះ Lewaffle ក៏បានបន្ថែមរសជាតិកាន់តែពិសេសទៅលើរសជាតិដើមដែលមានស្រាប់ គឺប្រភេទ Liege Waffle។ បើនិយាយថយក្រោយបន្តិចពីប្រវត្តិឈ្មោះនេះ គឺដាក់តាមឈ្មោះទីក្រុងមួយដែលស្ថិតក្នុងប្រទេសប៊ែលហ្សិច មានឈ្មោះថា Liege ហើយទីក្រុងនេះមានភាពល្បីល្បាញអាស្រ័យទៅលើម្ហូបតាមផ្លូវរបស់ពួកគេ។ ចំនុចពិសេសរបស់ Liege Waffle គឺនៅត្រង់ម្ស៉ៅធ្វើពីស្ករ ដែលវាយ និង កម្តៅទ្បើងស្ថិតក្នុងសីតុណ្ហភាពកម្រិតច្បាស់លាស់មួយ ដើម្បីផ្តល់នូវរសជាតិ ស្រួយឆ្ងាញ់… Read More