Miam in

Miam៖ ភោជនីយដ្ឋានបារាំងកាត់អាស៊ីនៅទីក្រុងភ្នំពេញដែលអ្នកមិនគួរមើលរំលង

សម្រាប់ប្រិយមិត្ត FoodBuzz ដែលស្វែងរកអាហារបារាំងដែលមានរសជាតិដើមពិតៗ ហើយមានលក្ខណៈកាត់អាស៊ីតិចៗទៀតនោះ Miam គឺជាទិសដៅបន្ទាប់របស់លោកអ្នក! Miam ជាភោជនីយដ្ឋានបារាំងមួយដែលមានផ្តល់ជូននូវអាហារបារាំងជាច្រើនជម្រើស ហើយអាចបម្រើជារបៀបការញុំាបែបបារាំងទៀតផង ដែលក្នុងនោះមានការបែងចែកជាផ្នែកអាហារដំបូងដែលហៅថា Starter ផ្នែកចម្បងដែលហៅថា Main Course និង បង្អែម។ ប្រសិនបើលោកអ្នកចង់ញុំាតែផ្នែកណាមួយ លោកអ្នកក៏អាចកុម្ម៉ងញុំាបានតាមតម្រូវការផងដែរ ដោយសារមួយផ្នែកៗមាននូវអាហារខុសៗគ្នា និង ជម្រើសសាច់ជាច្រើនមុខ សុទ្ធសឹងតែបានចម្អិនដោយចុងភៅជំនាញជនជាតិបារាំងផ្ទាល់ ជាមួយនឹងអនាម័យខ្ពស់រួមទាំងរសជាតិឆ្ងាញ់។ អ្វីដែលប្លែកនៅទីនេះគឺ ការចម្អិនម្ហូបបែបបារាំងដោយប្រើប្រាស់គ្រឿងទេសបែបអាស៊ីមួយចំនួនដែលធ្វើឲ្យរស់ជាតិប្លែកជាកូនកាត់បែបបារាំងអាស៊ី។ នៅ Miam លោកអ្នកមិនត្រឹមតែទទួលបានបរិយាកាសល្អដោយសារកន្លែងអង្គុយមានភាពទូលាយនោះទេ ទីនេះក៏មានការដាំជារុក្ខជាតិតូចៗនៅមុខហាងដើម្បីលម្អទៀតផង ផ្តល់នូវអារម្មណ៍ធម្មជាតិ ស្រស់បំព្រងតែម្តង។ ចំណុចពិសេសរបស់អាហារនៅ Miam គឺអាហារគ្រប់មុខត្រូវបានចម្អិនដោយប្រើគ្រឿងទេសស្រស់ៗជាច្រើនមុខ ដែលធ្វើឲ្យអាហារមួយមុខមានលក្ខណៈខុសពីអាហារមួយមុខទៀតដាច់ដោយឡែក ប៉ុន្តែនៅតែរក្សាភាពដើមនៃរសជាតិអាហារបារាំង។ ការរៀបចំអាហារក៏មានសោភ័ណភាពខ្ពស់ អាហារឈ្ងុយគ្រាន់តែលើកមកដាក់លើតុក៏លេបទឹកមាត់ភ្លាម។ ផ្នែក Starter មាននូវមុខម្ហូបច្រើនមុខ លោកអ្នកអាចកុម្ម៉ងញុំានូវ Slow Cooked Pork Belly ដែលជាលក្ខណៈដុំសាច់ជ្រូកដែលត្រូវបានចម្អិនដោយប្រើរយៈពេលយូរ ជាមួយនឹងដុំសាច់ជ្រូកបីជាន់បំពងជាដុំ និង គ្រឿងទេសមួយចំនួនផ្សេងទៀតដូចជា… Read More