mid festival in

រសជាតិដដែលៗរាល់ឆ្នាំ ប្ដូរមកសាករសជាតិនំព្រះខែទាំង 6 នៅហាងនំប៉័ងបាយ័នម្ដងម៉េចដែរ!

ចូលដល់ខែកញ្ញាភ្លាម ក៏ឈាងដល់រដូវសែនព្រះខែ! ហើយគ្រប់គ្នាកំពុងតែស្វះស្វែងរកកន្លែងទិញនំព្រះខែសម្រាប់ថ្ងៃបុណ្យសែនព្រះខែដែលត្រូវនឹងថ្ងៃទី 13 ខែកញ្ញា ខាងមុខនេះមែនទេ? ហាងនំបុ័ងបាយ័ន ជាហាងនំប៉័ងដែលបានបើកដំណើរការតាំងពីឆ្នាំ 1998 ម្ល៉េះ ហើយបានបន្ដឈរជើងយ៉ាងរឹងមាំនៅកម្ពុជារហូតដល់សព្វថ្ងៃ ជាមួយនឹងការផ្ដល់ជូននូវជម្រើសនំប៉័ងជាច្រើនប្រភេទ រសជាតិនំប៉័ងយ៉ាងឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ និងតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ ហាងនំប៉័ងបាយ័នតែងតែផ្ដល់ជូននូវនំតាមរដូវកាលជាប្រចាំទៀតផងដូចជានំខេកសម្រាប់បុណ្យអ្នកម្ដាយ ឬឪពុក និងនំសែនព្រះខែជាដើម។ ថ្មីៗនេះផងដែរ ហាងនំប៉័ងបាយ័នបានប្រកាសចេញនូវនំព្រះខែថ្មីសម្រាប់បុណ្យសែនព្រះខែនេះយ៉ាងពិសេសតែម្ដង។​ មិនត្រឹមតែ រូបរាងរបស់នំ និងកាវ៉ិចខ្ចប់មានភាពស្រស់ស្អាតនោះទេ ថែមទាំងមានគុណភាពខ្ពស់ និងតម្លៃសមរម្យទៀតផង។ ជម្រើសរបស់នំសែនព្រះនៅហាងនំប៉័ងបាយ័នរួមមានរសជាតិដើមដូចជា ង៉ូវយីង, សណ្តែក, គ្រាប់ឈូក, ពងទាប្រៃ និងការបន្ថែមស្នូលថ្មីៗផ្សេងទៀតដូចជាទុរេននិងពងទាប្រៃ, សណ្តែកនិងពងទាប្រៃ, ត្រាវនិងពងទាប្រៃ, ស្លឺកតយនិងពងទាប្រៃ ព្រមទាំងដូងនិងពងទាប្រៃ។ ហាងនំបុ័ងបាយ័នផ្តល់ជូននូវប្រម៉ូសិនពិសេសសម្រាប់បុណ្យសែនព្រះខែឆ្នាំនេះ គឺរាល់ការ ជាវនំព្រះខែ 5 តាំងធំនឹងថែមជូននំ 1 តាំងតូចរសជាតិស្នូលដូង។ ចាំកាលទៀតគ្នាយើង,  ធ្វើការកុម្ម៉ង់ទិញនំព្រះខែឥឡូវ​នេះពីហាងនំបុ័ងបាយ័នតែម្ដងទៅ! នំព្រះខែគ្រប់ប្រភេទ មានលក់ចាប់ពីថ្ងៃតទៅហើយ ដែលអាចរកជាវបាននៅគ្រប់សាខារបស់ហាងនំប៉័ងបាយ័ន។ ម៉ោងបើក៖ 6… Read More