Misterbrew Coffee Cambodia in

{:kh}ជឿទេចំណាយតែ 6,000៛ ក៏អាចញុំាកាហ្វេក្នុងកន្លែងធំទូលាយ និង WiFi លឿននឹកស្មានមិនដល់{:}{:en}You Can Fancy a Cup of Coffee in a Modern Coffee Shop Under $2{:}

{:kh}មានហាងកាហ្វេជាច្រើនហូរហែរក្នុងរាជាណាចក្រកម្ពុជា តែមានមួយណាដែលគិតថាជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងរសជាតិកាហ្វេ ទាំងផាសុកភាពក្នុងទីធ្លាធំទូលាយរបស់ហាង? បើមិនទាន់មាន សាកមកស្គាល់ Misterbrew Coffee សិនក៏បាន។ Misterbrew មានប្រវត្តិត្រឹមជាកាហ្វេលក់ត្រឹមលើឡាននៅលើមហាវិថីព្រះនរោត្ដមកាលពីឆ្នាំ 2016 តែត្រូវបានវិវត្តខ្លួនទៅជាហាងកាហ្វេដ៏ទំនើប មានផាសុកភាព កន្លែងចតយានយន្ដធំទូលាយ មាន Wifi ដំណើរការលឿន និងបុគ្គលិករួសរាយរាក់ទាក់។ ហាងកាហ្វេនេះផងដែរ ជាសមិទ្ធផលរបស់កូនខ្មែរដែលមានគោលបំណងផ្ដល់ជូនកាហ្វេក្នុងស្រុកមួយដែលមានតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ Misterbrew ជាហាងកាហ្វេមួយដែលអាចជួបជុំមិត្តភក្ដិក្នុងការធ្វើកិច្ចការសាលា ឬធ្វើការណាត់ជួបការងារបែបសាមញ្ញមួយបាន ដោយសារ Misterbrew Coffee មានបន្ទប់ប្រជុំធំទូលាយដែលអាចអង្គុយបានគ្នាជាង 10 នាក់ ថែមទាំងបំពាក់ដោយទូរទស្សន៌ LCD យ៉ាងទំនើប មានព្រីសាកថ្មកំព្យូទ័រយ៉ាងច្រើន និងមានម៉ាស៊ីនព្រីនសម្រាប់ធ្វើការព្រីនឯកសារនានាដោយមិនបាច់ទៅណាឆ្ងាយទៀតផង។ តែមុននឹងទៅ ធ្វើការកក់ទុកជាមុនសិនណា។ ស្គាល់ថាហាងកាហ្វេ Misterbrew បែបណាហើយ អញ្ចឹងក្រលេកមកមើលភេសជ្ជៈ និងម្ហូបអាហារដែលត្រូវបានណែនាំយ៉ាងពិសេសពីបុគ្គលិក Misterbrew ម្ដង។ មកចាប់ផ្ដើមនឹងភេសជ្ជៈប្រចាំហាងដូចជា Ice Misterbrew និង Latte Edition… Read More