Mo-Mo-Paradise in

{:kh}ធ្លាក់ខ្យល់អញ្ចេះ ​​ញុំាប៊ូហ្វេស៊ុបជប៉ុនហ៊ុយៗកម្ដៅខ្លួននៅ​ Mo-Mo-Paradise ដឹងតែអ៊ែមហ្មង{:}{:en}Warming Yourself Up with Wafu Mushroom in Mo-Mo-Paradise{:}

{:kh}ឃ្លានស៊ុប Shabu Shabu រសជាតិដើមពីជប៉ុន ចាំបាច់អីទៅដល់ប្រទេសជប៉ុន ញ៉ាំនៅ Mo-Mo-Paradise ក៏បាន។ Mo-Mo-Paradise ជាភោជនីយដ្ឋានស៊ុបរសជាតិដើមពីជប៉ុនដែលមានឈ្មោះល្បីល្បាញនៅក្នុងអាស៊ី និងមានបម្រើស៊ុប Shabu Shabu និង Sukiyaki។ តែឥឡូវនេះ Mo-Mo-Paradise បាននាំមកវិញនូវស៊ុបផ្សិតដែលទទួលបានការគាំទ្រយ៉ាងខ្លាំង អញ្ចឹងទាន់មេឃធ្លាក់ខ្យល់រហៀកៗ ជាឱកាសល្អរបស់ប្រិយមិត្តក្នុងការសាកស៊ុបរសជាតិផ្សិត (Wafu Mushroom) ដើម្បីបញ្ចេញញើសល្អសម្រាប់សុខភាពនៅ Mo-Mo-Paradise នេះតែម្ដង។ ក្រុមការងារ FoodBuzz បាន​មក​សាកប៊ូហ្វេ Wafu Mushroom ​​នៅ​ Mo-Mo-Paradise រួច​ហើយ ទាំង​រស​ជាតិ​ឆ្ងាញ់​ និង​គុណភា​ព​ល្អ។ គ្រាន់តែដើរចូលដល់ហាង ធុំក្លិនឈ្ងុយរបស់ទឹកស៊ុបកូរពោះបាត់ទៅហើយ ហើយបើបានដាក់សាច់ និងបន្លែចូលឆ្នាំងស៊ុបហើយទៀតណា ដឹងតែលេបទឹកមាត់បណ្ដើរៗមិនខាន។ ស៊ុបផ្សិតធ្វើពីផ្សិតដែលបានដាក់រម្ងាស់ជាច្រើនម៉ោង ជួយផ្ដល់ប្រូតេអ៉ីន ប៉ូតាស្យូម វីតាមីន C ជាតិដែក និងអាហាររួបត្ថម្ភជាច្រើនដល់សារពាង្គកាយ។ ជាពិសេសអាចជួយសម្រួលដល់ការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួន។… Read More

{:kh}Mo-Mo-Paradise ចេញស៊ុបផ្សិតរសជាតិថ្មី ដាក់មួយឆ្អែតមានកម្លាំងព្រើសតែម្តង{:}{:en}Mo-Mo-Paradise’s New Soup Flavour Is All You Need{:}

{:kh}បន្ទាប់ពីទទួលការគាំទ្រជាច្រើនទៅលើទឹកស៊ុបបែបជប៉ុនពិតៗដ៏ឈ្ងុយឆ្ងាញ់កន្លងមក ឥឡូវនេះ Mo-Mo-Paradise បានចេញទឹកស៊ុបពិសេសថ្មីមួយប្រភេទដែលមានឈ្មោះថា “ព្រីមៀម ម៉ាស់រូម”។ ស៊ុបព្រីមៀម ម៉ាស់រូម គឺជាប្រភេទស៊ុបសុខភាព ទឹកស៊ុបនេះត្រូវបានយកមកពីប្រទេសជប៉ុនផ្ទាល់តែម្តង។ ទឹកស៊ុបនេះត្រូវបានគេលាយបញ្ចូលជាមួយផ្សិតតុងកូវ ដែលបានផ្ដល់សារៈប្រយោជន៍ច្រើនមែនទែនសម្រាប់អ្នកញុំា។ ក្នុងស៊ុបមួយឆ្នាំងនេះអ្នកញុំានឹងទទួលបានសារធាតុបំប៉នជាច្រើនដូចជា ប្រូតេអ៊ីន ប៉ូតាស្យូម  វីតាមីន C ជាតិដែក និង  អាហាររូបត្ថម្ភជាច្រើនដែលជួយដល់សារពាង្គកាយ។ កាន់តែពិសេសជាងនេះទៅទៀត ស៊ុបនេះក៏អាចជួយសម្រួលក្នុងការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួនថែមទៀតផង។ ដោយសារតែស៊ុបនេះគឺជាប្រភេទព្រីមៀម ហាង Mo-Mo-Paradise បានបង្កើតទឹកជ្រលក់ពិសេសថ្មីដល់ទៅ ២ រសជាតិដើម្បីផ្ដល់ឱជារសកាន់តែឈ្ងុយឆ្ងាញ់សម្រាប់អ្នកញុំា។ ទឹកជ្រលក់ទី១នេះមានឈ្មោះថាទឹកជ្រលក់ល្ង។ វាជាប្រភេទទឹកជ្រលក់មានរសជាតិប្រៃតិចៗហើយនៅពេលដែលញុំាចូលមាត់ទៅមានក្លិនឈ្ងុយតែម្ដង។ ចំណែកទឹកជ្រលក់ទី២នេះវិញគឺសម្រាប់អ្នកដែលចូលចិត្តញុំារសជាតិផ្អែមល្មម។ ទឹកជ្រលក់នេះមានឈ្មោះថាទឹកជ្រលក់ផ្អែម ដែលអ្នកញុំាអាចលាយជាមួយម្ទេស និង ខ្ទឹមចិញ្ច្រាំបាន។   យើងបានភ្លក្សរសជាតិស៊ុបថ្មីនេះរួចហើយ ចំពោះទឹកស៊ុបវិញមានរសជាតិប្លែកហើយស្រាល។ដូច្នេះហើយនៅពេលដែលញុំាទៅវាមិនបង្ករអោយមានភាពខះករនោះឡើយ។ គួរំលឹកផងដែរថា “ព្រីមៀម ម៉ាស់រូមស៊ុប”  ក៏ជាប្រភេទបូហ្វេ ញុំាមួយចម្អែតដូចស៊ុបផ្សេងៗនៅក្នុងហាងដែរ ប៉ុន្តែសម្រាប់ស៊ុបនេះ Mo-Mo-Paradise បានដាក់បញ្ចូលសាច់គោ វេចយូ ដែលជាសាច់គោពិសេសប្រចាំហាងសម្រាប់ការញុំារបស់លោកអ្នក។… Read More

{:kh}[Review] មកភ្លក្សស៊ុបឆ្នាំងភ្លោះរសជាតិពីជប៉ុនពិតៗនៅ Mo-Mo-Paradise{:}{:en}[Review] Japanese Twin Hot Pot Soup at Mo-Mo-Paradise {:}

{:kh}មួយរយៈក្រោយនេះ ល្បីរឿងស៊ុបតែម្ដង ព្រោះថាខែភ្លៀងអញ្ចឹងគឺពេញនិយមណាស់ ក្ដៅៗ ហ៊ុយៗ ញ៉ាំពេលណាក៏ត្រូវ ពេលណាក៏ឆ្ងាញ់។ ដោយ FoodBuzz ដឹងថាប្រិយមិត្តចូលចិត្តស៊ុប អីចឹងហើយទើបថ្ងៃនេះពួកយើងមានហាងថ្មីមកណែនាំទីតាំងថ្មីមួយទៀតដែលមានបម្រើជាស៊ុបបែបជប៉ុនពិតៗ ថ្មីប្លែក ទាំងរសជាតិ ទាំងរបៀបញ៉ាំទៀត! Mo-Mo-Paradise គឺជាភោជនីយដ្ឋានជប៉ុនដែលមានបម្រើជាស៊ុបដល់ទៅ 3 រសជាតិប្លែកៗគ្នា ដែលមានដូចជា ស៊ុប Shabu Shabu ស៊ុប Sukiyaki និង ស៊ុប Kimchi ដែលស៊ុបនិមួយៗសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ម្យ៉ាងៗម្នាក់។ ពួកយើងបានភ្លក្សរសជាតិ ស៊ុប Shabu Shabu  និងស៊ុប Sukiyaki ដែលជារសជាតិល្បីប្រចាំហាង ហើយបើនិយាយអំពីចំនុចខុសប្លែករវាងស៊ុបពីររសជាតិនេះវិញ គឺខុសទាំងពណ៌សំបុរ ដោយស៊ុប Shabu Shabu គឺមានពណ៌ថ្លា រីឯ Sukiyaki វិញគឺមានពណ៌ខ្មៅ ខុសទាំងរបៀបញ៉ាំ (អាចមើលបាននៅរូបខាងក្រោម) ខុសទាំងទឹកជ្រលក់ទៀតផង។ សម្រាប់ Sukiyaki… Read More