Mocktail in

{:kh}មកស្គាល់ Samai Distillery អ្នកផលិតស្រា Rum ដំបូងនិងធំជាងគេនៅកម្ពុជា{:}{:en}Buckle up and get to know the marvelous story of first rum makers in Cambodia{:}

{:kh}នៅក្នុងប្រទេសកម្ពុជា​ មានប្រភេទស្រាល្បីៗជាច្រើន! ក្នុងនោះក៏មាន “Rum” មួយដែរ ។ អ្វីទៅជា Rum? ដូច្នេះសូមត្រៀមខ្លួន ចាំស្ដាប់ FoodBuzz រៀបរាប់អោយស្គាល់ពី Rum និង អ្នកផលិតវាក្នុងស្រុកខ្មែរដំបូងបង្អស់គឺ Samai Distillery។ Rum ជាភេសជ្ជៈដែលមានជាតិអាល់កុលខ្ពស់ផលិតពីស្ករអំពៅ។ ដោយសារវត្ថុធាតុដើមអំពៅនេះអាចរកបាននៅគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីអាគ្នេយ៍ ទើបធ្វើឱ្យសហគ្រិនទាំងពីររបស់ Samai Distillery សម្រេចចិត្តធ្វើផលិតកម្ម rum របស់ពួកគេនៅក្នុងប្រទេសកម្ពុជារបស់យើងតាំងពីឆ្នាំ 2014 មក។ ដើម្បីទទួលបាន Rum ដ៏ប្រណិត យើងត្រូវឆ្លងកាត់ 3 ជំហាន: ការផ្អាប់ទុក៖ នេះជាពេលមេអាល់កុលស៊ីជាតិផ្អែមក្នុងរងូ ហើយបំប្លែងវាទៅជាអាល់កុល និងកាបូនឌីអុកស៊ីតទើបអាចក្លាយទៅជាលទ្ធផលដំណាក់កាលទី 1 តែមិនទាន់មានរសជាតិឆ្ងាញ់នៅឡើយទេ។ ការចម្រាញ់៖ លទ្ធផល “ដំណាក់កាលទី 1” នឹងឆ្លងកាត់ការចម្រាញ់ដើម្បីឱ្យមានភាពសុទ្ធកាន់តែខ្ពស់ហើយល្អ។ បន្ទាប់ពីនេះ វាក្លាយជា rum មួយដំណាក់ដែលមានជាតិអាល់កុលដល់ 80%… Read More