Mother’s Day in

មានអ្វីជូនម៉ាក់ក្នុងទិវាអ្នកម្ដាយ? ទិញនំខេកក្នុងតម្លៃពិសេសរបស់ហាងនំប៉័ងបាយ័នក៏បាន!

ចូលដល់ខែឧសភាភ្លាម ក៏មានការថ្ងៃឈប់សម្រាកយ៉ាងច្រើនហូរហែ តែថ្ងៃដែលពិសេសសម្រាប់ក្រុមគ្រួសារនោះ គឺជាថ្ងៃអ្វី? ច្បាស់ណាស់ថាជាថ្ងៃបុណ្យទិវាអ្នកម្ដាយ ដែលជាថ្ងៃរំលឹកគុណទៅដល់មាតារបស់ប្រិយមិត្តទាំងអស់គ្នា រួមទាំងអេដមីនផងនោះអី។ ទិវាបុណ្យអ្នកម្ដាយនេះ តែងតែប្រារព្ធឡើងទូទាំងពិភពលោកនៅថ្ងៃអាទិត្យក្នុងសប្ដាហ៍ទី 2 របស់ខែឧសភា ចំណែកឯឆ្នាំនេះចំនឹងថ្ងៃទី 12 ខែឧសភា។ កាន់តែពិសេសសម្រាប់ទិវាអ្នកម្ដាយ ហាងនំប៉័ងបាយ័នមានលក់នូវនំខេកដែលមានការរចនាយ៉ាងស្រស់ស្អាតប្លែក សាកសមនឹងការជូនទៅអ្នកម្ដាយរបស់ប្រិយមិត្ត។ នំខេកដ៏ស្រស់ស្អាតនេះ ត្រូវបានឲ្យឈ្មោះថា “Lovely Red Velvet” ដែលមានការលម្អជាមួយនឹងសន្លឹកមាស និងសាច់នំខាងក្នុងជាប្រភេទ Red Velvet ដែលជាពណ៌ដ៏ស្រស់ស្អាតមិនឆើតឆាយសាកសមជាការផ្ដល់ជូនទៅអ្នកម្ដាយ។ ចំណែកឯតម្លៃវិញ ត្រឹមតែ $11.95 ជាតម្លៃសមរម្យសឹងតែមិនគួរឲ្យជឿ។ តែចំនួននំខេកនេះមានកំណត់ត្រឹម 300 នំតែប៉ុណ្ណោះ ប្រសិនបើលោកអ្នកពេញចិត្តចង់ទិញ អាចចាប់ផ្ដើមកុម្ម៉ង់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 10 ខែឧសភានៅគ្រប់សាខាដែលជិតអ្នកបំផុតបាន។ រួសរាន់ឡើង ចំនួនមានកំណត់ណា៎! តម្លៃ៖ $11.95 លេខទំនាក់ទំនង៖ 069 555 075 ទីតាំង៖ គ្រប់សាខាទាំងអស់របស់ហាងនំប៉័ងបាយ័ន

[Promo] Exciting Promotions in May

May is not just a month of holidays and celebrations, but is also a month full of awesome food promotions! Okay so before these promotions reach their expiry dates, let’s check out these 10 places!   #1 llao llao Calling for all the students out there! This whole month llao… Read More

[Promo] ហាងណាខ្លះបញ្ចុះតម្លៃក្នុងខែឧសភានេះ?

ខែឧសភាមិនត្រឹមតែជាខែដែលសម្បូរទៅដោយថ្ងៃបុណ្យទេ តែក៏ជាខែដែលសម្បូរទៅដោយការបញ្ចុះតម្លៃនៅតាមកន្លែងញ៉ាំអីដែរ! Okay កុំឲ្យហួសថ្ងៃគេបញ្ចុះតម្លៃទាន់ ពួកយើងនឹងប្រាប់ពី 10 កន្លែងដែលកំពុងមានការផ្តល់ជូននេះ។   #1 llao llao ដំណឹងល្អសម្រាស់សិស្ស និង និស្សិតទាំងអស់គ្នា គឺថាពេញមួយខែឧសភានេះដោយគ្រាន់តែបង្ហាញកាតសិស្ស ឬកាតនិស្សិត អ្នកនឹងទទួលបានប្រូម៉ូសិនទិញ 2 ថែម 1 ភ្លាមៗពីយ៉ាវយ៉ាវតែម្តង (គេអានថាយ៉ាវយ៉ាវ មិនមែនទ្បាវទ្បាវទេណា) ចាប់ពីថ្ងៃទី1 ដល់ 31 ខែឧសភា ឆ្នាំ2017។ ទីតាំង៖ ជាន់ផ្ទាល់ដី ផ្សារ AEON   #2 Koi ជារៀងរាល់ថ្ងៃអាទិត្យសម្រាប់មួយខែនេះ  Koi នឹង free ជូន Aloe Vera Topping សម្រាប់គ្រប់ទំហំ និង គ្រប់ភេសជ្ជៈ!!! តែកម្មវិធីនេះនឹងមានតែនៅថ្ងៃទី 07, 14, 21,… Read More