Mr. Ball in

Visiting Battambang? Check Out Mr. Ball For Some Lip-Smacking Meatballs & Spicy Treats

Remember the timeless and iconic “What’s delicious in Battambang?” by the legendary Sin Sisamuth? The answer is A LOT! But delicious isn’t enough because FoodBuzz is seeking for what’s DELICIOUS, NEW and TRENDING in Battambang province and that’s why we were thrilled when we were introduced Mr. Ball! The eating… Read More

ចូលដល់ក្រុងបាត់ដំបង កុំរំលងប្រហិតសាច់គោថ្មីៗធ្វើរាល់ថ្ងៃពី ​Mr. Ball ឲ្យសោះ

~បាត់ដំបងៗមានអ្វីឆ្ងាញ់ទេ? ~  ឲ្យតែធ្វើដំនើរទៅលេង ឬ ធ្វើការនៅបាត់ដំបងលើកណាក៏នឹកឃើញចម្រៀងមួយបទដ៏ពិរោះ និងក្រអួនក្រអៅនេះដែរ ហើយក៏តែងរិះរកនឹកមើលតើឥឡូវនៅបាត់ដំបងមានអ្វីឆ្ងាញ់ប្លែកហើយថ្មី? សម្រាប់ដំណើរកំសាន្តទៅកាន់ខេត្តបាត់ដំបងលើកទីមួយរបស់ FoodBuzz នេះពួកយើងបានទៅភ្លក្សប្រហិតរសជាតិថ្មីនៅ Mr. Ball ដែលលឺល្បីល្ហៀងៗថាទើបបើកថ្មី និងមានរសជាតិឆ្ងាញ់ ហើយប្រហិតធ្វើដោយខ្លួនឯងថ្មីៗជារៀងរាល់ថ្ងៃទៀតផង។ Mr. Ball បានសម្រិតសម្រាំងជម្រើសប្រហិតទាំងអស់ចំនួន 6 ដែលរួមមានដូចជា ប្រហិតសាច់គោ ដែលជាប្រហិតប្រចាំហាង ផលិតផ្ទាល់ដោយ Mr. Ball ថ្មីៗស្រស់ៗជារៀងរាល់ថ្ងៃ ប្រើប្រាស់គ្រឿងផ្សំនិងសាច់គុណភាពល្អ និងប្រហិតផ្សេងៗទៀតចំនួន 5 មុខដូចជា ប្រហិតសាច់ក្ដាម ប្រហិតសាច់ជ្រូក ប្រហិតសាច់មឹក ប្រហិតត្រីស្រួយ និងប្រហិតសាច់ត្រីវែងដែលសុទ្ធតែជាប្រហិតគុណភាពខ្ពស់នាំចូលពីប្រទេសថៃ ហើយមានលក់នៅតែនៅទីនេះប៉ុណ្ណោះ។ ទោះបីជាជម្រើសប្រហិតមិនសម្បូរបែបដូចហាងដទៃពិតមែន ប៉ុន្ដែ Mr. Ball គឺធានាទាំងរសជាតិនិងគុណភាព សុវត្ថិភាពប្រហិតនីមួយៗ ប្រិយមិត្តភ្លក្សមួយម៉ាត់ហើយ គឺដឹងតែជាប់ចិត្តតែម្ដង! រសជាតិប្រហិតឆ្ងាញ់ក៏សំខាន់ទៅលើទឹកជ្រលក់ដែរត្រូវអត់? សំរាប់ផ្នែកទឹកជ្រលក់វិញនោះគឺ Mr. Ball មានដល់ទៅ 3… Read More