Mushroom in

{:kh}ធ្លាក់ខ្យល់អញ្ចេះ ​​ញុំាប៊ូហ្វេស៊ុបជប៉ុនហ៊ុយៗកម្ដៅខ្លួននៅ​ Mo-Mo-Paradise ដឹងតែអ៊ែមហ្មង{:}{:en}Warming Yourself Up with Wafu Mushroom in Mo-Mo-Paradise{:}

{:kh}ឃ្លានស៊ុប Shabu Shabu រសជាតិដើមពីជប៉ុន ចាំបាច់អីទៅដល់ប្រទេសជប៉ុន ញ៉ាំនៅ Mo-Mo-Paradise ក៏បាន។ Mo-Mo-Paradise ជាភោជនីយដ្ឋានស៊ុបរសជាតិដើមពីជប៉ុនដែលមានឈ្មោះល្បីល្បាញនៅក្នុងអាស៊ី និងមានបម្រើស៊ុប Shabu Shabu និង Sukiyaki។ តែឥឡូវនេះ Mo-Mo-Paradise បាននាំមកវិញនូវស៊ុបផ្សិតដែលទទួលបានការគាំទ្រយ៉ាងខ្លាំង អញ្ចឹងទាន់មេឃធ្លាក់ខ្យល់រហៀកៗ ជាឱកាសល្អរបស់ប្រិយមិត្តក្នុងការសាកស៊ុបរសជាតិផ្សិត (Wafu Mushroom) ដើម្បីបញ្ចេញញើសល្អសម្រាប់សុខភាពនៅ Mo-Mo-Paradise នេះតែម្ដង។ ក្រុមការងារ FoodBuzz បាន​មក​សាកប៊ូហ្វេ Wafu Mushroom ​​នៅ​ Mo-Mo-Paradise រួច​ហើយ ទាំង​រស​ជាតិ​ឆ្ងាញ់​ និង​គុណភា​ព​ល្អ។ គ្រាន់តែដើរចូលដល់ហាង ធុំក្លិនឈ្ងុយរបស់ទឹកស៊ុបកូរពោះបាត់ទៅហើយ ហើយបើបានដាក់សាច់ និងបន្លែចូលឆ្នាំងស៊ុបហើយទៀតណា ដឹងតែលេបទឹកមាត់បណ្ដើរៗមិនខាន។ ស៊ុបផ្សិតធ្វើពីផ្សិតដែលបានដាក់រម្ងាស់ជាច្រើនម៉ោង ជួយផ្ដល់ប្រូតេអ៉ីន ប៉ូតាស្យូម វីតាមីន C ជាតិដែក និងអាហាររួបត្ថម្ភជាច្រើនដល់សារពាង្គកាយ។ ជាពិសេសអាចជួយសម្រួលដល់ការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួន។… Read More

{:kh}Mo-Mo-Paradise ចេញស៊ុបផ្សិតរសជាតិថ្មី ដាក់មួយឆ្អែតមានកម្លាំងព្រើសតែម្តង{:}{:en}Mo-Mo-Paradise’s New Soup Flavour Is All You Need{:}

{:kh}បន្ទាប់ពីទទួលការគាំទ្រជាច្រើនទៅលើទឹកស៊ុបបែបជប៉ុនពិតៗដ៏ឈ្ងុយឆ្ងាញ់កន្លងមក ឥឡូវនេះ Mo-Mo-Paradise បានចេញទឹកស៊ុបពិសេសថ្មីមួយប្រភេទដែលមានឈ្មោះថា “ព្រីមៀម ម៉ាស់រូម”។ ស៊ុបព្រីមៀម ម៉ាស់រូម គឺជាប្រភេទស៊ុបសុខភាព ទឹកស៊ុបនេះត្រូវបានយកមកពីប្រទេសជប៉ុនផ្ទាល់តែម្តង។ ទឹកស៊ុបនេះត្រូវបានគេលាយបញ្ចូលជាមួយផ្សិតតុងកូវ ដែលបានផ្ដល់សារៈប្រយោជន៍ច្រើនមែនទែនសម្រាប់អ្នកញុំា។ ក្នុងស៊ុបមួយឆ្នាំងនេះអ្នកញុំានឹងទទួលបានសារធាតុបំប៉នជាច្រើនដូចជា ប្រូតេអ៊ីន ប៉ូតាស្យូម  វីតាមីន C ជាតិដែក និង  អាហាររូបត្ថម្ភជាច្រើនដែលជួយដល់សារពាង្គកាយ។ កាន់តែពិសេសជាងនេះទៅទៀត ស៊ុបនេះក៏អាចជួយសម្រួលក្នុងការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួនថែមទៀតផង។ ដោយសារតែស៊ុបនេះគឺជាប្រភេទព្រីមៀម ហាង Mo-Mo-Paradise បានបង្កើតទឹកជ្រលក់ពិសេសថ្មីដល់ទៅ ២ រសជាតិដើម្បីផ្ដល់ឱជារសកាន់តែឈ្ងុយឆ្ងាញ់សម្រាប់អ្នកញុំា។ ទឹកជ្រលក់ទី១នេះមានឈ្មោះថាទឹកជ្រលក់ល្ង។ វាជាប្រភេទទឹកជ្រលក់មានរសជាតិប្រៃតិចៗហើយនៅពេលដែលញុំាចូលមាត់ទៅមានក្លិនឈ្ងុយតែម្ដង។ ចំណែកទឹកជ្រលក់ទី២នេះវិញគឺសម្រាប់អ្នកដែលចូលចិត្តញុំារសជាតិផ្អែមល្មម។ ទឹកជ្រលក់នេះមានឈ្មោះថាទឹកជ្រលក់ផ្អែម ដែលអ្នកញុំាអាចលាយជាមួយម្ទេស និង ខ្ទឹមចិញ្ច្រាំបាន។   យើងបានភ្លក្សរសជាតិស៊ុបថ្មីនេះរួចហើយ ចំពោះទឹកស៊ុបវិញមានរសជាតិប្លែកហើយស្រាល។ដូច្នេះហើយនៅពេលដែលញុំាទៅវាមិនបង្ករអោយមានភាពខះករនោះឡើយ។ គួរំលឹកផងដែរថា “ព្រីមៀម ម៉ាស់រូមស៊ុប”  ក៏ជាប្រភេទបូហ្វេ ញុំាមួយចម្អែតដូចស៊ុបផ្សេងៗនៅក្នុងហាងដែរ ប៉ុន្តែសម្រាប់ស៊ុបនេះ Mo-Mo-Paradise បានដាក់បញ្ចូលសាច់គោ វេចយូ ដែលជាសាច់គោពិសេសប្រចាំហាងសម្រាប់ការញុំារបស់លោកអ្នក។… Read More