NagaWorld in

ទទួលទានអាហារប៊ូហ្វេដ៏ប្រណិតជាមួយប្រូម៉ូសិនយ៉ាងពិសេសពី NagaWorld

NagaWorld ជាសណ្ឋាគារលំដាប់មួយប្រចាំប្រទេសកម្ពុជាដែលសេវាបដិសណ្ឋារកិច្ចល្អឥតខ្ចោះ ថែមទាំងមានភោជនីយដ្ឋានបម្រើម្ហូបអាហារយ៉ាងឆ្ងាញ់ពិសា។ មកស្គាល់ភោជនីយដ្ឋានឈ្នះពានរង្វាន់ 2Pangea នៅ NagaWorld ដែលថ្មីៗនេះបានផ្ដល់ជូនកម្មវិធី Super Sunday Brunch សម្រាប់ការបរិភោគអាហារជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារក្នុងតម្លៃពិសេស។ អត់បានបាយព្រឹក ជិតដល់ម៉ោងបាយថ្ងៃទៀតច្បាស់ជាឃ្លានច្រើនមុខ អញ្ចឹង Super Sunday Brunch ច្បាស់ជាត្រូវចិត្តអ្នក។ គ្រឿងសមុទ្រស្រស់ៗ សាច់បន្ទះៗផុយឆ្ងាញ់ ត្រីឆ្អើរ (homemade smoked fish) ត្រីស៊ូស៊ីជាច្រើនប្រភេទ ភីហ្សារូបមន្ដពិសេសពីចុងភៅប្រចាំភោជនីយដ្ឋាន អាហារធ្វើស៊ុតដូចជា eggs Benedict និងអាហារបែបក្លាសិកជាច្រើនមុខទៀត។ មិនតែប៉ុណ្ណោះ ក៏មាននូវអាហារបែបអាស៊ី និងបង្អែមសម្រាប់លាងមាត់ផងដែរ។ ក្រៅអាហារយ៉ាងសម្បូរហូរហៀ ក្នុងកម្មវិធីនេះអ្នកក៏អាចទស្សនាផ្ទាល់នូវការបង្ហាញធ្វើផាស្ដាក្នុងរយៈដ៏ខ្លីមួយ និងមុខម្ហូបប្រចាំរបស់ចុងភៅ Parade ខណៈពេលដែលកូនៗរបស់លោកអ្នកនឹងពេញចិត្តនូវស្ករគ្រាប់ និងសូកូឡា។ ក្រៅពីការបរិភោគអាហារ និងកម្មវិធីចម្អិនអាហារផ្ទាល់ នៅ 2Pangea ក៏មានការសម្ដែងផ្ទាល់នានា និងល្បែងកំសាន្ដសប្បាយៗសម្រាប់កូនលោកអ្នកផងដែរ ដូចជាការគូរមុខដូចទៅនឹងវីរបុរស សៀករហ័សកម្ម ឬការថតរូបជាមួយមនុស្សយន្ដ។… Read More

ប្រជុំអាហារពី 25 ខេត្តក្រុងក្នុងកន្លែងតែមួយនៅ NagaWorld

ជិតចូលឆ្នាំខ្មែរហើយ ប្រសិនបើប្រិយមិត្តចង់ញុំាម្ហូបខ្មែរដែលមកពីច្រើនតំបន់ជុំវិញព្រះរាជាណាចក្រកម្ពុជា FoodBuzz សូមណែនាំឲ្យទៅញុំានៅ NagaWorld ណា! ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ NagaWorld បានរៀបចំអាហារប៊ុហ្វេដែលជាបណ្តុំប្រជុំអាហារមកពី 25 ខេត្តក្រុងជុំវិញប្រទេសកម្ពុជា ជាមួយនឹងរសជាតិខ្មែរពិតៗ ដោយសារតែរូបមន្តការផ្សំគ្រឿងដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់របស់បងប្អូនប្រជាជនខ្មែរនៅគ្រប់ទិសទី បូកផ្សំនឹងគ្រឿងផ្សំលំដាប់កំពូល និងចំអិនដោយក្រុមចុងភៅដែលប៉ិនប្រសព្វ។ ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច មាននៅភោជនីយដ្ឋាន Pangea។ នៅទីនេះ លោកអ្នកអាចទស្សនាការសម្តែងរបាំអប្សរាបណ្តើរ និង ទទួលទាននូវមុខម្ហូបដែលមានផាសុកភាពបណ្តើរ។ ក្នុងពេលដំណាលគ្នានេះ ពួកគេក៏មានម្ហូបខ្មែរ និងបង្អែម តម្លៃចាប់ពី ៤ ដុល្លារនៅភោជនីយដ្ឋាន Indochine វិមានស៊ីធីវ៉ក និង Golden Bowl។ សម្រាប់ប្រភេទញាំ លោកអ្នកអាចទទួលទាននូវ ញំាសាច់មាន់ខេត្តត្បូងឃ្មុំ ញាំខ្យងខេត្តព្រៃវែង និង ញាំគ្រឿងសមុទ្រខេត្តព្រះសីហនុ។ ទោះបីជាម្ហូបទាំង 3 មុខនេះញាំដូចគ្នាបែប ប៉ុន្តែកម្រិតជូរហិរមានភាពខុសគ្នា និង រសជាតិប្លែកឆ្ញាញ់បែបផ្សេងៗពីគ្នា។ ក្រៅពីខេត្តទាំងនេះ ខេត្តផ្សេងៗមានមុខម្ហូបដូចជា មាន់ដុតខេត្តកំពង់ស្ពឺ លៀសសមុទ្រដុតគ្រឿងខេត្តព្រះសីហនុ ឆាខ្យងខេត្តបន្ទាយមានជ័យ… Read More

NagaWorld បម្រើឈុតម្ហូបមហាសម្បតិ្តចិនក្នុងឱកាសសួស្តីឆ្នាំថ្មីប្រពៃណីចិន

ងាកៗមួយឆ្នាំទៀតហើយ សល់តែប៉ុន្មានថ្ងៃទៀតដល់ បុណ្យប្រពៃណីចិន ឬក៏  ចូលឆ្នាំចិនហើយ។  សម្រាប់ឱកាសដ៏ពិសេសមួយនេះផងដែរ FoodBuzz សូមណែនាំនៅភោជនីយដា្ឋនចិន ឈ្នះពានរង្វាន់របស់ ណាហ្គាវើលដ៍ Fortune Palace (ជាន់ទី 1) និងភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី 5 ណាហ្គាទី 2) ដែលភោជនីយដ្ឋានទាំងពីរនឹងមានបម្រើជូនឈុតម្ហូបពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ក្នុងនោះឈុតអាហារនិមួយៗសម្រាប់ 10 នាក់ នាពេលថ្ងៃត្រង់ និង ល្ងាច។ “អ៊ីសាងនាំសំណាង” រឺ Norwegian Salmon Yee Sang ជាម្ហូបចូលឆ្នាំចិន ពិសេសដែលពេញនិយមក្នុងតំបន់អាស៊ីភាគអាគេ្នយ៍ដែលរួមមាន ត្រីសាលម៉ុនស្រស់ ត្រីធូណាស្រស់ ឬលៀសសមុទ្រសម្រាប់រីករាយក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋាន ខណៈភ្ញៀវអាចបន្ថែមមុខម្ហូបគ្រឿងផ្សំ 18 មុខឯណោះ ដូចជា បង្កង ឬខ្យងប្រមោយដំរី តាមចំណូលចិត្ត។ របៀបញុំាតម្រូវអោយអ្នកពិសា… Read More