new menu in

ចង់ជួបជុំមិត្តភក្តិសម្រាប់អាហារពេលល្ងាច? កុំភ្លេចនឹកឃើញដល់ Hard Rock Cafe Phnom Penh

មានចាំគ្រាមួយដែល FoodBuzz បាននិយាយរៀបរាប់អំពី Hard Rock Cafe Phnom Penh ទេ? (តំណទៅអត្ថបទចាស់)​ មានហ្វេនមួយចំនួននៅតែច្រឡំថា Hard Rock មើលទៅដូចជា “ហាងកាហ្វេ” ធម្មតាដែរ ។ ថ្ងៃនេះពួកយើងនឹងបកស្រាយ Hard Rock ឲ្យកាន់តែទូលំទូលាយជាងមុន។ ថ្វីបើឈ្មោះហៅថា Hard Rock “Cafe”​​ ក៏ពិតមែន ហាងមួយនេះមានបម្រើម្ហូបអាហារដែលមានគុណភាពខ្ពស់ និងមានបរិមាណច្រើនដែលអ្នកមិនអាចរកបាននៅហាងកាហ្វេដទៃ។ អ្វីដែលពិសេសនោះ Hard Rock តែងតែមាននូវថ្មីប្លែកជូនអតិថិជនរបស់ពួកគេ ទើបហេតុនេះពួកយើងមាននូវមុខម្ហូបថ្មីស្រឡាងប្រចាំហាងចង់ណែនាំ នោះគឺ “All-American classics with a twist” ដែលជាការច្នៃប្រឌិតមុខម្ហូបអាមេរិកដែលធ្លាប់មានពីមុនឲ្យកាន់តែឆ្ងាញ់និងមានភាពអស្ចារ្យជាងមុន។ លើសពីនេះទៀត មួយមុខៗមានបរិមាណច្រើនដូច្នេះវាងាយស្រួល អាចចែករំលែកញ៉ាំជាមួយមិត្តភក្តិ សមាជិកគ្រួសារ និងមនុស្សជាទីស្រលាញ់។ តោះ អញ្ចឹងមកមើលម្ហូបពិសេសៗរបស់ម៉ឺនុយ “All-American classics with… Read More

កុម្ម៉ង់ឈុតសាច់អាំងថ្មីភ្លាម ទទួលបានសំណាងភ្លែតពី Bar B Q Plaza

ជារៀងរាល់ឆ្នាំ ឲ្យតែមានពិធីបុណ្យម្ដងៗ គ្រប់ហាងនានា តែងតែមានអ្វីថ្មីពិសេសជូនអតិថិជនរបស់ពួកគេមិនខាន។ ថ្ងៃនេះ Bar B Q Plaza ក៏មាននូវឈុតសាច់អាំងថ្មីពិសេសសម្រាប់ឱកាសចូលឆ្នាំចិនខាងមុខនេះជូនអតិថិជនរបស់ពួកគេផងដែរ។ Bar B Q Plaza ចេញនូវឈុតសាច់ថ្មីឈ្មោះថា ឈុតនាំសំណាង (Lucky Set) ដែលមានការតុបតែងរចនាសាច់គោជាផ្កាអង្គារ៌សិល្យយ៉ាងស្រស់ស្អាតជាតំណាងឲ្យលាភនាំសំណាងរបស់ប្រជាជនចិនក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ ប្លែកភ្នែកសម្រាប់ឈុតរបស់ Bar B Q Plaza នេះតែម្ដង។ មិនតែប៉ុណ្ណោះ ញ៉ាំឈុតនាំសំណាងនេះភ្លាម ទទួលសំណាងភ្លែតតែម្ដង ព្រោះគ្រាន់តែអ្នកកុម្ម៉ង់នូវឈុតនេះ អ្នកនឹងទទួលបានអាំងប៉ាវក្រហមពី Bar B Q Plaza មុនពេលញ៉ាំ ឬ ក្រោយការញ៉ាំទៅតាមចំណូលចិត្តរបស់លោកអ្នក។ ឈុតនាំសំណាងមិនមែនមានតែសាច់គោតុបតែងជាផ្កានោះទេ តែមាននូវសាច់បង្គា បន្លែ ប្រហិត និងមីអុដុនជាដើម។ សម្រាប់មួយឈុតនេះអាចញ៉ាំបានពី 3-4 នាក់ ចំណែកឯតម្លៃវិញត្រឹមតែ $19.90 តែប៉ុណ្ណោះ។ អញ្ចឹង កុំភ្លេចញ៉ាំស៊ុបសាច់អាំងដើម្បីទទួលបានសំណាង!… Read More

លឺថា TOUS les JOURS នឹងមានលក់នំខេករសជាតិថ្មីក្នុងពេលឆាប់ៗនេះ

អ្នកណាខ្លះកំពុងទន្ទឹងរង់ចាំការចេញនំ Cake រសជាតិថ្មីពី TOUS les JOURS?​ ដំណឹងល្អបានមកដល់ហើយ ឥឡូវនេះ TOUS les JOURS កំពុង​តែ​នាំ​យក​នំខេក​រសជាតិ​ថ្មី​ សម្រាប់​អ្នក​ទាំង​អស់​គ្នា​ហើយក្នុងពេលឆាប់ៗនេះ។ នៅថ្ងៃទី 19 ខែមករា ម្សិលមិញនេះ នៅផ្សារទំនើប Aeon Mall Phnom Penh វេលាម៉ោង 4 ដល់ម៉ោង 6 ល្ងាច TOUS les JOUS បានរៀបចំកម្មវីធីដាក់បង្ហាញនូវនំខេករសជាតិថ្មីចំនួន 3 ប្រភេទ ដែលមានដូចជា នំខេករសជាតិដូងស្លឹកតើយ នំខេករសជាតិដូង​ និងនំខេករសជាតិស្វាយ ដែលជាប្រភេទរសជាតិនំកំពុងទទួលបានការពេញនិយមខ្លាំងក្នុងស្រុក​ សំរាប់នំខេកនេះមានការរចនារូបរាងថ្មីហើយប្លែកស្រស់ស្អាត។ សូមបញ្ជាក់ផងដែរថា នំ Cake រសជាតិថ្មីនេះ ត្រូវបានទទួលស្គាល់ទាំងគ្រឿងផ្សំ រសជាតិ និងការ​រចនា​ ដោយអ្នកជំំនាញផ្នែកផលិតនំខេករបស់​TOUS les JOURS នៅប្រទេសកូរ៉េខាងត្បូង។… Read More

ធ្លាប់តែញ៉ាំការ៉េមក្នុងចាន ឥឡូវសាកការ៉េមហ៊ុយៗលើខ្ទះក្ដៅប្លែកថ្មីរបស់ Swensen’s ម្ដងមើល!

ហាងការ៉េម Swensen’s ជាហាងការ៉េមល្បីឈ្មោះមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាភាគច្រើនស្គាល់ មិនថាក្មេង ឬ ចាស់នោះទេ។ បើប្រិយមិត្ត FoodBuzz ណាដែលចូលចិត្តការ៉េម ឬក៏ចង់ញ៉ាំការ៉េម អាចមកសាកនៅការ៉េមថ្មី នឹង ប្លែកនេះរបស់ Swensen’s បាន។ ការ៉េមស៊ីសស្លីង ជាប្រភេទមួយដែលអ្នកទាំងអស់គ្នាមិនគួររំលង ព្រោះវាជាប្រភេទការ៉េមនៅលើខ្ទះក្ដៅហ៊ុយៗ។ ពេលឮថាក្ដៅហ៊ុយៗបែបនេះ កុំទាន់មានការបារម្ភថាការ៉េមរបស់លោកអ្នកអាចនឹងរលាយអស់នោះគឺអត់ទេ។ ខ្ទះក្តៅមែនពិត ប៉ុន្តែអត់រលាយការ៉េមទេ ព្រោះថានេះហើយជាចំនុចពិសេសសម្រាប់ប្រភេទការ៉េមនេះ។ មានទាំងអស់ក្នុងខ្ទះតែមួយ ជាមួយការ៉េម, នំ(ប្រភេទ ខេក, ក្រែប ឬ ប្រោនី) ដាក់បន្ថែមទឹកស្រោចពីលើឡើងហ៊ុយៗទៀតនោះ គឺថាឈ្ងុយកប់តែម្ដង។ រសជាតិនៅពេលដែលបានញ៉ាំជាមួយគ្នាក្នុងពេលតែមួយពិតជាមិនអាចបំភ្លេចបាន ជាមួយរសជាតិផ្អែម និងភាពត្រជាក់របស់ការ៉េមត្រូវបានញ៉ាំជាមួយ នំក្តៅល្មមថែមជាមួយទឹកស្រោចពីលើរសជាតិពិសេសទៀតនោះ។ ការ៉េមស៊ីសស្លីងនេះមាន 3 រសជាតិដូចជា ការ៉េមខ្ទះក្ដៅក្រូចក្រីផស៊ូហ្សីត, ការ៉េមខ្ទះក្ដៅស្រ្តរប៊ែរី បាតថឺខេក, ការ៉េមខ្ទះក្ដៅសូកូឡា ប្រោនី។ ការ៉េមខ្ទះក្ដៅក្រូចក្រីផស៊ូហ្សីត ដែលមាននំក្រែបញ៉ាំជាមួយការ៉េមនិងក្រូចស្រស់ បូករួមនឹងរសជាតិផ្អែមហើយក្តៅត្រជាក់ក្នុងពេលតែមួយទៀតនោះ ធ្វើឲ្យមានរសជាតិប្លែក។ ការ៉េមខ្ទះក្ដៅស្រ្តរប៊ែរី… Read More

ចាំបូឈីសស៊ីហតដកភីហ្សានៅ The Pizza Company បានត្រលប់មកវិញហើយ!!!

The Pizza Company ជាភោជនីយដ្ឌានភីហ្សាដ៏ល្បីមួយនៅប្រទេសកម្ពុជាយូរឆ្នាំមកហើយ។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកគាំទ្រ The Pizza Company បាននាំមកវិញនូវប្រភេទភីហ្សាថ្មីទៀតហើយ។ ប្រិយមិត្តទាំងអស់របស់ FoodBuzz ជាអ្នកគាំទ្ររបស់ The pizza Company នឹងរីករាយជាមួយការត្រលប់មកវិញនៅ ចាំបូឈីសស៊ីហតដកភីហ្សានេះ។ ចាំបូឈីសស៊ីហតដកភីហ្សាជាប្រភេទ ភីហ្សាបែបអីុតាលីមួយ ជាមួយនឹងហ៊តដកបែបអាមេរិកក្នុងភីហ្សាតែមួួយ​។ បន្ថែមពីនេះក៏មានភ្ជាប់ជាមួយនៅទឹកជ្រលក់បែបអាមេរិចដ៏ឈ្ងុយឆ្ងាញ់ទៀតផង។ ត្រូវប៉ាន់សម្រាប់អ្នកដែលចូលចិត្តឈីស​ច្រើន ពីព្រោះភីហ្សានេះឈីសច្រើនមែនទែនទាំងនៅលើភីហ្សា ខាងក្នុងហតដក និង នៅជាប់ហតដកទៀត។ បើបានញាំុចាំបូឈីសស៊ីហតដកភីហ្សាពេលក្ដៅៗ ហើយជ្រលក់ជាមួយទឹកជ្រលក់បែបអាមេរិចដែលមកជាមួយទៀតនោះ រសជាតិពិតជាមិនអាចបំភ្លេចបានតែម្ដង។ ចាំបូឈីសស៊ីហតដកភីហ្សាមានបីរសជាតិដូចជា ចាំបូឈីសស៊ីហតដកស៊ុបភើឌីឡាក់ស៍ ចាំបូឈីសស៊ីហតដកគ្រឿងសមុទ្រត្រូពិច និងចាំបូឈីសស៊ីហតដកសាច់មាន់បាប៊ីឃ្យូឌីឡាក់ស៍។ ​ប៉ុន្ដែភីហ្សារសជាតិថ្មីនេះ មានតែខ្នាតកណ្ដាលតែប៉ុណ្ណោះ។ ក្រុមការងារ FoodBuzz បានភ្លក្សនូវរសជាតិចាំបូឈីសស៊ីហតដក សាច់មាន់បាប៊ីឃ្យូឌីឡាក់ស៍មិនប៉ុន្មានថ្ងៃមុននេះ ចំណែកឯរសជាតិវិញ ប្លែកបន្តិចពីរសជាតិភីហ្សាដទៃ ពីព្រោះភីហ្សាមួយនេះមានលាយម្ទេសនៅពីលើ ដែលធ្វើឲ្យមានរសជាតិហឹរតិចៗត្រូវចិត្តអ្នកចូលចិត្ដញ៉ាំហឹរ។ ចាំបូឈីសស៊ីហតដកភីហ្សានឹងមានលក់នៅគ្រប់សាខាទាំងអស់របស់ The Pizza Company ចាប់ពីថ្ងៃទី 5ខែធ្នូ ឆ្នាំ… Read More

“ស៊ុក ណ័រ” រសជាតិស៊ុបនិងទឹកជ្រលក់ថ្មីឆ្ងាញ់ជាប់ចិត្តពី Bar-B-Q Plaza

Bar-B-Q Plaza ត្រូវបានគេស្គាល់ថាជាហាងដែលមានបម្រើជូននូវស៊ុបនិងសាច់អាំងក្នុងឆ្នាំងតែមួយ។ ចាប់តាំងពីការបើកសម្ភោធមក ហាងនេះបានធ្វើឱ្យអតិថិជនរបស់ពួកគេពេញចិត្ត ដោយសារតែការនាំមកនូវរសជាតិថ្មីៗជាច្រើនជូនអតិថិជន។ អញ្ចឹងថ្ងៃនេះ យើងសូមណែនាំ “ស៊ុក ណ័រ”: រសជាតិស៊ុបនិងទឹកជ្រលក់ឈ្ងុយឆ្ងាញ់ពីប្រទេសថៃ។ FoodBuzz បានសាកល្បងម៉ឺនុយថ្មីនេះរួចហើយ ហើយនឹងរៀបរាប់ពីអ្វីដែលពិសេសនិងរបៀបញ៉ាំ “ស៊ុក ណ័រ” យ៉ាងត្រឹមត្រូវដើម្បីឲ្យមានរសជាតិកាន់តែអស្ចារ្យ។ ដំបូងដាក់ម្សៅអង្ករ ស្លឹកក្រូច គល់ស្លឹកគ្រៃ និង​ ខ្ទឹមក្រហមចូលទៅក្នុងឆ្នាំង។ ធ្វើបែបនេះ វានឹងបញ្ចេញក្លិនឈ្ងុយឈ្ងប់និងធ្វើឱ្យរសជាតិស៊ុបកាន់តែប្រសើរ! បន្ទាប់មកដាក់បន្លែដូចជា ស្ពៃក្ដោប ការ៉ុត ផ្សិត ដែលស៊ីគ្នាជាមួយនឹងស៊ុបស៊ុក ណ័រមួយឈុតនេះ។ ចំណែកឯប្រហិត និងមី ទៅបន្ថែមរសជាតិ តែកុំភ្លេចសាច់គោនិងសាច់ជ្រូកស្រស់ៗ ចង់ដាក់អាំងក៏បាន ដាក់ចូលស៊ុបក៏បាន បើយកទៅជ្រលក់ជាមួយទឹកជ្រលក់ “ស៊ុក ណ័រ” ធ្វើឡើងពីគ្រឿងផ្សំពិសេសជាច្រើនមុខទៀតនេះ ដឹងតែរសជាតិមួយអ៊ែម។ ញ៉ាំស៊ុបក្ដៅៗ អត់ភេសជ្ជៈត្រជាក់ម៉េចបាន ឈុត Bar-B-Q Plaza ក៏បានផ្ដល់ជូននូវភេសជ្ជៈកូកាកូឡាត្រជាក់ៗមួយថូផងដែរ ធ្វើឲ្យរសជាតិរឹតតែឆ្ងាញ់មួយកម្រិតទៀត! ខាងហាងបានបង្ហើបប្រាប់ថាប្រភេទស៊ុបនេះកាន់តែហិរកាន់តែឆ្ងាញ់។ អញ្ចឹងកុំភ្លេចសុំម្ទេសពីហាងថែមផងណា… Read More

Crunchy Outside, Tender Inside is the New KFC Chicken Flavor!

KFC is one of the largest fast food restaurant chain in the world. Thanks to its presence in Cambodia, we are able to enjoy delicious flavors of burgers and fried chicken. What’s more admirable is that KFC always brings new combo set and seasonal taste to please their customers. For… Read More

ស្រួយខាងក្រៅ ទន់ខាងក្នុងគឺរសជាតិសាច់មាន់ថ្មីរបស់ KFC

KFC គឺជាភោជនីយដ្ឋាន fast food ធំមួយក្នុងចំណោមហាងដទៃនៅលើពិភពលោក។ ដោយសារវត្តមានរបស់ KFC នៅក្នុងប្រទេសកម្ពុជា ទើបយើងបានស្គាល់រសជាតិឆ្ងាញ់ៗរបស់ប៊ឺហ្គឺនិងសាច់មាន់បំពងប្លែកៗ។ អ្វីដែលគួរឱ្យកោតសសើរនោះគឺថា KFC តែងតែនាំមកនូវឈុតសន្សំសំចៃនិងរសជាតិតាមរដូវកាលប្លែកៗដើម្បីបំពេញចិត្តអតិថិជនរបស់ពួកគេ។ ឧទាហរណ៏ដូចជា Burger Combo ដែលចំនេញមានទាំងប៊ឺហ្គឺ ដំឡូងបំពង និង កូកាកូឡា។ ថ្មីៗនេះ KFC ទើបតែបានបញ្ចេញនូវរសជាតិថ្មីមួយទៀតដោយគ្រាន់តែស្តាប់លឺឈ្មោះ គ្រប់គ្នាប្រាកដជាចង់សាកហ្មង។ នោះគឺ “KFC Nacho Cheezy Crunch” ។ ផ្នែកខាងក្រៅរបស់សាច់គឺប្រឡាក់ជាមួយ nacho (នំឈីស) ស្រួយឆ្ងាញ់ ហើយសាច់ខាងក្នុងផុយទន់ឆ្ងាញ់។ រួមជាមួយទឹកជ្រលក់ឈីសរបស់វាទៀត។ ហឹម … ត្រូវតែទៅសាកបានៗ ព្រោះគ្រាន់តែរៀបរាប់នេះក៏ទំនងដែរ! តម្លៃ: 2,90 ដុល្លារ (KFC Nacho Cheezy Crunch Combo 1) បើកម៉ោង: 9… Read More

Seeking New Taste: A New Crispy Bacon and Gooey Cheese Pizza is Here!

You can’t say no to pizza, can you? What about a new pizza crust? Here we come, the crispy bacon cheese crust pizza. The Pizza Company proudly present the Crispy Bacon Cheese Crust Pizza which is available at all The Pizza Company outlets. The pizza is topped with crispy bacon… Read More

រសជាតិថ្មីស្រឡាង “គ្រីសស្ពី បេកខិនឈីស ភីហ្សា” ចូលចិត្តឈីស និងបេកខិន ដឹងតែត្រូវចិត្តម៉ាច់!

មកសាករសជាតិថ្មីរបស់ The Pizza Company ភីហ្សាសំបករុំជុំវិញទៅដោយឈីស និងសាច់ជ្រូកបីជាន់ស្រួយឆ្ងាញ់។ The Pizza Company បាននាំមកនូវសំបកភីហ្សាថ្មីហៅថា Crispy Bacon Cheese Crust Pizza ដែលមានរសជាតិចំនួនបីសម្រាប់ជ្រើសរើស ដូចជា Chicken Deluxe, Hawaii និង Seafood Cocktail។ អ្វីដែលប្លែកនោះគឺ សំបកភីហ្សាថ្មីនេះមានសាច់ជ្រូកបីជាន់ ធ្វើឲ្យសំបកកាន់តែស្រួយ ព្រមទាំងបន្ថែមឈឺសទៀតផង។ រសជាតិ Chicken Deluxe មានគ្រឿងផ្សំដូចជាសាច់មាន់ និងម្ទេសផ្លោកសម្រាប់អ្នកចូលចិត្តរបៀប BBQ និងហឹរ។ រសជាតិ Hawaii មានសាច់ដល់ទៅពីរមុខឯណោះ។ ចំណែករសជាតិ Seafood Cocktail វិញមានគ្រឿងសមុទ្រ និងបន្លែ។ ភីស្សាថ្មីទាំងបីរសជាតិនេះមាននៅគ្រប់ហាង The Pizza Company ទាំងអស់ ហើយមានតម្លៃចាប់ពី $12.90 តែប៉ុណ្ណោះ។

Terrazza Welcomes an Additional 20 Dishes To Their Menu

If there’s anything to know about this well-loved and long-running Italian restaurant, I think we have pretty much got everything covered in our last article  (which you can read here: Terraza) BUT today, we’ll do something different. We are going to introduce the brand new updated menu that comes with an addition… Read More

New Month New Drink: “Latte Kon Kat” a New Drink from Grace Coffee

FoodBuzz-ers who love coffee, may already heard of Grace Coffee. New month new start? Not a new start but a new drink offers. Grace Coffee has bring out their new drink which is a new flavor made from a special Arabica coffee beans from Italy to match with the taste… Read More