noodle in

{:kh}មកស្គាល់ហ្វើ 68 តាមរទេះល្បីថាឆ្ងាញ់នៅម្ដុំផ្សារកាប់គោ{:}{:en}Pho 68: A Popular Pho Cart with Reasonable Price in Phnom Penh{:}

{:kh}ហ្វើ គឺជាប្រភេទគុយទាវដែលល្បីប្រចាំប្រទេសវៀតណាម។ តែប្រទេសកម្ពុជាក៏មានហាងហ្វើមិនចាញ់ប្រទេសដើម​ប៉ុន្មានទេ។ តើរាល់ដងទៅញាំហ្វើនៅណាដែលមានតំលៃសមរម្យ ហើយឆ្ងាញ់នោះ? តោះកុំបារម្ភ ថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នា អោយស្គាល់ហ្វើឆ្ងាញ់មួយកន្លែង ដែលអ្នកគាំទ្រហ្វើប្រាកដជាមិនខកបំណងឡើយ។ ហ្វើដែលពេញនិយមនៅទីនេះបំផុតនោះគឹ ហ្វើសាច់គោ។ សាច់គោ នឹងឆ្អឹងគោត្រូវបានរម្ងាស់ក្នុងស៊ុបមានជាតិ និងក្លិនឈ្ងុយភាយៗធ្វើឲ្យអ្នកគ្រាន់តែជិះកាត់ក៏កូរពោះដែរ។ បន្ថែមពីលើសាច់គោនោះ គេមានថែមនូវប្រហិតសាច់គោ ដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់មួយកំរិតទៀត។ ញ៉ាំហ្វើ អត់ជីម៉េចកើត!! អញ្ចឹងពេលញ៉ាំ កុំភ្លេចបេះជីនាងវង ជីរណា និងម្អម ដាក់ទៅក្នុងចានស៊ុបណាធានាថាដឹងតែជក់មាត់តែម្តង។ ច្របាច់ក្រូចឆ្មារបន្តិច ញេចម្ទេសចូលក្នុងស៊ុប និងលាយជាមួយទឹកសៀង ហឹរប្រៃៗ!!! គ្រាន់តែគិតទុកក៏ពិបាកទ្រាំដែរ។ មិនមែនមានតែសាច់គោប៉ុណ្ណោះទេ ពួកគេក៏មានសាច់ច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើសទៀតផងដូចជា សសៃកែង និង ខួរឆ្អឹងខ្នងគោជាដើម។ អ្វីដេលពិសេសនោះគឺ នៅទីនេះក៏មានលក់មីស៊ុបសាច់ទាទៀតផង។ បានច្រើនមុខនៅកន្លែងតែមួយអញ្ចេះ បបួលមិត្តភក្ដិឲ្យហើយទៅ!!! តំលៃ​​ ៖ ចាប់ពី 7000 ​រៀល បើក ៖ 5PM – 8PM… Read More

{:kh}ចង់ស្គាល់រសជាតិមីគាវនាំចូលពីសឹង្ហបុរិផ្ទាល់ទេ?{:}{:en}Fancy Some Authentically Singaporean Wanton Noodles?{:}

{:kh}FoodBuzz ជឿថាប្រិយមិត្តធ្លាប់ស្គាល់ ធ្លាប់ញ៉ាំហើយមីគាវព្រោះថាមានស្ទើរតែគ្រប់កន្លែងទាំងអស់ហ្នឹង ប៉ុន្ដែថ្ងៃនេះពួកយើងមានហាងមីគាវថ្មីមួយកន្លែងដែលធានាថាអានអត្ថបទនេះហើយ ប្រិយមិត្តដឹងតែចង់ទៅសាកតែម្ដង។  Pontian Wanton Noodle គឺជាហាងមីគាវថ្មីប្រេនមកពីប្រទេសសឹង្ហបុរីដែលទើបតែបើកសាខាដំបូងនៅទីក្រុងភ្នំពេញបន្ទាប់ពីល្បីល្បាញ និងមានសាខាយ៉ាងច្រើននៅប្រទេសសឹង្ហបុរី  ម៉ាឡេសុី និងវៀតណាម។  ចំនុចពិសេសដែលធ្វើឲ្យហាងមីគាវនេះអាចរក្សារសជាតិដើមបាននោះគឺព្រោះថាសរសៃមីនិងសំបកគាវសំរាប់មុខម្ហូបទាំងអស់ក្នុងហាងនេះគឺសុទ្ធតែនាំចូលពីប្រទេសសឹង្ហបុរីផ្ទាល់តែម្ដង ហើយក៏មានតែនៅហាងនេះមួយទីតាំងដែរដែលមានមីនិងគាវមកពីសឹង្ហបុរី។  ពួកយើងបានភ្លក្សមុខម្ហូបប្រចាំហាងយ៉ាងច្រើ់នមុខដែលសុទ្ធតែឆ្ងាញ់ៗ ប្លែកៗគ្នា ហើយអ្វីដែលគួរឲ្យជាប់ចិត្តជាងគេនោះ គឺសរសៃដ៏ល្អិតឆ្មារ ហើយក្លិនឈ្ងុយ ឆ្ងាញ់ប្លែកពីមីធម្មតា ហើយគាវវិញក៏មានទំហំតូចៗជាងគាវធម្មតា ដែលធ្វើឲ្យស្រួលញ៉ាំដាក់មួយម៉ាត់អស់តែម្ដង។ ឆ្អឹងជំនីចំហុយក៏ឆ្ងាញ់ជាប់មាត់ដែរ ឈ្ងុយមានជាតិ ហើយឡើងផុយស្រួលញ៉ាំ ញ៉ាំអស់មួយដុំ ចង់ញ៉ាំមួយដុំទៀតហ្មង! ហើយសំរាប់ឈុតមីវិញគឹមានជាបីប្រភេទ ឈុតមីគាវជាមួយសាច់សាសុីវ ឈុតមីឆ្អឹងជំនីចំហុយ និងឈុតមាន់ចៀនស្រួយ និយាយទៅឆ្ងាញ់ម្យ៉ាងៗម្នាក់ ហើយក្រៅពីម្ហូបក៏មានជាបង្អែម និង ភេសជ្ជៈប្រចាំហាងដែលប្រិយមិត្តគួរតែសាកផងដែរ មានដូចជាបង្អែមស៊ីងហ្គាពូួរ តែក្រូចឆ្មាសុីមួយ ទឹកប៉ោមខៀវគីមប៊ួយ ទឹកផាសិនគីមប៊ួយ និងទឹកមានគីមប៊ួយដែលមានអត្ថប្រយោជន៍ជួយឲ្យត្រជាក់ក្នុងទៀតផង។ បើមិនចង់ទៅដល់ហាង ឆ្ងាយពីផ្ទះ អាចកម្ម៉ង់ដឹកដល់ផ្ទះ ឬទីកន្លែងដែលអ្នកចង់បាន តាមរយះ InstafoodKH និង The Speed Delivery… Read More

{:kh}ផាកកាហ្វេចេញឈុតមីគ្រឿងសមុទ្រ Scallop សម្រាប់ខែឧសភានេះ{:}{:en}ផាកកាហ្វេចេញឈុតមីគ្រឿងសមុទ្រ Scallop សម្រាប់ខែឧសភានេះ{:}

{:kh} ក្រៅពីសំបូរដោយអាហាររសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខហើយ ផាកកាហ្វេត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានគំរូមួយប្រចាំប្រទេសកម្ពុជា ដែលបានបំរើជូនអតិថិជននូវម្ហូបអាហារគ្មានប៊ីចេង តែនៅរក្សាជាតិឈ្ងុយឆ្ងាញ់ជូនអតិថិជនដដែល។ សម្រាប់ខែឧសភានេះដែរ ផាកកាហ្វេបានរៀបចំសម្រិតសម្រាំងយ៉ាងពិសេសនូវមុខអាហារថ្មី រួមទាំងអាហារសម្រន់រសជាតិថ្មី និងបានរៀបចំរួមគ្នាផងដែរនូវអាហារជាឈុត ដែលអតិថិជននឹងរីករាយជាមួយអាហារថ្មីនេះ ដោយបានធ្វើការបញ្ចុះតម្លៃសម្រាប់អតិថិជនដែលកម្ម៉ងជាឈុតតែម្តង។ សម្រាប់អាហារថ្មីប្រចាំខែនេះមាន មីគ្រឿងសមុទ្រពិសេស, គាវសាច់ជ្រូក, រួមទាំងឈុតមីគ្រឿងសមុទ្រពិសេស  ជាមួយការយកចិត្តទុកដាក់ជាពិសេសតាំងពីការជ្រើសរើសយកគ្រឿងសមុទ្រមានដូចជា៖ បង្គា, សាច់ខ្យង(Scallop) គឺត្រូវបានត្រួតពិនិត្យយ៉ាងម៉តចត់រកនូវសារធាតុគីមី ដែលធានាថាគឺគ្មានសារធាតុទាំងនោះ១០០%។ ក្រៅពីគ្រឿងសមុទ្រស្រស់ហើយ អាហារថ្មីប្រចាំខែឧសភានេះ ក៏នៅមានប្រហិតត្រីចៀនថ្មីៗ មីពងមាន់សរសៃតូច ដែលជាផលិតផលរបស់ខ្មែរ ផលិតមានអនាម័យ និង តាមស្តង់ដាថ្នាក់ជាតិ ដោយមានបន្ថែមបន្លែព៌ណបៃតង ស្ពៃតៃវ៉ាន និងផ្កាគូឆាយស្រុះៗថ្មី ដាក់រួមគ្នាក្នុងចានតែមួយ ធានាថាលោកអ្នកពិតជាចូលចិត្តនូវរសជាតិថ្មីនេះ។ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះបាននៅគ្រប់សាខាផាកកាហ្វេទាំង១០ និងមានសេវាដឹកជូនដល់ទីកន្លែងរបស់អតិថិជនផងដែរ ដែលមានលេខទូរសព្ទ ០២៣ ៩២០ ៩២០។ {:}{:en}This article is not available in English.{:}

{:kh}ICYMI: ខ្លីៗប្រចាំសប្ដាហ៍ – Week #3-4 ធ្នូ{:}{:en}ICYMI: Week #3-4 December, Weekly Wrap Up{:}

{:kh}កាលពីពាក់កណ្តាលខែធ្នូ FoodBuzz បានចេញអត្ថបទមួយចំនួនធំដោយសារតែវាជារដូវកាលចុងឆ្នាំ តើប្រិយមិត្តបានអានគ្រប់អត្ថបទដែរឬទេ? បើមិនបានផ្ទៀងផ្ទាត់តាមដានគ្រប់នោះទេ នេះជាអត្ថបទគូសបញ្ជាក់នូវកន្លែងមួយចំនួនដែល FoodBuzz ចង់ឲ្យអ្នកទាំងអស់គ្នាទៅភ្លក្សណា៎! មានហាងណាបើកថ្មីខ្លះ? Unicorn Emperium ជាហាងមួយដែលមានការតុបតែងឃ្យូតបំផុតបែប Unicorn ទាំងស្រុង។ គ្រាន់តែដើរចូលភ្លាម ដូចជាចូលក្នុងពិភព Unicorn អញ្ចឹង។ អាហារក៏មានច្រើនមុខ រួមទាំងបង្អែម និង ភេសជ្ជៈ។ កុំភ្លេចនាំប្អូនៗក្មេងៗទៅនៅចុងសប្តាហ៍នេះណា៎! ទីតាំង: ទល់មុខ TK Avenue (ស្ថិតនៅខាងលើ LAOR fashion) តំលៃ: $3.00 ឡើងទៅ   Circle K ម៉ាតប្រេនអាមេរិកដែលល្បីជុំវិញពិភពលោក មានលក់នូវអាហារស្រាប់ៗជាច្រើនប្រភេទ។ ទីតាំង៖ –សាខាបាក់ទូក៖ ផ្ទះលេខ 97E0E1, ផ្លូវ 164, សង្កាត់វាលវង្ស, ខណ្ឌ 7មករា, រាជធានីភ្នំពេញ ។ –សាខាផាប់ស្រ្ទីត៖ ផ្ទះលេខ… Read More

{:kh}មីគោកឆ្អឹងជំនីថ្មីពីមីគោក៤រសជាតិ! {:}{:en}Pork Ribs Noodle from 4 Flavor Dried Noodle!{:}

{:kh}បើនិយាយពីមីគោក នរណាមិនស្គាល់មីគោក៤រសជាតិ? FoodBuzz ក៏ធ្លាប់បានសរសេរពីហាងនេះផងដែរ។ ហើយពេលនេះ ហាងមីគោកនេះទើបតែនឹងបន្ថែមរសជាតិមួយថ្មីចូលគឺ ឆ្អឹងជំនីជ្រូក! ដោយមិនចាំយូរ FoodBuzz ក៏បានសាកមើលនឹងគេ។ មីគោកឆ្អឹងជំនីថ្មីនេះមានរសជាតិឆ្ងាញ់ល្មម ដោយសារមានភាពស្មើគ្នារវាងរសជាតិឆ្អឹងជំនីជ្រូកប្រលាក់ និងរសជាតិមីដែលធ្វើក្នុងហាងផ្ទាល់លាយជាមួយនឹងទឹកជ្រលក់ប្រចាំហាង។ ឆ្អឹងជំនីជ្រូកមានរសជាតិផ្អែមនិងប្រៃស្រាប់ពីការលាយគ្រឿងដែលស្រដៀងទៅនឹងសាច់សាស៊ីវផងដែរ។ ចំណែកឯមីពងមាន់វិញគឺមានសរសៃទន់និងមានរសជាតិល្មមមិនប្រៃពេកព្រោះផលិតផ្ទាល់នៅក្នុងហាង។ ក្នុងតំលៃតែ ១០០០០៛ក្នុងមួយចាន អ្នកអាចញ៉ាំបានមីមួយចានដែលមានឆ្អឹងជំនី គាវស្នូលសាច់ជ្រូក ឈាម និងបន្លែ ល្មមមួយចម្អែត។ ប្រសិនបើអ្នកមិនមានចំណូលសំរាប់ឆ្អឹងជំនី អ្នកក៏អាចញុំារសជាតិឆ្ងាញ់ៗផ្សេងទៀតដែលមានដូចជា សាច់ទា សាច់សាស៊ីវ សាច់ផាក់ឡូវ និងសាច់ជ្រូកខ្វៃ។ ក្នុងតំលៃផ្សេងៗគ្នា អ្នកអាចរើសម្ហូបដែលអ្នកអាចញ៉ាំជាមួយមីបានដូចជា គាវស្រុះ និងឈាមជ្រូក។ អ៉ូ! មានទឹកស៊ុបនិងឆ្អឹងស៊ុបឲ្យម្នាក់មួយចានទៀត! អ្វីដែលពិសេសអំពីមីគោកនោះគឹគន្លឹះផ្សំទឹកជ្រលក់ដែលម្ចាស់ហាងទើបនឹងបង្ហើបប្រាប់។ អ្នកគ្រាន់តែ លាយទឹកស៊ីអីវជូរបន្តិច ទឹកម្ទេសបន្តិច ច្របាច់ក្រូចឆ្មារបន្តិច និងបន្ថែមម្ទេសឆាឬម្ទេសហុយតាមចំណូលចិត្តជាការស្រេច។ ធានាឆ្ងាញ់! ស្ថិតនៅផ្លូវគៀនរបងសាលាយុគន្ធរ ហាងនេះបើកលក់ចាប់ពីម៉ោង៩ព្រឹកដល់៨យប់ ពីច័ន្ទដល់សៅរ៏។ ជាមួយនឹងការកែរចនាហាងថ្មីដោយបំពាក់ម៉ាស៊ីនត្រជាក់ មីគោកបួនរសជាតិអាចនឹងរកឃើញដោយគ្រាន់តែបត់ចូលតាមផ្លូវកែង Momo KTV។  |Google map{:}{:en}Talking about dry noodle in Phnom Penh, who haven’t heard of it? We even had an article about it a while ago. But this time they’re back! With pork ribs! Pork ribs dry noodle!  … Read More

{:kh}រីករាយជាមួយទិវាអាហារ Food Carnival នៅភូមិដូង{:}{:en}Celebrate Christmas With Food Carnival At Phum Dong{:}

{:kh}អត់ដឹងទៅណាថ្ងៃ Christmas មែនហ្អេ? អញ្ចឹងទៅចូលរួមការតាំងពិព័រណ៍អាហារនៅភូមិដូងម៉ងទៅ!   ភូមិដូងជាប្រភេទអាហារដ្ឋានរទេះបែបខ្មែរដែលមាន ខ្យល់អាកាសធម្មជាតិ និងអាហារមានអនាម័យ។   ទិវាអាហារ Food Carnival នឹងប្រព្រឹត្តឡើងរយ:ពេល 3 ថ្ងៃគឺនៅថ្ងៃទី 24-26 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះ។ ពេលចូលរួមកម្មវិធីនេះ ប្រិយមិត្ត FoodBuzz នឹងបានភ្លក្សអាហារជាច្រើនមុខពីហាងខុសៗគ្នាដូចជា ស៊ុបសាលាដូង  នំបញ្ចុកសាច់អាំង  D2 SMOKE HOUSE និង MAMA’s FOOD ហើយ TUM YAM HOUSE ក៏មានដែរ ជាមួយនឹង AHA ON FIRE និង La Popជាដើម។ មិនតែប៉ុណ្ណោះ មានការប្រគុំតន្រី្ត Acousticទៀតផង។        … Read More

{:kh}95 Degree Coffee and Bakery: ហាងកាហ្វេសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់{:}{:en}95 Degree Coffee and Bakery: A Peaceful Coffee Shop{:}

{:kh}សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះ FoodBuzz ចង់ណែនាំហាងកាហ្វេប្រេនក្នុងស្រុកដែលមានឈ្មោះថា 95 Degree Coffee and Bakery ដែលមានទីតាំងក្រោយផ្លូវប៉ាស្ទ័រយើងនេះ។   បើនិយាយពីក្នុងហាងវិញគឺមានភាពស្ងប់ស្ងាត់ ពិសេសសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅវិញគឺត្រូវចិត្តស្តូកហ្មង។     ហាងនេះមានផ្តល់ជូននូវភេសជ្ជៈកាហ្វេជាច្រើន ដែលមានប្រភេទ ក្តៅ ត្រជាក់ ឬក៏ក្រឡុក និយាយទៅមានគ្រប់សព្វហ្មងតាមចំណង់ចំណូលចិត្ត ។   ហើយកាន់តែពិសេសទៀតនោះ 95 Degree មានប្រូម៉ូសិនសម្រាប់បុណ្យណូអែលខាងមុនផងដែរ។ Promotion អីខ្លះ? គឺចាប់ពីថ្ងៃទី 23rd ដល់ 31st ខែធ្នូ រាល់ការទិញភេសជ្ជៈ Pink Ninety-Five ឬ Blue Ninety-Five នឹងទទួលបានការបញ្ចុះតម្លៃចំនួន 50% ភ្លាមៗម៉ង កប់មែនទែន។     បន្តចូលដល់វគ្គនិយាយពីម្ហូបវិញគឺ តម្លៃសមរម្យជាមួយនឹងរសជាតិដ៏ឆ្ងាញ់។ FoodBuzz បានភ្លក្សនូវអាហារមួយចំនួនមានដូចជា… Read More

{:kh}អាហារ 6 មុខដែលមិនគួររំលងនៅម្តុំផ្សារអូរឫស្សី{:}{:en}6 Dishes That Should Not Be Missed Around Oreussey Market{:}

{:kh}ម្តុំផ្សារអូរឫស្សីមានរបស់ញ៉ាំច្រើនណាស់ដែលឆ្លើយតបនឹងរសនិយមរបស់មនុស្សផ្សេងៗគ្នា។ កាលពីប៉ុន្មានសប្តាហ៌មុន FoodBuzz បានទៅសាកអាហារពេលរសៀលចំនួន6មុខនៅជុំវិញផ្សារអូរឫស្សី។ ចង់ដឹងថាមានអីខ្លះ? ចាំ FoodBuzz រៀបរាប់ម្តងមួយ ព្រមទាំងធ្វើការដាក់ពិន្ទុផងដែរ! #1 នំបញ្ចុកវៀតណាម នំបញ្ចុកវៀតណាមមួយចាននេះគឺសំរាប់មួយចម្អែតតែម្តង ដោយមានតៅហ៊ូចៀន សាច់ និងបន្លែ ហើយវាស៊ីគ្នាជាមួយនឹងទឹកកាពិលាយទឹកងាំង៉ូវដាក់ម្ទេសហឹរតិចៗ។ បើទៅថ្ងៃសៅរ៌ អាទិត្យ ដឹងតែមនុស្សច្រើនហើយព្រោះគាត់លក់រយ:ពេល15ឆ្នាំហើយ។ ចំពោះរសជាតិនំបញ្ចុកវៀតណាមនេះ FoodBuzz ឲ្យពិន្ទុ3/5។ ទីតាំង: ខាងជើងផ្សារអូរឫស្សី | Googlemap តម្លៃ: 6000៛ បើកម៉ោង: 7am-5pm #2 សាច់គោអាំង នៅទីនេះមានលក់សាច់គោអាំង កោះគោអាំង ថ្លើមគោអាំង និងពងទាកូនរយ:ពេល20ឆ្នាំហើយ។ ក្នុងមួយថ្ងៃៗ គេលក់អស់សាច់30kg និង ពងទាកូនដល់ទៅ300គ្រាប់ឯណោះ។ FoodBuzz បានភ្លក្សសាច់គោ កោះ និង ថ្លើមគោអាំងដែលគេអាំងឲ្យភ្លាមៗបន្ទាប់ពីកុម្មង់រួច ឃើញថាសាច់ប្រលាក់ល្មម ចូលជាតិឆ្ងាញ់ដូចគេល្បីមែន ហើយរឹតតែពិសេសពេលផ្ទាប់ជាមួយជ្រក់ និងនំបុ័ងប័រ។ បើនិយាយពីពិន្ទុវិញ… Read More

{:kh}[Review] មីទាញតុងយុំាជូរហិរជ្រះបំពងករម្តុំ IFL{:}{:en}[Review] Clear Your Throat with “Tom Yum” Hand-Pulled Noodle Around IFL{:}

{:kh}ញុំាម្ហូបប៊ូហ្វេច្រើនហើយនៅវត្តកាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌត្រូវទេ? ទៅណាក៏ការីៗ ឥឡូវញុំាមីទាញម្តងមើលដើម្បីកាត់ភាពទ្រលាន់! នៅហាង មីទាញតុងយុំា មានលក់មីទាញដែលមានជម្រើសសាច់ជាច្រើនប្រភេទដូចជា មីទាញតុងយុំាគ្រឿងសមុទ្រ មីទាញសាស៊ីវ មីទាញផាក់ឡូវ និង មីទាញជាច្រើនមុខទៀត។ សាច់មីទន់ ញុំាហើយចង់ញុំាទៀត ភ្លេចៗខ្លួនអស់ពីចានតែម្តង។ ចំណែកឯទឹកស៊ុបតុងយុំាវិញមានរសជាតិឈ្ងុយឆ្ញាញ់ ជូរៗ ជ្រះបំពង់ករ។ ក្រៅពីនេះ ពួកគេក៏មានលក់នូវគាវបំពងស្រួយៗ និង គ្រឿងសមុទ្រជាច្រើនមុខទៀត។ សាកសមសម្រាប់ញុំាពេលល្ងាច ជួបជុំមិត្តភក្តិពេលចេញពីរៀនឬធ្វើការ។ តម្លៃ៖ មីទាញមួយចាន ១២០០០៛, គាវបំពងមួយចាន ១០០០០៛ (១២គាវក្នុងមួយចាន) អាស័យដ្ឋាន៖ ផ្លូវលេខ ១២២ សន្ធរមុខ ភ្នំពេញ (នៅក្រោយ Gloria Jean’s Café IFL) បើកចាប់ពីម៉ោង ៣ រសៀលទៅ | Googlemap {:}{:en}Are you fed up of pagoda buffet from… Read More

{:kh}គុយទាវឡាវរសជាតិយ៉ាងណា មកសាកនៅកន្លែងនេះដឹងហើយ{:}{:en}Laos Noodle Soup at Origin Coffee, Attwood Branch{:}

{:kh}FoodBuzz ដឹងថា FoodBuzz-ers ភាគច្រើនច្បាស់ជាស្គាល់កន្លែងលក់បាយស្រូប បាយឆា មីឆា នំបញ្ចុក គុយទាវ ជាច្រើនផ្សេងៗគ្នា។ បើនិយាយពីគុយទាវដែលមានប្រភពពីប្រទេសជិតខាងវិញ គឺមាន ដូចជា ហ្វើ (PHO) ដែលជាប្រភេទគុយទាវវៀតណាម និង គុយទាវទូកដែលជាប្រភេទគុយទាវថៃ។ អញ្ចឹងហើយ ថ្ងៃនេះ FoodBuzz នឹងខ្សឹបប្រាប់ពីគុយទាវដែលមានប្រភពពីប្រទេសឡាវដែលលាក់ខ្លួននៅ Origin Coffee សាខាអគារពាណិជ្ជកម្មអ៊ែតវ៉ូត (Attwood Business Center) ម្តង។ សួរថាគុយទាវឡាវហ្នឹងយ៉ាងម៉េចទៅ? បើនិយាយឲ្យស្រួលស្ដាប់ទៅ គឺរសជាតិវាប្លែកខុសពីគុយទាវធម្មតាដែល FoodBuzz ធ្លាប់ភ្លក្ស។ ទឹកស៊ុបរបស់គុយទាវឡាវមានរសជាតិស្រាលជាងគុយទាវទូក ហើយនៅក្នុងគុយទាវមួយចាននឹងមានសាច់គោ ប្រហិតសាច់គោ និង ត្រកួនដែលគេហាន់តូចៗ អមជាមួយនឹងទឹកម្ទេសលាយទឹកសៀងផងដែរ។ ដាក់មួយចានហ្នឹងហើយ ដឹងតែតឹងពោះតែម្តង! ក្រៅពីគុយទាវឡាវដែលជាម្ហូបប្រចាំហាង Origin Coffee ក៏មានម្ហូបផ្សេងៗទៀតដូចជាបាយ គុយទាវ និង អាហារសំរន់ រួមមាន សាច់ក្រកឥសាន្ត… Read More

ស៊ុបគុយទាវប្រហិតពងទាល្បីនៅទួលទំពូង

និយាយពីការច្នៃប្រឌិតនៃម្ហូបមួយៗគឺមានច្រើនមែនទែន ឥទ្បូវវនេះមានអ្វីប្លែកទៀតហើយ? ចាំ Foodbuzz ប្រាប់ គឺប្រហិតពងទាដែរធ្វើអោយទឹកស៊ុបរបស់កន្លែងញុំាមួយនេះ លក់ដាច់មែនទែន។ ត្រឹមម៉ោង 9 អីតិចថាទៅ អត់បានញ៉ាំហើយណា ហើយជាពិសេសថ្ងៃសៅរ៏ និង អាទិត្យ។ កន្លែងមួយនេះគឺមានដូចជា មីកញ្ចប់ មីគីឡូ គុយទាវ សាច់ផាកឡូវ សាច់គោ គ្រឿងក្នុង ប្រហិតសាច់គោ និង ពិសេសដូចប្រាប់ខាងលើ គឺប្រហិតពងទានេះតែម្តង ហើយបើបាន ឌុបមីលាយគុយទាវ ដាក់ម្ទេសឆា របស់ពួកគាត់ទៀតកប់ម៉ង់! តោះទៅសាកទាំងអស់គ្នា! ទីតាំង: ផ្លូវ 440 ក្បែរផ្សារទួលទំពូង (ជិះពីវិទ្យាល័យទួលទំពូងមកដល់ផ្សារ បត់ឆ្វេង) តំលៃ: 6000រៀល – 8000រៀល ម៉ោង: 6:30 – 10ព្រឹក

[ENDED] 25% off for Spicy Noodle at Gogos Cambodia

Are you up for the challenge? The infamous Spicy Korean noodle is having a major renovation made possible by GOGOS Cambodia! For the spicy eaters out there or those who has the urge to try, Gogos offers a variation of spicy noodle such as: +Original Spicy noodle 3.8$ +Cheese Spicy… Read More