Passion Frappe in

អាកាសធាតុក្តៅបែបនេះ គួរផឹកអីល្អនៅ Tube Café?

Iced Latte រឺ Iced Cappuccino រឺ Iced Mocha អីសាកអស់ហើយ តែ  Tube Café មានភេសជ្ជៈពិសេសប្រចាំហាងរបស់គាត់ គឺកាហ្វេថ្នល់។ អ្វីទៅជាកាហ្វេថ្នល់នោះ? តើអ្នកសាកហើយឬនៅ? ថ្ងៃនេះ យើងនឹងលើកយកភេសជ្ជៈពិសេសពីរនៅទីនេះ ដែលល្បី និង មានការនិយមញ៉ាំច្រើន។ កាហ្វេថ្នល់ដែលជាកាហ្វេប្រចាំហាង មានរសជាតិឆ្ងាញ់ សាច់កាហ្វេក្រាស់ ដឹងតែត្រូវចិត្តសម្រាប់អ្នកដែលមិនចូលចិត្តកាហ្វេថ្លាៗ ហើយអ្នកក៏អាចបន្ថយកម្រិតស្ករទៅតាមចំណូលចិត្ត។ គ្រាន់តែរសជាតិដើមរបស់កាហ្វេនេះគឺផ្អែមស្រាប់ ដូច្នេះប្រសិនបើអ្នកមិនសូវចូលចិត្តផ្អែមទេ គួរតែបន្ថយកម្រិតស្ករបន្តិចទៅ។ ក្រៅពីនេះទៅទៀត លោកអ្នកក៏អាចកុម្ម៉ងនូវកាហ្វេជាច្រើនប្រភេទទៀត ឬ ក៏ភេសជ្ជៈរសជាតិផ្លែឈើជាច្រើនទៀត។ ក្នុងនោះ ហាងកាហ្វេ Tube Café ទើបតែចេញនូវរសជាតិថ្មីមួយគឺ ផាស្សិនក្រឡុក (Passion Frappe) សាកសមសម្រាប់រដូវក្តៅហែងពេលព្រឹក ភ្លៀងពេលល្ងាចនេះណាស់។ ប៉ុណ្ណឹង មានអារម្មណ៍ថាចង់ភ្លក្សនៅ? អូខេ នៅមានតទៀត។ ភេសជ្ជៈនេះមានរសជាតិជូរតិចៗ មិនសូវផ្អែមនោះទេ ត្បិតថាមានលាយជាមួយនឹងរសជាតិផ្លែផាស្សិន។… Read More