pastry in

TOUS les JOURS បើកសម្ពោធសាខាថ្មីនៅសាខា The Bridge

ហាងនំបុ័ងដ៏ល្បីល្បាញនៅកម្ពុជា TOUS les JOURS បានពង្រីកសាខាថ្មីបន្ថែមទៀតហើយ​ កាលពីល្ងាចថ្ងៃទី១៨ ខែវិចិ្ឆកា ឆ្នាំ​២០១៨​ នៅ​ The Bridge Lifestyle Mall ​និង​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​នាក់។ TOUS les JOURS – The Bridge ចាប់ផ្ដើមបើកដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិត​នៅកែងផ្លូវលេខ៧៨និងផ្លូវរដ្ឋសភា មិនឆ្ងាយប៉ុន្មានពី​ទី​ក្រុងកោះពេជ្រ ស្ថិត​នៅ​ក្នុង​ផ្សារ​ទំនើប The Bridge Lifestyle Mallតែ​ម្ដង ដែល​​ផ្តល់​ជូន​នូវ​ការ​រចនា​យ៉ាងស្រស់​ស្អាត បរិយាកាស​ស្រស់ស្រាយ ប្រកប​ដោយ​ផាសុកភាព ព្រម​ជាមួយ​នឹងបុគ្គលិកពោរ​ពេញ​ដោយ​ភាព​រួសរាយ​រាក់ទាក់។ ​ ហាងនំបុ័ង TOUS les JOURS គឺជាហាងនំបុ័ងល្បី​ឈ្មោះ​មក​ពី​ប្រទេស​កូរ៉េ ដែលមាននំបុ័ងដុតថ្មីៗជា​រៀងរាល់​ថ្ងៃ​ជាច្រើនប្រភេទដ៏សំបូរបែប សំរាប់អោយអតិថិជនជ្រើសរើសបានទៅតាមចំណង់ចំនូលចិត្តនិងកាហ្វេឈ្ងុយឆ្ងាញ់ ជាមួយ​នឹងភេសជ្ជៈជាច្រើនមុខទៀតផងដែរ។ ដោយសាតែហាងនំបុ័ងTOUS les JOURS មានកំណើនគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃ  ដូច្នេះហើយទើបធ្វើអោយក្រុមហ៊ុន ធ្វើ​ការបើកសាខាថ្មីបន្ថែមទៀតដើម្បីបំពេញតាមតម្រូវការអតិថិជន និង​កាន់​តែ​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​។ គួរបញ្ជាក់ផងដែលថា TOUS… Read More

បញ្ចុះតម្លៃនំខេក 50% ពី Tous Les Jours ដល់ថ្ងៃទី 25

សម្រាប់ខែមីនានេះ Tous Les Jours មានការបញ្ចុះតម្លៃនំខេក 50% លើគ្រប់ប្រភេទនំខេកទាំងអស់ចាប់ពីថ្ងៃទី 19 ដល់ថ្ងៃទី 25។ មិនថាលោកអ្នកចង់ទិញនំខេកញុំាខ្លួនឯង ធ្វើខួបកំណើតឲ្យមនុស្សជាទីស្រលាញ់ គ្រួសារ មិត្តភក្តិ ឬ ខួបអាពាហ៍ពិពាហ៍នោះទេ លោកអ្នកអាចទទួលបានការបញ្ចុះតម្លៃនេះដោយគ្រាន់តែបង្ហាញកាតអត្តសញ្ញាណរបស់លោកអ្នកតែប៉ុណ្ណោះ។ ចង់ទិញនំតូច នំធំ ប្រភេទនំរសជាតិអ្វីក៏អាចទទួលបានការបញ្ចុះតម្លៃនេះផងដែរ។ បាននំស្អាត ឆ្ងាញ់ហើយតម្លៃថោកសមរម្យទៀត កុំរំលងណា៎!   ការបញ្ចុះតម្លៃនេះមាននៅគ្រប់សាខា Tous Les Jours ទាំងអស់ លើកលែងតែសាខា Total។

ហាងនំខេក 9 ដែលមានតម្លៃសមរម្យហើយឆ្ងាញ់

បន្ទាប់ពីបានអានអត្ថបទពីហាងនំខេកដែលមាននំខេកស្អាតជាងគេហើយ (ចុចទីនេះសម្រាប់អត្ថបទ) លើកនេះពូកយើងបាននាំមកជូនអ្នកទាំងអស់គ្នានូវហាងនំខេក 9 ដែលមានតម្លៃសមរម្យហើយឆ្ងាញ់សម្រាប់អ្នកដែលចង់ធ្វើពិធីខួបកំណើត ឫញុំាលេង XD។   Rasmey Dara Bakery – រស្មីតារា អ្នកណាក៏ធ្លាប់លឺពីហាងនេះដែរមែនអត់? ហាងនេះមាននំខេកជាច្រើនក្នុងតម្លៃខុសៗគ្នាទៅតាមទំហំ ហើយក៏មានរសជាតិច្រើនដូចជា សូកូឡា ដូង ស្លឹកតយ។ល។   តម្លៃ៖ ចាប់ពី $5 ទីតាំង៖  សាខាទី១៖កាច់ជ្រុងរវាងផ្លូវ ១៤៣ និងផ្លូវ ៣៦៨ សង្កាត់ បឹងកេងកង៣ | GoogleMap  សាខាទី២៖នៅតាមបណ្តោយមហាវិថី កម្ពុជាក្រោម | GoogleMap   The Cake by Dav ល្បីថាឆ្ងាញ់ពីបាត់ដំបង ឥឡូវមកដល់ភ្នំពេញហើយ! មិនត្រឹមតែឆ្ងាញ់ទេ តែមានតម្លៃសមរម្យទៀត។   តម្លៃ៖ ចាប់ពី $5 ទីតាំង៖ សាខាបាត់ដំបង៖ ផ្លូវលេខ៣ ទល់មុខសំអាងការរីតា | GoogleMap សាខាកម្ពុជាក្រោម៖220 មហាវិថីកម្ពុជាក្រោម (នៅម្តុំក្រុមហ៊ុន Cellcard) | GoogleMap សាខាបឹងកេងកង៖នៅតាមបណ្តោយផ្លូវ ៣១០ កែវពីព្រះផ្លូវត្រសក់ផ្អែម | GoogleMap   Cake Gallery តម្លៃចាប់ពី $5 អ្នកនឹងទទួលបាននំខេកដែលឆ្ងាញ់ ហើយឃ្យូតៗទៀត។ តម្លៃ៖ ចាប់ពី $5 ទីតាំង៖ ផ្ទះលេខ ០៩ ផ្លូវ ១៨៧ (នៅម្តុំក្រោយសាលាវ៉ាន់ដា) | GoogleMap   Joy Cake នំខេកនៅហាងនេះមានតម្លៃសមរម្យ ជាមួយនឹងរសជាតិច្រើនមុខ និងមិនសូវផ្អែម។… Read More

តោះអ្នកទួលគោក! TOUS les JOURS ពង្រីកសាខាមកដល់ទួលគោកហើយណា៎ ជាមួយនឹងការបញ្ចុះតម្លៃ 27%

គ្រាន់តែឈានចូលដល់ដើមឆ្នាំ ២០១៨ ភ្លាម ហាង TOUS les JOURS បានបន្តពង្រីកសាខាថ្មីមកដល់តំបន់ទួលគោកតាមបណ្តោយផ្លូវលេខ ២៧៣ ជាមួយនឹងវត្តមានហាងថ្មីយ៉ាងធំទំនើប សម្រាប់អតិថិជនដែលនិយមចូលចិត្តទទួលទាននំខេក និងនំប៉័ងដុតថ្មីៗរសជាតិឈ្ងុយឆ្ងាញ់ អមដោយភេសជ្ជៈគ្រប់ប្រភេទ ក្នុងបរិយាកាសហាងមានផាសុកភាព ងាយស្រួលក្នុងការជជែកពិភាក្សា ប្ញធ្វើការងារផ្សេងៗដោយអារម្មណ៍ស្រស់ស្រាយ។ នៅក្នុងឱកាសបើកសម្ពោធសាខាថ្មីនៅទួលគោកនេះ ហាង TOUS les JOURS ក៏បានផ្តល់ជូននូវប្រូម៉ូស្សិនពិសេសដល់អតិថិជន គឺការបញ្ចុះតម្លៃដល់ទៅ ២៧ ភាគរយសម្រាប់ការទិញនំ និងភេសជ្ជៈគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨។ លោក លាង សុវណ្ណរិទ្ធិ នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនយីងកុកហ្វូដខប ដែលជាក្រុមហ៊ុនទិញសិទ្ធិផ្តាច់មុខហាង TOUS les JOURS មកបើកដំណើរការនៅកម្ពុជា បានបញ្ជាក់អោយដឹងថា សាខាថ្មីរបស់ហាង TOUS les JOURS នៅទីតាំងទួលគោកនេះ គឺត្រូវបានបើកដំណើរការឡើងដើម្បីបំពេញតាមតម្រូវការប្រជាជនក្នុងតំបន់នេះផ្ទាល់ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់បណ្តោយផ្លូវនេះ ព្រោះកន្លងមក អតិថិជនតែងតែឆាតសួរទៅកាន់ហ្វេសប៊ុកផេករបស់យើង… Read More

[Feature] ហាងនំបុ័ងទាំង 8 ដែលមិនគួររំលង

បើចង់ញ៉ាំនំបុ័ងក្តៅៗ និងនំខេក Pastry ចេញពីឡរាល់ថ្ងៃ កុំភ្លេចទៅហាងទាំង 8 នេះ!   #1 Tous Les Jours Tous Les Jours មានលក់នំប៉័ង នំខេក និងភេសជ្ជ: គ្រប់ប្រភេទដែលមានកន្លែងអង្គុយស្រួលសំរាប់អង្គុយលេង ឫពិភាក្សាការងារ។ នំប៉័ងនៅទីនេះមានច្រើនប្រភេទណាស់ រួមមាននំបុ័ងស្នូលទំពាំងបាយជូរក្រៀមនិង Walnut នំ Croissant នំកងរសជាតិសូកូឡា និង Almond ជាដើម។ ទីតាំង: គ្រប់សាខា Tous Les Jours តម្លៃ: 2500៛ ឡើងទៅ បើកម៉ោង: 7ព្រឹក-10យប់   #2 Bagel & Bakery Sancha ចំនែកនៅហាងនេះវិញមានលក់នំប៉័ងបែបជប៉ុនដែលមានជំរើសជាច្រើនឲ្រជ្រើសរើសដូចជា Dorayaki នំបុ័ងស្នូលការី នំបុ័ងស្នូលមី Cheesecake… Read More

Crumbs ហាងនំប៉័ងតូចមែនពិត តែរសជាតិនិងការតុបតែងលើនំមិនចាញ់ហាងធំ

នំប៉័ងជាចំណីមួយដ៏គួរឲ្យចាប់អារម្មណ៍ វាអាចជាអាហារពេលព្រឹក អាហារសម្រន់ រឺអាហារពេលល្ងាចក៏បាន គឺថាញ៉ាំបានគ្រប់ពេល។ ពេលសប្បាយចិត្តក៏ញ៉ាំបាន ពេលពិបាកចិត្តក៏ញ៉ាំបាន ឲ្យតែឃ្លាន។ ហើយបើថាបាននំប៉័ងរសជាតិឆ្ងាញ់ តុបតែងគួរឲ្យចាប់អារម្មណ៍ទៀត បានឃើញមិនបានញ៉ាំក៏សប្បាយចិត្តដែរ ត្រូវអត់? តែហាងនំប៉័ងច្រើនណាស់ ឆ្ងាញ់ទាំងអស់ តែបើថាត្រូវជាមួយរសជាតិដូចជារៀងពិបាកនិយាយបន្តិច ដូច្នេះថ្ងៃនេះយើងសុំណែនាំហាងនំប៉័ងមួយ ដែលប្រហែលជាមនុស្សមួយចំនួនមិនសូវដែលបានលឺនោះទេ គឺ Crumbs Bakery។ ចំនុចពិសេសរបស់ Crumbs Bakery មួយក្នុងនោះគឺ Crumbs ជាហាងនំប៉័ងលក្ខណៈ homemade មានន័យថាការធ្វើទ្បើងមិនទ្រង់ទ្រាយធំនោះទេ ប្រៀបដូចជាការធ្វើទ្បើងដោយខ្លួនឯងនៅផ្ទះអញ្ចឹង។ នៅ Crumbs មានលក់នូវប្រភេទនំប៉័ងជាច្រើនប្រភេទ រួមមាន នំឃុកឃី នំ muffin នំ cupcake នំប្រោនី នំរសជាតិផ្លែឈើ និង ឈីសខេកជាដើម។ Crumbs ក៏មានលក់នូវប្រភេទនំខេក សម្រាប់អ្នកដែលមិនចង់ទ្បើងទម្ងន់ និងសម្រាប់អ្នកតមសាច់ក៏មាន។ បើនិយាយរួមទៅ Crumbs ជាឋានសួគ៌សម្រាប់អ្នកដែលចូលចិត្តខេក និង… Read More

The Bakers ហាងនំបុ័ងទើបបើកថ្មីសម្រាប់អ្នកមិនអាចរស់ខ្វះនំប៉័ងបាន

នៅហាង The Bakers លោកអ្នកអាចរកទិញបាននូវនំបុ័ង និង នំខេកជាច្រើនប្រភេទ។ អ្វីដែលពិសេសនៅ The Bakers នោះគឺការវេចខ្ចប់នំ។ នំនិមួយៗ មានពណ៌ឃ្យូតៗ ស្រស់ស្អាត គួរជាទីទាក់ភ្នែក ហើយការវេចខ្ចប់ក៏មានភាពស្រស់ឆើតពិសេសដូចគ្នា សម្រាប់ញុំាខ្លួនឯង និងជូនដល់មនុស្សជាទីស្រឡាញ់។ មិនតែប៉ុណ្ណោះ The Bakers ក៏មានលក់នូវអាហារបែបអ៊ឺរ៉ុប ដែលសាកសមសម្រាប់ការញុំាពេលព្រឹកផងដែរ។ បរិយាកាសហាងមានភាពស្រស់ស្អាត ហើយទីតាំងក៏ស្រួលរកទៀតផង។ ទោះបីជាសេវាកម្មមិនសូវទាក់ចិត្តក៏ដោយសម្រាប់ការទស្សនកិច្ចរបស់យើងលើកដំបូង តែរសជាតិសោត លោកអ្នកគួរទៅសាកញុំាឲ្យបានម្តងដើម្បីឲ្យដឹងរស់ជាតិនំកាលីបៗ ដែលពួកគេមានលក់។ នៅចាំអីទៀត ទៅសាកនំហ្វេនស៊ីៗនៅទីនោះទាំងអស់គ្នា! តម្លៃ៖ ចាប់ពី $1.40 ឡើងទៅ។ អាស័យដ្ឋាន៖ នៅតាមបណ្តោយផ្លូវលេខ៥៥ (ផ្លូវក្រោយសាខាធំរបស់ក្រុមហ៊ុន Cellcard)

អ្នកនៅទួលគោក កុំរំលងចូលសាក Le Waffles

បើចេញពីរៀន រឺ ធ្វើការល្ងាចឡើងជិះកាត់ TK Avenue កុំភ្លេចចូលសាក Belgian Waffle (នំពុម្ព) ថ្មីៗ កៅ្តៗ ដែរបងា្ហញខ្លួនមិនយូរប៉ុន្មាននៅទីក្រុងភ្នំពេញនេះ ជាមួយនិង ៨ រសជាតិដែរអ្នកទាំងអស់គ្នាអាចរើសបាន ដូចជា រសជាតិ ដើម និង Cinnamon ដែរមានតំលៃ $1.25 និង Black’n’White, ឈីស, តែបៃតង $1.50 ជាពិសេស៣មុខទៀតដែរជា Specialty របស់ Le Waffles គឺ Double Cheese, Ham’n’Cheese និង Summer delight ក្នុងតំលៃ $2.00។ គួរបញ្ជាក់ផងដែរថា Le Waffles មាន 3ទីតាំង ដែលឆ្លាស់វេន អ្នកទាំងអស់គួរតែ call ទៅមុនដើម្បីអោយច្បាស់ពីទីកន្លែង… Read More

សាកនំក្រ៉ូសង់ច្រើនរសជាតិនៅ Dance Bakery

សួស្ដី អ្នកចូលចិត្ត និង អ្នកមិនចូលចិត្តនំក្រ៉ូសង់ទាំងឡាយ (ពេលដែលអានហើយ អ្នកអាចនឹងប្តូរចិត្តវិញ)។ នំក្រ៉ូសង់ដែលមានរសជាតិឡែមៗដែលអ្នកទាំងអស់គ្នានិយមញុំាជាមួយនឹងតែ រឺ កាហ្វេនោះ ឥឡូវនេះមានបន្ថែមរសជាតិប្លែកៗនិងពណ៏គួរឲ្យទាក់ទាញជាច្រើន។   Credit: Dance Bakery & Café Facebook   Dance Bakery & Café បានរចនារសជាតិថ្មីចំនួន 4 ទៀតសំរាប់អ្នក ក្នុងនោះមានរសជាតិតែបៃតង រសជាតិសូកូឡាសនិងគ្រាប់អាល់ម៉ុន រសជាតិសូកូឡា និងរសជាតិផ្លែស្រកានាគ។ ចម្លែកណាស់មែនទេ? រកសាកបាននៅឯ Dance Bakery & Cafe។   នំក្រ៉ូសង់ទាំងនេះនឹងមានលក់ចាប់ពីថ្ងៃទី 12 ឧសភា នេះតទៅ ក្នុងតំលៃ 5$ សំរាប់ 6 នំ។ Dance Bakery & Café មាន 3 សាខាគឺនៅបឹងកេងកង១ ខេមកូ និងនៅសួនច្បារក្រុងតាខ្មៅ។   

នំដូណាត់ នំ Bagel និងនំកងខុសគ្នាម៉េចទៅ?

រាល់ព្រឹកថ្ងៃរៀននិងធ្វើការ ម្នាក់ៗច្បាស់ជារវល់ហើយមិនចង់ចំណាយពេលច្រើនសំរាប់អាហារពេលព្រឹកទេ។ នៅអាមេរិក អាហារពេលព្រឹកដែលសាមញ្ញ ហើយលឿន គឺមាននំ Bagel និងនំដូណាត់ ។ ចំនែកឯនៅកម្ពុជាក៏មាននំមូលៗអញ្ចឹងដែរគឺ នំកង។ ថ្វីត្បិតតែមានរូបរាងមូលៗដូចគ្នា មានប្រហោងកណ្តាលដូចគ្នា តែនំទាំង 3 នេះមានលក្ខណៈនិងរសជាតិផ្សេងៗគ្នា។   ដោយសារតែរាងមូលៗហ្នឹងហើយ ទើបនំ Bagel នំដូណាត់ និង នំកងត្រូវបានគេច្រលំថាជាបងប្អូនគ្នា តែពួកវាគ្រាន់តែជាសាច់ញាតិសាច់ឆ្ងាយនឹងគ្នាទេ។ ចាំ FoodBuzz រៀបរាប់ឲ្យបានស្គាល់ពីភាពខុសគ្នានៃនំមូលៗទាំង 3 នេះ!   នំដូណាត់ គឺជាប្រភេទនំដែលគេបំពង មានភាពទន់ រសជាតិផ្អែមដោយមានរោយស្ករ និង គ្រឿងផ្សំរោយពីលើផ្សេងៗជាច្រើន។ ស្រដៀងគ្នានេះដែរ ក្នុងប្រភេទនំដូណាត់ ក៏មាន Cake Donut មួយប្រភេទទៀតដែលមានសាច់នំដូចនំខេក ព្រមទាំងមានសូកូឡាដាក់ពីលើ។ ឯនំដូណាត់ ខ្លះវិញគ្មានប្រហោងកណ្តាលទេ ព្រោះគេដាក់គ្រីម ឬចាហ៊ួយនៅកណ្តាល។ នំដូណាត់ ជាប្រភេទបង្អែមដែលធ្វើឲ្យយើងមានថាមពលភ្លាមៗក្រោយពីញ៉ាំ ប៉ុន្តែក៏ធ្វើឲ្យឆាប់ឃ្លានវិញដែរក្នុងរយៈពេល… Read More

[PROMO] BreadTalk Landed Special Offer for Their New Branch

Taken from the soft opening of BreadTalk at Steung Mean Chey Market (Credit: BreadTalk Cambodia) The Singaporean bakery chain, BreadTalk, opened their 5th branch in Steung Mean Chey Market, Ground Floor. With this great news, the bakery has launched their latest promotions: BUY 3 GET 3 FOR FREE for every… Read More

[PROMO] Buy 1 Free 1 from 2-5PM at S&P

(credit: S&P Thai Restaurant Facebook Page) Call out our Afternoon Tea’s squad, S&P has just revealed their new offer. From 2PM – 5PM every day, BUY 1 GET 1 FREE for every purchase of coffee, any type of drinks, pie or any slice of cake. So, now you know where… Read More