Pate in

ទៅញ៉ាំនំប៉័ងសាច់ប៉ាតេរាល់ដង តិចអត់ស្គាល់ប៉ាតេជាសាច់មួយណា!

ហត់នឿយពីការងារ ឫការរកស៊ីលក់ដូរ តែងតែទៅរកអ្វីងាយស្រួលញ៉ាំដូចជានំប៉័ងសាច់ជាដើមមែនទេ? ថ្វីត្បិតតែងាយស្រួល ប៉ុន្ដែជ្រើសរើសកន្លែងញ៉ាំនំប៉័ងសាច់ប្រកបដោយផាសុកភាពមិនងាយស្រួលរកទេ។ FoodBuzz នឹងប្រាប់កន្លែងដែលញ៉ាំដោយមានផាសុកភាពទាំងការធ្វើ និងការវេចខ្ចប់។ នំប៉័ងសាច់សាមគ្គី ជាហាងនំប៉័ងសាច់ប៉ាតេដែលលក់ដាច់ជាងគេនៅម្ដុំផ្សារបឹងឈូក ព្រោះហាងនំប៉័ងនេះមិនត្រឹមតែធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្ដែត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ទៅលើអនាម័យសុខភាពទៀតផង។ ចាប់តាំងពីគ្រឿងផ្សំ រហូតដល់ជ្រក់ ម្ចាស់ហាងជាអ្នកធ្វើផ្ទាល់តែម្ដង។ សាច់ប៉ាតេ ដែលប្រិយមិត្តប្រហែលជាច្រលំនឹងសាច់ប្រហិតសរបន្ទះដាក់ក្នុងនំប៉័ង ដែលតាមពិតជាសាច់ចញ្រ្ចាំគ្រប់គ្នាតែងតែហៅ គឺត្រូវបានធ្វើពីថ្លើមជ្រូក និងថ្លើមមាន់សុទ្ធដោយម្ចាស់ហាងផ្ទាល់ដៃតែម្ដង។ មិនតែប៉ុណ្ណោះ ម៉ាយ៉ូណេស (Mayonnaise) ដែលត្រូវបាននិយមហៅថាប័រ ក៏ម្ចាស់ហាងធ្វើផ្ទាល់ដៃដែរ។ សម្រាប់ការជ្រើសរើសគ្រឿងផ្សំ ម្ចាស់ហាងជ្រើសរើសសាច់ បន្លែ និងគ្រឿងផ្សំដែលថ្មី ហើយស្រស់មកធ្វើជូនអតិថិជនរបស់ហាងនំប៉័ងសាមគ្គី។ ចំណែកឯការវេចខ្ចប់ ម្ចាស់ហាងជៀសវាងការប្រើប្រាស់ប្លាស្ទិចដែលប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា និងជ្រើសរើសនូវថង់ក្រដាស ប្រអប់ដាក់ជ្រក់ និងថង់ប្លាស្ទិចដែលធានាដល់សុខភាពរបស់អ្នកញ៉ាំ។ ជាពិសេសទៅទៀតនោះ ការរៀបចំទុកដាក់នំប៉័ង និងគ្រឿងផ្សំផ្សេងៗដោយមានអនាម័យក្នុងទូរ ក្របយ៉ាងជិតមិនឲ្យមានរុយរោមនោះទេ។ ចំណែកឯនំប៉ុងត្រូវបានដាក់កំដៅក្នុងឡក្នុងកំដៅ 100 អង្សាសេ រយះពេល 5 នាទីទើបអាចយកមកដាក់សាច់ និងគ្រឿងផ្សំផ្សេងៗជូនអតិថិជនបាន។ ក្រុមការងារ FoodBuzz ធានាថាញ៉ាំដល់គូទនំប៉័ង ស្រួយឆ្ងាញ់ មិនរឹងពិបាកញ៉ាំ។ បើប្រិយមិត្តចូលចិត្តញ៉ាំត្រីខរ… Read More

ទៅញ៉ាំនំប៉័ងសាច់ប៉ាតេរាល់ដង តិចអត់ស្គាល់ប៉ាតេជាសាច់មួយណា!

ហត់នឿយពីការងារ ឫការរកស៊ីលក់ដូរ តែងតែទៅរកអ្វីងាយស្រួលញ៉ាំដូចជានំប៉័ងសាច់ជាដើមមែនទេ? ថ្វីត្បិតតែងាយស្រួល ប៉ុន្ដែជ្រើសរើសកន្លែងញ៉ាំនំប៉័ងសាច់ប្រកបដោយផាសុកភាពមិនងាយស្រួលរកទេ។ FoodBuzz នឹងប្រាប់កន្លែងដែលញ៉ាំដោយមានផាសុកភាពទាំងការធ្វើ និងការវេចខ្ចប់។ នំប៉័ងសាច់សាមគ្គី ជាហាងនំប៉័ងសាច់ប៉ាតេដែលលក់ដាច់ជាងគេនៅម្ដុំផ្សារបឹងឈូក ព្រោះហាងនំប៉័ងនេះមិនត្រឹមតែធ្វើនំប៉័ងសាច់ឲ្យមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្ដែត្រូវបានធ្វើយ៉ាងយកចិត្តទុកដាក់ទៅលើអនាម័យសុខភាពទៀតផង។ ចាប់តាំងពីគ្រឿងផ្សំ រហូតដល់ជ្រក់ ម្ចាស់ហាងជាអ្នកធ្វើផ្ទាល់តែម្ដង។ សាច់ប៉ាតេ ដែលប្រិយមិត្តប្រហែលជាច្រលំនឹងសាច់ប្រហិតសរបន្ទះដាក់ក្នុងនំប៉័ង ដែលតាមពិតជាសាច់ចញ្រ្ចាំគ្រប់គ្នាតែងតែហៅ គឺត្រូវបានធ្វើពីថ្លើមជ្រូក និងថ្លើមមាន់សុទ្ធដោយម្ចាស់ហាងផ្ទាល់ដៃតែម្ដង។ មិនតែប៉ុណ្ណោះ ម៉ាយ៉ូណេស (Mayonnaise) ដែលត្រូវបាននិយមហៅថាប័រ ក៏ម្ចាស់ហាងធ្វើផ្ទាល់ដៃដែរ។ សម្រាប់ការជ្រើសរើសគ្រឿងផ្សំ ម្ចាស់ហាងជ្រើសរើសសាច់ បន្លែ និងគ្រឿងផ្សំដែលថ្មី ហើយស្រស់មកធ្វើជូនអតិថិជនរបស់ហាងនំប៉័ងសាមគ្គី។ ចំណែកឯការវេចខ្ចប់ ម្ចាស់ហាងជៀសវាងការប្រើប្រាស់ប្លាស្ទិចដែលប៉ះពាល់ដល់សុខភាពប្រជាជនកម្ពុជា និងជ្រើសរើសនូវថង់ក្រដាស ប្រអប់ដាក់ជ្រក់ និងថង់ប្លាស្ទិចដែលធានាដល់សុខភាពរបស់អ្នកញ៉ាំ។ ជាពិសេសទៅទៀតនោះ ការរៀបចំទុកដាក់នំប៉័ង និងគ្រឿងផ្សំផ្សេងៗដោយមានអនាម័យក្នុងទូរ ក្របយ៉ាងជិតមិនឲ្យមានរុយរោមនោះទេ។ ចំណែកឯនំប៉ុងត្រូវបានដាក់កំដៅក្នុងឡក្នុងកំដៅ 100 អង្សាសេ រយះពេល 5 នាទីទើបអាចយកមកដាក់សាច់ និងគ្រឿងផ្សំផ្សេងៗជូនអតិថិជនបាន។ ក្រុមការងារ FoodBuzz ធានាថាញ៉ាំដល់គូទនំប៉័ង ស្រួយឆ្ងាញ់ មិនរឹងពិបាកញ៉ាំ។… Read More