Pearls in

ចំណីអាហារប្រើគ្រាប់គុជប្លែកៗដែលកំពុងល្បីចុងឆ្នាំ 2018

សួរតាមត្រង់មើលថាតើអ្នកណាមិនចូលចិត្តតែគុជ? ស្វិតៗផ្អែមៗទំពារឡើងចង់ជាប់ថ្គាមមួយគ្រាប់ៗ ប៉ុន្ដែយ៉ាងណាក៏នៅតែឆ្ងាញ់! គ្រាន់តែថារាល់ដងធ្លាប់តែឃើញគ្រាប់គុជនៅក្នុងភេសជ្ជៈមែនទេ ឥឡូវតោះនាំគ្នាមកមើលៗ គេយកទៅច្នៃធ្វើម្ហូបអ្វីបានខ្លះហើយចង់ដឹងថាទំនងញ៉ាំប៉ុណ្ណា!  ប្រាប់ឲ្យហើយណាថាមួយមុខៗរាងចម្លែកបន្ដិច ហើយសូម្បីតែ FoodBuzz ក៏មិនដឹងថាគួរមានអារម្មណ៍យ៉ាងណាដែរ សំខាន់នៅខ្មែររកភ្លក្សអត់ទាន់មានទេ ប៉ុន្ដែមើលលេងៗសិនទៅ!  #1 បុកល្ហុង រាល់ដងធ្លាប់តែបុកល្ហុងជាមួយក្ដាមប្រៃ ឬញ៉ាំជាមួយមាន់អាំង បាយដំណើបអីប៉ុន្ដែនេះក៏ម្យ៉ាងដែរ! ប្រិយមិត្ដណាខ្លះចង់សាក? ហើយកុម្ម៉ង់ម្ទេសប៉ុន្មានគ្រាប់ដែរ? #2 មីរ៉ាមែន  មីរ៉ាមែនជប៉ុនដដែលៗពេក សាំណាស់! ឥឡូវជំនួសសរសៃមីដោយគ្រាប់គុជម្ដងមើល! មីដាក់គុជអញ្ចឹងបានស្ទាវ។  #3 ក្ដាមជ្រក់ មិនមែនក្ដាមជ្រក់នេះពងខ្មៅទេ គ្រាប់គុជតើការពិតទៅ! មិនដឹងមានជាតិយ៉ាងណាទេនេះ។ #4 គុជឆា ស្រដៀងតែមីឆា គុយទាវឆា លតឆាយើងដែរហ្នឹង តែយកគ្រាប់គុជមកឆាជំនួយវិញ! #5 គុយទាវទូក អ្នកណាចូលចិត្តញ៉ាំគុយទាវទូកខ្លះ? ចុះបើដូរដាក់គ្រាប់គុជទូកវិញ គិតយ៉ាងណាដែរ? #5 ភីហ្សា កូនកាត់អុីតាលីនិងតៃវ៉ាន់មុខចឹងតើការពិតទៅ! #6 សាំងវុិចកៀប ចង់ញ៉ាំជាបែបសាំងវ៉ិចក៏បានដែរ ហើយខុសពីមុខមុនៗ មួយមុខនេះប្រិយមិត្តអាចរកញ៉ាំបាននៅ Dayung’s… Read More

ថែមជូន “គុជមរកត” ហ្វ្រីៗ ពី ChaTraMue Cambodia

ដំណឹងល្អសម្រាប់ប្រិយមិត្តដែលចូលចិត្តញុំាគុជមរកត និង អ្នកដែលចងសាក គុជមរកត តែមិនទាន់មានឪកាសបានសាក  ChaTraMue Cambodia កំពុងតែធ្វើការផ្ដល់ជូនពិសេសគឺការថែមជូន “គុជមរកត” ដោយមិនគិតថ្លៃ។   ការបន្ថែមជូនដ៏ពិសេសនេះគឺធ្វើឡើងគ្រប់ភេសជ្ជៈទាំងអស់នៅក្នុងហាង ប៉ុន្តែសម្រាប់តែសិស្សានុសិស្សតែប៉ុណ្ណោះ គ្រាន់តែបង្ហាញកាតសិស្សរបស់អ្នកជាការស្រេច។ ការផ្ដល់ជូននេះមានរយៈពេលចាប់ពីថ្ងៃទី ៣០ មីនារហូតដល់ថ្ងៃទី ១០ មេសា ២០១៨។ គុជមរកត គឺជាគុជប្រភេទថ្មីនៅ ChaTraMue Cambodia ជាប្រភេទចាហួយស្វិត មានពណ៍បៃតង និង ក្លិនស្លឹកតយដ៏ឈ្ងុយ ដែលនឹងធ្វើអោយលោកអ្នកពេញចិត្តជាមិនខាន។ ប្រសិនបើអ្នកមិនមានកាតសិស្សនោះទេ អ្នកអាចបន្ថែមគុជមរកតនេះទៅក្នុងភេសជ្ជៈក្នុងតម្លៃ $0.25 តែប៉ុណ្ណោះ ទីតាំង៖ នៅលើផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក | Googlemap

Thai Tea រសជាតិ Cheese Cream ថ្មីនេះទំនងអត់?

ប្រិយមិត្តប្រហែលជាបានឃើញវីដេអូភេសជ្ជៈនេះដែលកំពុងតែពេញល្បីនៅប្រទេសថៃ ចែករំលែកតៗគ្នាពេញ Facebook ហើយមែនទេ? ទំនងគួរឲ្យចង់ញុំាណាស់មែនទេ? ការពិតទៅភេសជ្ជៈនេះបានមកដល់ប្រទេសកម្ពុជាហើយ FoodBuzz ក៏បានទៅភ្លក្សរួចហើយដែរ រូបរាងទាក់ភ្នែកហើយរសជាតិចាប់មាត់ប្លែកទៀត។ FLY Dessert and Milk Tea មានបំរើជាភេសជ្ជៈរសជាតិ Cheese Cream ថ្មីប្លែកនេះដែលមានជាប្រភេទតែផ្សេងៗ ដូចជា Green Tea, Thai Tea, Yellow Tea, Black Tea និង ជារសជាតិសូកូឡាដែលអ្នកអាចលាយជាមួយ topping ជានំ Caramel គុជ ចាហួយខ្មៅ និងចាហួយដូងទៀតផង។ ចង់ដឹងរសជាតិ Cheese Cream នេះឆ្ងាញ់យ៉ាងណា ទៅភ្លក្សមួយកែវលេងមើលទៅ! ទីតាំង៖ ក្រោយវិទ្យាល័យសន្ធរម៉ុក លើផ្លូវ 253 ជិតសង្កាត់ទឹកល្អក់ពីរ ទល់មុខកន្លែងលក់ជើងមាន់ សាច់អាំង  តម្លៃ៖ ចាប់ពី 7000៛… Read More