Pet Chen in

Review~ មីទាញពេទ្យចិនឆ្ងាញ់ជាប់ចិត្ត

ណាគេហ្វេនមីទាញខ្លះ? កន្លែងលក់មីទាញមានច្រើនតែបើនិយាយពីហាងមីទាញឆ្ងាញ់មិនងាយរកទេ។ អ្នកអានរបស់ FoodBuzz ខ្លះប្រាកដជាស្គាល់ហាងមីទាញឆ្ងាញ់នៅពេទ្យចិនហើយ ព្រោះហាងនេះល្បីយូរហើយ។ នៅទីនេះមានលក់មីទាញដែលគេទាញភ្លាមៗនៅនឹងកន្លែងតែម្តង។ យើងមានជំរើសច្រើនណាស់ដូចជា មីទាញសាច់គោ មីទាញសាច់ទា មីទាញក្រពះជ្រូកជាដើម។ FoodBuzz បានភ្លក្សមីទាញសាច់គោរួចហើយ ឃើញថាមីទាញក៏ឆ្ងាញ់ សាច់គោក៏ផុយល្មម ទឹកស៊ុបក៏ក្តៅៗ ហើយមានដាក់ស្ពៃជ្រក់ទៀត។ ញ៉ាំមីទាញហើយ កុំភ្លេចកុម្ម៉ង់គាវចៀន និងគាវចំហុយមកក្លែមផងណា! រសជាតិសាច់គាវឆ្ងាញ់ អត់ទ្រលាន់ទេ ហើយស៊ីគ្នាជាមួយទឹកស៊ីអីវខ្ទឹមលាយម្ទេសហឹរតិចៗ។ កន្លែងនេះមនុស្សច្រើនណាស់ តែមិនស្រួលអត់មានកន្លែងអង្គុយទេណា! ដូច្នេះបើចង់ទៅ ត្រូវរូតរះតិចហើយ។ ទីតាំង: ផ្លូវមុនីវង្ស ជាប់ធនាគារសាធារណ: (ទល់មុខហាងកាហ្វេ Amazon ពេទ្យចិន) | Googlemap តម្លៃ: $2 ឡើងទៅ បើកម៉ោង: 8ព្រឹក-9យប់