pho in

{:kh}មកស្គាល់ហ្វើ 68 តាមរទេះល្បីថាឆ្ងាញ់នៅម្ដុំផ្សារកាប់គោ{:}{:en}Pho 68: A Popular Pho Cart with Reasonable Price in Phnom Penh{:}

{:kh}ហ្វើ គឺជាប្រភេទគុយទាវដែលល្បីប្រចាំប្រទេសវៀតណាម។ តែប្រទេសកម្ពុជាក៏មានហាងហ្វើមិនចាញ់ប្រទេសដើម​ប៉ុន្មានទេ។ តើរាល់ដងទៅញាំហ្វើនៅណាដែលមានតំលៃសមរម្យ ហើយឆ្ងាញ់នោះ? តោះកុំបារម្ភ ថ្ងៃនេះ FoodBuzz នឹងនាំអ្នកទាំងអស់គ្នា អោយស្គាល់ហ្វើឆ្ងាញ់មួយកន្លែង ដែលអ្នកគាំទ្រហ្វើប្រាកដជាមិនខកបំណងឡើយ។ ហ្វើដែលពេញនិយមនៅទីនេះបំផុតនោះគឹ ហ្វើសាច់គោ។ សាច់គោ នឹងឆ្អឹងគោត្រូវបានរម្ងាស់ក្នុងស៊ុបមានជាតិ និងក្លិនឈ្ងុយភាយៗធ្វើឲ្យអ្នកគ្រាន់តែជិះកាត់ក៏កូរពោះដែរ។ បន្ថែមពីលើសាច់គោនោះ គេមានថែមនូវប្រហិតសាច់គោ ដើម្បីបន្ថែមរសជាតិកាន់តែឆ្ងាញ់មួយកំរិតទៀត។ ញ៉ាំហ្វើ អត់ជីម៉េចកើត!! អញ្ចឹងពេលញ៉ាំ កុំភ្លេចបេះជីនាងវង ជីរណា និងម្អម ដាក់ទៅក្នុងចានស៊ុបណាធានាថាដឹងតែជក់មាត់តែម្តង។ ច្របាច់ក្រូចឆ្មារបន្តិច ញេចម្ទេសចូលក្នុងស៊ុប និងលាយជាមួយទឹកសៀង ហឹរប្រៃៗ!!! គ្រាន់តែគិតទុកក៏ពិបាកទ្រាំដែរ។ មិនមែនមានតែសាច់គោប៉ុណ្ណោះទេ ពួកគេក៏មានសាច់ច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើសទៀតផងដូចជា សសៃកែង និង ខួរឆ្អឹងខ្នងគោជាដើម។ អ្វីដេលពិសេសនោះគឺ នៅទីនេះក៏មានលក់មីស៊ុបសាច់ទាទៀតផង។ បានច្រើនមុខនៅកន្លែងតែមួយអញ្ចេះ បបួលមិត្តភក្ដិឲ្យហើយទៅ!!! តំលៃ​​ ៖ ចាប់ពី 7000 ​រៀល បើក ៖ 5PM – 8PM… Read More

{:kh}មកស្គាល់កន្លែងញ៉ាំហ្វឺពេញនិយមទាំង 6 ក្នុងរាជធានីភ្នំពេញ{:}{:en}The Best 5 Places for Pho in Phnom Penh – You Should Try{:}

{:kh}អ្នកណាខ្លះចូលចិត្តញ៉ាំហ្វឺ? តាមពិតទៅហ្វឺគឺជាគុយទាវបែបវៀតណាមមួយប្រភេទដែលប្រជាជនខ្មែរយើងមួយចំនួននិយមហូប។ តែនៅមិនទាន់ដឹងនៅឡើយទេមែនទេ មានប៉ុន្មានកន្លែងគួរតែទៅសាក? ម្តងនេះបានដឹងហើយ FoodBuzz នឹងនាំអ្នកទៅស្គាល់ហាងទាំង 6 ដែលពេញនិយមក្នុងរាជធានីភ្នំពេញ។ #1 ហ្វឺ កាលី (Pho Cali) ទោះមិនដែលញ៉ាំក៍ធ្លាប់ឮរហៀងៗដែរមែនទេ? ហ្វឺកាលី មានសាខារហូតដល់ទៅ 9 ឯណោះក្នុងភ្នំពេញ និងពង្រីកដល់ខេត្តសៀមរាបមួយទៀតផងដែរ។ មានឆ្ងល់ទេថាហេតុអីបានជាមានសាខាច្រើន មកពីរសជាតិឆ្ងាញ់របស់អាហារហាងនេះនោះអី។ ហ្វឺ កាលី មានសាខានៅទួលគោក ផ្សារថ្មី បឹងកេងកង ស្ថានីយប្រេង PTT ផ្លូវម៉ុងរិទ្ធីសែនសុខ ទួលស្វាយព្រៃ ហ្គោលឌិនថោវឺ ផ្លូវលេខ 6A ផ្សារឈូកមាសផ្លាហ្សា បឹងស្នោ និងសាខាខេត្តសៀមរាប។ តម្លៃ : $ 5 ឡើងទៅ ទីតាំង៖ គ្រប់សាខាទាំងអស់របស់ហ្វឺ កាលី   #2 Pho Fortune Noodle… Read More

{:kh}ហាងហ្វើទាំង 6 ដែលរសជាតិហ្វើឆ្ងាញ់មិនចាញ់នៅប្រទេសដើម{:}{:en}Where To Find Your Pho-ever Love!{:}

{:kh}ហ្វើជាគុយទាវស៊ុបរបស់ជនជាតិវៀតណាមដែលត្រូវបានគេពេញនិយមទូទាំងពិភពលោក។ នៅភ្នំពេញយើងនេះ ហ្វើមានលក់ស្ទើរតែគ្រប់តំបន់។ ប៉ុន្តែហ្វើនៅហាងណាដែលឆ្ងាញ់ខ្លះ? ចំណាំ៖ តារាងនៅខាងក្រោមនេះគឺជាហាងហ្វើដែលខ្ញុំចូលចិត្តទៅ។   Pho Cali បើកកាលពីឆ្នាំមុនហាងនេះមានដល់ទៅ 3 សាខា និងមានឈ្មោះល្បីដោយសារតែសាច់គោដែលគេប្រើគឺសាច់គោអូស្រ្តាលី។ តម្លៃ: 3.8 – 6$ ទីតាំង: ទួលគោក  ផ្សារថ្មី  បឹងកេងកង   Seven Diamond Noodle House ស្ថិតនៅខាងជើងនៃក្រុងភ្នំពេញហាងនេះមានលក់ស៊ុបជាច្រើនប្រភេទដែលក្នុងនោះក៏មានហ្វើផងដែរ។ ក្នុងតំលៃ 5 ដុល្លារ អ្នកអាចញ៉ាំបានចានតូចល្មមមួយចម្អែត តែបើសិនជាថែមតែ 50 សេនទៀត អ្នកនឹងទទួលបានមួយចានធំដែលស្ទើតែគុណនឹង 2របស់ចានតូច។ តម្លៃ: 4 – 5$ ទីតាំង: កាំកូស៊ីធី | Google Map Pho Town ហាងនេះទើបតែនឹងបើកប៉ុន្តែហ្វើរបស់គេមានរសជាតិមិនចាញ់អ្នកមុនៗ។ តម្លៃ: 3.8$ – 5$ ទីតាំង: ជាន់ផ្ទាល់ដីរបស់ Eastland tower, ផ្លូវសម្ដេចប៉ាន | Googlemap 53 Central… Read More

[ENDED] Taste the New Pho Cali in Town and Get Special Offer

New Pho Restaurant is here, and they have some special offer for you so hear it. Until 31st of 2016, just visit Pho Cali and check-in there will receive FREE Yummy Bone or Cali Milk Tea. It’s like hitting 3 birds on one stone, this is great! Eligibility: Only for… Read More