Pizza by Slice in

សេនតាសឺប្រាយ៖ ភីហ្សារសជាតិថ្មីជាមួយប្រូម៉ូសិនពិសេសក្នុងឱកាសបុណ្យណូអែលនៅ Pezzo Pizza

ធ្មេចបើកៗ ក៏ជិតដល់ថ្ងៃដាច់ឆ្នាំ 2019 បាត់ទៀតទៅហើយ! ចូលដល់ខែធ្នូ ដឹងហើយមែនទេថាមានថ្ងៃបុណ្យសប្បាយៗដែលពួកយើងទន្ទឹងរង់ចាំ នោះគឺបុណ្យណូអែលនោះអី។ បន់ឲ្យតែដល់ឆាប់ៗព្រោះនឹងបានរុំកាដូ ជួបជុំមិត្តភក្ដិ ឬក្រុមគ្រួសារជាមួយអាហារឆ្ងាញ់ៗ និងស្រាល្អៗក្នុងអាកាសធាតុត្រជាក់នេះ បូករួមនឹង Pezzo Pizza ចេញភីហ្សារសជាតិថ្មីពិសេសសម្រាប់រដូវកាលសប្បាយៗនេះទៀតនឹងធ្វើឲ្យខែធ្នូកក់ក្ដៅដល់បេះដូងវិញមិនខាន។ សម្រាប់ខែធ្នូ Pezzo Pizza បានណែនាំនូវរសជាតិថ្មីសម្រាប់អបអរសាទរបុណ្យណូអែលខាងមុខនេះ។ ហើយរសជាតិថ្មីនេះមានឈ្មោះគួរឲ្យស្រឡាញ់តែម្ដង នោះគឺ សាន់តាសឺប្រាយ “Santa Surprise” ដែលធ្វើពីម្ស៉ៅនំថ្មីៗ លាយជាមួយគ្រឿងផ្សំរសជាតិបន្ថែមដោយម្នាស់ សាច់ហេម ហ្រ្គេនបឺររី ឈីសម៉ូហ្សារីឡា និងទឹកជ្រលក់សោសិនអាយលែន។ ត្រឹមមួយម៉ាត់ដំបូង អ្នកនឹងទទួលបានរសជាតិផ្អែមចេញពីចំណិតផ្លែម្នាស់ សាច់ហេម និងហ្រ្គេនបឺររី ដែលធ្វើឲ្យរសជាតិទាំងនេះស៊ីគ្នាជាមួយនឹងឈីសម៉ូហ្សារីឡា និងទឹកជ្រលក់សោសិនអាលែនមែនទែន។ កាន់តែពិសេសទៀតនោះ គឺការផ្ដល់ជូនពិសេសសម្រាប់ការទិញសាន់តាសឺប្រាយនេះ។ ចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2019 នៅគ្រប់សាខាទាំងអស់របស់ Pezzo Pizza អ្នកនឹងទទួលបានទឹកក្រូច Pepsi… Read More

Santa Surprise: Pezzo Pizza’s New Flavour to Indulge in this Festive Season

And just like that, we have come towards the end of 2019. It’s the last week of December – Christmas – that many of us are usually look forward to. The most joyous festive holiday season of the year is always about present wrapping, lavish food, and popping champagne and… Read More