Pork Roll in

{:kh}នំបុ័ងសាច់ជ្រូកបីជាន់ល្បីនៅស្ដាតអូឡាំពិក មិនសាកមិនដឹង{:}{:en}A Must-Try Snack At The Olympic Stadium: Caramelized Pork Belly Banh Mi {:}

{:kh}មានអ្នកណាដឹងខ្លះ? ប្រហែលជាមិនសូវមានទេ ព្រោះថាទាល់តែអ្នកដែលធ្លាប់ទៅហាត់ប្រាណនៅស្ដាតអូឡាំពិក ឬ រស់នៅម្ដុំនេះទើបស្គាល់ ព្រោះថាទោះបីជាទីនេះជាទីតាំងដែលគេប្រមូលផ្ដុំគ្នាហាត់ប្រាណដើម្បីសុខភាពក៏ដោយ ការពិតទៅក៏កន្លែងសំបូរទៅដោយចំនីអាហារញ៉ាំផ្សេងដែលអ្នកប្រហែលជាមិនទាន់ដឹងទេ ហើយនំបុ័ងសាច់ជ្រូកបីជាន់នេះគឺរំលងមិនបានតែម្ដង។ នំបុ័ងសាច់ជ្រូកបីជាន់នៅស្ដាតអូឡាំពិកនេះគឺ ល្បីឈ្មោះ 10 ឆ្នាំមកហើយ ហើយលក់ដាច់ណាស់ តែពេលល្ងាចៗឡើងម៉ោង5-6ល្ងាចអីហ្នឹងគឺថាមនុស្សរោមរទេះនេះឈរទិញនំបុ័ងនេះហើយ តែទៅយឺតជាងគេបន្ដិចគឺដឹងតែអត់ញ៉ាំហ្មង! ចំនុចពិសេសដែលធ្វើឲនំបុ័ងសាច់នេះពេញនិយមអញ្ចឹងគឺដោយសារតម្លៃសមរម្យមួយកំណាត់ត្រឹមតែ 2500៛ ប៉ុណ្ណោះហើយមានសាច់ឡើងច្រើន គឺសាច់ជ្រូកបីជាន់ហើយថែមត្រីខទៀតផង បូកផ្សំនឹងជ្រក់ដ៏ឆ្ងាញ់ ស្រូបទឹកខនិងម្ទេសហិរតិចៗ គឺចាប់មាត់ជក់ចិត្តពិតៗតែម្ដង ញ៉ាំមួយកំណាត់ហើយចង់ញ៉ាំមួយកំណាត់ទៀត។ ជិះកាត់ឬទៅហាត់ប្រាណនៅស្ដាតអូឡាំពិកលើកក្រោយកុំភ្លេចសាកឲសោះណា! ទីតាំង៖ ក្នុងបរិវេណស្ដាតអូឡាំពិក នៅជិតកន្លែងហាត់តៃខ្វាន់ដូ (ចូលតាមច្រកទល់មុខវត្ដមហាមន្រ្ដី) លក់ពីម៉ោង: 4:30PM  តម្លៃ៖ 5000៛/ដើម  លេខទូរស័ព្ទទំនាក់ទំនង៖ 097 7770 534 / 097 9708 234 / 070 376 734 / 070 791 134{:}{:en}Who would have… Read More