Project Y in

Project Y: Discover a Charitable Frozen Yogurt Shop in Siem Reap

After spending the whole day visiting a temple, you must be tired and craving for some sweets to regain your energy and cool your body down in hot weather. Project Y is the place that you can enjoy eating various kinds of delectable frozen yogurt at Angkor Night Market. Just… Read More

បានទាំងញ៉ាំការ៉េមយ៉ាអួ បានទាំងជួយផ្គត់ផ្គង់ការសិក្សានិស្សិតក្នុងអង្គការនៅ ប្រូជេកវ៉ាយ

បន្ទាប់ពីដើរលេងតាមប្រាសាទពេញមួយថ្ងៃ ប្រិយមិត្តប្រាកដជាហត់ហើយឃ្លាន ដឹងតែនឹកឃើញ ចង់ញ៉ាំអីផ្អែមៗ ត្រជាក់ចិត្ត ត្រជាក់បេះដូង ហើយមែនទេ? បើបានជាមកដល់សៀមរាបហើយ ប្រិយមិត្តអាចឈាងចូលទៅផ្សាររាត្រីអង្គរ ដើម្បីសាកញ៉ាំយាអ៊ួទឹកកកនៅ ប្រូជេកវ៉ាយ ម្ដងទៅ ធានាថាមិនខកបំណងទេ។ ធ្វើដំណើរថ្មើរជើង ប្រហែលប្រមាណជា 5 នាទី ពីផាប់ស្ទ្រីតប្រិយមិត្តនឹងបានឃើញផ្សាររាត្រីអង្គរ។ នៅទីនោះ មានលក់វត្ថុអនុស្សាវរីយ៍ មានខោអាវ, ស្បែកជើង, កាបូប, និងមានហាងអាហារមួយចំនួនផងដែរ។ ប្រូជេកវ៉ាយ ជាហាងយាអ៊ួទឹកកក ស្ថិតនៅក្នុងតំបន់ផ្សាររាត្រីអង្គរនេះ ដែលបានចាប់ផ្ដើម បើកដំណើរការតាំងពីឆ្នាំ 2015 មកម្ល៉េះ។ រាល់ចំណូលដែលបានមកពីការលក់យ៉ាអ៊ួ ត្រូវបាន យកទៅទ្រទ្រង់ការសិក្សារបស់សិស្សនិសិ្សតនៅក្នុងអង្គការ និងជួយដល់សង្គម។ ហាងនេះ គ្រប់គ្រងដោយសិស្សរបស់អង្គការផ្ទាល់ដើម្បីឲ្យពួកគេបានហ្វឹកហាត់ការងារ និងរកចំណូលបានសម្រាប់ទ្រទ្រង់ការសិក្សាផងដែរ។ សម្រាប់វត្ថុធាតុដើមរបស់យ៉ាអ៊ួវិញគឺ មានគុណភាពល្អ និងនាំចូលពីប្រទេសអូស្ត្រាលីទៀតផង។ យ៉ាអ៊ួរបស់ ប្រូជេកវ៉ាយ មាន 8 រសជាតិសម្រាប់ជ្រើសរើសដូចជា រសជាតិកាហ្វេ, រសជាតិនំអូរីអូ, រសជាតិសូកូឡា, រសជាតិស្វាយ,… Read More