Quick Service in

[Feature] ដឹងអត់ថា Mike’s Burger House មានប៉ុន្មានសាខាហើយ?

និយាយពីរឿងបឺហ្គឺរដំឡូងបារាំង ពេលខ្លះក៏ចង់ដូរមកញុំាបឺហ្គឺបែប classic មានច្រើនជំរើស និង ថែមថយអីបានតាមចិត្តត្រូវអត់? ជាពិសេសហាងបែបលក្ខណះគ្រួសារ។ គ្រប់គា្នប្រាកដជាស្គាល់ហើយច្បាស់ទៀតគឺ Mike’s Burger House ដែលបានដំណើរការជាយូរណាស់មកហើយ ហើយក្នុងនោះ Foodbuzz ក៏ជាអតិថិជនមួយផងដែរដោយសារតែជាប់ចិត្តនឹងបឺហ្គឺររបស់ពួកគាត់ហ្នឹងហ្មង។ Mike’s Burger House មាន 6សាខា អញ្ចឹងតោះមើលថាពួកគេមានទីតាំងនៅកន្លែងណាខ្លះ?   #1 សាខាដំបូងនៅ ផ្លូវសហព័ន្ទរុស្ស៊ី ជិតវត្តនាគវ័ន្ត ដោយសារតែមានការគាំទ្រខ្លាំងពីព្រោះតែមុខម្ហូបនៅក្នុង menu របស់ពួកគេប្លែក និង ឆ្ងាញ់ៗ ទីតាំងងាយស្រួលរកណាស់គឺនៅខាងលើ Jiffy Mart, ក្នុងបរិវេណការ៉ាសសាំង PTT Station តែម្តង។   #2 Mike’s Burger House នៅក្នុង Camko City សា្ងត់ៗ ក៏ឃើញហាងមួយលេចមុខចេញមកសា្មនតែហាង burger មកពីណា… Read More