restaurant in

ស្គាល់កន្លែងទាំង 9 នេះ លែងខ្វះរូបថតអាហារផុសលើ Instagram ហើយ!

ភោជនីយដ្ឋាន និងហាងកាហ្វេទាំងនេះមិនត្រឹមតែមានលក់អាហារ និងភេសជ្ជ:ទំនងៗជាច្រើននោះទេទេ ថែមទាំងមានការរៀបចំហាងយ៉ាងស្អាតគួរឲ្យចង់ទៅទៀតផង។ ចង់ថត selfie ឬរូបស្អាតៗសម្រាប់ទុកផុសក្នុង Instagram មកហាងទាំងនេះដឹងតែត្រូវចិត្ត។ ថតហើយកុំភ្លេច Hashtag ពួកយើងផងណា! #1 Melo Restaurant នៅទីនេះមានលក់អាហារបែបជប៉ុន និងអ៊ឺរ៉ុប ព្រមទាំងកាហ្វេផងដែរ។ ការដេគ័រក្នុងហាងមានពណ៌បៃតងខ្ចី និងផ្កាឈូក ដោយមានការរៀបចំយ៉ាងស្រស់ស្អាតស៊ីគ្នាជាមួយនឹងម្ហូបអាហារដ៏ប្រណិត។ ទីតាំង: ផ្ទះលេខ 34 ផ្លូវ 310 បឹងកេងកង1 ភ្នំពេញ | Googlemap បើកម៉ោង: 7AM – 10PM #2 JojiaConcept JojiaConcept ជាប្រភេទហាងដែលមានការដេគ័រយ៉ាងស្អាតបែបពណ៌ស្រាលៗ។ ក្រៅពីញ៉ាំភេសជ្ជ: និងអាហារ យើងក៏អាចទិញសំលៀកបំពាក់ និងផលិតផលជាច្រើនផ្សេងនៅទីនេះបានផងដែរ។ ទីតាំង: មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក រាជធានីភ្នំពេញ | Googlemap បើកម៉ោង: 10AM… Read More

After-Work Chill Out: Unlimited Fried Chicken Wings and Free Flow of Beers at Wings&BeersKH

Who can resist chicken and beer combo? Ever drooling over hot crunchy fried chicken wing with cold icy beer while chilling out with friends but on tight budget? Then, Wings&BeersKH probably is the best choice for you! Wings&BeersKH is a fast food restaurant that serves chicken wings with wide selection… Read More

រសជាតិស្លាបមាន់បំពងដល់ទៅ 10 ហើយញ៉ាំស្រាបៀរគ្មានដែនកំណត់ទៀត រកណាបាន!

មើលរឿងភាគបណ្តើរឃ្លានមាន់បំពងបណ្តើរមែនទេ? ដាច់លុយប៉ុន្តែចង់ញ៉ាំរបស់ឆ្ងាញ់ហើយច្រើនមែនទេ? ចង់ជុំមិត្តផឹកស្រាបៀរតែមិនចង់ចំណាយច្រើនមែនទេ? អស់បារម្ភ ពេលនេះ Wings&BeersKH ប្រាកដជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក! Wings&BeersKH ជាភោជនីយដ្ឋានដែលមានលក្ខណៈបែបសាមញ្ញមានលក់ស្លាបមាន់បំពងជាមួយនឹងជម្រើសរសជាតិយ៉ាងច្រើនតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្ត ព្រមទាំងស្រាបៀរជាច្រើនម៉ាកពីប្រទេសផ្សេងៗក្នុងតម្លៃសមរម្យដែលមានទីតាំងស្ថិតនៅម្តុំផ្សារទួលទំពូង។ ដូចដែលបានរៀបរាប់ខាងលើ អ្វីដែលពិសេសពីកន្លែងនេះគឺអ្នកអាចជ្រើសរើសស្លាបមាន់បំពងរបស់អ្នកជាមួយរសជាតិណាក៏បានក្នុងចំណោមជម្រើសរសជាតិទាំង 10 ប្រភេទប្រចាំហាងនេះ ដែលរួមមាន Classic Chicken, Honey Mustard, KohKong Red, KohKong Green, Honey BBQ, Sesame Teriyaki, Spicy Siriracha, Black Pepper និង Mushroom។ បញ្ជាក់: ឈុតទាំងនេះមានរួមជាមួយបាយនឹងនំបង្គារបំពង។ ចំពោះប្រិយមិត្តដែលចង់សាកម្ហូបបន្ថែមពីលើស្លាបមាន់ទៀតនោះ Wings&BeersKH ក៏មាន Appetizer និង Snack  ព្រមទាំង salad ជាច្រើនប្រភេទទៀតផងដែរ។ អូ! តិចច្រលំថាមានតែស្លាបមាន់ ពួកគេក៏មានម្ហូបប្រចាំហាងមួយចំនួនទៀតដូចជា បង្គាបំពង មឹកបំពង ត្រីបំពង… Read More

បានទៅសាក Hard Rock Cafe នៅ Exchange Square ហើយឬនៅ?

សាកទាយមើល តើមានអ្វីទើបនឹងមកថ្មី? ហាងកាហ្វេដ៏ល្បីទូទាំងពិភពលោកមួយមានវត្តមានក្នុងទីក្រុងភ្នំពេញហើយ! ហាងកាហ្វេដ៏ល្បីនេះមានប្រហែល២០០ហាង វាមិនត្រឹមតែជាហាងកាហ្វេប៉ុណ្ណោះទេ វាក៏ជាហាងម្ហូបអាហារផងដែរ។ ហាងកាហ្វេនេះមាននៅខេត្តសៀមរាប ទីក្រុងចាស់របស់កម្ពុជាមួយរយៈរួចមកហើយ តែពេលនេះវាបានមកដល់ភ្នំពេញហើយ! សូមស្វាគមន៍ការមកដល់នៃ Hard Rock Café ក្នុងទីក្រុងភ្នំពេញ នៅឯអាគារ Exchange Square ។   Hard Rock Café ជាកន្លែងដែលអ្នកអាចញាំសាច់ដ៏មានរសជាតិ និង ម្ហូបជាច្រើនមុខទៀត។ ម៉្យាងទៀត បុគ្គលិកទីនោះរួសរាយរាក់ទាក់ទៀត! រកណាបាន??   អ្នកណាខ្លះជា fan របស់ burgers? នៅទីនេះខាងចុងភៅ គាត់ប្រើសាច់ល្អៗ និង នំបុ័ងថ្មីៗ។ ដោយហេតុនេះហើយ burgers លែងក្លាយជាម្ហូបធ្វើឲ្យធាត់ទៀតហើយ XD   Mac N Cheese ក៏ជាមុខម្ហូបល្បី និង ពេញនិយមដែរនៅទីនេះ។   ហាងកាហ្វេនេះក៏មានសាច់ពិសេសប្រចាំហាងគេដែរគឺ… Read More

BattBong: បារលាក់ខ្លួន មិនងាយអ្នកណារកឃើញ

មិនមានមនុស្សជាច្រើននាក់ទេ ដែលស្គាល់ឈ្មោះនេះ ដោយសារតែដូចអត្ថន័យនៃឈ្មោះហាងអញ្ចឹង អ្នកទាំងអស់គ្នាមិនងាយស្រួលក្នុងការរកទីតាំងហាងឃើញនោះទេ។ Foodbuzz នឹងធ្វើការណែនាំ និងបង្ហាញផ្លូវអ្នកទាំងអស់គ្នាស្គាល់ភោជនីយដ្ឋាន និងបារ BattBong។   បារ BattBong នេះស្ថិតនៅក្នុងតំបន់បឹងកេងកង ហើយបារនេះលាក់ខ្លួនបានយ៉ាងល្អដោយទ្វារ Coca-Cola ធំមួយ ដែលអាចឲ្យ Foodbuzz-ers មិនចាប់អារម្មណ៍នៅពេលធ្វើដំណើរកាត់។ តែបើទោះបីជាអ្នកទាំងអស់គ្នាអាចនឹងត្រូវដើរទៅមកច្រើនដងដើម្បីរកក៏ការខិតខំនេះមិនធ្វើឲ្យអ្នកខកបំនងឡើយ។ គ្រាន់តែឈានមួយជំហានចូលទៅក្នុងបារ អ្នកនឹងមានអារម្មណ៍ថាបារនេះដូចជាផ្ទះរបស់អ្នកអញ្ចឹង។ ជាមួយនឹងការតុបតែងដ៏រស់រវើកនៅផ្ទៃខាងក្នុងបារ បានធ្វើឱ្យកន្លែងនេះក្លាយជាបារដ៏កក់ក្តៅនិងមានផាសុខភាព ជាមួយនឹងពន្លឺស្រទន់។ ក្រៅពីការតុបតែងដ៏ប្លែករបស់ពួកគេ អ្នកអាចឃើញពាក្យកាព្យដ៏ល្បីល្បាញមួយរបស់ហាងនេះផ្ទាល់ដែលសរសេរនៅលើជញ្ជាំង។ បារទាំងមូលត្រូវបានគេបំពាក់ដោយវត្ថុបុរាណជាច្រើន ដែលធ្វើឲ្យបារនេះនាំអ្នកត្រលប់ទៅកាន់ដើមទសវត្សទី 90 ។ ប្រសិនបើយើងនិយាយអំពីអាហារ BattBong ប្រាកដជាត្រូវបានគេចាត់ទុកនៅចំនាត់ថ្នាក់ជួរមុខជាមិនខាន។ ភីហ្សារបស់ពួកគេគឺ ជាអាហារដែលអ្នកត្រូវតែភ្លក្ស ជាមួយនឹងរសជាតិជាច្រើនសម្រាប់ឲ្យអ្នកធ្វើការជ្រើសរើស។ ក្រៅពីនេះពួកគេក៏មានមុខម្ហូបដទៃទៀតដែរដូចជា ស្តេក ម្ហូបអាហារអាស៊ី និង ភេសជ្ជៈដ៏សម្បូរបែប។ គ្រប់ភេសជ្ជៈរបស់ពួកគេនឹងធ្វើឲ្យអ្នកទាំងអស់គ្នាពេញចិត្តតាំងពីពេលភ្លក្សលើកដំបូង។ រាល់ភេសជ្ជៈមានលក្ខណៈពិសេសផ្ទាល់ខ្លួនហើយមានរសជាតិខុសគ្នា។ អ្វីដែលកាន់តែពិសេសនោះគឺ សម្រាប់អ្នកចូលចិត្តញុំាគ្រឿងស្រវឹងដែលមានជាតិអាកុលខ្លាំងច្បាស់ជាលង់នឹង BattBong ដកចិត្តមិនរួច។ តើអ្នកអានមានដឹងអំពីអ្វីដែលធ្វើឱ្យកន្លែងនេះកាន់តែទាក់ទាញបន្ថែមទៀតអត់? នោះគឺការប្រគុំតន្រ្តីបន្តផ្ទាល់របស់បារនេះតែម្តង… Read More

ភោជនីយដ្ឋានមួយក្នុងភ្នំពេញដែលបម្រើអាហារក្នុងភាពងងឹត

រាល់ការញ៉ាំអាហារគឹចាំបាច់ត្រូវតែមានពន្លឺសំរាប់បំភ្លឺ ទោះបីជាអ្នករូម៉េនទិចប៉ុណ្ណា ក៏ត្រូវការភ្លើងទៀនដែរ។ តែជាមួយនឹងភោជនីយដ្ឋានមួយនេះ អ្នកនឹងមិនអាចមើលឃើញម្ហូបដែលអ្នកញ៉ាំបានទេ។ Dine in the Dark គឺជាភោជនីយដ្ឋានមួយដែលបើកក្នុងឆ្នាំ២០១៣ មានប្រភពមកពីក្រុងបាងកក និងយកគំរូតាមភោជនីយដ្ឋានគ្មានពន្លឺជាច្រើននៅលើពិភពលោក។ ស្ថិតនៅកណ្ដាលក្រុងភ្នំពេញ Dine in the Dark នឹងតំរូវអោយភ្ញៀវរបស់ពួកគេទុករបស់ដែលអាចបញ្ចេញពន្លឺ ដូចជាទូរស័ព្ទ នៅខាងក្រៅជាមួយនឹងបុគ្គលិក រួចនឹងមានបុគ្គលិកមួយក្រុមទៀតដែលជាអ្នកនាំផ្លូវអ្នកទៅកាន់កន្លែងញ៉ាំអាហារក្នុងភាពងងឹត។ អ្នកនាំផ្លូវទាំងនោះសុទ្ឋសឹងតែជាជនពិការភ្នែកដែលមកពីសាលាគរថ្លង់របស់អង្គការគ្រួសារថ្មី។ The waiters and waitress await to serve you. បន្ទាប់ពីនោះ អ្នកអាចជ្រើសរើសម្ហូប 3 វគ្គរបស់អ្នកបាន 3 ប្រភេទ ដែលមាន ម្ហូបខ្មែរ ម្ហូបបរទេស និងម្ហូបបួស ក្នុងតំលៃ 18$។ ពេលនោះផងដែរគឺអ្នកនឹងមិនដឹងថាម្ហូបរបស់អ្នកនឹងជាអ្វីនោះទេ លុះត្រាតែបានញ៉ាំផ្ទាល់។ នេះជាបទពិសោធន៍ថ្មីមួយដែលគេហៅថា Dine in the Dark។ ការញ៉ាំអាហារក្នុងភាពងងឹតនេះមិនត្រឹមតែជាបទពិសោធន៍មួយថ្មីប៉ុណ្ណោះទេ គោលបំណងរបស់គេគឹចង់លើកកំពស់ការយល់ដឹងអំពីមនុស្សពិការភ្នែកទៅកាន់មនុស្សទូទៅរួមទាំងចូលរួមចំនែកផ្ដល់ការងារដល់ជនពិការទាំងនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ជឿថានៅពេលដែលញ្ញាណមួយមិនដំណើរការ ញ្ញាណមួយទៀតនឹងមានសមត្ថភាពខ្លាំងជាងមុន នោះគឺមានន័យថានៅពេលដែលយើងមើលម្ហូបមិនឃើញ អណ្ដាតរបស់យើងនឹងមានសមត្ថភាពខ្លាំងជាងមុនក្នុងការទាយពីរសជាតិ និង ឈ្មោះរបស់ម្ហូប។ អាស័យដ្ឋាន៖ ផ្ទះលេខ១២៦ ផ្លូវលេខ១៩ ក្រោយវត្តសារវ័ន្តតេជោ | Google Map  ម៉ោងបើក៖ ៦ដល់១១ល្ងាច តំលៃ៖ 18$/ម្នាក់

ហេតុអ្វីបានជាអ្នកគួរចំណាយពេលថ្ងៃកំណើតរបស់អ្នកនៅ MOJO

ដោយសារតែការធ្វើពិធីខួបកំនើតត្រូវបានគេធ្វើឡើងតែម្តងក្នុងមួយឆ្នាំ អ្នកទាំងអស់ គ្នាប្រាកដជាចង់ បាន ការប្រារព្ធថ្ងៃកំនើតមួយដ៏ល្អវិសេសហើយមែនអត់? ចឹងហើយអាចនឹងធ្វើឲ្យយើងគ្រប់គ្នាគិតច្រើន អំពីវាបើទោះបីជាការធ្វើពិធីនេះត្រឹមតែជាការពិសារអាហារពេលល្ងាច ឫ មួយក៏ជាការជួបជុំគ្នាជាមួយ នឹងមិត្តភ្តិក៏ដោយ។ កុំបារម្ភអីFoodbuzzស្គាល់កន្លែងមួយ ដែលអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជា មិនធ្លាប់បានដឹងថាកន្លែងនោះទទួលកក់ទីតាំងសម្រាប់រៀបចំធ្វើពិធីខួបកំនើតទេ នោះគឺ MOJO Pub & Restaurant។ MOJO គឺជាភោជនីយដ្ឋាន និង ផប់មួយដែលមានសេវាកម្មយ៉ាងច្រើនប្រភេទ ដែលមានតាំងពី អាហារ ពេលព្រឹក អាហារព្រឹកថ្ងៃត្រង់ (Brunch) អាហារពេលថ្ងៃត្រង់ និង អាហារពេលល្ងាចផងដែរ។ ហើយ នៅ ក្នុង នោះក៏មាននូវមុខម្ហូបជាច្រើនបែប តាំងពីម្ហូបបែបខ្មែរ បែបថៃ និង បែបបញ្ចឹមប្រទេស ។ អ្វីដែល ធ្វើកាន់តែពិសេសនោះភេសជ្ជៈដែលមាននៅក្នុងហាងមានភាពពិសេស និង ប្លែកៗពីគ្នា។ គួរឲ្យចាប់ អារម្មណ៍ណាស់មែនអត់? ក្រៅពីម្ហូប និង ភេសជ្ជៈដែលមាននៅក្នុងហាង MOJOក៏មាននូវក្រុមតន្ត្រីប្រគុំផ្ទាល់នៅក្នុងហាង ដែលអាចឲ្យអ្នកទាំងអស់គ្នាលំហែរអារម្នណ៍ក្នុងពេលទទួលទានអាហារ។… Read More

ICYMI: ខ្លីៗប្រចាំខែកាលពីខែកញ្ញា

កាលពីខែកញ្ញាដូចពុំសូវមានភាពមមាញឹកឡើយសម្រាប់ផ្នែកហាងម្ហូបអាហារផ្សេងៗ ដោយសារជារដូវបុណ្យភ្ជុំបិណ្ឌ ហើយប្រជាជនភាពច្រើនសម្រេចចិត្តញុំាបាយវត្ត ជាជាងការចូលហាង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ FoodBuzz នៅតែនាំមកជូនប្រិយមិត្តនូវអត្ថបទសង្ខេបខ្លីៗអំពីម្ហូបអាហារប្លែកៗសម្រាប់មិត្តអ្នកអានគ្រប់រូបប្រចាំខែកញ្ញានេះ។   មានហាងណាបើកថ្មីខ្លះ?   Auntie Anne’s ចង់ញុំានំប្រេដហ្សេល ស្រួយៗឈ្ងុយៗបែបអាមេរិកទេ? Auntie Anne’s មកដល់ហើយ! បានទៅសាកញុំាហើយឬនៅហ្នឹង? ទីតាំង៖ ជាន់ផ្ទាល់ដីក្នុងផ្សារទំនើបសូរិយា នៅពីមុខផ្សារឡាក់គី ម៉ោងបើក៖ 9AM – 9PM តម្លៃ៖ ចាប់ពី 1$ ទ្បើងទៅ   Gelatofix ប្លែកទេ? ការ៉េម Gelato Sushi ណា! ប្លែងរហូតហ្មង! អ្នកចូលចិត្តញុំា Sushi ក៏គួរទៅសាក ហើយអ្នកចូលចិត្តញុំាការ៉េមក៏គួរតែទៅសាកដែរណា! ទីតាំង: ផ្ទះលេខ662 ផ្លូវព្រះស៊ីសុវតិ្ថ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រុងភ្នំពេញ (ទល់មុខផ្សាររាត្រី) | Googlemap  តម្លៃ: $4 ឡើងទៅសំរាប់មុខបង្អែម រឺ ការ៉េមនិមួយៗ បើកម៉ោង: 7AM – 10PM   Crumbs… Read More

Barb & Lotus: Pub បែប Classic ថ្មីបង្កប់ខ្លួននៅម្តុំផ្សារថ្មី

សួស្ដីប្រិយមិត្ត FoodBuzz ទាំងអស់គ្នា! FoodBuzz ដឹងថាអ្នកទាំងអស់គ្នា ត្រួវការផ្លាស់ប្តួរអារម្មណ៍ រកកន្លែងថ្មីៗ បរិយាកាសប្លែក និង បែបសង់ទីម៉ង់ (ក៍អាចបានថាលក្ខណៈ classic) មិនថា ជាមួយមនុស្សដែរខ្លួនឯងស្រលាញ់ ឬ ជាមួយពួកម៉ាក់ ក្រុមគ្រួសារ ដូច្នេះហើយ FoodBuzz មិនបង្អង់យូរ នឹងណែនាំអោយសា្គល់នៅ Pub ថ្មីមួយឈ្មោះថា Barb & Lotus កន្លែងដែលពោរពេញ ទៅដោយភាពស្ងាត់ល្មម រួមផ្សំ និងភ្លេងកំដរតិចៗ ភេសជ្ជៈ ស្រាក្រឡុក ដែរមានការច្នៃប្រឌិត ដោយហាងផ្ទាល់ខ្លួនឯង ដែលប្លែកពី Pub ដ៏ទៃដែរ ធ្វើអោយកន្លែងមួយនេះកាន់តែទាក់ទាញ ។   Barb & Lotus គឺមានទីតាំងសិ្ថតនៅខាងក្រោមសណ្ឋារគារ Pacific Hotel ផ្ទាល់ដែលងាយស្រួលរកគឺសិ្ថតនៅផ្លូវព្រះមុនីវង្ស ជិតស្តុបផ្សារថ្មី ដែលបានលាក់ខ្លួន និងដំណើរការ… Read More

5 Recommended Places to Spend Your Countdown Night in PP

It’s unbelievable how fast 2016 is going to end, and we are moving towards 2017 in just a few days. We surely are not ready for it, at all. Though, celebrating is inevitable. Any places in your mind yet for the coming countdown celebration night? You may consider one or… Read More

5 Restaurants You Should Bring Your Christmas Date to

Have you got any plan on where to spend your Christmas’s Eve with your partner? If not, we’ve got a few and we hope you find it really helpful for the upcoming special date.   You don’t get Christmas date every day, it’s just once a year and it’s your… Read More

Some PROMOTIONS to Keep You Sane During Water Festival!

Marugame Udon Marugame Udon has been in the running for a whole year ground and been receiving a huge amount of support from every corner of the city! As a thank you for the incredible support and to celebrate the upcoming Water Festival, Marugame Udon has got some great news… Read More