Santa Fé Cambodia in

ញ៉ាំស្ទេកតម្លៃក្រោម $10 ពី Santa Fé ជាមួយប្រូម៉ូសិនពិសេស

Santa Fé ជាហាងស្ទេកល្បីឈ្មោះមួយនៅប្រទេសថៃដោយសារតែរសជាតិ និងតម្លៃសមរម្យរបស់អាហារនីមួយៗធ្វើឲ្យហាងស្ទេកមួយនេះមានការគាំទ្រយ៉ាងច្រើនកុះករ។ ចង់ទៅសាកមែនទេ? មិនបាច់ទៅឆ្ងាយដល់ប្រទេសថៃនោះទេ ត្រឹមសាលាក្រុងភ្នំពេញលើមហាវិថីព្រះមុនីវង្សយើងនេះក៏អាចញ៉ាំបានដែរ ព្រោះ Santa Fé ទើបតែធ្វើដំណើរមកដល់ទឹកដីកម្ពុជាថ្មីៗនេះ។ Santa Fé មិនត្រឹមតែនាំមកនូវស្ទេករសជាតិឆ្ងាញ់ជាច្រើនប្រភេទនោះទេ តែក៏មានការផ្ដល់ជូនជាប្រម៉ូសិនពិសេសកំឡុងខែកុម្ភៈ ដល់ខែឧសភាជាមួយនឹងឈុត Wow Menu​ និង Steak Set ផងដែរ។ ថ្មីត្បិតតែជាស្ទេក តែមិនមែនមានតែស្ទេកសាច់គោនោះទេ ឈុតអាហារជាមួយប្រូម៉ូសិននេះមានទាំងស្ទេកសាច់ត្រី និង ស្ទេកសាច់ជ្រូក។ ឈុត Wow Menu មានជាច្រើនរសជាតិឲ្យអ្នកជ្រើសរើសទៀតផងដូចជា ឈុតស្ទេកសាច់ជ្រូកឆ្អឹងជម្នីជាមួយទឹកជ្រលក់ម្រេច ឈុតស្ទេកត្រកៀកមាន់ជាមួយទឹកជ្រលក់ម្រេចខ្ទី និងឈុតស្ទេកសាច់ច្រឡកក្រៅមុខអូស្រ្ដាលី។ ចំណែកឯ Steak Set វិញ មានដល់ទៅ 3 ឈុតផ្ដល់ភាពងាយស្រួលក្នុងការជ្រើសរើស។ ដំបូងនោះគឺឈុតសាច់ករជ្រូក Kurobuta ប្រលាក់ម្រេច មកជាមួយមីអ៊ីតាលីឆាផ្សិតនឹងសាច់ជ្រូកបីជាន់ និងទឹកជ្រលក់រសជាតិក្រែមថែមនំប៉័ងខ្ទឹមមួយចានទៀតផង។ ឈុតទី 2 របស់ Steak… Read More

Santa Fé Cambodia: ស្ទេក​រស​ជាតិិ​បែប​អា​ស៊ី​ និង​ទឹក​ជ្រលក់ហឹរបែប​​​ថៃ

រីករាយជាមួយអាហារដ៏ឈ្ងុយឆ្ងាញ់នៅ Santa Fé Cambodia! ទទួលយករសជាតិអាហារដ៏ឆ្ងាញ់ជាប់មាត់ជាមួយគ្រួសារ និងមនុស្សជាទីស្រឡាញ់នៅភោជនីយដ្ឋានថ្មី Santa Fé ដែលជាភោជនីយដ្ឋាន ដែលមានប្រជាប្រិយភាពមួយនៅឯប្រទេសថៃ តែឥឡូវនេះមកដល់កម្ពុជាហើយ។​ Santa Fé បានយករូបមន្តស្តេកពិសេសពីសហរដ្ឋអាមេរិក​​ ហើយគ្រឿងផ្សំវិញ គឺត្រូវបានជ្រើសរើសដោយមានការផ្ចិតផ្ចង់​ ជាហេតុធ្វើអោយ ភោជនីយដ្ឋានមួយនេះទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន។​ លើសពីនេះទៅទៀត​ ពួកគេមានសេវាកម្មល្អ បុគ្គលិកគឺពោរពេញទៅដោយស្នាមញញឹម រួសរាយរាក់ទាក់។ នៅពេលនេះ Santa Fé បានបើកហាងដំបូងក្នុងរាជធានីភ្នំពេញកាលពីថ្មីនេះៗ ដោយពាំនាំនូវអាហារបែបអ៊ឺរ៉ុប តែរសជាតិបែបអាស៊ី និងតម្លៃសមរម្យ!! មិនសូវអស់ថវិកាច្រើន តែទទួលបានអាហារយ៉ាងឈ្ងុយឆ្ងាញ់ មិនតែប៉ុណ្ណោះពួកគេបាននាំមកជូនកាដូរពិសេស គឺ Promotion ទិញមួយ ថែមមួយ ចាប់ពីថ្ងៃនេះដល់បំណាច់ឆ្នាំ។ មិនត្រឹមតែស្តេកទេ ពួកគេមាន spaghetti, fish&chips និងរបស់ឆ្ងាញ់ៗជាច្រើនទៀត។ Santa Fé មានទីតាំងនៅលើមហាវិថីព្រះមុនីវង្ស ដែលងាយស្រួលរកមានផាសុខភាព ហើយចំណតធំទូលាយ!! លើសពីនេះគឺអាចជិះរថភ្លើង ថតរូបស្អាតៗទៀតផង!! តោះ… Read More