sashimi in

ញ៉ាំអាហារប៊ូហ្វេជប៉ុននិងភេសជ្ជៈជាង 80 មុខនៅ Watami ក្រោមតម្លៃ $15

អាហារប៊ូហ្វេការពិតទៅគឺសំបូរមិនខ្វះទេ តម្លៃសមរម្យក៏មាន តម្លៃរាងថ្លៃបន្ដិចក៏បាន ប៉ុន្ដែអ្វីដែលកម្រឃើញ កម្រមាននោះគឺអាហារប៊ូហ្វេបែបជប៉ុនដែលរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យទៀតមែនអត់? ប៉ុន្ដែទៅញ៉ាំនៅណាបាន? ចាំ FoodBuzz ប្រាប់!   លែងពិបាកទៀតហើយព្រោះ អ្នកអាចញ៉ាំប៊ូហ្វេម្ហូបជប៉ុនបានទៅដល់50 មុខ បូកបន្ថែមនឹងភេសជ្ជៈ 30 មុខទៀតយ៉ាងឆ្ងាញ់និងមួយចម្អែតក្នុងតម្លៃយ៉ាងសមរម្យត្រឹមតែ $14.8 ប៉ុណ្ណោះនៅភោជនីយដ្ឋាន Watami Japanese Dining រៀងរាល់ថ្ងៃច័ន្ទដល់សុក្រចាប់ពីម៉ោង 3 ល្ងាចដល់ 9 យប់។ ចង់ដឹងថាមានអីញ៉ាំខ្លះ អាចមើលបញ្ជីមុខម្ហូបនិងភេសជ្ជៈនៅខាងក្រោមបាន! ម្ហូបនិងភេសជ្ជៈសរុបជាង 80 មុខ ល្អឥតខ្ចោះតែម្ដងសម្រាប់ការជួបជុំមិត្តភក្ដិឬគ្រួសារអី! ដឹងតែឆ្អែតនិងឆ្ងាញ់មាត់គ្រប់ៗគ្នាតែម្ដង។ ទីតាំង៖ Watami Japanese Dining, Terrace Avenue ផ្សារទំនើប AEON Mall  តម្លៃ៖ $14.8 ម្នាក់ ប្រូម៉ូសិន៖ ថ្ងៃច័ន្ទដល់សុក្រ 3PM-9PM

មានត្រឹមតែ $1 ក៏អាចញ៉ាំស៊ូស៊ីបាននៅបងស៊ូស៊ី

បើនិយាយពីអាហារជប៉ុន ដឹងតែនឹកដល់ស៊ូស៊ីមុនគេ តែញ៉ាំម្ដងៗតម្លៃក៏មិនដែលក្រោម 10$ ដែរ។ ប៉ុន្ដែថ្ងៃនេះ FoodBuzz បានដឹងនូវកន្លែងមួយដែលប្រិយមិត្តមានត្រឹមតែ $1 ក៏អាចញ៉ាំស៊ូស៊ីបាន។ បងស៊ូស៊ីជាហាងលក់ស៊ូស៊ីដ៏តូច និងថ្មីមួយស្ថិតនៅម្ដុំផ្សារកណ្ដាលក្នុងរាជធានីភ្នំពេញ។ ថ្មីត្បិតតែតូចតែក៏នៅមានកន្លែងសម្រាប់ឲ្យអតិថិជនអង្គុយបរិភោគបានដែរ។ ស៊ូស៊ីសាច់ត្រីធូណា និងសាលម៉ុង ស៊ូស៊ីពងមាន់ និងទឹកស៊ុបមីសូ ប្រិយមិត្តអាចរកបានទាំងអស់នៅទីនេះ។ តែបើចង់អង្គុយលំហែអារម្មណ៍ជាមួយសាកិ ឬស្រា ឬភេសជ្ជៈជាច្រើនទៀត ហើយក្លែមជាមួយស៊ូស៊ី ប្រិយមិត្តក៏អាចមកទីនេះបានដែរ។ មិនតែប៉ុណ្ណោះ បងស៊ីស៊ីក៏មានសេវាកម្មដឹកជញ្ជូនដែរ។ ចង់ដឹងរសជាតិ និងបរិយាកាសរបស់ហាងបងស៊ូស៊ីប្លែកបែបណា កុំភ្លេចទៅសាកទាំងអស់គ្នា! ម៉ោងបើក៖ 11:30AM – 11:00PM ទំនាក់ទំនង៖ 093 336 259/ 098 887 203 ទីតាំង៖ ផ្ទះលេខ 44 ផ្លូវ 15 សង្កាត់ផ្សារកណ្ដាលទី 1 ខណ្ឌដូនពេញ រាជធានីភ្នំពេញ | Googlemap 

ចង់ផឹកស្ងាត់ៗក្នុងតៀមស្រាដូចនៅជប៉ុន? មកស្គាល់ Little Lounge លាក់ខ្លួននៅផ្លូវឌឿងហ៊ែម

ចង់ប្ដូររសនិយមពី Sky Bar មកសាកតៀមស្រាលាក់ខ្លួនមួយ រៀបចំតុបតែងបែបជប៉ុនដែលអាចអង្គុយញ៉ាំអាហារជប៉ុន ឬស្រាសាកិក្នុងបរិយាកាសមួយដ៏ល្អ និងស្ងប់ស្ងាត់ស្រួលនិយាយគ្នាលេងជាមួយមិត្តភក្ដិ ឬមនុស្សជាទីស្រឡាញ់របស់អ្នកម្ដងអត់? បើអញ្ចឹង ពេលធ្វើដំណើរចេញពីវិមានឯករាជ្យ កុំភ្លេចមើលផ្លូវដឿងហែមតូចមួយចន្លោះយានដ្ឋាន Hak Auto និងធនាគារពាណិជ្ជផង ដោយសារតែមានតៀមស្រាជប៉ុនមួយលាក់ខ្លួននៅទីនោះ ឈ្មោះថា Little Lounge ។ ដូច្នេះតើអ្វីទៅជា Little Lounge? Little Lounge ជាតៀមស្រាដែលប្រកាន់ខ្ជាប់នូវ theme បែបជប៉ុនទាំងការតុបតែង និងម៉ឺនុយរបស់ពួកគេ ដែលធ្វើឱ្យអ្នកចូលទៅញ៉ាំទីនោះមានអារម្មណ៍ថាពួកគេកំពុងនៅប្រទេសជប៉ុនហើយញ៉ាំស្រា sake របស់ជប៉ុនអញ្ចឹងដែរ ។ ក្រុមការងារ FoodBuzz ក៏បានទៅផ្ទាល់ គ្រាន់តែឃើញតៀមស្រាពីមុខក៏ចាប់ចិត្តបាត់ហើយ សូម្បីតែបរិយាកាស អាហារ និងស្រាយ៉ាងសម្បួរទៀតនោះ ធ្វើឲ្យក្រុមការងារ FoodBuzz ជាប់ស្នេហ៍តែម្ដង។  អញ្ចឹង FoodBuzz សូមណែនាំអាហារប្រចាំហាងរបស់ Little Lounge ដែលពិសេសទាំងរសជាតិ និងតម្លៃ៖ Ramen៖… Read More

5 កន្លែងញុំា Sushi នៅពេលអ្នកមានវិបត្តិថវិកា

ពិបាកចិត្ត ឃ្លាន Sushi ពេលដែលមានលុយតិចតួចស្តួចស្តើង មិនដឹងទៅរកញុំានៅឯណាបានដោយសារ Sushi ជាអាហារដែលមានតម្លៃថ្លៃ ត្រូវទេ? លែងពិបាកហើយ! ហាងទាំង 5 នេះ មានលក់នូវ Sushi ដែលលោកអ្នកអាចញុំាបានទោះបីកាលៈទេសៈខ្សត់ខ្សោយថវិការក៏ដោយ។ ចំណាំ៖ លេខរៀងនេះមិនបង្ហាញពីចំណាត់ថ្នាក់នោះទេ!   #1 Sushi Chef នៅទីនេះក៏សម្បូរ Sushi ញុំាក្នុងតម្លៃពិសេសដែរ។ ត្រឹមតែចាប់ពី $2.00 ឡើងទៅលោកអ្នកអាចញុំា Sushi មួយចានដែលមាន 6 ដុំ ហើយបើមកគ្នាច្រើនអាចញុំាជាឈុត Family ដែលមានរហូតទៅដល់ចាប់ពី 12 ដុំឡើងទៅក្នុងតម្លៃចាប់ពី $5.50 តែប៉ុណ្ណោះ។ ទីតាំង៖ សាខាមុន្នីវង្ស៖ ផ្ទះលេខ 473Eo, មហាវិថីព្រះមុន្នីវង្សខណ្ឌ 7 មករា | Googlemap  សាខាបឹងកេងកង៖ ផ្លូវ 306… Read More

ស៊ូស៊ីមួយឈុតតែ $5.50 មានតែនៅ Genki Sushi ប៉ុណ្ណោះ

កំពុងស្វែងរកកន្លែងញុំា Sushi ដែលឆ្ងាញ់ មានអនាម័យ ហើយមានបរិយាកាសស្អាតទៀតមែនទេ? អញ្ចឹងមក Genki Sushi មក៎! Genki Sushi ជាហាង Sushi មួយដែលផ្តល់នូវប្រភេទ Sushi ជាច្រើនប្រភេទ មានដូចជា៖ បែបជាដុំ Sushi, Gunkan, Roll, និង ប្រភេទជាសាច់ឆៅបន្ទះៗ Sashimi។ ដុំ Sushi និមួយៗត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំង មានរូបរាងទាក់ទាញ រសជាតិឆ្ងាញ់ ទន់រមើយសឹងតែដាក់ចូលមាត់ហើយរលាយក្នុងមាត់។ ក្រៅពីនេះទៅទៀត ពួកគេក៏មានលក់នូវអាហារក្តៅៗជាប្រភេទបាយ មី និងអាហារបំពងផ្សេងៗទៀតផងដែរ។ ចំណែកភេសជ្ជៈក៏មានច្រើនជម្រើស ប៉ុន្តែ FoodBuzz សូមណែនាំប្រិយមិត្តឲ្យសាកញុំាជាប្រភេទតែបៃតងនៅពេលញុំា Sushi ដោយសារតែភាពចត់តិចៗរបស់តែបែតងនេះធ្វើឲ្យរសជាតិរបស់ Sushi កាន់តែកើនឡើងមួយកម្រិតទៀត។ ក្រៅពីបរិយាកាសហាងដែលស្អាតមានអនាម័យហើយនោះ អ្វីដែលប្លែក និង ទំនើប នោះគឺរបៀបកុម៉្មង់ញុំា។ លោកអ្នកពុំចាំបាច់ពិបាកក្នុងការខ្លាចចិត្តបុគ្គលិកនៅពេលដែលអ្នកចំណាយពេលយូរអង្គុយគិតថាគួរញុំាអ្វីនោះទេ ដោយសារតែលោកអ្នកគ្រាន់តែធ្វើការកុម៉្មងតាមរយៈ iPad… Read More

[Promo] ប៊ូហ្វេម្ហូបជប៉ុនដោយសេរីនៅ ST Japanese ម្នាក់តែ $10.80

ដែលស្រមៃអត់ថាបើមានសាច់ត្រីសាល់ម៉ុនច្រើនចាននៅនឹងមុខ ញាំម៉េចក៏បានមួយហល់មូយឆ្អែត? ឈប់គិតទៅ សុបិន្តនេះបានក្លាយជាការពិតហើយ នៅឯភោជនីយដ្ឋានជប៉ុនមួយកន្លែងហៅថា ST Japanese ។ មិនងាយមានហាងប៉ូហ្វេដែលបម្រើម្ហូបជប៉ុនឥតកំណត់បែបនេះនោះទេ។ នៅ ST Japanese អ្នកអាចញុំាប៊ូហ្វេម្ហូបជប៉ុនបានមួយចម្អែត ក្នុងតំលៃតែ 10.8$ សំរាប់ពេលថ្ងៃត្រង់និង13.8$ សំរាប់ពេលល្ងាច។ ក្នុងតំលៃនេះ អ្នកអាចហៅអាហារដែលមានក្នុងបញ្ជីអាហារដូចជា សាច់ត្រីឆៅ (សាល់ម៉ុន មឹក ត្រីពងលឿង ត្រី Mackerel) ស៊ូស៊ីគ្រប់មុខ ម៉ាគី មីស៊ុបអូដុន មីរ៉ាម៉េន Tempura (អាហារបែបបំពង)សណ្តែកជប៉ុនបៃតង និងច្រើនជំរើសទៀត។ មិនតែប៉ុណ្ណោះ អ្នកក៏អាចហៅបាយឆា សាទ្បាដសាល់ម៉ុន រឺក៏ហៅផ្លែឈើស្រស់ៗ ជាមួយនិងការ៉េមជាបង្អែមលាងមាត់។ ចំាអីទៀត! តោះទៅសាកដែរទៅ មិនងាយមាននោះទេ 😉 អាស័យដ្ឋាន៖ ស្ថិតនៅផ្ទះលេខ១ ផ្លូវ៣៦០ សង្កាត់បឹងកេងកងមួយ ភ្នំពេញ។ បញ្ជាក់៖ តម្លៃនេះមិនរួមបញ្ចូលថ្លៃភេសជ្ជៈនោះទេ

Go Full Japanese at Honda Sushi

Whenever it comes to picking where to get sushi, people are always very reluctant to even choose one to go. Either the price is too high or the quality is too low, let me introduce you to my family’s favorite sushi place in town! Honda, not the vehicles, is one… Read More

[ON-GOING] Lunch Set at Watami is Now Available

Don’t know where to go for lunch? How about Watami Japanese Dining? Watami Japanese Dining is now offering an abundant choice of Lunch of 24 sets within the price range (4.8$-15$). For drinks, you can just add 0.5$ for drinks such as Coca Cola, Orange Juice, and Tea and 0.8$… Read More