Shabu Boo Tueng in

{:kh}ដាក់ប៊ូហ្វេមួយឆ្អែតក្រោម 10$នៅ សាប៊ូ ប៊ូទឹង ទួលគោកម្តងមើល{:}{:en}Eat-all-you-want buffet for less than 10$ at Shabu Boo-Tueng{:}

{:kh}ធ្លាប់តែពិបាករកកន្លែងញុំាស៊ុបប៊ូហ្វេដែលមានតម្លៃសមរម្យហើយសម្បូររបស់ញុំាឆ្ងាញ់ៗមែនទេ? អញ្ជើញមក សាប៊ូ ប៊ូទឹង មកដឹងតែមិនខកបំណងនោះទេ! នៅ សាប៊ូ ប៊ូទឹង លោកអ្នកចំណាយត្រឹមតែ $8.95 តែប៉ុណ្ណោះសម្រាប់មនុស្សម្នាក់ លោកអ្នកនឹងទទួលបានបទពិសោធន៍ញុំាស៊ុបប៊ូហ្វេដ៏អស្ចារ្យមួយ។អ្វីដែលពិសេសនោះគឺ សាប៊ូ ប៊ូទឹង ផ្តល់ជូននូវទឹកស៊ុបរហូតទៅដល់ 3 ជម្រើសដូចជា ទឹកស៊ុប Shabu ទឹកស៊ុបតុងយ៉ាំ និង ពិសេសជាងគេនោះគឺ ទឹកស៊ុប Sukiyaki។ ទឹកស៊ុបមួយមុខៗសុទ្ធតែចម្អិនឡើងដោយប្រើប្រាស់នូវគ្រឿងផ្សំដែលមានគុណភាពខ្ពស់ ហើយបន្ថែមពីលើនេះទៅទៀតនោះ គ្រឿងផ្សំជាច្រើនត្រូវបាននាំចូលមកពីប្រទេសជប៉ុន។ លែងភ័យរឿងទឹកស៊ុបមានជាតិគីមីទៀតហើយ! FoodBuzz សូមណែនាំឲ្យប្រិយមិត្តទាំងអស់គ្នាសាកភ្លក្សនូវទឹកស៊ុប Sukiyaki ដោយសារតែទឹកស៊ុបមួយមុខនេះមានលក្ខណៈប្លែកពីទឹកស៊ុបដែលអ្នកនិយមញ៉ាំរាល់ដង ដែលរសជាតិស្រដៀងទៅនឹងស៊ុបមាន់ខ្មៅ ប៉ុន្តែគ្មាននូវក្លិនថ្នាំចិនដែលប្រិយមិត្តមួយចំនួនមិនចូលចិត្តនោះឡើយ។ សាកសមបំផុតសម្រាប់ជ្រលក់សាច់ញុំា។ ផ្នែកសាច់វិញក៏មិនធ្វើឲ្យលោកអ្នកខកបំណងនោះឡើយ។ សម្រាប់តម្លៃ $8.95 (Regular Buffet) នេះ លោកអ្នកអាចជ្រើសញុំានូវប្រភេទសាច់ជ្រូកជាច្រើនមុខដូចជា សាច់សុទ្ធ សាច់ស្មាមុខ សាច់បីជាន់ រួមជាមួយនឹងសាច់មាន់ មឹកស្រួយ ត្រីដូរី ក្បាលត្រីសូម៉ុង ប្រហិតចម្រុះគ្រប់មុខ… Read More