singapore in

[Review] The Claypot House៖ សាកក្តាមឆា 3 ប្រភេទរបស់សាំងហ្គាពួរ ឆ្ងាញ់ញាក់សាច់

តោះប្រមូលគ្នាម៉ោ! ប្រិយមិត្ត FoodBuzz ណាខ្លះចូលចិត្តញ៉ាំម្ហូបបែបសាំងហ្គាពួរ? ថ្ងៃនេះ FoodBuzz មានភោជនីយដ្ឋានសាំងហ្គាពួរដែលទើបតែបើកដំណើរការថ្មីៗនេះទេ គឺ The Claypot House ប៉ុន្ដែបើនិយាយពីរសជាតិម្ហូបមួយមុខៗវិញគឺឆ្ងាញ់ញាក់សាច់ ព្រោះថាសុទ្ធតែរៀបចំ និងចំអិនដោយម្ចាស់ហាងដែលជាចុងភៅមានបទពិសោធន៍ជាង 10 ឆ្នាំមកហើយ។ FoodBuzz បានភ្លក្សម្ហូបសរុបចំនួន 6 មុខដែលក្នុងនោះមានក្ដាមឆា 3 មុខព្រោះថាបើនិយាយពីរឿងម្ហូបសាំងហ្គាពួរវិញ គឺថាភ្លេចមិនបានតែម្ដងរឿងក្ដាមឆាហ្នឹង! អញ្ចឹងត្រូវភ្លក្សឲ្យបានច្រើនរសជាតិ។ មុខម្ហូបក្ដាមឆាមួយមុខនេះៗ គឺសុទ្ធតែចំអិនដោយប្រើក្ដាមថ្ម ទំងន់ចាប់ពី 500 ក្រាមឡើងទៅ ហើយរសជាតិពួកយើងភ្លក្សនោះរួមមាន Blackpepper Crab (ក្តាមឆាម្រេចបែបសាំងហ្គាពួរ) Chili Crab (ក្តាមឆាហិរបែបសាំងហ្គាពួរ) ដែលជាក្ដាមឆាល្បីគេស្គាល់ច្បាស់ថាជាម្ហូបសឹង្ហបុរី និង ចុងក្រោយគឺ Salted Egg Crab (ក្តាមឆាពងទាប្រៃ) ដែលជារូបមន្តច្នៃថ្មីដោយម្ចាស់ហាង និងចុងភៅប្រចាំហាងនេះផ្ទាល់តែម្ដង។ រកនៅកន្លែងផ្សេងអត់បានទេណា! ក្នុងចំនោមរសជាតិទាំងបីនេះ គឺសុទ្ធតែឆ្ងាញ់ប្លែកៗគ្នា ហើយសាច់ក្ដាមវិញគឺស្រស់ ផ្អែមគួរឲ្យជាប់មាត់ ដោយ ក្តាមឆាម្រេច… Read More

[ENDED] Lucky Enough to win iPhone7 from Koi?

And, we’ve got some special info from Koi. Every purchases for USD 10.00 in one receipt, will stand a chance to join the lucky draw to win iPhone 7, Apple Watch, Koi USB Flash, and a special card to redeem Koi drinks daily for one whole year for free. On… Read More