Slaprea in

{:kh}ត្រឹមថ្ងៃទី 1 នៃពិព័រណ៌ស្លាបព្រាសប្បាយញ៉ាំប៉ុនណេះហើយ ថ្ងៃចុងក្រោយមិនត្រូវរំលងតែម្ដង!{:}{:en}Look What We Have Captured on the First Day of Slaprea Food Fesitval 2019{:}

{:kh}ម៉ោះ មករីករាយសប្បាយនឹងការញ៉ាំអាហារជាច្រើនជាតិសាសន៌ និងកម្មវិធីកម្សាន្ដនានានៅពិព័រណ៌ស្លាបព្រាដ៏ធំប្រចាំឆ្នាំ 2019។ ប្រិយមិត្តកុំបារម្ភថាអត់អ្វីញ៉ាំ ព្រោះក្នុងពិព័រណ៌នេះមានស្ដង់ដល់ទៅជិត 200 ស្ដង់ដែលអាចឲ្យលោកអ្នកជ្រើសរើសពិសា មិនថាជាសាច់ចង្កាក់ ឬ ប្រហិតដែលអាចឲ្យលោកអ្នកដើរបណ្ដើរ ញ៉ាំបណ្ដើរ ឬចង់ជាអាហារដែលមានការរៀបចំតុយ៉ាងស្អាត ឬទិញយកទៅអង្គុយញ៉ាំនៅមុខឆាក សុទ្ធសឹងតែជាឱកាសដ៏សប្បាយរីករាយជាមួយនឹងមិត្ត ឬក្រុមគ្រួសាររបស់លោកអ្នក។ ពួកយើងសង្កេតឃើញថា មានមនុស្សជាច្រើនកុះករ មិនថាជាក្មេងៗយុវវ័យ ឬចាស់ៗអ៊ុំៗពូមីង បានចូលរួមកម្មវិធីដោយមានទឹកមុខ និងស្នាមញញឹមគ្រប់គ្នាតែម្ដង។ ដោយសារអាហារក៏ឆ្ងាញ់ តម្លៃក៏សមរម្យ ថែមទាំងមានអនាម័យទៀត អត់សប្បាយរីករាយម៉េចកើត! ជារៀងរាល់ពិព័រណ៌អាហារស្លាបព្រាតែងតែរៀបចំនូវគោលការណ៌អនាម័យខ្ពស់ មិនត្រឹមតែសម្រឹតសម្រាងខាងផ្នែកធ្វើអាហារ តែក៏បានរៀបចំ និងណែនាំបរិស្ថានស្អាតដោយត្រៀមជាស្រេចនូវធុងសម្រាបគ្រប់ជ្រកល្ហក។ អ៊ីចឹង មកមើលរូបដែលក្រុមការងារ FoodBuzz បានថត ថាតើថ្ងៃទី1 មានភាពសប្បាយរីករាយយ៉ាងណា? អត់បានទៅថ្ងៃទី 1 ក៏អាចមកថ្ងៃទី 2 ដែលជាថ្ងៃចុងក្រោយបានដែរ។ {:}{:en}Enjoy international street food, drinks, live performance and more… Read More

{:kh}ត្រៀមៗ! ពិព័រណ៌អាហារស្លាបព្រាដ៏ធំប្រចាំឆ្នាំនឹងមកម្ដងទៀតហើយកាន់តែធំជាងមុន{:}{:en}Slaprea: The Biggest Annual Food Festival is Back and Even Bigger{:}

{:kh}អ្នកចូលចិត្តអាហារទាំងអស់ – ស្លាបព្រាដែលជាពិធីពិព័រណ៍អាហារដ៏ធំបំផុត ជាមួយនឹងការចូលរួមពីសំណាក់ប្រជាជនជាច្រើននាឆ្នាំទៅបានត្រលប់ មកវិញហើយ! ពិធីពិព័រណ៍អាហារឆ្នាំ ២០១៩ នេះនឹងប្រព្រឹត្តិឡើងចាប់ពីម៉ោង ៥ រសៀលដល់ ម៉ោង ៩ យប់ នៅថ្ងៃទី ៣០​ និង ៣១ ខែ​​ មីនា នៅពហុកីឡាដ្ធានអូឡាំពិក។ សម្រាប់ស្លាបព្រាឆ្នាំនេះ យើងរំពឹងថានឹងមានភ្ញៀវចូលរួមរហូតទៅ ៣ មុឺននាក់ ស្មើនឹងពីរដងនៃចំនួនឆ្នាំមុន។ ហើយអ្នកទាំងអស់គ្នាក៏អាចចូលរួមដោយឥតគិតថ្លៃទៀតផងដែរ! ពិធីពិព័រណ៍អាហារស្លាបព្រា ត្រូវបានបង្កើតឡើងនិងរៀបចំដោយ The Idea Consultancy Co., Ltd. ដែលមានការចូលរួមពីភោជនីយដ្ឋានចំនួន ១៥០ មានដូចជាអាហារ ភេសជ្ជៈ តូបលក់ទំនិញ និងការសម្តែងផ្សេងៗទៀត។ គោលដៅដ៏ធំបំផុតរបស់យើងគឺបង្កើតពិធីពិព័រណ៍ម្ហូបអាហារដែលមានភាពសប្បាយរីករាយ ព្រមទាំងការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ យើងមានគោលបំណងធ្វើអោយកម្មវិធីនេះមានការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិចតែមួយម្តង រហូតទៅដល់ ៩០%! ឆ្នាំនេះយើងទន្ទឹងរង់ចាំនូវភាពសម្បូរបែបកាន់តែច្រើននៅលើជម្រើសអាហារ កម្មវិធីនិងការកំសាន្ត ដោយយើងបានសហការជាមួយអង្គការនិងក្រុមហ៊ុនដែលមានគោលដៅដូចក្រុមហ៊ុនយើងខ្ញុំ។ ដៃគូនិងអ្នកឧបត្ថម្ភរបស់យើងរួមមាន Pepsi, TWIN… Read More

{:kh}មកមើលរូបភាពអាហារខ្លះៗនៅស្លាបព្រាថ្ងៃទីមួយយ៉ាងណាដែរ{:}{:en}Slaprea: The Biggest Food Festival In Cambodia Starts Out With A Bang!{:}

{:kh}មានដឹងអត់ថា កម្មវិធីតាំងពិព័រណ៍អាហារធំបំផុតនៅកម្ពុជាបានមកដល់ទៀត!!! សម្រាប់អ្នកដែលមិនធ្លាប់លឺពីកម្មវិធីនេះ សា្លបព្រា គឺជាពិព័រណ៍អាហារដែលមានលក្ខណៈធំបំផុតនៅកម្ពុជា ដែលចាប់ផ្តើមធ្វើឡើងពីថ្ងៃទី ០៥ និងទី ០៦ ខែឧសភានេះប៉ុណ្ណោះ ហើយមានទីតាំងនៅចំកណ្តាលក្រុមតែម្តង គឺនៅ 2040 Container នេះឯង។ នៅទីនេះ អ្នកអាចញុំាអាហារជាច្រើនប្រភេទ មិនថាម្ហូបអាំង ស៊ុប ការ៉េម ភេសជ្ជៈជាច្រើនទេគឺមានទាំងអស់ ហើយម្ហូបនៅពិព័រណ៍ស្លាបព្រានេះ មានលក្ខណៈពិសេសត្រង់ស្តង់ហាងខ្លះជាហាងថ្មីៗ និងប្លែកៗដែលមនុស្សភាគច្រើនមិនដែលសាកពីមុនមក។ ដូចនេះ អ្នកនឹងអាចរកឃើញនូវម្ហូបថ្មីៗនៅទីនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មានជា ល្បែងកំសាន្តផេ្សងៗទៀត ដូចជាការប្រណាំងគ្នាញុំាអាហារ ការចាប់យករង្វាន់ជាច្រើន ការគូររូបលើនំដោយឥតគិតថ្លៃ…។ល។ ចាប់ពី៖ 4PM – 10PM ទីតាំង៖ ផ្សារ 2040 Container នៅក្រោយ Rose Garden ជិតសណ្ឋាគារ Sofitel | Google Map{:}{:en}Did you know that the biggest food festival in Cambodia has now arrived? So, all foodies here, buckle up because there is only one more day left before this year’s… Read More

{:kh}ត្រៀមៗ! ពិព័រណ៍អាហារធំបំផុតប្រចាំកម្ពុជាស្លាបព្រាជិតមកដល់ទៀតហើយ{:}{:en}Cambodia Biggest Food Festival “Slaprea” Is Coming For Another Round!{:}

{:kh}មួយឆ្នាំកន្លងផុតទៅ កម្មវិធីពិព័រណ៍អាហារធំបំផុតប្រចាំឆ្នាំបានត្រលប់មកវិញហើយ! ពិព័រណ៍អាហារស្លាបព្រាបានត្រលប់មកវិញ និង កាន់តែធំជាងមុនទៀត! ចាប់ពីថ្ងៃទី 5-6 ខែឧសភា ឆ្នាំ2018 នៅ ផ្សារកុងតឺន័រ2040 ចាប់ពីម៉ោង 4PM – 10PM។ កាលពីឆ្នាំមុនៗ ស្លាបព្រាទទួលបានអ្នកចូលរួមច្រើនជាង 12,000 នាក់ ជាមួយនឹងស្ដង់ជាង 100 សម្បូរទៅដោយម្ហូបជាច្រើនប្រភេទ។ ស្លាបព្រាទទួលបានការគាំទ្រច្រើនដោយសារតែម្ហូបនៅពិព័រណ៍នោះមានរសជាតិឆ្ងាញ់និងតម្លៃសមរម្យ។ ឆ្នាំនេះ ស្លាបព្រាក៏នឹងរៀបចំការប្រកួតញ៉ាំអាហារនិងតុបតែងផងដែរ។ ជួបគ្នានៅថ្ងៃទី 5-6 ខែឧសភា នៅ ផ្សារកុងតឺន័រ២០៤០ នៅលើបណ្តោយវិថីសុធារស ជិតសណ្ឋាគារ Sofitel Phokeetra!{:}{:en}After a year, the biggest annual food festival is back! Slaprea Food Festival is back for the second time bigger than ever! From 5 to 6 May 2018 at 2040 Container… Read More

{:kh}បង្ហាញពីស្នាដៃធ្វើម្ហូបរបស់អ្នកនៅការប្រកួតប្រជែងចម្អិនម្ហូបអាហាររៀបចំដោយស្លាបព្រា{:}{:en}Show Off Your Food; Join The Slaprea’s Best Dish Competition! {:}

{:kh}តើអ្នកចង់បង្ហាញពីម្ហូបដ៏អស្ចារ្យររបស់អ្នកដែរឬទេ? ឱកាសបានមកដល់ហើយ! ពិព័រណ៌អាហារស្លាបព្រាចាប់ផ្ដើមការប្រកួតចម្អិនម្ហូបអាហារ ដែលអ្នកអាចបង្ហាញពីម្ហូបដ៏អស្ចារ្យបំផុតនៅហាងឬតូបរបស់អ្នក! ប្រសិនបើអ្នកជឿជាក់ទៅលើម្ហូបរបស់អ្នក ប្រភេទអ្វីក៏បាន អ្នកអាចដាក់ពាក្យចូលរួមប្រកួតសម្រាប់ឱកាសឈ្នះស្ដង់មួយដោយឥតគិតថ្លៃនៅ ពិព័រណ៌អាហារស្លាបព្រា ដែលរំពឹងថានឹងទាក់ទាញអ្នកចូលរួមបានច្រើនជាង ២០០០០ នាក់។ ទោះបីហាងរបស់អ្នកជាហាងកាហ្វេឬជាតូប ទោះបីម្ហូបរបស់អ្នកជាបង្អែមឬសម្លរ រៀបចំម្ហូបនោះឲ្យល្អ និងរងចាំចម្លើយពីការបោះឆ្នោតរបស់ទស្សនិកជន។ ចំណាំ៖ ហាងមួយអាចប្រកួតបានជាមួយនឹងម្ហូបមួយមុខដែលមានស្រាប់នៅក្នុងបញ្ជីតែប៉ុណ្ណោះ។ ដាក់ពាក្យប្រកួតឥលូវនេះ៖ https://goo.gl/St5RuS ចាប់ពីថ្ងៃទី២៦ ខែមិនា រហូតដល់ ថ្ងៃទី៨ ខែមេសា។{:}{:en}Do you want to show your best food to the people of Cambodia? Your chance is now! Slaprea is hosting a best dish competition for you, your restaurant or your food stall to show off the best dish at your place! So if… Read More

{:kh}កូនស្លាបព្រាត្រលប់មកវិញតូចជាងមុន ត្បិតនៅតែមានអាហារញ៉ាំឆ្ងាញ់ជាច្រើន{:}{:en}Kon Slaprea Food Exhibition Successfully Wrapped Up in 2 Days{:}

{:kh}ចាំអត់ពិព័រណ៍កូនស្លាព្រារយៈពេលពីរថ្ងៃនៅ Exchange Square កាលពីថ្ងៃមុន? ហើយបានសាកអីខ្លះដែរ?បើខាង FoodBuzz វិញគឺថាលេងម៉ាតឹងពោះម៉ង សាកសឹងគ្រប់មុខ កុំឲ្យខាតជើង។ បើតាមមើលឃើញ មានមនុស្សរាប់រយនាក់បានចូលរួមភ្លក្សអាហារប្លែកៗ មានដូចជា អាហារបែប អឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េ អាហារតាមផ្លូវ ហាងកាហ្វេ និងអាហារបែប Fast-Food ក៏មាន ឆ្ងាញ់ៗហាណា។ ហើយមានតូបខ្លះក៏លក់ស្រាបៀរ ការ៉េមដើមធ្វើពីស្រាក្រឡុក (Cocktail Popsicle) ទៀតហ៎។ ត្បិតតែលើកនេះតូចជាងលើកមុនមែន ប៉ុន្តែយើងក៏បានភ្លក្សម្ហូបថ្មីៗច្រើនដែរ។ បើមិនជឿចុចចុះក្រោមហើយមើលរូបភាពទៅ!   ហើយក្នុងនោះក៏មានការប្រកួតញុំាបឺហ្គឺរយក្សដែលធ្វើទ្បើងដោយ myBurgerLab ផងដែរ ដែលតម្រូវឲ្យញ៉ាំបឺហ្គឺរទំហំ 2 គីទ្បូក្រាម ជាមួយនឹងស្រាបៀរ 7 កំប៉ុងឲ្យអស់ក្នុងពេល សាមសិបនាទី។ {:}{:en}Have you heard about a food fair called… Read More

{:kh}ញ៉ាំអាហារច្រើនម៉ូតច្រើនម៉ាក នៅពិព័រណ៌អាហារកូនស្លាបព្រា{:}{:en}The Iconic Slaprea Food Fest Is Back{:}

{:kh}កាលពីខែមិនាកន្លងទៅនេះ លោកអ្នកប្រាកដជាបានចូលរួមកម្មពិធីពិព័រណ៌អាហារស្លាបព្រា ដែលប្រព្រឹត្តឡើងដល់ទៅ ២ថ្ងៃ នៅឯពហុកីឡាដ្ឋានជាតិអូឡាំពិចហើយ។ ស្លាបព្រាបានទទួលការគាំទ្រពេញទំហឹងពីសំណាក់អ្នកចូលរួមដោយសារតែមានការរៀបចំល្អ មានកម្មវិធីកំសាន្តសប្បាយៗ និងអាហារឆ្ងាញ់ជាច្រើន។ ហើយអ្វីដែលសំខាន់នោះគឺអាហារដ៏សម្បូរបែប គ្រប់ជាតិសាសន៏ប្លែកៗ ក្នុងតំលៃសមរម្យ តំរៀបជួរគ្នាជាជួរចាំលោកអ្នក! សំរាប់អ្នកចូលចិត្តអាហារទាំងឡាយ ស្លាបព្រានឹងត្រលប់មកវិញក្នុងទ្រង់ទ្រាយតូចជាងមុនគឺ កូនស្លាបព្រា ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៦-២៧ ខែសីហានេះ! កូនស្លាបព្រានឹងមានការចូលរួមពីស្ដង់លក់ចំនីអាហារ ផលិតផលប្រើប្រាស់ និងមានសកម្មភាពការប្រគំតន្ត្រី ល្បែងកម្សាន្ត វគ្គរៀនខ្លីៗអំពីអាហារផងដែរ។ កម្មវិធីនេះនឹងចាប់ផ្តើមពីម៉ោង១១ព្រឹករហូតដល់ម៉ោង៨យប់ នៅអគារ Exchange Square ដែលក្នុងនោះមានកម្មវិធីពិសេសៗដូចជា ការរៀនរចនារូបលើនំ Cookie ពពុះសាប៊ូយក្ស គប់បាល់ប៉េងប៉ុង ថ្នាក់បង្រៀនធ្វើម្ហូប តំបន់កម្សាន្តសម្រាប់កុមារ និងការប្រកួតញ៉ាំអាហារ។ ទីតាំង: អគារ Exchange Square ស្ថិតនៅខាងក្រោយអគារវឌ្ឍនៈ នៅជុំវិញទីលានប្រជាធិបតេយ្យ។ ម៉ោង: ១១ ព្រឹកដល់ ៨យប់ ចំណាំ: ការចូលរួមគឺឥតគិតថ្លៃ{:}{:en}Back in March, Slaprea Food Festival was tremendously held for 2 days at the National Stadium. Slaprea was massively supported by the crowd… Read More

ញុំាទ្បើងហល់ នៅស្លាបព្រាទាំងពីរថ្ងៃ

ពិព័រណ៍អាហារស្លាបព្រា បានប្រព្រឹត្តទៅយ៉ាងរលូន ចំនួន ២ ថ្ងៃនៅពហុកីទ្បាដ្ឋានជាតិអូទ្បាំពិច ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់។ សម្រាប់អ្នកដែលបានចូលរួម បានញ៉ាំអ្វីខ្លះដែរ? ចំនែកឯក្រុមការងាររបស់ FoodBuzz វិញ ដាក់មួយឆ្អែតតែម្តង។ ស្តង់រាប់សិបតូបតំរៀបជាជួរទៅតាមប្រភេទអាហារ ដែលមានតាំងពីអាហារបរទេស កូរ៉េ ខ្មែរ ថៃ ស៊ុប អាំង ចៀន រហូតដល់ភេសជ្ជៈប្លែកៗ ប្រភេទ Cocktails ការ៉េមក៏ដូចជាបង្អែមផ្សេងៗ។ ឥទ្បូវ យើងមកមើលសកម្មភាពនៃការចូលរួមទាំងពីរថ្ងៃ ទាំងអស់គ្នា៖ (មើលហាមស្រក់ទឹកមាត់)

Largest Food Festival, Slaprea, Unveils Food Vendors

Now that you have known what Slaprea event is and what fun activities can you do at the event, you would want to know about what you can eat at the event. To say briefly, there will be more than 100 vendors presenting at the event including Food vendors, Drinks… Read More

What Can You Enjoy at Slaprea?

Despite being a Food Festival, There will be a lot fun activities you can enjoy on both days of the event.   Bubble football game, 14 meter high Giant slide, Tug of war, Rice Bag Races, Ping Pong Ball Race using Slaprea (Spoon), and Augmented Reality Hide and Seek Game,… Read More

Largest Food Festival, Slaprea, to be Held on March 4th-5th

If you are a food lover, we want you to join this event.   Slaprea, organized by The Idea, is already the largest Food Festival in the first quarter of 2017, and to be held on March 4th – 5th, 2017 at Olympic Stadium from 5PM – 9PM.   In… Read More