Sonthormuk in

អស់តែ 5000៛ បានកាហ្វេប្រេនហើយកែវធំហើយទៀត!

តោះ! ប្រិយមិត្ត FoodBuzz យើងណាខ្លះដែលរស់នៅម្ដុំសន្ធរម៉ុក ឬរៀននៅ IFL, RUPP ឬ SETEC? ដឹងអត់ថាមានហាងកាហ្វេថ្មីទើបតែបើកហើយប្រូម៉ូសិនចំណេញញាក់សាច់? កាហ្វេពិដោរគឺជាប្រ៊េនកាហ្វេក្នុងស្រុកទើបតែបង្កើតថ្មីហើយដើម្បីអបអរសាទរការបើកសាកល្បងនេះ កាហ្វេពិដោរមានការផ្ដល់ជូនភេសជ្ជៈគ្រប់មុខទាំងអស់ក្នុងតម្លៃត្រឹមតែ 5000រៀល លើកលែងតែភេសជ្ជៈបែបក្រឡុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2018។ ប្រិយមិត្ត FoodBuzz កុំខកខានទៅទទួលយកប្រូម៉ូសិនដ៏ពិសេសនេះ ព្រមទាំងទទួលយកបទពិសោធនៃក្លិនកាហ្វេពិដោរក្រអូបឈ្ងុយបែបរសជាតិក្នុងស្រុកផងដែរ! ទីតាំង៖ ផ្ទះលេខ#11B, ផ្លូវ261, សង្កាត់ទឹកល្អក់1,ខណ្ឌទួលគោក | Googlemap  ប្រូម៉ូសិន៖ ថ្ងៃនេះរហូតដល់ 12/12/18 

បញ្ចុះតម្លៃ 20% គ្រប់ភេសជ្ជៈទាំងអស់ពី PIANO Coffee

អ្នកណាក៏ញ៉ាំកាហ្វេដែរឥទ្បូវនេះ ហើយចំនួនហាងកាហ្វេក៏កាន់តែរីកដុះដាលដែរ តែមិនមានហាងកាហ្វេច្រើនទេដែលឆុងកាហ្វេត្រូវចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ហាងកាហ្វេ PIANO គឺជាហាងកាហ្វេមួយក្នុងចំណោមហាងកាហ្វេជាច្រើននៅក្នុងប្លុក IFL ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើនិយាយអំពីរសជាតិវិញនោះគឺមិនចាញ់ហាងកាហ្វេម៉ាកផ្សេងៗទេ។ ជាមួយនឹងទឹកដៃ និង វិធីសាស្រ្តក្នុងការធ្វើកាហ្វេ និងគ្រប់ភេសជ្ជៈ ធានានូវរសជាតិកាហ្វេតាមស្តង់ដារតាមតម្រូវការរបស់អតិថិជន។ លើសពីនេះទៅទៀតនៅក្នុងខែមិថុនានេះ  PIANO ក៏មានកម្មវិធីពិសេសសម្រាប់អតិថិជនផងដែរ គឺបញ្ចុះតម្លៃ 20% សម្រាប់ភេសជ្ជៈទាំងអស់សម្រាប់ពេញមួយខែមិថុនានេះតែម្តង។ កម្មវិធីនេះចាប់ផ្តើមពីម៉ោង 6 – 8:30 យប់់តែប៉ុណ្ណោះ។ ក្រែងលោត្រូវការកាហ្វេដើម្បីធ្វើកិច្ចការសាលាយប់ទ្បើងអី អាចឆ្លៀតមកទទួលយកការបញ្ចុះតម្លៃនេះបាន!   ទីតាំង៖ ផ្ទះលេខ 135 ផ្លូវ 259 សង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក (នៅពីក្រោយកាហ្វេ Brown IFL)| Googlemap  

LN Square & Pub: ប្លុកសំបូរអីញ៉ាំថ្មីសំរាប់អ្នកម្ដុំសន្ធរម៉ុក និង IFL

សំរាប់អ្នករស់នៅម្ដុំសន្ធរម៉ុក ឬ រៀននៅ IFL ឬ RUPP គឺដឹងស្រាប់ហើយថាម្ដុំនេះមិនដែលខ្វះអ៊ីញ៉ាំទេ ចង់ញ៉ាំអីក៏មានដែរ និយាយគឺសំបូរតែម្ដង ខ្វះតែពេលសម្រាប់ញ៉ាំប៉ុណ្ណោះ។ ថ្ងៃនេះ FoodBuzz ចង់មកបន្ថែមភាពសំបូរបែបឲរឹតតែសំបូរជាងនេះទៅទៀតជាមួយនឹង LN Square & Pub ដែលជាកន្លែងញ៉ាំអីថ្មីបែបរទេះ ទៅតែមួយកន្លែង ញ៉ាំបានច្រើនមុខតែម្ដង ហើយល្ងាចៗឡើងមានការលេងតន្រ្ដីច្រៀងផ្ទាល់កំដរអារម្មណ៍ទៀតផង។ (មិនតាមលំដាប់លេខរៀង) #1 – ត្បាល់ហិរ បុកល្ហុង បុកម្កាក់ បុកពោត បុកមីសព្វមុខ ចង់ញ៉ាំអីក៏ដែរ! ហើយដូចឈ្មោះគឺថាធានាម៉ាហិរឆ្ងាញ់ជាប់ចិត្តតែម្ដង។   #2 – Madam Crepes មិនមែននំ crepe សាមញ្ញទេណា គឺនំ crepe ពណ៌ឥណ្ធនូតែម្ដង។ Topping ចង់បានជារបៀបផ្អែមៗ ដូច marshmellow, nutella ក៏បាន ឬដាក់ជាឈីស ហេមអីកមានដែរ។… Read More

ភូមិដូង៖ អាហារដ្ឋានរទេះថ្មីនៅសន្ធរម៉ុកមានអ្វីប្លែកខ្លះ?

កាលពីឆ្នាំមុន ឃើញថាមានការចាប់អារម្មណ៏ និងពេញនិយម ជាមួយនឹងការញុំា អាហារតាមរទេះ ជាមួយមុខម្ហូបដ៏ឆ្ងាញ់ៗ ប្លែកៗ ទៅតែ មួយកន្លែងញុំា បានច្រើនមុខ។ ចំណែកឯ ដើមឆ្នាំនេះវិញ ក៏មានអាហារដា្ឋនរទេះ ដែរទើបតែបើកដំណើរការថ្មីៗនេះផងដែរ សំរាប់អ្នកនៅម្តុំសន្ធរម៉ុកប្រហែលជា ធ្លាប់ជិះកាត់ហើយ។ ដូច្នេះពួកយើង សូមណែនាំនៅ ‘The Food Village – Phum Dong/ភូមិដូង’។ ឬក៏អាច ហៅកាត់ស្រួលតែម្តង គឺ ភូមិដូងៗ យើងនេះឯង ហើយ មានដល់ទៅ ប្រមាណជា 11 រទេះ។ តែថ្ងៃនេះពួកយើងសូម បង្ហាញនៅរទេះដែលពួកគេបានដំណើរការជាមុន។ (Disclaimer: មិនតាមលំដាប់លេខរៀង)   #1 D2 Smokehouse អាហាររទេះភាគ ច្រើនមានតែម្ហូប អាស៊ី អញ្ចឹងកុំអោយពិបាកប្រកែកគ្នា អាចមកសាក D2 Smokehouse នៅ… Read More

ប្រេនកាហ្វេបង្កើតដោយកូនខ្មែរមួយទៀតនៅសន្ធរម៉ុកដែលអ្នកគួរតែសាក

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញតូបកាហ្វេតូចមួយឈ្មោះថា Asok នៅម្តុំគីរីរម្យរួចហើយ ទោះមិនធ្លាប់សាកតែក៏ធ្លាប់ជិះកាត់ឃើញដែរ។ តែថ្ងៃនេះ FoodBuzz នឹងលើកយកហេតុផលខ្លះៗដែលអ្នកគួរតែចូលសាក Asok ដែលជាប្រេនកាហ្វេខ្មែរនេះ។ ហើយថ្មីៗនេះ Asok បានពង្រីកសាខាថ្មីរបស់ខ្លួនមកដល់ម្តុំសន្ធរម៉ុកហើយក្បែរសាលាអាស៊ីអឺរ៉ុប ដែលមានទីតាំងធំទូលាយជាងមុនទៅទៀត សាកសមជាកន្លែងសិស្សានុសិស្សនៅក្នុងតំបន់នោះជ្រើសរើសជាកន្លែងអង្គុយសិក្សា រឺពិភាក្សាការងារជាក្រុម។ រសជាតិកាហ្វេទឹកដោះគោ និងតែបៃតងទឹកដោះគោដែលក្រុមការងារយើងបានសាក មានរសជាតិឆ្ងាញ់ហើយតម្លៃសមរម្យអាចទទួលយកបាន។ Asok ក៏មានភេសជ្ជៈប្រចាំហាងគឺ Asok Original Drink ដែលអ្នកគួរតែសាកផងដែរ។ ប្រាកដណាស់ នៅ Asok មិនមានបម្រើតែភេសជ្ជៈមួយមុខនោះទេ Asok ក៏មានលក់នំកញ្ចប់ដែលនាំយកមកពីថៃ មីកំប៉ុងស្រុះទឹកក្តៅរួចស្រេច (2500 រៀល/កំប៉ុង) និងនំ Croissant ផងដែរ ដែលសុទ្ធតែជាអាវុធសំខាន់ពេលដែលអ្នកត្រូវការពេលកំពុងសិក្សាតែឯង រឺជាក្រុម។ ហើយ ឆាប់ៗនេះនៅ Asok ក៏មានលក់ ទឹកដំណាប់អំពិលដែលធ្វើដោយដៃតែម្តង។ ក្នុងរយៈពេលដែលហាងទើបដំណើរការចាប់ពីថ្ងៃទី 4 – 10 មករានេះ អ្នកនឹងទទួលបាននំពារដោយឥតគិតថ្លៃ រាល់ការកុម្ម៉ង់ភេសជ្ជៈណាមួយ… Read More

មីប៉ក់នៅមុខ IFL ចាប់បើកដំណើរការហើយណា៎

មានដឹងអត់ថានៅមុខ IFL មានបើកលក់មីប៉ក់ដែលលោកអ្នកតែងចូលចិត្តញុំាហើយណា៎! ឥឡូវនេះ មីប៉ក់ បានបើកសាខាថ្មីរបស់ពួកគេនៅក្នុងអាហារដ្ឋានថ្មីដែលទើបតែបើកដំណើរការនៅក្នុង Koi IFL តែម្តង។ រស់ជាតិរបស់ពួកគេនៅតែរក្សាបានដូចដើម ហើយអ្វីដែលពិសេសគឺថាញុំាមីប៉ក់ហើយអាចកុម្ម៉ង់ Koi ញុំាជាមួយតែម្តង មិនបាច់ដើរឆ្ងាយ។ ក្រៅពីនេះទៀត ពួកគេកំពុងមានកម្មវិធីពិសេសមួយដែលដំណើរការដល់ថ្ងៃទី 30 ខែ វិច្ឆិកានេះ។ រាល់ការជាវនូវមីប៉ក់មួយចាន លោកអ្នកនឹងទទួលបានហ្រ្វី 1 ចានដោយគ្រាន់តែថែមតែ $1.00 តែប៉ុណ្ណោះ។ កុំភ្លេចទៅញុំាណា ជាពិសេសពេលថ្ងៃៗឡើង!   តម្លៃ៖ ចាប់ពី $2.75 ឡើងទៅ ទីតាំង៖ នៅក្នុង Koi IFL | Googlemap 

Chillax Milk Tea & Coffee: ក្រៅពីភេសជ្ជៈមានអីញ៉ាំខ្លះ?

ប្រិយមិត្ត FoodBuzz រស់នៅ រៀន ឬធ្វើការនៅម្ដុំសន្ធរម៉ុកប្រហែលជាស្គាល់ហើយ Chillax Milk Tea & Coffee នេះព្រោះថាទីតាំងល្អ ជាចំនុចកណ្តាលនៃសាលាទាំងអស់ដែលនៅម្តុំនោះ ថែមទាំងនៅលើផ្លូវធំហ្នឹងតែម្ដង ប៉ុន្ដែចង់ដឹងអត់ថានៅទីនេះមានអីញ៉ាំខ្លះក្រៅពីកាហ្វេ តែទឹកដោះគោ និង ភេសជ្ជៈផ្សេងៗទៀត? ចង់ទៅត្រឹម Chill chill ក៏បាន ឬក៏ចង់ទៅញ៉ាំមួយឆ្អែតក៏បានដែរ ព្រោះថា FoodBuzz បានទៅភ្លក្សម្ហូបពីរ បីមុខថ្ងៃមុនសុទ្ធតែឆ្ងាញ់ៗ ហើយតម្លៃក៏សមរម្យដែរ សម្រាប់សិស្សនិស្សិត ចេញពីរៀន ឃ្លានចង់រកអីញ៉ាំជាដើម។ ឈុតស៊ុបពោះគោនេះ គឺចំពេលមេឃស្រទុំៗរកភ្លៀងអីហ្នឹង ចេញពីរៀនដាក់តែមួយឆ្នាំងញ៉ាំពីរនាក់ ដឹងតែឆ្ងាញ់មាត់តែម្ដង។ បើសំរាប់អ្នកដែលមានចំនង់ចំនូលចិត្តផ្នែកសាច់អាំង គឺអាចភ្លក្សឈុត សាច់អាំងពងក្រួចនេះបាន សាច់ហាន់ជាចំនិតតូចៗស្រួលញ៉ាំ ប្រលាក់ជាមួយម្ទេសហិរៗរួចស្រាប់ ហើយយកទៅអាំងក្នុងអំបែងនំគ្រក់។ វិធីអាំងសាច់ប្លែក  រសជាតិក៏ថ្មី! មួយមុខចុងក្រោយនេះគឺ ប្រហិតខ្ទះភ្លើងដែលមានជា មី ប្រហិតចំរុះមុខ និងបន្លែក្នុងខ្ទះ ឆាជាមួយទឹកត្រីហិរៗ។ គ្រាន់តែមើលរូបក៏ទំនងដែរមែនទេ? បន្ទាប់ពីញ៉ាំឆ្អែតហើយ… Read More

[Promo] ទិញ 1 ថែម 1 ពី Marugame Udon នៅក្នុងសាលា RUPP

លឹដំណឹងថា Marugame Udon បើកសាខាចល័តថ្មីទៀតហើយ ទាយមើលថានៅណា? សាខាចល័ត ថ្មីរបស់ Marugame Udon នេះស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហៅកាត់ថា RUPP ដែលមានបំរើជាអាហារទាំងបីពេលតែម្ដង ហើយក្នុងតំលៃយ៉ាងសមរម្យ ត្រឹម 6000៛ ក្នុងមួយប្រអប់ សំរាប់អាហារពេលព្រឹក និង 7500៛ សំរាប់អាហារថ្ងៃត្រង់ និង ល្ងាចប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺនឹងមានជាការទិញ 1 ថែម 1 សំរាប់អតិថិជន 50 នាក់ដំបូង រយៈពេលបីថ្ងៃ 09-10-11 ខែតុលា ចាប់ពីម៉ោង 12 ថ្ងៃត្រង់តទៅទៀតផង។ ប្រិយមិត្តដែលរៀននៅ RUPP កុំភ្លេចចូលសាកបាយប្រអប់រសជាតិបែបជប៉ុនថ្មីនេះផង!   ទីតាំង៖ ក្បែរ Nisset Café ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ការថែមជូន៖ សំរាប់អតិថិជន 50 នាក់ដំបូង ថ្ងៃ… Read More

[Review] ម្ហូបបួសតម្លៃថោកសមរម្យនៅស៊ីងហ្វូ

ចង់ញ៉ាំម្ហូបបួសម្តងៗពិបាករកកន្លែងញ៉ាំមែនទេ? រកបានហើយជួនកាលមានតម្លៃថ្លៃទៀត។ ឥឡូវនេះ អស់បារម្ភហើយ បើខ្វះកន្លែងញ៉ាំ អាចមកញ៉ាំនៅ ស៊ីងហ្វូ បានណា ពេលណាដែលនឹកចង់ញ៉ាំម្ហូបបួស។ ស៊ីងហ្វូ ជាហាងលក្ខណៈគ្រួសារដែលបម្រើម្ហូបបួសលក្ខណៈចិន។ នៅទីនេះមានលក់ម្ហូបបួសជាច្រើនមុខក្នុងតម្លៃសមរម្យដូចជា គល់ផ្សិតបំពង មីឆាបួស បាយឆាបួស ប៊ឺហ្គឺបួស និង ម្ហូបជាច្រើនមុខទៀត។ ក្រៅពីនេះ ពួកគេក៏មានលក់ភេសជ្ជៈជាច្រើនមុខផងដែរ។ អ្វីដែលពិសេសគឺមានការផ្តល់ជូនការញ៉ាំតែទឹកកកមួយសេរីដោយឥតគិតថ្លៃ។ សាកសមសម្រាប់ការញ៉ាំជាអាហារថ្ងៃត្រង់ ជាពិសេសសម្រាប់អ្នកនៅម្តុំសន្ធរម៉ុកផ្ទាល់។ លែងពិបាកហើយពេលរកហាងម្ហូបបួសញ៉ាំថ្ងៃក្រោយ ញ៉ាំអាហារបួសដើម្បីសុខភាពទាំងអស់គ្នាណា! តម្លៃ៖ ចាប់ពី ៥០០០៛ ឡើងទៅ អាស័យដ្ឋាន៖ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម (ជិត Cold Stone ទុលមុខ BreakTalk  កម្ពុជាក្រោម) | Googlemap 

[Review] មីទាញតុងយុំាជូរហិរជ្រះបំពងករម្តុំ IFL

ញុំាម្ហូបប៊ូហ្វេច្រើនហើយនៅវត្តកាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌត្រូវទេ? ទៅណាក៏ការីៗ ឥឡូវញុំាមីទាញម្តងមើលដើម្បីកាត់ភាពទ្រលាន់! នៅហាង មីទាញតុងយុំា មានលក់មីទាញដែលមានជម្រើសសាច់ជាច្រើនប្រភេទដូចជា មីទាញតុងយុំាគ្រឿងសមុទ្រ មីទាញសាស៊ីវ មីទាញផាក់ឡូវ និង មីទាញជាច្រើនមុខទៀត។ សាច់មីទន់ ញុំាហើយចង់ញុំាទៀត ភ្លេចៗខ្លួនអស់ពីចានតែម្តង។ ចំណែកឯទឹកស៊ុបតុងយុំាវិញមានរសជាតិឈ្ងុយឆ្ញាញ់ ជូរៗ ជ្រះបំពង់ករ។ ក្រៅពីនេះ ពួកគេក៏មានលក់នូវគាវបំពងស្រួយៗ និង គ្រឿងសមុទ្រជាច្រើនមុខទៀត។ សាកសមសម្រាប់ញុំាពេលល្ងាច ជួបជុំមិត្តភក្តិពេលចេញពីរៀនឬធ្វើការ។ តម្លៃ៖ មីទាញមួយចាន ១២០០០៛, គាវបំពងមួយចាន ១០០០០៛ (១២គាវក្នុងមួយចាន) អាស័យដ្ឋាន៖ ផ្លូវលេខ ១២២ សន្ធរមុខ ភ្នំពេញ (នៅក្រោយ Gloria Jean’s Café IFL) បើកចាប់ពីម៉ោង ៣ រសៀលទៅ | Googlemap 

Foto Café ហាងកាហ្វេទើបបើកថ្មី ដោយសាស្រ្តាចារ្យរបស់ IFL

មានដឹងអត់ថាមានហាងកាហ្វេថ្មីមួយទើបតែបើកដំណើរការនៅតាមផ្លូវមុខសាលា IFL? ហើយមានដឹងទៀតអត់ថាម្ចាស់ហាងកាហ្វេថ្មីនេះជាសាស្រ្តាចារ្យមួយរូបរបស់ IFL? Foto Café គឺជាហាងកាហ្វេថ្មីមួយដែលទើបតែបើកដំណើរការនៅតាមផ្លូវមុខសាលា IFL ហើយលោកសាស្រ្តាចារ្យ លឹម ឡាឌី ដែលជាសាស្រ្តាចារ្យមួយរូបរបស់វិទ្យាស្ថានភាសារបរទេស ហៅកាត់ IFL ជាម្ចាស់របស់ Foto Café នេះផ្ទាល់។ លោកសាស្រ្តាចារ្យបានប្រាប់ FoodBuzz ឲ្យដឹងថា Foto គឺជាពាក្យកាត់របស់ឃ្លា “Focus on the Outcome” ដែលសម្តៅដល់ការរក្សាគុណភាពកាហ្វេជាមួយនឹងតម្លៃសមរម្យបំផុតសម្រាប់អតិថិជនរបស់លោក ជាពិសេសសិស្សានុសិស្ស និង និស្សិតដែលស្ថិតនៅតំបន់នោះ។ ទន្ទឹមនឹងនេះដែរ ហាងនេះក៏មានការតុបតែងស្អាតសម្រាប់អ្នកចូលចិត្តថតរូបផងដែរ។ នៅទីនេះមានភេសជ្ជៈជាច្រើនមុខ ហើយអ្វីដែលពិសេស និង ប្លែកពីហាងកាហ្វេដទៃនោះគឺភេសជ្ជៈមួយឈ្មោះថា Nut Foto Frappe ដែលជាលក្ខណៈកាហ្វេក្រឡុកដែលមានរស់ជាតិគ្រាប់ធញ្ញជាតិ ហើយនៅពេលញុំា មានក្លិនប្រហើរគ្រាប់ធញ្ញជាតិជាប់មាត់។ ក្រៅពីនេះ ក៏មានភេសជ្ជៈដទៃទៀតដូចជា តែ សូដា កាហ្វេក្តៅ ត្រជាក់ ឬ… Read More

[Promo] ញ៉ាំការ៉េម Free នៅ MilkCow សម្រាប់អតិថិជន 700នាក់ដំបូង!

ដើម្បីអបអរសាទរការសម្ពោធហាងសាខាថ្មីទី 2 នៅសន្ធរម៉ុករបស់ Milkcow មានការផ្តល់ជូនការ៉េមឥតគិតថ្លៃទៅដល់អតិថិជន 700នាក់ដំបូង ចាប់ពីថ្ងៃទី 01 -07 កក្កដា ណា! ចំមេឃក្តៅយ៉ាងនេះផងហើយថែមការ៉េម Free ទៀត! យូរៗមានប៉ុន្មានដង? លឿនៗប្រយ័ត្នអស់ណា! ទីតាំង: ផ្លូវកម្ពុជាក្រោម (ហួស AMAZON  Cafe មួយផ្លូវ) ទំនាក់ទនង: 012781108