Sorya Center Point in

BIG Promotion from SORYA Center Point Strikes Again!

Not long ago, FoodBuzz has mentioned the 15th anniversary of SORYA Center Point (previously Sorya shopping mall) which fell on September 15. Now, it’s back again on October 15 with bigger and better promotion. What are they? Keep calm and we’ll describe each restaurant for you: #1 Flavours of Cambodia… Read More

ប្រម៉ូសិនថ្ងៃទី 15 របស់​ SORYA Center Point ត្រឡប់មកវិញហើយ!

កាលពីខែមុន FoodBuzz បានរៀបរាប់ម្ដងហើយពីគំរប់ខួប 15 ឆ្នាំរបស់ SORYA Center Point ដែលធ្វើឡើងនៅថ្ងៃ 15 ខែកញ្ញា។ ឥឡូវប្រូម៉ូសិនបានត្រឡប់មកវិញសារជាថ្មីនៅថ្ងៃទី 15 ខែតុលានេះម្ដងទៀតហើយ។ ចង់ដឹងថាមានប្រម៉ូសិនពីហាងណាខ្លះក្នុងផ្សារទំនើប SORYA Center Point? មកៗ ចាំអេតមីនរៀបរាប់ឲ្យស្ដាប់៖ #1 Flavours of Cambodia នៅពេលបញ្ចូលលុយក្នុងកាតដើម្បីទិញអាហារញ៉ាំនៅ Flavours of Cambodia ជាន់ទី4 អ្នកទាំងអស់គ្នានឹងទទូលបាន 15% បន្ថែមពីលើសាច់ប្រាក់។ #2 The Pizza Company ចង់ញ៉ាំ Fast Food បន្ទាប់ពីធ្វើការស្មុគស្មាញដើមអាទិត្យមែនអត់? កុំភ័យ! The Pizza Company បញ្ចុះដល់ទៅ 30% ឯណោះពេលបង់ប្រាក់តាម Pi Pay។ #3… Read More

ទទួលបានប្រូម៉ូសិនពីហាងល្បីៗនៅថ្ងៃខួប 15 ឆ្នាំរបស់ផ្សារទំនើបសូរិយា

គ្រាន់តែលឺផ្សារទំនើបសូរិយា ប្រិយមិត្តច្បាស់ជាស្គាល់តាំងពីតូចៗតាមម៉ាក់តាមប៉ាទៅមិនខាន ព្រោះវាជាផ្សារទំនើបជំនាន់មុនគេបង្អស់នៅភ្នំពេញនោះអី។ ថ្មីៗនេះ ផ្សារទំនើបសូរិយាក៏បានរៀបចំតុបតែងលំអរក្នុង និងក្រៅផ្សារសារជាថ្មីដែលធ្វើឲ្យទាក់ទាញមនុស្សគ្រប់រូបទៅកុះករមិនចាញ់ផ្សារដែលកើតក្រោយៗនេះដែរ។ ជាពិសេសទៅទៀតនោះ នៅថ្ងៃទី15 នេះផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ នឹងប្រារព្ធពិធីគំរប់ខួប 15 ឆ្នាំរបស់ខ្លួន និងផ្ដល់ជូនកម្មវិធីបញ្ចុះតម្លៃនិងរង្វាន់សឹងតែគ្រប់ភោជនីយដ្ឋានក្នុងផ្សារតែម្តង ដែលក្នុងនោះមានដូចជា:   BAR.B.Q PLAZA ហាងសាច់អាំងនេះទើបតែប្រកាសបើកនូវសាខាផ្សារសូរិយាជាសាខាថ្មីផងដែរនោះក៏មានកម្មវិធីចែកជូននូវរង្វាន់ជូនអតិថិជនដូចជា Voucher ចំនួន $10 ដល់ទៅ 20 សន្លឹកឯណោះ។ នៅចាំអីទៀត ញ៉ាំរបស់ឆ្ងាញ់ហើយ បានលុយត្រលប់មកវិញទៀត។ ទីតាំង: ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៏ជាន់ទី 3   Pizza Company ហាងភីហ្សា Pizza Company ក៏មានកម្មវិធីពិសេសសម្រាប់អតិថិជនផងដែរ គឺកម្មវិធី ទិញ 1 ថែម 1 ដែលធ្វើនៅថ្ងៃទី 15 នេះ ។… Read More

[Feature] ខានទៅផ្សារសូរិយាយូរ ដឹងអត់ថាមានអ្វីថ្មីខ្លះ?

បន្ទាប់ពីបានបិទអស់មួយរយៈ ផ្សារទំនើបសូរិយាបានបើកដំណើរការវិញក្នុងរចនាបទមួយថ្មី ដែលបានជួសជុលតែងលម្អរខាងក្នុងឡើងវិញ ព្រមទាំងមានឈ្មោះថ្មី ហៅថា Sorya Center Point។ ក្រៅពីនេះ ផ្សារទំនើបសូរិយាក៏មានហាងថ្មីមួយចំនួនដែលគួរឲ្យកត់សំគាល់ផងដែរ៖ #1 Café Amazon ក្រោយពីបានបើកសាខាជាច្រើនរួចមក Amazon ក៏មានមុខនៅផ្សារសូរិយាថ្មីនេះដែរ។ ទីតាំង៖ ជាន់ផ្ទាល់ដី តំលៃ៖ 1$ – 3$ #2 The Asian Kitchen អាហារបែបអាស៊ីឆ្ងាញ់ៗ មីគាវ សាច់ខ្វៃ រឺក៏ឌីមសាំ កុំភ្លេច The Asian Kitchen! សំរាប់ថ្ងៃទី២៥ ដល់៣០ ខែកញ្ញានេះ រាល់ការញ៉ាំឌីមសាំ ២ ចាននឹងទទួលបានមួយចានដោយឥតគិតថ្លៃ! បញ្ជាក់៖ សាខានេះមានបញ្ចុះតម្លៃ 30% ជាមួយការប្រើប្រាស់ Pi Pay ទីតាំង៖ ជាន់ផ្ទាល់ដី តំលៃ៖ 3$ – 10$ #3 Yunnan Yunnan មានជំនាញលើម្ហូបពិសេសរបស់គេដែលជាខជើងជ្រូកបែបថៃ។ លើសពីនេះ អ្នកក៏អាចញ៉ាំឌីមសាំ ឬបបរសរនៅ Yunnan ក៏បាន។ ទីតាំង៖ ជាន់ផ្ទាល់ដី តំលៃ៖ 1$ – 9$ #4 Pepper Lunch នរណាមិនស្គាល់ ចានដែកក្ដៅៗ… Read More

សាកនំប្រេតហ្សេលជាលើកដំបូងក្នុងភ្នំពេញនៅ Auntie Anne’s

បើសិនជាអ្នកដើរនៅជាន់ផ្ទាល់ដីផ្សារទំនើបសូរិយ៉ា ដែលទើបនឹងជួសជុលហើយនោះ អ្នកប្រាកដជាធំក្លិនឈ្ងុយនំ ដែលទើបនឹងបំពងស្រួយៗមិនខាន។ មិនបាច់នៅឆ្ងល់ទេ ក្លិនឈ្ងុយនោះចេញពីនំរបស់ហាង Auntie Anne’s ដែលមានដើមកំណើតមកពីសហរដ្ឋអាមេរិក ហើយនឹងចាប់បើកលក់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ Auntie Anne’s ជាហាងលក់នំប្រេតហ្សេលដែលមានរាងកោង ផលិតថ្មីៗនៅក្នុងហាងផ្ទាល់រាល់ម៉ោង ក្ដៅៗ ស្រួយខាងក្រៅទន់ខាងក្នុង និងមានច្រើនជំរើស ជាមួយនឹងតម្លៃយ៉ាងសមរម្យចាប់ពី 4000R ទ្បើងទៅសម្រាប់នំប្រេតហ្សេលមួយ។ មិនឲ្យចាំយូរ FoodBuzz បានធ្វើការភ្លក្សនំប្រេតហ្សេលស្ទើរគ្រប់រសជាតិទាំងអស់របស់ Auntie Anne’s។ នំប្រេតហ្សេលនៅទីនេះមាន 4 រសជាតិ៖ ទីមួយគឺរសជាតិដើម ផ្អែមប្រៃល្មមដោយមិនមានការបន្ថែមគ្រឿង ទីពីរគឺរសជាតិល្ង ដែលមានក្លិនឈ្ងុយពីគ្រាប់ល្ងស្រោបពីលើរសជាតិដើម ទីបីគឺរសជាតិអាល់ម៉ុន ដែលគ្រាប់អាល់ម៉ុនបានបន្ថែមភាពផ្អែមទៅលើប្រេតហ្សេលនោះ និងទីបួនគឺរសជាតិផេភឺរននី ដែលមានចំណិតសាច់ក្រកនៅពីលើ។ អ្វីដែល FoodBuzz ចូលចិត្តជាងគេនោះគឺ រសជាតិអាល់ម៉ុនដែលមានរសជាតិផ្អែមបន្តិចសំរាប់អ្នកនិយមញ៉ាំនំផ្អែម ប៉ុន្តែរសជាតិផ្អែមដែលចេញពី អាល់ម៉ុន ស៊ីគ្នាជាមួយនឹងរសជាតិសាច់នំតែម្តង។ ក្រៅពីនំប្រេតហ្សេល ពួកយើងក៏បានភ្លក្សនំផ្សេងៗ ដែលមានរសជាតិដូចទៅនឹងប្រេតហ្សេលដែរ ដូចជា Pretzel Nugget ដែលជាដុំនំតូចៗស្រួយៗ និង Pretzel Stix ដែលមានប្រវែងប្រហែលនឹងម្រាមដៃ។ លើសពីនេះ Auntie Anne’s ក៏មាននំរសជាតិស៊ីណាម៉ុនដែលមានក្លិនប្រហើរញ៉ាំជក់មាត់។ ប្រសិនបើអ្នកមិនចង់ញ៉ាំតែនំប្រេតហ្សេលទទេទេនោះ Auntie Anne’s ក៏មាន Pretzel Dogs ដែលមានសាច់នំរុំជុំវិញហតដក។ ពួកយើងក៏សុំណែនាំអ្នកទាំងអស់គ្នាឲ្យសាកនូវ Pretzel Dogs នេះ ដោយសារតែសាច់នំដ៏ទន់ និង… Read More