soup in

“ស៊ុក ណ័រ” រសជាតិស៊ុបនិងទឹកជ្រលក់ថ្មីឆ្ងាញ់ជាប់ចិត្តពី Bar-B-Q Plaza

Bar-B-Q Plaza ត្រូវបានគេស្គាល់ថាជាហាងដែលមានបម្រើជូននូវស៊ុបនិងសាច់អាំងក្នុងឆ្នាំងតែមួយ។ ចាប់តាំងពីការបើកសម្ភោធមក ហាងនេះបានធ្វើឱ្យអតិថិជនរបស់ពួកគេពេញចិត្ត ដោយសារតែការនាំមកនូវរសជាតិថ្មីៗជាច្រើនជូនអតិថិជន។ អញ្ចឹងថ្ងៃនេះ យើងសូមណែនាំ “ស៊ុក ណ័រ”: រសជាតិស៊ុបនិងទឹកជ្រលក់ឈ្ងុយឆ្ងាញ់ពីប្រទេសថៃ។ FoodBuzz បានសាកល្បងម៉ឺនុយថ្មីនេះរួចហើយ ហើយនឹងរៀបរាប់ពីអ្វីដែលពិសេសនិងរបៀបញ៉ាំ “ស៊ុក ណ័រ” យ៉ាងត្រឹមត្រូវដើម្បីឲ្យមានរសជាតិកាន់តែអស្ចារ្យ។ ដំបូងដាក់ម្សៅអង្ករ ស្លឹកក្រូច គល់ស្លឹកគ្រៃ និង​ ខ្ទឹមក្រហមចូលទៅក្នុងឆ្នាំង។ ធ្វើបែបនេះ វានឹងបញ្ចេញក្លិនឈ្ងុយឈ្ងប់និងធ្វើឱ្យរសជាតិស៊ុបកាន់តែប្រសើរ! បន្ទាប់មកដាក់បន្លែដូចជា ស្ពៃក្ដោប ការ៉ុត ផ្សិត ដែលស៊ីគ្នាជាមួយនឹងស៊ុបស៊ុក ណ័រមួយឈុតនេះ។ ចំណែកឯប្រហិត និងមី ទៅបន្ថែមរសជាតិ តែកុំភ្លេចសាច់គោនិងសាច់ជ្រូកស្រស់ៗ ចង់ដាក់អាំងក៏បាន ដាក់ចូលស៊ុបក៏បាន បើយកទៅជ្រលក់ជាមួយទឹកជ្រលក់ “ស៊ុក ណ័រ” ធ្វើឡើងពីគ្រឿងផ្សំពិសេសជាច្រើនមុខទៀតនេះ ដឹងតែរសជាតិមួយអ៊ែម។ ញ៉ាំស៊ុបក្ដៅៗ អត់ភេសជ្ជៈត្រជាក់ម៉េចបាន ឈុត Bar-B-Q Plaza ក៏បានផ្ដល់ជូននូវភេសជ្ជៈកូកាកូឡាត្រជាក់ៗមួយថូផងដែរ ធ្វើឲ្យរសជាតិរឹតតែឆ្ងាញ់មួយកម្រិតទៀត! ខាងហាងបានបង្ហើបប្រាប់ថាប្រភេទស៊ុបនេះកាន់តែហិរកាន់តែឆ្ងាញ់។ អញ្ចឹងកុំភ្លេចសុំម្ទេសពីហាងថែមផងណា… Read More

Umi Umi ប៊ូហ្វេបើកថ្មី មានទាំងស៊ុប មានទាំងសាច់អាំង ញ៉ាំមួយសេរី

ញុំាស៊ុបច្រើនកន្លែងហើយ ប៉ុន្តែនៅកន្លែងដដែលៗ រសជាតិក៏ដដែលៗ ឥឡូវមកសាកញុំាប៊ូហ្វេស៊ុបសាច់អាំងនៅ Umi Umi ម្តងមើល! នៅ Umi Umi មានផ្តល់ជូននូវទឹកស៊ុប 3 ជម្រើសមានដូចជា៖ ទឹកស៊ុបបន្លែផ្លែឈើ, ទឹកស៊ុបសារូវីស៊ូ និង ទឹកស៊ុបស៊ីឈ័ន។ មួយមុខៗសុទ្ធសឹងតែមានរសជាតិប្លែកនិងមានលក្ខណៈពិសេសរៀងៗខ្លួន។ ទឹកស៊ុបបន្លែផ្លែឈើផ្សំពីបន្លែផ្លែឈើស្រស់ៗដែលត្រូវបានស្ងោររំងាស់ធ្វើជាស៊ុប មានវីតាមីនច្រើន ញុំាឆ្ងាញ់ហើយ ទទួលបានសុខភាពល្អទៀត។ ចំណែកទឹកស៊ុបសារូវីស៊ូ និង ទឹកស៊ុបស៊ីឈ័ន គឺជាទឹកស៊ុបដែលពេញនិយមជាងគេប្រចាំហាង ដោយសារតែទឹកស៊ុបទាំង 2 ប្រភេទនេះផ្សំឡើងពីថ្នាំចិន ប៉ូវសុខភាព ដែលសារូវីស៊ូត្រូវប៉ាន់សម្រាប់អ្នកចូលចិត្តញុំាសាប រីឯស៊ីឈ័នមានលក្ខណៈហិរតិចៗល្មមមួយចាប់ចិត្ត។ បន្លែសាច់សម្រាប់ដាក់ក្នុងទឹកស៊ុបក៏មានជាច្រើនជម្រើស ហើយសុទ្ធតែស្រស់ៗថ្មីៗ ត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់សម្រាប់ភ្ញៀវរបស់ពួកគេ។ ផ្នែកសាច់អាំងក៏មានច្រើនមុខសំបូរហូរហៀរផងដែរ។ លោកអ្នកអាចធ្វើការកុម្មង់សាច់ជាច្រើនប្រភេទមិនថា សាច់មាន់ សាច់ជ្រូក សាច់ត្រី សាច់គោ និង គ្រឿងសមុទ្រដែលធានាថាស្រស់ ញុំាហើយដឹងតែមិនខកបំណងនោះទេ។ ពួកគេក៏មានអាហារឆ្អិនស្រាប់ជាច្រើនមុខផងដែរដូចជា៖ សាច់ជ្រូកបីជាន់បន្ទះៗ បាយឆា ស្ពៃឆា ភ្លៅមាន់បំពង និង… Read More

តោះ! ល្ងាចឡើងត្រជាក់ៗ ហុតស៊ុបម្រះបញ្ចេញជាតិពុលម្តងអី!

រដូវវស្សាខែត្រជាក់នេះ ពេលល្ងាចឡើងធ្លាក់ខ្យល់ត្រជាក់ស្រួល។ តែបើបានតែញ៉ាំស៊ុបក្ដៅៗវិញមិនដឹងជាល្អយ៉ាងណា។ បើនិយាយពីស៊ុបវិញ ស៊ុបម្រះកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ ថ្ងៃនេះ FoodBuzz សូមណែនាំហាងលក់ស៊ុបម្រះមួយចំនួនដែលអ្នកទាំងអស់គ្នាគួរសាក! (លេខរៀងមិនតាមលំដាប់) #1 ស៊ុបម្រះសមុទ្ររីករាយ (PMK) ស៊ុបម្រះសមុទ្ររីករាយមានលក់ស៊ុប និងម្ហូបជាច្រើនមុខតែអ្វីដែលគឺចាប់អារម្មណ៏ជាងគេនោះគឺ ស៊ុបម្រះ។ ស៊ុបម្រះនៅទីនេះគឺថាឆ្ងាញ់តែម្តង ហើយមានច្រើនរសជាតិទៀត ចំណែកឯតំលៃក៏សមរម្យផងដែរ ។ នៅទីនេះក៏មានទទួលកក់កន្លែងធ្វើខួបកំណើត និង ជប់លៀងផ្សេងៗ។ បើកលក់: 9AM – 10PM តំលៃ: ចាប់ពី 15000 រៀល ទីតាំង: ផ្ទះលេខ 7 ផ្លូវលេខ 336 សង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ | Googlemap  #2 សមុទ្រថ្មីស៊ុបម្រះ លឺតែឈ្មោះហាងក៏ដឹងបាត់ហើយថាម្ហូបល្បីប្រចាំហាងនេះ គឺស៊ុបម្រះ។ តែមិនមែនមានតែស៊ុបប៉ុណ្ណោះទេ នៅមានម្ហូបជាច្រើនមុខទៀត ហើយក៏មានបំរើនូវអាហារពេលព្រឹក ថ្ងៃត្រង់… Read More

ឈុតស៊ុបថ្មីនៅ Dim Sum Emperors ពីរនាក់តែ $15 ញ៉ាំបែកពោះ

ពេលចង់ញ៉ាំឌីមសាំនិងម្ហូបចិនបែបចំហុយៗរាល់ដង ច្បាស់ណាស់គឺដឹងតែគិតដល់ Dim Sum Emperors មុនគេហើយតែមានដែលដឹងអត់ថា Dim Sum Emperors ឥឡូវក៏មានបំរើជាឈុតស៊ុបបែប hot pot ហើយមានទឹកស៊ុបដល់ទៅ 3 ជំរើសឲជ្រើសរើសទៀតផង? FoodBuzz ទើបតែទៅភ្លក្សដោយផ្ទាល់កាលពីថ្ងៃមុននេះ ហើយឈុតស៊ុបថ្មីនេះគឺដូចរូបអញ្ចឹង សំបូរហូរហៀពេញតុតែម្ដង ដាក់តែមួយឈុតគឺដឹងតែហល់។ ក្នុងមួយឈុតៗគឺមានបន្លែសាច់គោ សាច់ជ្រូក សាច់ត្រី គ្រឿងសមុទ្រ ប្រហិតចំរុះមុខ ហើយថែមទាំងមានជាសារាយ ពពុះសណ្ដែក ហើយទឹកជ្រលក់ក៏ច្រើនមុខដែរ ឡើង 4-5 មុខចង់បានរសជាតិអីក៏បានដែរ ព្រមទាំងមានបន្ថែមស្រាបៀរមួយថូដោយឥតគិតថ្លៃទៀតផង។ សាច់ប្រហិតបន្លែអីទុកមួយឡែក ក៏មិនអាចភ្លេចរឿងទឹកស៊ុបបានដែរ ព្រោះថាមានដល់ទៅ 3 ជំរើសដែលក្នុងនោះអ្នកអាចជ្រើសបាន 2 រសជាតិសំរាប់ការញ៉ាំមួយឈុតៗ ដូចជាស៊ុបមាន់ ស៊ុបហិរស៊ីឈ័ន និង ស៊ុបតុងយ៉ាំ ដែលមួយមុខៗសុទ្ធតែឆ្ងាញ់ៗ ប្លែកៗគ្នាទាំងអស់ ប៉ុន្ដែបើឲរើសនោះគឺ FoodBuzz ពេញចិត្តស៊ុបមាន់ជាងគេព្រោះថាស៊ុបមាន់នៅ Dim Sum… Read More

ផាកកាហ្វេចេញឈុតមីគ្រឿងសមុទ្រ Scallop សម្រាប់ខែឧសភានេះ

ក្រៅពីសំបូរដោយអាហាររសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខហើយ ផាកកាហ្វេត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានគំរូមួយប្រចាំប្រទេសកម្ពុជា ដែលបានបំរើជូនអតិថិជននូវម្ហូបអាហារគ្មានប៊ីចេង តែនៅរក្សាជាតិឈ្ងុយឆ្ងាញ់ជូនអតិថិជនដដែល។ សម្រាប់ខែឧសភានេះដែរ ផាកកាហ្វេបានរៀបចំសម្រិតសម្រាំងយ៉ាងពិសេសនូវមុខអាហារថ្មី រួមទាំងអាហារសម្រន់រសជាតិថ្មី និងបានរៀបចំរួមគ្នាផងដែរនូវអាហារជាឈុត ដែលអតិថិជននឹងរីករាយជាមួយអាហារថ្មីនេះ ដោយបានធ្វើការបញ្ចុះតម្លៃសម្រាប់អតិថិជនដែលកម្ម៉ងជាឈុតតែម្តង។ សម្រាប់អាហារថ្មីប្រចាំខែនេះមាន មីគ្រឿងសមុទ្រពិសេស, គាវសាច់ជ្រូក, រួមទាំងឈុតមីគ្រឿងសមុទ្រពិសេស  ជាមួយការយកចិត្តទុកដាក់ជាពិសេសតាំងពីការជ្រើសរើសយកគ្រឿងសមុទ្រមានដូចជា៖ បង្គា, សាច់ខ្យង(Scallop) គឺត្រូវបានត្រួតពិនិត្យយ៉ាងម៉តចត់រកនូវសារធាតុគីមី ដែលធានាថាគឺគ្មានសារធាតុទាំងនោះ១០០%។ ក្រៅពីគ្រឿងសមុទ្រស្រស់ហើយ អាហារថ្មីប្រចាំខែឧសភានេះ ក៏នៅមានប្រហិតត្រីចៀនថ្មីៗ មីពងមាន់សរសៃតូច ដែលជាផលិតផលរបស់ខ្មែរ ផលិតមានអនាម័យ និង តាមស្តង់ដាថ្នាក់ជាតិ ដោយមានបន្ថែមបន្លែព៌ណបៃតង ស្ពៃតៃវ៉ាន និងផ្កាគូឆាយស្រុះៗថ្មី ដាក់រួមគ្នាក្នុងចានតែមួយ ធានាថាលោកអ្នកពិតជាចូលចិត្តនូវរសជាតិថ្មីនេះ។ លោកអ្នកអាចស្វែងរករសជាតិអាហារថ្មីនេះបាននៅគ្រប់សាខាផាកកាហ្វេទាំង១០ និងមានសេវាដឹកជូនដល់ទីកន្លែងរបស់អតិថិជនផងដែរ ដែលមានលេខទូរសព្ទ ០២៣ ៩២០ ៩២០។

Bar-B-Q-Plaza ចេញឈុតពងនាគវេទមន្តថ្មី បានទាំងឆ្អែតហើយឈ្នះរង្វាន់ទៀត

ប្រិយមិត្ត FoodBuzz មានធ្លាប់សាកសាច់អាំងបែបម៉ុងហ្គោលី និង ជប៉ុន នៅ Bar-B-Q-Plaza នៅ? ថ្មីៗនេះ គេទើបតែបន្ថែមឈុតមុខម្ហូបថ្មីដ៏គួរឲ្យទាក់ទាញមួយទៀត ដែលមានឈ្មោះថា ពងនាគវេទមន្ដ។ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រាល់ការកុម្ម៉ង់ឈុតមុខម្ហូបថ្មី ពងនាគវេទមន្ដ ប្រិយមិត្តនឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។ សម្រាប់រង្វាន់វិញ មានដូចជា បូ បាប៊ីហ្គោន ម៉ាស៊ីនដុតនំ បាប៊ីហ្គោន តុក្តតា បាប៊ីហ្គោន ខ្នើយ បាប៊ីហ្គោន ប្រអប់ដាក់ ម្ហូបអាហារ កាបូប បាប៊ីហ្គោន កាតសមាជិក និងការផ្ដល់ជូនឈុតម្ហូបអាហារជាច្រើនផ្សេងទៀតផងដែរ។ ឈុតមុខម្ហូបថ្មីពងនាគវេទមន្ដនេះមានពីរប្រភេទខុសៗគ្នាទៅតាមតម្រូវការរបស់អតិថិជន ដែលឈុតទី១ គឺលាយជាមួយសាច់ជ្រូក បង្គារ និងសាច់ត្រីសាម៉ុង ហើយនិងឈុតទី២ គឺលាយជាមួយនឹងសាច់គោ បង្គារ និងសាច់ត្រីសាម៉ុង។ក្នុងឈុតនេះ ក៏មានបាយឆានិងទឹកក្រូច1ថូផងដែរ ដែលអាចញុំាបានគ្នា 3-4 នាក់។ FoodBuzz បានសាកឈុតពងនាគវេទមន្ដនេះរួចហើយឃើញថាសាច់អាំងឈ្ងុញប៊ឺ… Read More

ICYMI: ខ្លីៗប្រចាំសប្ដាហ៍ – Week #3-4 ធ្នូ

កាលពីពាក់កណ្តាលខែធ្នូ FoodBuzz បានចេញអត្ថបទមួយចំនួនធំដោយសារតែវាជារដូវកាលចុងឆ្នាំ តើប្រិយមិត្តបានអានគ្រប់អត្ថបទដែរឬទេ? បើមិនបានផ្ទៀងផ្ទាត់តាមដានគ្រប់នោះទេ នេះជាអត្ថបទគូសបញ្ជាក់នូវកន្លែងមួយចំនួនដែល FoodBuzz ចង់ឲ្យអ្នកទាំងអស់គ្នាទៅភ្លក្សណា៎! មានហាងណាបើកថ្មីខ្លះ? Unicorn Emperium ជាហាងមួយដែលមានការតុបតែងឃ្យូតបំផុតបែប Unicorn ទាំងស្រុង។ គ្រាន់តែដើរចូលភ្លាម ដូចជាចូលក្នុងពិភព Unicorn អញ្ចឹង។ អាហារក៏មានច្រើនមុខ រួមទាំងបង្អែម និង ភេសជ្ជៈ។ កុំភ្លេចនាំប្អូនៗក្មេងៗទៅនៅចុងសប្តាហ៍នេះណា៎! ទីតាំង: ទល់មុខ TK Avenue (ស្ថិតនៅខាងលើ LAOR fashion) តំលៃ: $3.00 ឡើងទៅ   Circle K ម៉ាតប្រេនអាមេរិកដែលល្បីជុំវិញពិភពលោក មានលក់នូវអាហារស្រាប់ៗជាច្រើនប្រភេទ។ ទីតាំង៖ –សាខាបាក់ទូក៖ ផ្ទះលេខ 97E0E1, ផ្លូវ 164, សង្កាត់វាលវង្ស, ខណ្ឌ 7មករា, រាជធានីភ្នំពេញ ។ –សាខាផាប់ស្រ្ទីត៖ ផ្ទះលេខ… Read More

មីគោកឆ្អឹងជំនីថ្មីពីមីគោក៤រសជាតិ! 

បើនិយាយពីមីគោក នរណាមិនស្គាល់មីគោក៤រសជាតិ? FoodBuzz ក៏ធ្លាប់បានសរសេរពីហាងនេះផងដែរ។ ហើយពេលនេះ ហាងមីគោកនេះទើបតែនឹងបន្ថែមរសជាតិមួយថ្មីចូលគឺ ឆ្អឹងជំនីជ្រូក! ដោយមិនចាំយូរ FoodBuzz ក៏បានសាកមើលនឹងគេ។ មីគោកឆ្អឹងជំនីថ្មីនេះមានរសជាតិឆ្ងាញ់ល្មម ដោយសារមានភាពស្មើគ្នារវាងរសជាតិឆ្អឹងជំនីជ្រូកប្រលាក់ និងរសជាតិមីដែលធ្វើក្នុងហាងផ្ទាល់លាយជាមួយនឹងទឹកជ្រលក់ប្រចាំហាង។ ឆ្អឹងជំនីជ្រូកមានរសជាតិផ្អែមនិងប្រៃស្រាប់ពីការលាយគ្រឿងដែលស្រដៀងទៅនឹងសាច់សាស៊ីវផងដែរ។ ចំណែកឯមីពងមាន់វិញគឺមានសរសៃទន់និងមានរសជាតិល្មមមិនប្រៃពេកព្រោះផលិតផ្ទាល់នៅក្នុងហាង។ ក្នុងតំលៃតែ ១០០០០៛ក្នុងមួយចាន អ្នកអាចញ៉ាំបានមីមួយចានដែលមានឆ្អឹងជំនី គាវស្នូលសាច់ជ្រូក ឈាម និងបន្លែ ល្មមមួយចម្អែត។ ប្រសិនបើអ្នកមិនមានចំណូលសំរាប់ឆ្អឹងជំនី អ្នកក៏អាចញុំារសជាតិឆ្ងាញ់ៗផ្សេងទៀតដែលមានដូចជា សាច់ទា សាច់សាស៊ីវ សាច់ផាក់ឡូវ និងសាច់ជ្រូកខ្វៃ។ ក្នុងតំលៃផ្សេងៗគ្នា អ្នកអាចរើសម្ហូបដែលអ្នកអាចញ៉ាំជាមួយមីបានដូចជា គាវស្រុះ និងឈាមជ្រូក។ អ៉ូ! មានទឹកស៊ុបនិងឆ្អឹងស៊ុបឲ្យម្នាក់មួយចានទៀត! អ្វីដែលពិសេសអំពីមីគោកនោះគឹគន្លឹះផ្សំទឹកជ្រលក់ដែលម្ចាស់ហាងទើបនឹងបង្ហើបប្រាប់។ អ្នកគ្រាន់តែ លាយទឹកស៊ីអីវជូរបន្តិច ទឹកម្ទេសបន្តិច ច្របាច់ក្រូចឆ្មារបន្តិច និងបន្ថែមម្ទេសឆាឬម្ទេសហុយតាមចំណូលចិត្តជាការស្រេច។ ធានាឆ្ងាញ់! ស្ថិតនៅផ្លូវគៀនរបងសាលាយុគន្ធរ ហាងនេះបើកលក់ចាប់ពីម៉ោង៩ព្រឹកដល់៨យប់ ពីច័ន្ទដល់សៅរ៏។ ជាមួយនឹងការកែរចនាហាងថ្មីដោយបំពាក់ម៉ាស៊ីនត្រជាក់ មីគោកបួនរសជាតិអាចនឹងរកឃើញដោយគ្រាន់តែបត់ចូលតាមផ្លូវកែង Momo KTV។  |Google map

ម្ហូបអាហារនិងកន្លែងញ៉ាំអីដែលពេញនិយមជ្រុលក្នុងឆ្នាំ 2017 

ពីមួយឆ្នាំទៅមួយឆ្នាំ ចំនីអាហារនិងកន្លែងញ៉ាំអីពេញនិយមតែងតែមានថ្មីៗ ប្លែកៗនិងផ្លាស់ប្ដូរទៅតាមរដូវកាលជានិច្ច។ ក្នុងឆ្នាំ 2017 នេះក៏មិនខុសពីឆ្នាំមុនៗប៉ុន្មានដែរ ព្រោះថាក៏មានចំនីអាហារនិងកន្លែងញ៉ាំអីដែលបង្ហាញមុខថ្មីៗយ៉ាងច្រើនដែលខ្លះទៅក៏ល្បីល្បាញ បានពង្រីកសាខាយ៉ាងច្រើនពាសពេញទីក្រុង ហើយខ្លះទៀតក៏បានសាបទៅវិញ ដូចជាកាលពីប៉ុន្មានឆ្នាំមុនដែលគេពេញនិយមគុុយទាវទូកមួយចាន 2500៛ អញ្ចឹងឥឡូវបាត់មុខឈឹងអស់រលីងតែម្ដង។ ដូច្នេះហើយស្របពេលពេលឆ្នាំ 2017 នេះជិតដាច់ FoodBuzz បានធ្វើការស្ទាបស្ទង់មតិពីប្រិយមិត្តតាមរយៈទំព័រ Facebook ពួកយើងថាតើម្ហូបអាហារនិងកន្លែងណាខ្លះដែលពេញនិយមជ្រុលក្នុងឆ្នាំនេះ អញ្ចឹងតោះមកមើលលទ្ធផលទាំងអស់គ្នា! #6 ស្លាបមាន់ក្រឡុក ជាប់លេខរៀងចុងក្រោយគេនេះគឺ ស្លាបមាន់ក្រឡុក ដែលទើបតែបង្ហាញមុខនឹងពេញនិយមក្រោយគេដែរក្នុងចំនោមជំរើសទាំង 6 នេះ។ សង្ឃឹមថាឆ្នាំក្រោយនឹងអាចទទូួលបានលេខល្អជាងនេះទៅចុះ។ #5 ផ្សារកុងទីន័រ ផ្សារកុងទីន័រនេះគឹកំពុងពេញនិយមហើយរីកដូចផ្សិតអញ្ចឹងក្នុងឆ្នាំ 2017 នេះ។ ទៅណាក៏លឺតែផ្សារកុងទីន័រដែរឆ្នាំនេះ! #4 ស៊ុបចង្កាក់ មួយរយៈចុងក្រោយនេះហាងស៊ុបចង្កាក់នេះក៏មានកំពុងមានសន្ទុះខ្លាំង និងមានការពង្រីកសាខាច្រើនគួរសមដែរ។ #3 ជ្រក់ជើងមាន់ មួយមុខនេះពេញនិយមស្ទើតែសាបទៅវិញទៅហើយ ហើយទោះបីភាគច្រើនមិនមានជាហាងអ្វីនៅក្រៅក៏ដោយ ប៉ុន្ដែឲតែបើក Facebook ម្ដងណាធានាថាគឺពេញ Newsfeed សុទ្ធតែជ្រក់ជើងមាន់ Online។ #2 Amazon… Read More

រីករាយជាមួយទិវាអាហារ Food Carnival នៅភូមិដូង

អត់ដឹងទៅណាថ្ងៃ Christmas មែនហ្អេ? អញ្ចឹងទៅចូលរួមការតាំងពិព័រណ៍អាហារនៅភូមិដូងម៉ងទៅ!   ភូមិដូងជាប្រភេទអាហារដ្ឋានរទេះបែបខ្មែរដែលមាន ខ្យល់អាកាសធម្មជាតិ និងអាហារមានអនាម័យ។   ទិវាអាហារ Food Carnival នឹងប្រព្រឹត្តឡើងរយ:ពេល 3 ថ្ងៃគឺនៅថ្ងៃទី 24-26 ខែធ្នូ ឆ្នាំ2017 ខាងមុខនេះ។ ពេលចូលរួមកម្មវិធីនេះ ប្រិយមិត្ត FoodBuzz នឹងបានភ្លក្សអាហារជាច្រើនមុខពីហាងខុសៗគ្នាដូចជា ស៊ុបសាលាដូង  នំបញ្ចុកសាច់អាំង  D2 SMOKE HOUSE និង MAMA’s FOOD ហើយ TUM YAM HOUSE ក៏មានដែរ ជាមួយនឹង AHA ON FIRE និង La Popជាដើម។ មិនតែប៉ុណ្ណោះ មានការប្រគុំតន្រី្ត Acousticទៀតផង។        … Read More

95 Degree Coffee and Bakery: ហាងកាហ្វេសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់

សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះ FoodBuzz ចង់ណែនាំហាងកាហ្វេប្រេនក្នុងស្រុកដែលមានឈ្មោះថា 95 Degree Coffee and Bakery ដែលមានទីតាំងក្រោយផ្លូវប៉ាស្ទ័រយើងនេះ។   បើនិយាយពីក្នុងហាងវិញគឺមានភាពស្ងប់ស្ងាត់ ពិសេសសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅវិញគឺត្រូវចិត្តស្តូកហ្មង។     ហាងនេះមានផ្តល់ជូននូវភេសជ្ជៈកាហ្វេជាច្រើន ដែលមានប្រភេទ ក្តៅ ត្រជាក់ ឬក៏ក្រឡុក និយាយទៅមានគ្រប់សព្វហ្មងតាមចំណង់ចំណូលចិត្ត ។   ហើយកាន់តែពិសេសទៀតនោះ 95 Degree មានប្រូម៉ូសិនសម្រាប់បុណ្យណូអែលខាងមុនផងដែរ។ Promotion អីខ្លះ? គឺចាប់ពីថ្ងៃទី 23rd ដល់ 31st ខែធ្នូ រាល់ការទិញភេសជ្ជៈ Pink Ninety-Five ឬ Blue Ninety-Five នឹងទទួលបានការបញ្ចុះតម្លៃចំនួន 50% ភ្លាមៗម៉ង កប់មែនទែន។     បន្តចូលដល់វគ្គនិយាយពីម្ហូបវិញគឺ តម្លៃសមរម្យជាមួយនឹងរសជាតិដ៏ឆ្ងាញ់។ FoodBuzz បានភ្លក្សនូវអាហារមួយចំនួនមានដូចជា… Read More

កន្លែងពេញនិយមទាំង 15 នៅលើ FoodBuzz ក្នុងឆ្នាំ2017

2017 អាចរាប់បានថាជាឆ្នាំមួយដ៏ល្អសំរាប់ក្រុមការងារ FoodBuzz ហើយពួកយើងក៏មានភាពរីករាយដែលឆ្នាំនេះមានភាពផ្លាស់ប្ដូរជាច្រើននៅក្នុងវិស័យម្ហូបអាហារ។ គិតចាប់ពីដើមឆ្នាំមក ក្រុមការងារយើងបានណែនាំប្រិយមិត្តឲ្យស្គាល់ហាងថ្មីៗជាច្រើន ប៉ុន្តែសំរាប់ថ្ងៃនេះ ពួកយើងសូមបង្ហាញពីកន្លែងដែលពេញនិយមទាំង 15 ដែលប្រិយមិត្តរបស់យើងចូលចិត្តជាងគេនៅលើ FoodBuzz ក្នុងឆ្នាំនេះ។   #15 Le Castella   នំខេកទន់ៗមកពីតៃវ៉ាន់ ដែលធ្វើឲ្យអ្នកទាំងអស់តំរងជួរមួយម៉ោងដើម្បីទិញ។ ទីតាំង៖ អគារវ៉ាន់ដា ផ្លូវកម្ពុជាក្រោម តំលៃ៖ ៧ ទៅ ១១$   #14 មីគោកអូរឬស្សី   មានឈ្មោះល្បីជាច្រើនជំនាន់ មីគោកនេះនៅតែមានហាងនៅផ្លូវក្នុងនិងរក្សារសជាតិដើមបានល្អ។ ទីតាំង៖ ផ្លូវក្នុងសុកហុក កែងផ្លូវ១០៧ និង១០៩។ តំលៃ៖ ១០០០០រៀលឡើង   #13 Block 11   កង់ទីនលក់ម្ហូបច្រើនប្រភេទ ដែលមានចាប់ពីពងទាកូន មីតុងយាំ ទឹកកកឈូស ដល់ បុកល្ហុង។ អ្វីដែលសំខាន់គឺមាន Koi នៅជាប់តែម្ដង។ ទីតាំង៖ ប្លុកលេខ១១ ផ្លូវ៣១៥ នៅជាប់ Koi TK តំលៃ៖ ៤០០០ ទៅ ១៥០០០ រៀល   #12 Battbong   បារលាក់ខ្លួននៅម្ដុំបឹងកេងកងនេះ ពិតជាអ្វីដែលអ្នកគួរតែសាកល្បង។ ទីតាំង៖ បឹងកេងកងI បត់ចូលច្រកផ្លូវទល់មុខនឹង Domino’s Pizza តំលៃ៖ ៥ ទៅ ២០$   #11 នំប៉ោងជ្រលក់ទឹកស្លឹកតយនិងទឹកត្រាវ   ធម្មតាគេឃើញមានទឹកជ្រលក់ស្លឹកតយ តែនេះមានដល់ទៅទឹកជ្រលក់ត្រាវ។ មិនសាកមិនបាន។ ទីតាំង៖ នៅខាងក្រោយវិទ្យាល័យសន្ឋរម៉ុក នៅជាប់របងប្រៃសនីយន៏… Read More