Soybean in

តៅហ៊ូ និង ទឹកសណ្តែកល្បីប្រចាំអូរឬស្សី បានសាកឬនៅ?

អ្នកនៅម្តុំអូរឬស្សីប្រហែលជាស្គាល់ហាងមួយមានលក់ តៅហ៊ូទឹកស្ករ និងទឹកសណ្តែក ដែលធ្វើពីសណ្តែកសុទ្ធពិតៗតែម្តង។ហាងហ្នឹងបើកប្រហែលជាង 6ទៅ 7ឆ្នាំមកហើយ។ ខាង FoodBuzz យើងក៏បានភ្លក្សតៅហ៊ូនោះដែរ ហើយតម្លៃវិញក៏ទទួលយកបាន។ ញុំាមួយម៉ាត់ហើយចង់ញុំាមួយម៉ាត់ទៀត។ ម្នាក់ៗទិញម្តងសុទ្ឋតែ 5 ប្រអប់ឡើង។ មេឃកំពុងតែក្តៅចឹងត្រូវប៉ាន់ហើយ។ គឺថាក្នុងនោះគេក៏មានលក់ទឹកសណ្តែកសៀងដែលមួយដបតម្លៃ2500៛ ឬឯតៅហ៊ូសណ្តែកសៀងវិញគឺ 4000៛មួយប្រអប់ 5000៛សម្រាប់តៅហ៊ូរសជាតិស្លឹកតយ។ បើក: 7:30AM-7:30PM តម្លៃ: 2500៛សម្រាប់ទឹកសណ្តែក និង4000៛ឡើងទៅសម្រាប់តៅហ៊ូ ទីតាំង៖ ម្តុំផ្សារអូរឬស្សី (ទល់មុខហង្សមាស) | Googlemap