Spaghetti in

ជឿទេចំណាយតែ 6,000៛ ក៏អាចញុំាកាហ្វេក្នុងកន្លែងធំទូលាយ និង WiFi លឿននឹកស្មានមិនដល់

មានហាងកាហ្វេជាច្រើនហូរហែរក្នុងរាជាណាចក្រកម្ពុជា តែមានមួយណាដែលគិតថាជាជម្រើសដ៏ល្អសម្រាប់អ្នកទាំងរសជាតិកាហ្វេ ទាំងផាសុកភាពក្នុងទីធ្លាធំទូលាយរបស់ហាង? បើមិនទាន់មាន សាកមកស្គាល់ Misterbrew Coffee សិនក៏បាន។ Misterbrew មានប្រវត្តិត្រឹមជាកាហ្វេលក់ត្រឹមលើឡាននៅលើមហាវិថីព្រះនរោត្ដមកាលពីឆ្នាំ 2016 តែត្រូវបានវិវត្តខ្លួនទៅជាហាងកាហ្វេដ៏ទំនើប មានផាសុកភាព កន្លែងចតយានយន្ដធំទូលាយ មាន Wifi ដំណើរការលឿន និងបុគ្គលិករួសរាយរាក់ទាក់។ ហាងកាហ្វេនេះផងដែរ ជាសមិទ្ធផលរបស់កូនខ្មែរដែលមានគោលបំណងផ្ដល់ជូនកាហ្វេក្នុងស្រុកមួយដែលមានតម្លៃសមរម្យ។ មិនតែប៉ុណ្ណោះ Misterbrew ជាហាងកាហ្វេមួយដែលអាចជួបជុំមិត្តភក្ដិក្នុងការធ្វើកិច្ចការសាលា ឬធ្វើការណាត់ជួបការងារបែបសាមញ្ញមួយបាន ដោយសារ Misterbrew Coffee មានបន្ទប់ប្រជុំធំទូលាយដែលអាចអង្គុយបានគ្នាជាង 10 នាក់ ថែមទាំងបំពាក់ដោយទូរទស្សន៌ LCD យ៉ាងទំនើប មានព្រីសាកថ្មកំព្យូទ័រយ៉ាងច្រើន និងមានម៉ាស៊ីនព្រីនសម្រាប់ធ្វើការព្រីនឯកសារនានាដោយមិនបាច់ទៅណាឆ្ងាយទៀតផង។ តែមុននឹងទៅ ធ្វើការកក់ទុកជាមុនសិនណា។ ស្គាល់ថាហាងកាហ្វេ Misterbrew បែបណាហើយ អញ្ចឹងក្រលេកមកមើលភេសជ្ជៈ និងម្ហូបអាហារដែលត្រូវបានណែនាំយ៉ាងពិសេសពីបុគ្គលិក Misterbrew ម្ដង។ មកចាប់ផ្ដើមនឹងភេសជ្ជៈប្រចាំហាងដូចជា Ice Misterbrew និង Latte Edition… Read More

ម៉ោះ សាក Shibuya Toast នំប៉័ងថូសល្បីរបស់ជប៉ុនមកដល់កម្ពុជាហើយនៅ Woody Cafe and Salad Bar

Shibuya Toast គឺជានំប៉័ងថូសល្បីនៅប្រទេសជប៉ុនដែលមានរសជាតិផ្អែមឆ្ងាញ់ផ្បំជាមួយទឹកឃ្មុំ និងបន្ថែមរសជាតិតាមចំណង់ចំណូលចិត្តរបស់ប្រិយមិត្តដូចជាសូកូឡា ផ្លែឈើ នំ Pocky ស្ករគ្រាប់ និងការ៉េមជាដើម។ ចាប់អារម្មណ៍តិចៗនៅ? ទាល់តែទៅដល់ជប៉ុនណា បានបានញ៉ាំ តែឥឡូវជិះត្រឹមផ្លូវត្រសក់ផ្អែមបានញ៉ាំហើយ។ ថ្ងៃនេះ FoodBuzz នឹងណែនាំហាងកាហ្វេថ្មីមួយ ដែលប្រិយមិត្តអាចអង្គុយបានទាំងញ៉ាំកាហ្វេ ទាំងអាហារ 3 ពេល និង  Shibuya Toast ប្រចាំហាងនេះតែម្ដង។ ប្រិយមិត្តជិះហួស IBC (International Book Center) បន្ដិច ប្រិយមិត្តនឹងឃើញហាងកាហ្វេ Woody Cafe & Salad Bar នៅខាងស្ដាំដៃដែលមានទីធា្លចតឡាន និងម៉ូតូធំទូលាយ។ គ្រាន់តែឈានជើងក្នុងហាង អ្នកនឹងចាប់អារម្មណ៍នឹងភាពស្ងប់ស្ងាត់ ការតុបតែងបែបសាមញ្ញតែរ៉ូមែនទិចទៅតាមបទចម្រៀងដែលមានសូរសៀងល្វើយៗនៅក្នុងហាង។ Woody Cafe & Salad Bar ជាហាងកាហ្វេ តែមានបម្រើជាអាហារអ៊ឺរ៉ុបជាច្រើនមុខ។ អ្វីដែលសំខាន់នោះគឺ ហាងមួយនេះផ្ដោតទៅលើអាហារថែរក្សាសុខភាពគ្មានសារធាតុកាបូនអ៊ីដ្រាតនៅក្នុងអាហារដូចជាសាឡាដដែលត្រូវបានបម្រើជូនប្រិយមិត្តជាច្រើនរសជាតិហ្នឹងតែម្ដង។… Read More

ម្ហូបអ៊ីតាលីឆ្ងាញ់ៗ ក្លែមទេសភាពមាត់ទន្លេនៅ Pastamania

អ្នកណាខ្លះ ពេលល្ងាចៗឡើង ចេញពីរៀនឬធ្វើការចូលចិត្តទៅលំហែកាយ បន្ធូរអារម្មណ៍ ស្រូបយកខ្យល់អាកាសលេងនៅម្តុំមាត់ទន្លេ? ខ្យល់ត្រជាក់ៗឡើងត្រសៀកតែម្តង ត្រូវទេ? មានដឹងអត់ថានៅម្តុំហ្នឹងមានភោជនីយដ្ឋានអ៊ីតាលីមួយយ៉ាងប្រណិត ដែលមានទីតាំងនៅលើមាត់ទន្លេតែម្តង? Pastamania គឺជាភោជនីយដ្ឋានមានទីតាំងតាមបណ្ដោយសួនមាត់ទន្លេ ដែលមានបំរើម្ហូបអ៊ីតាលីគ្រប់មុខទាំងអស់ ដែលរួមមានទាំងភីហ្សា មី Spaghetti សាទ្បាដ សព្វមុខទាំងអស់ក្នុងតម្លៃយ៉ាងសមរម្យ បូកផ្សំនឹងទេសភាពមាត់ទន្លេថែមទៀត។ កាលពីប៉ុន្មានថ្ងៃមុននេះ FoodBuzz បានភ្លក្សភីហ្សារសជាតិ BBQ Chicken ដែលមានរសជាតិឆ្ងាញ់គួរឲ្យចាប់មាត់។ សម្រាប់រសជាតិមួយនេះ គេប្រើទឹកជ្រលក់ BBQ  លាបទៅលើភីហ្សាជំនួសទឹកប៉េងប៉ោះដែលគេប្រើសំរាប់ភីហ្សាទូទៅ។ ដូច្នេះហើយរសជាតិគឺឆ្ងាញ់ប្លែក បែបសាច់អាំង BBQ ពិតតែម្ដង បូកផ្សំនឹង topping ជាឈីស សាច់មាន់ដុំៗ ខ្ទឹមបារាំង និងម្ទេសប្លោកខៀវ រីឯសំបកភីហ្សាវិញ គឺមានកម្រាស់ស្ដើងល្មមឆ្ងាញ់ មិនស្រួយពេក ហើយក៏មិនទន់ពេកដែរ។ សំរាប់ផ្នែកមីអ៊ីតាលី Spaghetti វិញ ពួកយើងបានភ្លក្សរសជាតិ Garlic Basil Barramundi ដែលជា Spaghetti… Read More

មុខម្ហូបថ្មីនៅ Brown ឃើញហើយគួរឲ្យស្រក់ទឹកមាត់

Brown អាចចាត់ទុកថាជាហាងកាហ្វេដែលឈរជើងបានយូរជាងគេហើយនៅតែមានប្រជាប្រិយភាព និង មានសាខាជាច្រើនទីតាំង ដោយតែងតែមានការចេញបង្ហាញជាភេសជ្ជៈ និង ម្ហូបថ្មីជានិច្ច។ និយាយពីរឿងម្ហូបនេះ គឺចំពេល ចំវេលាល្អតែម្ដងព្រោះថា Brown ទើបតែប្រកាសបង្ហាញមុខម្ហូបថ្មីៗចំនួន 9 មុខដែលមើលទៅសុទ្ធតែទំនងៗ គួរឲ្យចង់ញុំាទាំងអស់។ ចង់ដឹងថាមានអ្វីខ្លះ តោះមកមើលជាមួយ FoodBuzz! មុខម្ហូបថ្មីៗនេះ គឺមានបែងចែកជា 3 ប្រភេទគឺ ប្រភេទសាំងវិច មីអ៊ីតាលី Pasta និង ប្រភេទ Salad ដូចជា Beed Mushroom Panini, Chicken Piccata Pasta, Aromatic Salad, Potted Beef Salad, Roasted Beef Sandwich ជាដើម។ មានទាក់ភ្នែកនឹងមួយមុខណាអត់? ទីតាំង៖ មាននៅគ្រប់សាខា Brown ទាំងអស់ (លើកលែងតែសាខា… Read More

ភីហ្សារូបរាងប្លែកដាក់ក្នុងបំពង់ពី LUCY’s Cone

និយាយពីភីហ្សាអ្នកណាមិនចូលចិត្តនោះហើយធ្លាប់តែញុំាប្រភេទភីហ្សាមូល វែង រឹជ្រុងហើយបើបានឃើញ Page បរទេសមួយចំនួនផុសរូបភីហ្សារាងបំពង់ទំនងណាស់ ចង់ញុំាតែមិនដឹងថានៅយើងនេះមានរឺអត់ ហើយឥលូវនេះកុំភ័យ Foodbuzz ស្គាល់កន្លែងមួយគឺ LUCY’s Cone Pizza។

[Feature] Spaghetti និង Pasta ឆ្ងាញ់លាក់ខ្លួននៅ 10 កន្លែង!

ភាគច្រើនពួកយើងតែងតែទៅញ៉ាំនៅតាមកន្លែងដែលគេច្រើនទៅញ៉ាំ ឬអាចហៅថាទៅតាមគ្នា។ ចុះចំពោះម្ហូបដូចជា spaghetti ឬ pasta វិញ ទៅញ៉ាំនៅណាដែរ? ចង់សាកកន្លែងដែលមិនសូវសម្បូរមនុស្ស មិនសូវល្បី តែរសជាតិឆ្ងាញ់? នេះ 10 កន្លែងដែលយើងរកឃើញ! #1 Terrazza ដោយសារឃើញ review ហាងនេះល្អ យើងក៏ទៅសាក ហើយក៏ទទួលស្គាល់ថា pasta នៅហាងនេះរសជាតិឆ្ងាញ់ជាប់ចិត្តមែន ជាពិសេស pasta ប្រចាំហាងគឺ Pasta Parmigiano! ទីតាំង: #1C, ផ្លូវ 282, បឹងកេងកង១, ភ្នំពេញ តម្លៃ: $7-$10 #2 Enso Cafe កន្លែងមានបរិយាកាសស្ងប់ស្ងាត់ល្អ ហើយសម្បូរទៅដោយម្ហូបជាច្រើនប្រភេទ តែទាក់ទាញការចាប់អារម្មណ៍ជាងគេនោះគឺ spaghetti ដែលមានគ្រឿងផ្សំប្លែកៗ តែឆ្ងាញ់របស់គេមែន! ទីតាំង: #50B, ផ្លូវ 240, ភ្នំពេញ… Read More