Spicy Chicken Stir-Fry in

{:kh}ឆាក្ដៅតាមរទេះ ទាំងឆ្ងាញ់ ទាំងតម្លៃសមរម្យ ងាយណារកបាន!{:}{:en}Cha Kdav (Spicy Stir-Fry): A Popular Street Food on Cart in Phnom Penh{:}

{:kh}ឆាក្តៅគឺជាម្ហូបមួយដែល ប្រជាជនខ្មែរយើងនិយមចូលចិត្ត ធ្វើការ​ទទូលទាន​។​ មិនថា ជាការជួបជុំជាមួយមិត្តភក្តិឬក្រុមគ្រួសារនោះឡើយ គឺមិនអាចទៅដោយគ្មានឆាក្តៅនោះទេ។ បើចង់ញ៉ាំឆាក្តៅឆ្ងាញ់ មិនបាច់ពិបាកនោះទេ ព្រោះថាថ្ងៃនេះយើងសូមណែនាំ កន្លែងមួយ ដែលធានាថាអ្នក នឹងអាច​ញ៉ាំឆាក្តៅបានយ៉ាងឆ្ងាញ់។ បើអ្នកនៅជិតទួលទំពូងនោះ គឺប្រាកដ ជាស្គាល់កន្លែងនេះ ជាមិនខាន វាស្ថិតនៅខាងជើងផ្សារទួលទំពូងងាយស្រួលរកមែនទេន។ ចាប់ពីម៉ោង 5 ល្ងាច ដល់ម៉ោង 10 យប់ អ្នកនឹងឃើញមានមនុស្សកុះករមានទាំងរថយន្ដ មានទាំងម៉ូតូចាំទិញឆាក្តៅនេះ។ ម្ហូបអាហារដំបូងគេដែលអ្នកគួរតែសាក គឺឆាក្តៅសាច់មាន់ ព្រោះថា ឆាក្តៅសាច់មាន់នៅទីនេះ គឺធានាថាមានរសជាតិឆ្ងាញ់ ​ហឹរ​ មិនដូចអ្វីដែលអ្នកបានសាកល្បងមកពីមុននោះទេ។ លើសពីនេះទៅទៀត ពួកគេមានលក់ឆាក្តៅជាច្រើនប្រភេទទៀត។ មិនត្រឹមតែសាច់ មាន់នោះទេ គេនៅមានសាច់ និងម្ហូបជាច្រើនផ្សេងទៀត​ ដូចជាជើងមាន់ ឈាមមាន់ ពោះវៀនជ្រូក គ្រឿងក្នុងមាន់ ងាវ និងសាច់ជាច្រើនទៀត។ មិនត្រឹមតែរសជាតិប្លែកឆ្ងាញ់នោះទេ គ្រាន់តែក្លិនក៏អាចធ្វើឱ្យស្រក់ទឹកមាត់បានដែរ។ ក្រៅពីឆាក្តៅ ក៏នៅមានរបស់ឆ្ងាញ់ៗជាច្រើនទៀត។ តែបើសិនជាបានទៅទីនោះ កំុភ្លេចសាក… Read More