starbucks in

ប្រម៉ូសិនដើមឆ្នាំដ៏ពិសេសពី Starbucks

ជាហ្វេនកាហ្វេនៅ Starbucks មែនទេ? ថ្ងៃនេះ មានដំណឹងល្អចែកជូនប្រិយមិត្តដែលជាហ្វេន Starbucks ហើយចូលចិត្តសាកនូវភេសជ្ជៈថ្មីៗនៅទីនេះ។ ដូចដឹងស្រាប់ហើយ Starbucks តែងតែមានប្រម៉ូសិនជារឿយៗសម្រាប់អតិថិជនរបស់ខ្លួន ដូច្នេះហើយទើប Starbucks មានប្រម៉ូសិនពិសេសសម្រាប់អតិថិជនគ្រប់រូប។ ហាងកាហ្វេ Starbucks នឹងមានប្រម៉ូសិនតម្លើងទំហំដោយឥតគិតថ្លៃ ចំពោះការជាវភេសជ្ជៈទើបចេញថ្មី 2 មុខ គឺតែឡាតេរសជាតិផ្លែប៉េស តែឡាតេរសជាតិវ៉ានីឡា និងតែបៃតងលាយកាហ្វេ Espresso ភ្លាមៗ។ ចំណែកឯលក្ខខណ្ឌវិញគឺងាយបំផុតដោយគ្រាន់តែទិញនំ ឬ មុខម្ហូបណាមួយនៅទីនេះ អ្នកនឺងទទូលបានការតម្លើងជូននេះភ្លាម។ កម្មវិធីពិសេសនេះសម្រាប់ការជាវភេសជ្ជៈចាប់ពីទំហំតូច (Tall) ឡើងទៅដែលមានចាប់ពីថ្ងៃ 03 ដល់ថ្ងៃ 09 ខែមករា ឆ្នាំ 2019 នេះ។ ទីតាំង៖ គ្រប់សាខាទាំងអស់របស់ Starbucks Cambodia

ពណ៍ក៏ស្រស់ រសជាតិក៍ប្លែកជាមួយភេសជ្ជ:ផ្លែឈើថ្មីនៅ Starbucks

អត់ចេះញ៉ាំកាហ្វេក៏អាចទៅហាងកាហ្វេបានដែរមែនទេ? ដំណឹងល្អហើយចឹង ឥឡូវនេះ Starbucks ចេញភេសជ្ជ:ផ្លែឈើមានទាំងលាយចាហួយ មានទាំងលាយយ៉ាអួ ថ្មីស្រឡាងសំរាប់ថ្ងៃស្អែកនេះតែម្ដង! ភេសជ្ជ:ក្រឡុកថ្មីសំរាប់ខែនេះផ្តល់ភាពស្រស់ស្រាយ ជាមួយនឹងពណ៌ស្រស់បំព្រង ត្រូវនឹងអាកាសធាតុក្ដៅ ហើយភ្លៀងនៅខ្មែរយើងតែម្ដង។ ភេសជ្ជ:នេះមាន 2 រសជាតិគឺ ហ្រ្វាបពូឈីណូ ចាហ៊ួយទំពាំងបាយជូរ (Ruby Red Grape) និង ហ្រ្វាបពូឈីណូ រសជាតិយ៉ាអ៊ួរ និងផ្លែប៉ែស (Apricot & Peach Yogurt)។ តើភេសជ្ជ:ថ្មីនេះមានអ្វីពិសេស? ហ្រ្វាបពូឈីណូ ចាហ៊ួយទំពាំងបាយជូរ (Ruby Red Grape) មានចាហ៊ួយនៅខាងក្រោម ដែលស៊ីគ្នាជាមួយទឹកទំពាំងបាយជូរក្រឡុក ព្រមទាំងក្រែមរសជាតិទំពាំងបាយជូរនៅខាងលើ ធ្វើមានរសជាតិជូរអែមៗឆ្ងាញ់ជាប់មាត់។ រីឯហ្រ្វាបពូឈីណូ រសជាតិយ៉ាអ៊ួរ និងផ្លែប៉ែស (Apricot & Peach Yogurt) វិញ មានចាហ៊ួយលាយផ្លែប៉ែសនៅខាងក្រោម យ៉ាអ៊ួរនៅស្រទាប់កណ្តាល និងមានស្រូបទឹក Apricot នៅខាងលើ… Read More

Starbucks នឹងផ្តល់ជូន Cold Brew ដោយឥតគិតថ្លៃសម្រាប់ទិវាពិភពលោក

តើអ្នកដឹងអត់ថាទិវាពិភពលោកជាថ្ងៃអ្វី? ទិវាពិភពលោកដែលអង់គ្លេសគេហៅថា Earth Day ជាទិវាមួយដែលប្រជាជនទូទាំងពិភពលោកប្រារព្ធឡើងរៀងរាល់ថ្ងៃទី 22 ខែមេសា ក្នុងគោលបំណងបង្ហាញការគាំទ្រ និងផ្សព្វផ្សាយពីការការពារបរិស្ថាន។ ដើម្បីអបអរ និងចូលរួមជាចំណែកនៃទិវាពិភពលោកដែលប្រព្រឹត្តិឡើងនៅថ្ងៃទី 22 ខាងមុខនេះ Starbucks នឹងមានការផ្តល់ជូនភេសជ្ជៈ Cold Brew ទំហំធំមួយកែវដោយឥតគិតថ្លៃចំពោះអតិថិជនណាដែលយកកែវ រឺ បំពង់ទឹកផ្ទាល់ខ្លួន (tumbler) មកពីផ្ទះ។ លក្ខខណ្ឌនេះមិនអនុវត្តទៅលើកែរ រឺដបប្លាស្ទិកនោះទេ។ ការផ្តល់ជូននេះមានត្រឹមតែ ៥០កែវដំបូងនៅគ្រប់សាខា Starbucks នីមួយៗប៉ុណ្ណោះ។ មានអីពិបាក! បាន Cold Brew មួយកែវ free ហើយបានចូលរួមជួយបរិស្ថានទៀត! ទីតាំង៖ គ្រប់សាខា Starbucks ទាំងអស់លើកលែងតែសាខានៅក្នុងព្រលានយន្តហោះ

Starbucks បង្ហាញភេសជ្ជៈថ្មីពីរមុខស្វាគមន៍ពិធីបុណ្យចូលឆ្នាំខ្មែរ

អោយតែពេលមានពិធីបុណ្យធំៗ ឬ ឱកាសពិសេសគឺថា Starbucks មិនដែលរំលងការណែនាំនូវភេសជ្ជៈតាមរដូវកាល ឬ ប្រូម៉ូសិនថ្មីៗនោះ ហើយសំរាប់ពិធីចូលឆ្នាំខ្មែរ ឆ្នាំចរនេះ Starbucks ក៏បានណែនាំភេសជ្ជៈថ្មីៗចំនួនពីរគឺ Midnight Mocha និង Tea-Ramisu។ ដំបូងគេនេះគឺ Midnight Mocha Frappuccino ដែលដូចឈ្មោះអញ្ចឹងគឺខ្មៅងងឹតដូចយប់អាធ្រាត្រ ប៉ុន្ដែមានការតុបតែងក្នុងកែវយ៉ាងស្រស់ស្អាតដោយខុសពីភេសជ្ជៈរាល់ដងដែលមានក្រែមនៅពីលើតែមួយមុខ Midnight Mocha គឺមានបន្ថែមក្រែមនៅពាក់កណ្ដាលកែវដែលធ្វើឲ្យមានជាឆ្នូតសរដ៏ទាក់ភ្នែកគួរឲ្យចង់ថតរូបដាក់ Instagram តែម្ដង។ សំរាប់គ្រឿងផ្សំនៃ Midnight Mocha នេះវិញគឹ ម្សៅកាកាវខ្មៅលាយជាមួយកាហ្វេ ជាមួយចំណិតសូកូឡាចាវ៉ាឈីបក្រឡុក និងក្រែមផងដែរ អ្នកចូលចិត្តញ៉ាំភេសជ្ជៈបែបសូកូឡាគឺដឹងតែពេញចិត្តស្ដូកហើយតែប៉ុននេះ! Tea-Ramisu Frappucino គឺជាភេសជ្ជៈទីពីរដែលមានរសជាតិនំខេកឈីសលាយជាមួយនឹងតែបៃតង Matcha ដែលពិតជាប្លែកហើយឆ្ងាញ់ជាប់មាត់ពិតៗ។ ញ៉ាំ Tea-Ramisu មួយកែវនេះចំនេញព្រោះថាបានឈ្ងុយឈីសហើយបានឈ្ងុយតែបៃតងទៀត ហើយកម្ទេចនំតែបៃតងដែលរោយពីលើក្រែមនេះក៏ឆ្ងាញ់មិនចាញ់ភេសជ្ជៈដែរ! ឈប់ៗ! អត់ទាន់អស់ដំណឹងល្អទេ! ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ 17 មេសា អ្នកនឹងទទួលបានការ Upsize… Read More

ទិញមួយថែមមួយពី Starbucks Cambodia ចាប់ផ្ដើមហើយ!

ដំណឹងល្អសម្រាប់ហ្វេន  Starbucks Cambodia ទាំងអស់គ្នា និងអ្នកដែលចង់សាកភេសជ្ជៈរសជាតិថ្មី និង កាហ្វេ Cold Brew របស់ Starbucks តែមិនទាន់មានឱកាស។ ចាប់ពី ថ្ងៃទី 23 មីនា នេះ Starbucks Cambodia នឹងធ្វើការផ្ដល់ជូនដ៏ពិសេសគឺទិញ 1 ចែករំលែក 1 ជារៀងរាល់ថ្ងៃ។ ភេសជ្ជៈដែលត្រូវបានជ្រើសរើសក្នុងការផ្ដល់ជូននេះគឺជាប្រភេទកាហ្វេ Cold Brew រួមមានកាហ្វេ Cold Brew លាយជាមួយក្រែម Vanilla   កាហ្វេ Cold Brew រសជាតិផ្កាពណ៌ស្វាយ និង ក្រូចឆ្មា និងកាហ្វេ Cold Brew។ រាល់ការកុម្ម៉ង់ភេសជ្ជៈមួយក្នុងចំណោមភេសជ្ជៈទាំង៣នេះលោកអ្នកនឹងទទួលបានការថែមជូនភេសជ្ជៈមួយកែវភ្លាមៗពី Starbucks។ ចំនួនការផ្ដល់ជូននេះមានកំណត់ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី23 មីនា រហូតដល់ ថ្ងៃទី1 ខែ មេសា… Read More

Eden Garden: ប្រជុំកន្លែងញ៉ាំអីថ្មីនៅបឹងកក់ បានទៅសាកនៅ?

ភ្នំពេញឥទ្បូវមិនខ្វះកន្លែងញ៉ាំអីនោះទេ ដើម្បីបំពេញតម្រូវការសម្រាប់អ្នកដែលនិយមញ៉ាំដូចជាពួកយើង ដូច្នេះហើយ Eden Garden ដែលទើបតែបើកដំនើរការថ្មីៗនេះ នឹងប្រមូលផ្តុំហាងអាហារល្បីៗ ពេញនិយមនៅក្នុងទីក្រុងនៅមួយកន្លែងតែម្តង។តោះទៅមើលទាំងអស់គ្នា ថាមានហាងអាហារណាខ្លះ ប្រេនណាខ្លះ និងមានអីញ៉ាំខ្លះនៅក្នុង Eden Garden៖ កន្លែងដែលបើកដំណើរការ #1 – Starbucks  ស្ងាត់ៗ Starbucks បើកសាខាថ្មី និងជាសាខាទី 10 នៅកម្ពុជានៅ Eden Garden នេះតែម្ដង។ សំរាប់អ្នកហ្វេន Starbucks កុំភ្លេចទៅសាកសាខាថ្មីនេះផង! #2 – S&P Thai Restaurant and Bakery សំរាប់អ្នកចូលចិត្តញ៉ាំម្ហូបថៃ សាខាថ្មីរបស់ S&P នេះដឹងតែត្រូវចិត្តលោកអ្នកតែម្ដង។ #3 – Hokkaido Cheese Toast  នំបុ័ងឈីយយឺតៗ ដែល FoodBuzz ធ្លាប់ចុះផ្សាយពីលើកមុនក៏មាននៅទីនេះដែរ។ #4… Read More

Starbucks: តើប្រភេទកាហ្វេ Cold Brew ជាអ្វី?

បើយើងក្រឡេកទៅមើលមឺនុយ នៃភេសជ្ជៈរបស់ Starbucks វិញ អ្នកនឹងចាប់អារម្មណ៏ថានៅក្នុងចំណោមភេសជ្ជៈដ៏ច្រើនរបស់ Starbucks មានភេសជ្ជៈម្យ៉ាងដែលហៅថា “Cold Brew”។ក្នុងនោះផងដែរ Starbucks  បានបញ្ជេញនូវភេសជ្ជៈថ្មីដែលធ្វើទ្បើងពី Cold Brew ដោយសារតែប្រភេទភេសជ្ជៈនេះមានលក្ខណៈថ្មី និងមិនដែលមានពីមុនមក អតិថិជនភាគច្រើនមិនទាន់បានដឹងច្បាស់ថាតើ Cold Brew ជាអ្វីនោះទេ។ Cold Brew ជាប្រភេទកាហ្វេដែលមានលក្ខណៈស្រដៀងនឹង Iced Americano ដែរ តែអ្វីដែលខុសគ្នារវាងភេសជ្ជៈទាំងពីរនេះគឺ របៀបនៃការឆុងកាហ្វេ និងរសជាតិនៃកាហ្វេ។ ជាធម្មតា Iced Americano ត្រូវបានធ្វើពីការឆុងកាហ្វេជាមួយនឹងទឹកក្តៅ។ ក៏ប៉ុន្តែ សម្រាប់ Cold Brew វិញ គេឆុងកាហ្វេជាមួយការបន្សើមនៅក្នុងទឹកត្រជាក់ក្នុងរយៈពេលជាង 10 ម៉ោង ដែលធ្វើឲ្យវាមានរសជាតិមួយខុសប្លែកពីកាហ្វេដទៃ។ អ្នកដែលចូលចិត្តផឹកកាហ្វេដែលមានជាតិកាហ្វេអ៊ីនខ្លាំងគួរតែសាក ពីព្រោះ Cold Brew នេះបាននាំមកនូវរសជាតិកាហ្វេម្យ៉ាងដែលល្វីងផង ជូរនៅចុងអណ្ដាតផងដែរ! ចូលចិត្ត Iced Latte អត់? បើអ្នកតែងតែផឹក Iced Latte កុំភ្លេចផ្លាស់ប្តូរមកសាកនូវភេសជ្ជៈថ្មីរបស់ Starbucks គឺ Vanilla Sweet Cream Cold Brew ដែលជាប្រភេទកាហ្វេ Cold Brew ហើយលាយជាមួយនឹងទឹកស្កររសជាតិ Vanilla ក្រែម និងទឹកដោះគោ។ អ្វីដែលធ្វើឲ្យភេសជ្ជៈនេះប្លែកពី Iced Latte គឺវាមានរសជាតិ Vanilla តែដោយសារតែវាជាប្រភេទ Cold Brew នោះធ្វើឲ្យវាមានលក្ខណៈស្រាលជាង Iced Latte ធម្មតា។ តម្លៃ៖ ចាប់ពី $3.30… Read More

Starbucks ស្វាគមន៍ភេសជ្ជៈថ្មីសម្រាប់រដូវកាលថ្មីនេះ

ជារៀងរាល់រដូវកាលធំៗ Starbucks តែងតែនាំចូលមកនូវភេសជ្ជៈពិសេសថ្មីៗទៅតាមរដូវនិមួយៗនោះ។ តើខែនេះ Starbucks មានអ្វីពិសេសទៀតហើយ? ប្រិយមិត្ត Starbucks ប្រាកដជាធ្លាប់លឺពី Seasonal Drink ហើយមែនអត់? សម្រាប់រដូវកាលធំៗ Starbucks តែងនឹងមានកម្មវិធីពិសេសម្យ៉ាងគឺ ការនាំចូលភេសជ្ជៈថ្មីពីរ ឫបីមុខដែលមានលក់ក្នុងរយៈពេលមានកំណត់ ហើយជួនកាលភេសជ្ជៈនឹងអាចមាននៅតែកម្ពុជា ប៉ុណ្ណោះ។ សម្រាប់និទាឃរដូវខាងមុខនេះ Starbucks បាននាំមកនូវភេសជ្ជៈពីរថ្មីសម្រាប់អតិថិជនរបស់ខ្លួន។ Macadamia Cocoa ជាប្រភេទកាហ្វេកាពូឈីណូរសជាតិកាកាវ លាយផ្សំជាមួយនឹងគ្រាប់ធញ្ញជាតិម៉ាកាដាមៀដែលមានដាំនៅកោះហាវ៉ៃ ហើយមានបន្ថែមទឹកសូកូឡាមានជាតិម៉ាកាដាមៀ និងក្រែមទឹកដោះគោពីលើផងដែរ។ ភេសជ្ជៈនេះពិតជាសាកសមនឹងអ្នកដែលចូលចិត្តកាហ្វេកាពូឈីណូ ព្រោះវាមានបញ្ចូលនូវជាតិអ៊ិចប្រេសសូថែមមួយកម្រិតទៀត។ អ្នកអាចសាកភេសជ្ជៈនេះជាលក្ខណៈក្តៅ (hot) ក៏បាន ត្រជាក់ (iced) ក៏បាន ឫកិនជាមួយនឹង ទឹកកក(blended) ក៏បាន។ Butterfly Pea Lemonade គឺជាភេសជ្ជៈដែលសមបំផុតសម្រាប់អ្នកដែលមិនសូវចូលចិត្តកាហ្វេ។ ភេសជ្ជៈនេះមានលាយផ្សំជាមួយនឹងរសជាតិខុសៗគ្នា ៣មុខដែលអ្នកអាចឃើញតាមរយៈពណ៌ខុសៗគ្នានៃភេសជ្ជៈនេះ។ នៅខាងក្រោមគេគឺ រសជាតិផ្កាអមតៈដែលមានអត្ថប្រយោជន៍ជួយសុខភាព រីឯនៅកណ្តាលវិញគឺ ទឹកក្រូចឆ្មា ហើយនៅលើគេបង្អស់គឺ កាហ្វេ cold brew ពិសេសរបស់ Starbucks។   ការផ្សំនៃរសជាតិទាំងបីនេះបានធ្វើឲ្យភេសជ្ជៈនេះមានរសជាតិផ្អែមផង ជូរផង និងល្វីងតិចៗផង។ និយាយទៅ អ្នកដែលចូលចិត្ត Starbucks ទាំងអស់គ្នាគួរតែសាកភេសជ្ជៈនេះម្តង ព្រោះ FoodBuzz ធានាថាអ្នកនឹងពេញចិត្តនឹងភេសជ្ជៈនេះដូចពួកយើងដែរ! តម្លៃ៖ ចាប់ពី $3.45 ទីតាំង៖ សាខាបឹងកេងកង ‌១, សាខាផ្សារទំនើបអ៊ីអន, សាខាផ្សារទំនើប Sorya Center Point, សាខា Exchange Square, សាខាបូកគោ, សាខាទូលទំពូង, សាខា TK Avenue, សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  

Starbucks សាខាថ្មីមកដល់តំបន់ទួលទំពូងហើយ

ប្រិយមិត្ត FoodBuzz ណាខ្លះតែងតែនិយមទៅញ៉ាំកាហ្វេនៅ Starbucks? លែងពិបាកទៅឆ្ងាយហើយ សម្រាប់ប្រិយមិត្តដែលរស់នៅតំបន់ទួលទំពូង ព្រោះ Starbucks ចាប់បើកដំណើរការសាខាថ្មីរបស់ពួកគេនៅតំបន់ទួលទំពូងនេះចាប់ពីថ្ងៃនេះតទៅហើយ! ប្រសិនបើប្រិយមិត្តទាំងអស់គ្នាជាអ្នកគាំទ្រ Starbucks អ្នកទាំងអស់គ្នាពិតជាដឹងហើយថា នៅហាងកាហ្វេ Starbucks និមួយៗមានការរចនាខុសៗគ្នាដែលបង្កប់នូវអត្ថន័យផ្សេងៗពីគ្នា។ សម្រាប់សាខាទួលទំពូងនេះវិញ Starbucks បានបង្ហាញនូវការរចនារំលេចនូវតំបន់ដាំដុះគ្រាប់កាហ្វេដែល Starbucks យកមកចម្រាញ់ជាកាហ្វេនៅហាងរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា Starbucks នាំចូលកាហ្វេពីតំបន់ផ្សេងៗជុំវិញពិភពលោកដូចជា៖ តំបន់អាមេរិចឡាទីន តំបន់អាហ្វ្រិច និង តំបន់អាស៊ីប៉ាស៊ីភិច។ តំបន់នៃការដាំដុះកាហ្វេជះឥទ្ធិពលលើស់ជាតិកាហ្វេ ដូច្នេះហើយបានជា Starbucks ជម្រើសយកតែកាហ្វេណាដែលល្អសម្រាប់ចម្រាញ់ធ្វើជាភេសជ្ជៈរបស់ពួកគេ។ គួរឲ្យកត់សម្គាល់ផងដែរ Starbucks ក៏បានលើកបង្ហាញនូវគ្រាប់កាហ្វេពីរប្រភេទ៖ Kenya និង Sumatra។ Kenya គឺជាប្រភេទកាហ្វេ Medium Roast ដែលត្រូវបានដាំដុះនៅប្រទេសអាហ្វ្រិច។ ដូចរូបដំរីនៅលើកញ្ចប់អញ្ចឹងដែរ កាហ្វេប្រភេទនេះមានរស់ជាតិធ្ងន់ ប៉ុន្តែមានរំលេចជាមួយនឹងភាពជូរនិងផ្អែមបន្តិចដែលចេញពីគ្រាប់កាហ្វេសុទ្ធ។ ចំណែកឯកាហ្វេប្រភេទ Sumatra វិញគឺជាកាហ្វេដែលត្រូវបានដាំដុះនៅប្រទេសឥណ្ឌូណេស៊ី ជាប្រភេទ Dark… Read More

បានសាកភេសជ្ជៈថ្មីដើមឆ្នាំ 2018 របស់ Starbucks ហើយឬនៅ?

នៅដើមឆ្នាំ 2018 នេះ Starbucks បានចេញនូវភេសជ្ជៈថ្មីចំនួន 2 ដែលមានគ្រឿងផ្សំប្លែកពិសេសដែលមិនអាចរកបាននៅហាងកាហ្វេដទៃទៀត។ Starbucks ឡាតេស្ករអូគីណាវ៉ា និង ម៉ូការសជាតិខារ៉ាមែលនិងសូកូឡា គឺជាភេសជ្ជៈទាំង 2 ដែល Starbucks ទើបតែដាក់ដំណើរការលក់នាពេលថ្មីៗនេះ។ ឡាតេស្ករអូគីណាវ៉ា ត្រូវរៀបចំយ៉ាងពិសេសដោយរំលេចនូវរសជាតិទឹកដោះគោ និង ស្ករអូគីណាវ៉ាពិសេសដែលមានដើមកំណើតនៅកោះអូគីណាវ៉ានៃប្រទេសជប៉ុន។ ចំណែកឯ ម៉ូការសជាតិខារ៉ាមែលនិងសូកូឡា មានរសជាតិផ្អែមស្រទន់នៃសូកូឡា និង រួមបញ្ចូលជាមួយទឹកស្ករខារ៉ាមែលស្ករទួរប៊ីណាដូលាយជាមួយអំបិលសមុទ្រដែលធ្វើឲ្យមានជាតិប្រៃតិចៗដែលធ្វើឲ្យរសជាតិផ្អែមរបស់ភេសជ្ជៈនេះមានភាពស្រទន់ធានាថាឆ្ងាញ់ពិសេសជាប់ចិត្ត។ អ្វីដែលពិសេសជាងគេនេះទៅទៀតគឺភេសជ្ជៈទាំង 2 ខាងលើនេះត្រូវបានរួមបញ្ចូលនូវអ៊ិចប្រេសសូប្រចាំហាង Starbucks ដែលគ្រាប់កាហ្វេនិមួយៗត្រូវបានលីងយ៉ាងសម្រិតសម្រាំង។ បើកទំព័រឆ្នាំ 2018 របស់លោកអ្នកជាមួយនឹងកាហ្វេ Starbucks រសជាតិថ្មី! តម្លៃ៖ ចាប់ពី $2.00 ទីតាំង៖ សាខាផ្សារទំនើប AEON, សាខា Exchange Square, សាខាបឹងកេងកង១, សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សាខាផ្សារទំនើប Sorya Center Point, សាខា TK Avenue, សាខាបូកគោ

[REVIEW] ភេសជ្ជៈរដូវការបុណ្យណូអែលរបស់ Starbucks

នៅសល់មិនប៉ុន្មានទៀតទេ Christmas នឹងមកដល់ហើយ! សម្រាប់ឆ្នាំនេះ Starbucks បានចេញភេសជ្ជៈថ្មីដល់ទៅ ៣ ប្រភេទខុសៗគ្នាសម្រាប់រដូវកាលបុណ្យណូអែលលើកនេះ។ ហើយ Foodbuzz ក៏បានសាកទាំង ៣ ហ្នឹងហើយដែរ។ PEPPERMINT MOCHA/ម៉ូការសជាតិជីអង្កាម ជាប្រភេទ Mocha ធម្មតាដែរ ក៏ប៉ុន្តែអ្វីដែលគួរឲ្យប្លែកនោះគឺ ក្លិនជីអង្កាមដែលបានមកពី candy cane ដែលគេដំ ហើយរួយពីលើ WhippedCream។ នៅពេលផឹក អ្នកនឹងទទួលបានរសជាតិ ៣ ក្នុងពេលតែមួយគឺ រសជាតិផ្អែម រសជាតិកាហ្វេ និង រសជាតិហឺរតិចៗដែលបានមកពីស្ករជីអង្កាម។ TOFFEE NUT CRUNCH LATTE/ឡាលេ គ្រាប់ស្ករថូហ្វី ភេសជ្ជៈនេះគឺ Latte Frappuccino ដែលមានគ្រាប់ស្ករថូហ្វីនៅខាងលើ ដែលធ្វើឲ្យវាមានក្លិនឈ្ងុយហើយបើនិយាយពីរសជាតិវិញគឺ ឆ្ងាញ់ខ្លាំង។ ម្យ៉ាងទៀត ក្នុងចំណោមភេសជ្ជៈទាំង ៣ យើងចូលចិត្តភេសជ្ជៈហ្នឹងជាងគេ។ CHRISTMAS TREE DARK MOCHA/ម៉ូកា រសជាតិតែបៃតង ភេសជ្ជៈនេះជាភេសជ្ជៈថ្មីដែលទើបចេញក្រោយគេ។ វាមានលក្ខណៈស្រដៀងនឹង Peppermint Mocha ដែរតែខុសគ្នាត្រង់ cream ភេសជ្ជៈនេះមានរសជាតិតែបៃតង ដូចនេះវាធ្វើឲ្យវាមានរសជាតិខុសពី Peppermint Mocha វិញ។ PS: មានដឹងអត់? Starbucks កំពុងតែមានប្រម៉ូសិន Free Upgrade Size សម្រាប់រាល់ការទិញភេសជ្ជៈទាំង ៣ ខាងលើនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣ ខែធ្នូ។ តម្លៃ៖ ចាប់ពី $3.6 ទីតាំង៖ សាខាផ្សារទំនើប Aeon, សាខា Exchange Square, សាខាបឹងកេងកង១ |Google Map, សាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, សាខាផ្សារទំនើប Sorya Center Point, សាខាTK Avenue, សាខាបូកគោ 

Starbucks បូកគោបើកថ្មី៖ មានអ្វីពិសេសខុសពីសាខាដ៏ទៃ?

សួស្តី អ្នកចូលចិត្តកាហ្វេរបស់ FoodBuzz ទាំងឡាយ! បើនិយាយពីហាងកាហ្វេបើកថ្មី តើអ្នកបានដឹងអំពីការបើកសាខាថ្មីរបស់ហាងកាហ្វេប្រេនអន្តរជាតិ Starbucks ហើយឬនៅ? Starbucks បូកគោគឺជាសាខាទី 8 របស់ប្រេនមួយនេះផ្ទាល់បន្ទាប់ពីសាខា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ផ្សារ AEON MALL , បឹងកេងកង, TK Avenue, Exchange Square, ផ្សារ Sorya Center Point, និងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ អ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាគ្រប់សាខានិមួយៗរបស់ Starbucks គឺមានការរចនាខុសៗគ្នា ហើយសាខានិមួយៗគឺមានប្រវត្តិផ្សេងៗគ្នាផងដែរ។ ចំពោះសាខាថ្មីមួយនេះ ចំនុចពិសេសអាចនឹងមើលឃើញស្ដែងតែម្ដង បើសិនជាអ្នកទាំងអស់គ្នា ដើរចូលទៅ រួចក្រឡេកមើលទៅខាងស្តាំ និងខាងឆ្វេង អ្នកប្រាកដជាចាប់អារម្មណ៍នូវពណ៌ខុសគ្នារបស់សាខាមួយនេះ ខាងស្តាំគឺមានពណ៌ត្នោត និងខាងឆ្វេង ពណ៌ក្រម៉ៅប្រផេះ ប្រៀបបានទៅនឹងដំណើរការនៃការលីងគ្រាប់កាហ្វេតែម្តង! ដូចដែលចំនងជើងបានសួរ តើអ្វីទៅជាចំនុចពិសេសសំរាប់សាខាថ្មីនេះ? នោះគឺ បទពិសោធន៍កាហ្វេដែល Starbucks នឹងផ្តល់ជូននៅសាខានេះ។ តើអ្វីទៅជាបទពិសោធន៍កាហ្វេ Starbucks? ជាទូទៅយើងតែងតែចូលទៅ Starbucks… Read More