Steakhouse in

BlackBull Steakhouse៖ ស្តេកមួយចាន ចាប់ពី 3$ ទ្បើងទៅតែប៉ុណ្ណោះ

តើអ្នកចូលចិត្តញុំា Steak ដែរឫទេ? ភាគច្រើនណាស់ អ្នកណាក៏ចូលចិត្តញុំាអាហារនេះដែរ តែដោយសារតែតម្លៃនៃប្រភេទអាហារនេះថ្លៃជាងអាហារដទៃ Steak គឺជាប្រភេទអាហារមួយដែលយើងអាចទទួលទានបាននៅពេលណាដែលមានកម្មវិធីពិសេសប៉ុណ្ណោះ ពោលគឺយើងមិនសូវអាចញុំា Steak នៅពេលណាត់គ្នាដើរលេងធម្មតាជាមួយមិត្តភក្តិបាននោះទេ។ ដូច្នេះហើយ FoodBuzz នឹងណែនាំអ្នកទាំងអស់ពីហាងថ្មីមួយដែល ទើបនឹងបើក ហើយមានលក់ Steak ក្នុងតម្លៃសមរម្យបំផុត។ BlackBull Steakhouse គឺជាហាង Steak ថ្មីមួយដែលទើបបើក ហើយអ្វីដែលប្លែក និងពិសេសពីហាងនេះគឺថា Steak នៅហាងនេះមានតម្លៃសមរម្យបំផុត ដែល Steak សាច់គោ, Steak សាច់មាន់, Steak សាច់ជ្រូក, Steak សាច់ត្រី 100G មានតម្លៃចាប់ ពី $2 ដល់ $3.5 ប៉ុណ្ណោះ រីឯសាច់គោអូស្រ្តាលីវិញ 200G មានតម្លៃតែ $6 នោះទេ។ ម៉្យាងទៀត គ្រប់គ្រឿងផ្សំនៃ Steak សុទ្ធតែជាផលិតផលមានស្តង់ដាអនាម័យត្រឹមត្រូវ ហើយមួយ ចានៗមាននូវអាហារបន្ថែមដូចជាដំឡូង បន្លែផ្សេងៗ ទឹកជ្រលក់ពិសេសដល់ទៅ ៤មុខ…។ល។ មិនត្រឹមតែប៉ុណ្ណោះ BlackBull Steakhouse ក៏មានអាហារជាច្រើនប្រភេទទៀតដែរ ដូចជា Spaghetti, Salad និង Kid’s Favorite សម្រាប់កូនក្មេង។ បើអ្នកមានចំណាប់អារម្មណ៏ចង់ញុំា Steak ជាមួយនឹងស្រាក្រហម ហាង BlackBull Steakhouse ក៏មានលក់ស្រាក្រហមជាដប និងជាកែវផងដែរ។ តាមរយៈសម្តីម្ចាស់ហាងដែលជាជនជាតិខ្មែរ គោលបំណងនៃការបើកហាង BlackBull Steakhouse នេះគឺដើម្បីនាំមកនូវបទពិសោធន៏នៃការញុំា Steak ដែលមានគុណភាពល្អ និងមានតម្លៃមួយដែលអតិថិជនខ្មែរអាចទទួលយកបាន។ ម៉្យាងទៀត Steak នៅហាងនេះត្រូវបានចំអិតទៅតាមរសជាតិនៃតម្រូវការដែលជនជាតិខ្មែរចូលចិត្តបរិភោគ។ បើអ្នកចង់ទៅញុំា Steak នៅកន្លែងណាថ្មី អាចទៅសាកនៅ BlackBull Steakhouse បាន! តម្លៃ៖ ចាប់ពី $2 ដល់ $6 ទីតាំង៖ ផ្សារតាប៉ាង ផ្លូវ144 ខាងលិចក្រសួងឧស្សាហកម្ម និងសិប្បកម្ម… Read More

[Review] ទៅហាងលក់ស្តេក គេត្រូវញ៉ាំស្ដេក

ប្រសិនបើយើងចង់ញ៉ាំអាហារមួយដែលឆ្ងាញ់ គួបផ្សំនឹងបរិយាកាសដែលសាកសមទៅនឹងមុខម្ហូបនោះ វាជារឿងត្រឹមត្រូវដែលអ្នកគួរតែទៅញ៉ាំនៅកន្លែងណាដែលមានជំនាញលើផ្នែកម្ហូបនោះ។ ឧទាហរណ៍ដូចជាបទពិសោធន៍ខាងក្រោម ដែលពួកយើងតែងតែជួបប្រទះជារឿយៗ។   មុខម្ហូបទី១៖ Seafood Tray ប្រសិនជាអ្នកឃើញថាសមួយដែលពោរពេញទៅដោយគ្រឿងសមុទ្រលាយចូលគ្នាគួរឲ្យចង់ញ៉ាំដូចជាក្ដាមយក្ស បង្កងបុស្តុន បង្គារ ស្កាឡប់ និងអយស្ទឺរ អ្នកប្រាកដជាទ្រាំមិនបានជាមិនខាន។ បើសិនជាបានមួយថាសតែម្នាក់ឯងទៀត ព្រះអើយ ដូចបានឋានសួគ៌។ តែទោះជាយ៉ាងណា ការស្រម៉ៃតែងតែមិនដូចការពិត។ ក្រលេកមើលភ្លាម គ្រឿងសមុទ្រមួយថាសនោះពិតជាគួរអោយចង់ញ៉ាំ។ ប៉ុន្តែបទពិសោធន៍មួយរបស់ខ្ញុំនៅពេលដែលទៅញ៉ាំនៅហាងលក់ស្តេកជាន់ខ្ពស់មួយធ្វើឲ្យការរំពឹងទុករបស់ខ្ញុំបានត្រឹមតែសុបិន្ត។ ទោះបីជាគ្រឿងសមុទ្រនោះមានដើមកំណើតនៅទីណាក៏ដោយ អាឡាស្កាឬប៉ាស៊ីភិច។ ពួកវាត្រូវបានគេដាក់ឲ្យកករឹងមុននឹងដឹកជញ្ជូនមកដល់កន្លែងបរិភោគ ដែលធ្វើឲ្យគ្រឿងសមុទ្រទាំងនោះមិនស្រស់ទៀតឡើយ។ តួយ៉ាងដូចជាក្ដាមយក្សដែលមើលទៅគួរឲ្យចង់ញ៉ាំចង់សាក បែរជាក្លាយជាស្វិតៗដូចកៅស៊ូ និង ធុំក្លិនយ៉ាងខ្លាំង។ សូម្បីតែបង្កងយក្សទាំងនោះក៏មានក្លិនស្អុយដូចគ្រឿងសមុទ្រដែលត្រូវបានទុកចោលយ៉ាងយូរដែរ។ មុខម្ហូបទី២៖ ស្តេកសាច់គោ តែដូចដែលបាននិយាយចឹង បើទៅហាងលក់ស្តេក គេត្រូវញ៉ាំស្ដេក។ ផ្ទុយទៅវិញ ស្តេករបស់ហាងនេះមានលក្ខណៈផុយនិងឆ្ងាញ់។ ផុយដល់ថ្នាក់មិនត្រូវការសូម្បីតែកំលាំងកាត់ រហូតដល់ថ្នាក់និយាយបានថាមិនចាំបាច់ប្រើកំលាំងទំពារ គ្រាន់តែដាក់ចូលមាត់នឹងរលាយឯកឯង។ ជាមួយនឹងទឹកជ្រលក់ម្រេចដែលរំងាស់យ៉ាងខាប់ល្អ ខ្ញុំធានាថាអ្នកនឹងពេញចិត្ត។   ហាង: Ocean Prime Steak House ទីតាំង: ផ្លូវ 74, ផ្លូវ 592, ខាងមុខវិទ្យាល័យឥន្ទ្រទេវី | Googlemap  តំលៃ: 20$ – 160$