Sugar Free in

ទឹកផ្លែឈើសុខភាពបីសាសន៍នៅស្ដាតអូឡាំពិក ស្រស់ៗកិនភ្លាមៗមិនប្រើជាតិស្ករ

ការហាត់ប្រាណថែរាងកាយ និង សុខភាពគឺពិតជាសំខាន់ ប៉ុន្ដែការហាត់ប្រាណតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ ការញ៉ាំអាហារក៏ត្រូវឲមានកំរិតត្រឹមត្រូវ និង សារធាតុគ្រប់គ្រាន់ដើម្បីអាចជួយឲអ្នកឃើញលទ្ធផលឆាប់ៗផងដែរ។ ដោយមូលហេតុនេះហើយទើបថ្ងៃនេះ FoodBuzz ចង់មកចែករំលែកទីតាំងលក់ទឹកផ្លែឈើស្រស់មួយកន្លែងនៅក្នុងស្ដាតអូឡាំពិកដែលល្បីថាជំនាញខាងទឹកផ្លែឈើស្រស់នេះតែម្ដង។ ទីតាំងទឹកផ្លែឈើសុខភាពនេះគឺនៅជិតរទេះនំបុ័ងសាច់បីជាន់ នៅក្នុងបរិវេណស្ដាតអូឡាំពិកដែលពួកយើងទើបតែចុះផ្សាយពីសប្ដាហ៍មុននេះ ហើយអ្វីដែលពិសេសនោះគឺថាទឹកផ្លែឈើនៅទីនេះគឺ ត្រូវបានកៀបចំរាញ់ភ្លាមៗពីផ្លៃឈើស្រស់ ហើយមិនប្រើជាតិស្ករដើម្បីបន្ថែមរសជាតិផ្អែមនោះទេ គឺផ្អែមបែបធម្មជាតិពិតៗតែម្ដង។ ក្រៅពីនេះទៀតគឺលោកអ្នកមានជម្រើសយ៉ាងច្រើន ទឹកត្របែក ទឹកប៉ម ទឹកការ៉ុត ទឹកប្រទាល ឬ ទឹកមើមស្ពៃក្រហមអីក៏មានដែរ ហើយចង់ក្រឡុកលាយគ្នា 2-3 មុខក៏បានដែរ ដូច្នេះហើយទើបគេហៅថា ទឹកផ្លែឈើក្រទ្បុកបីសាសន៍។ ទៅហាត់ប្រាណនៅស្តាតអូឡាំពិកលើកក្រោយកុំភ្លេចឆ្លៀតចូលទិញមួយកែវញ៉ាំផងណា! ជាពិសេសកុំភ្លេចទឹកមើមស្ពៃក្រហម ព្រោះថាមើមស្ពៃក្រហមគឺមានមុខងារជួយបង្កើនគ្រាប់ឈាមជួយដល់សុខភាពអ្នក។ ទីតាំង៖ នៅក្នុងស្តាតអូឡាំពិក ក្បែកន្លែងកីឡាវាយប៉េងប៉ុង ជាប់កន្លែងលក់នំប៉័ងសាច់បីជាន់ តម្លៃ៖ 2$/កំប៉ុង ម៉ោង៖ 4PM – 8PM