sukiyaki in

Mo-Mo-Paradise ចេញស៊ុបផ្សិតរសជាតិថ្មី ដាក់មួយឆ្អែតមានកម្លាំងព្រើសតែម្តង

បន្ទាប់ពីទទួលការគាំទ្រជាច្រើនទៅលើទឹកស៊ុបបែបជប៉ុនពិតៗដ៏ឈ្ងុយឆ្ងាញ់កន្លងមក ឥឡូវនេះ Mo-Mo-Paradise បានចេញទឹកស៊ុបពិសេសថ្មីមួយប្រភេទដែលមានឈ្មោះថា “ព្រីមៀម ម៉ាស់រូម”។ ស៊ុបព្រីមៀម ម៉ាស់រូម គឺជាប្រភេទស៊ុបសុខភាព ទឹកស៊ុបនេះត្រូវបានយកមកពីប្រទេសជប៉ុនផ្ទាល់តែម្តង។ ទឹកស៊ុបនេះត្រូវបានគេលាយបញ្ចូលជាមួយផ្សិតតុងកូវ ដែលបានផ្ដល់សារៈប្រយោជន៍ច្រើនមែនទែនសម្រាប់អ្នកញុំា។ ក្នុងស៊ុបមួយឆ្នាំងនេះអ្នកញុំានឹងទទួលបានសារធាតុបំប៉នជាច្រើនដូចជា ប្រូតេអ៊ីន ប៉ូតាស្យូម  វីតាមីន C ជាតិដែក និង  អាហាររូបត្ថម្ភជាច្រើនដែលជួយដល់សារពាង្គកាយ។ កាន់តែពិសេសជាងនេះទៅទៀត ស៊ុបនេះក៏អាចជួយសម្រួលក្នុងការបន្ទោរបង់ លាងសម្អាតពោះវៀន និងជាតិពុលក្នុងខ្លួនថែមទៀតផង។ ដោយសារតែស៊ុបនេះគឺជាប្រភេទព្រីមៀម ហាង Mo-Mo-Paradise បានបង្កើតទឹកជ្រលក់ពិសេសថ្មីដល់ទៅ ២ រសជាតិដើម្បីផ្ដល់ឱជារសកាន់តែឈ្ងុយឆ្ងាញ់សម្រាប់អ្នកញុំា។ ទឹកជ្រលក់ទី១នេះមានឈ្មោះថាទឹកជ្រលក់ល្ង។ វាជាប្រភេទទឹកជ្រលក់មានរសជាតិប្រៃតិចៗហើយនៅពេលដែលញុំាចូលមាត់ទៅមានក្លិនឈ្ងុយតែម្ដង។ ចំណែកទឹកជ្រលក់ទី២នេះវិញគឺសម្រាប់អ្នកដែលចូលចិត្តញុំារសជាតិផ្អែមល្មម។ ទឹកជ្រលក់នេះមានឈ្មោះថាទឹកជ្រលក់ផ្អែម ដែលអ្នកញុំាអាចលាយជាមួយម្ទេស និង ខ្ទឹមចិញ្ច្រាំបាន។   យើងបានភ្លក្សរសជាតិស៊ុបថ្មីនេះរួចហើយ ចំពោះទឹកស៊ុបវិញមានរសជាតិប្លែកហើយស្រាល។ដូច្នេះហើយនៅពេលដែលញុំាទៅវាមិនបង្ករអោយមានភាពខះករនោះឡើយ។ គួរំលឹកផងដែរថា “ព្រីមៀម ម៉ាស់រូមស៊ុប”  ក៏ជាប្រភេទបូហ្វេ ញុំាមួយចម្អែតដូចស៊ុបផ្សេងៗនៅក្នុងហាងដែរ ប៉ុន្តែសម្រាប់ស៊ុបនេះ Mo-Mo-Paradise បានដាក់បញ្ចូលសាច់គោ វេចយូ ដែលជាសាច់គោពិសេសប្រចាំហាងសម្រាប់ការញុំារបស់លោកអ្នក។… Read More

[PROMO] អុំទូកអត់ដឹងញ៉ាំអី មក Mo-Mo-Paradise មកមាន Discount

ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែកប្រទីប និង អកអំបុក សំបះព្រះខែ អ្នកទាំអស់គ្នាមានគំរោងទៅណារឺអត់? បើអត់ដូច FoodBuzz ចាំ FoodBuzz នាំទៅកន្លែងបញ្ចុះតំលៃហើយ ឆ្ងាញ់ ថែមទៀតផងណា! គឺ Mo-Mo-Paradise ដែរ ជំនាញខាងផ្នែក ស៊ុប Shabu Shabu និង Sukiyaki ហើយជាពិសេសនោះ គឺសាច់ដែលមានរសជាតិឆ្ងាញ់ គុណភាពល្អ បន្លែស្រស់ រួមផ្សំនិង ទឹកជ្រលក់ ដែរកាន់តែធ្វើអោយ អាហារមួយពេល របស់អ្នកទាំងអស់គ្នា រឹតតែគួរអោយចងចាំ!   ដូច្នេះ ក្នុងថ្ងៃ 2 – 4 វិច្ឆិកា ខាងមុខនេះ Mo-Mo-Paradise មានកម្មវិធីពិសេស គឺបញ្ចុះតំលៃដល់ទៅ 20% ងាយស្រួលមែនទែន គ្រាន់តែ ខលកក់មុន នឹងទទួលបានការបញ្ចុះតំលៃតែម្តង! អុំទូកមួយឆ្នាំម្តង អត់ដាំបាយផ្ទះមួយថ្ងៃ… Read More

[Review] មកភ្លក្សស៊ុបឆ្នាំងភ្លោះរសជាតិពីជប៉ុនពិតៗនៅ Mo-Mo-Paradise

មួយរយៈក្រោយនេះ ល្បីរឿងស៊ុបតែម្ដង ព្រោះថាខែភ្លៀងអញ្ចឹងគឺពេញនិយមណាស់ ក្ដៅៗ ហ៊ុយៗ ញ៉ាំពេលណាក៏ត្រូវ ពេលណាក៏ឆ្ងាញ់។ ដោយ FoodBuzz ដឹងថាប្រិយមិត្តចូលចិត្តស៊ុប អីចឹងហើយទើបថ្ងៃនេះពួកយើងមានហាងថ្មីមកណែនាំទីតាំងថ្មីមួយទៀតដែលមានបម្រើជាស៊ុបបែបជប៉ុនពិតៗ ថ្មីប្លែក ទាំងរសជាតិ ទាំងរបៀបញ៉ាំទៀត! Mo-Mo-Paradise គឺជាភោជនីយដ្ឋានជប៉ុនដែលមានបម្រើជាស៊ុបដល់ទៅ 3 រសជាតិប្លែកៗគ្នា ដែលមានដូចជា ស៊ុប Shabu Shabu ស៊ុប Sukiyaki និង ស៊ុប Kimchi ដែលស៊ុបនិមួយៗសុទ្ធតែមានរសជាតិឈ្ងុយឆ្ងាញ់ ម្យ៉ាងៗម្នាក់។ ពួកយើងបានភ្លក្សរសជាតិ ស៊ុប Shabu Shabu  និងស៊ុប Sukiyaki ដែលជារសជាតិល្បីប្រចាំហាង ហើយបើនិយាយអំពីចំនុចខុសប្លែករវាងស៊ុបពីររសជាតិនេះវិញ គឺខុសទាំងពណ៌សំបុរ ដោយស៊ុប Shabu Shabu គឺមានពណ៌ថ្លា រីឯ Sukiyaki វិញគឺមានពណ៌ខ្មៅ ខុសទាំងរបៀបញ៉ាំ (អាចមើលបាននៅរូបខាងក្រោម) ខុសទាំងទឹកជ្រលក់ទៀតផង។ សម្រាប់ Sukiyaki… Read More

[PROMO] Get 14% Off from Mo-Mo-Paradise on Valentine’s Day

Have you got any places in mind for the upcoming date on Valentine’s Day? Just to make sure that, it’s either a couple date, a family gathering or a friend date, all are possible and can be solved with a great deal offer from Mo-Mo-Paradise.   Get 14% discount for… Read More