terrazza in

Terrazza Welcomes an Additional 20 Dishes To Their Menu

If there’s anything to know about this well-loved and long-running Italian restaurant, I think we have pretty much got everything covered in our last article  (which you can read here: Terraza) BUT today, we’ll do something different. We are going to introduce the brand new updated menu that comes with an addition… Read More

ថ្មីដល់ទៅ 20 មុខសម្រាប់ខែថ្មីនេះនៅភោជនីយដ្ឋានអ៉ីតាលី Terrazza

ស្ងាត់ៗ ភោជនីយដ្ឋានអុីតាលីដ៏ប្រណិត Terrazza បង្ហាញមុខម្ហូបថ្មីដែលទើបតែសម្រឹតសម្រាងដោយមេចុងភៅប្រចាំភោជនីយដ្ឋាននេះដែលមានសរុបជាង 20 មុខហើយ FoodBuzz ក៏មានឱកាសបានទៅភ្លក្សមុខម្ហូបថ្មីៗ នេះផងដែរ។ តោះ ចង់ដឹងថា FoodBuzz បានភ្លក្សមុខម្ហូបណាខ្លះអត់? អានទាំងអស់គ្នា! ពួកយើងបានភ្លក្សមុខម្ហូបទាំងអស់ 5 មុខនឹងបង្អែម 2 មុខតាមការណែនាំរបស់ចុងភៅ។ មុខម្ហូបដំបូងគេនេះគឺ Carpaccio di branzino con agrumi e finocchio ដែលជាសាច់ត្រីសមុទ្រ  branzino ចំណិតស្ដើងៗជាមុខម្ហូប Carpaccio ញ៉ាំជាមួយសាឡាដក្រូចដែលធ្វើឲ្យសាច់ត្រីនេះកាន់តែមានរសជាតិស្រស់និងឆ្ងាញ់ថែមមួយកំរិតទៀត។ រីឯមុខម្ហូបទីពីរនេះមានឈ្មោះរាងវែងជាងគេបន្តិចហើយគឺ Farro o Quinoa (secondo disponibilità) con frutti di mare ដែលជាសាឡាដគ្រាប់ Quinoa លាយជាមួយគ្រឿងសមុទ្រដូចជាបង្គា មឹក និងគ្រុំ ហើយរសជាតិឆ្ងាញ់ប្លែកពីសាឡាដធ្លាប់ញ៉ាំរាល់ដង គួរឲ្យជាប់ចិត្ត។  បន្ទាប់មកពួកយើងក៏បានភ្លក្សស៊ុប… Read More

សាកភីហ្សាវែងជាងគេនៅភ្នំពេញ និង អាហាររសជាតិអ៊ីតាលីដើមពិតៗនៅ Terrazza

តើអ្នកចូលចិត្តភីហ្សា និង អាហារអ៉ីតាលីកម្រិតណាដែរ? បើចូលចិត្តខ្លាំងៗ យើងសូមណែនាំអ្នកមកកាន់ហាងអ៉ីតាលីមួយដែលឈរជើងនៅក្នុងប្លុកបឹងកេងកងនេះឯង! Terrazza គឺជាភោជនីយដ្ឋានអ៉ីតាលីដែលបើកដំណើរការប្រមាណជា 5 ឆ្នាំមកហើយ ហើយអ្វីដែលពិសេសជាងហាងម្ហូបអ៊ីតាលីផ្សេងៗទៀតនោះគឺពួកគេមានមេចុងភៅជំនាញដែលជាជនជាតិអ៉ីតាលី និង គ្រឿងផ្សំសុទ្ធតែមកពីតំបន់ដើមនៅប្រទេសអ៉ីតាលីផ្ទាល់តែម្តង។ មុខម្ហូបរបស់ Terrazza ក៏ត្រូវបានផ្លាស់ប្តូរ និង វិវត្តិជាប្រចាំផងដែរ ដូច្នោះប្រសិនបើលោកអ្នកធ្លាប់អញ្ជើញមកញុំាពីមុន ពេលនេះលោកអ្នកអាចនឹងទទួលបាននូវមុខម្ហូបថ្មីៗបន្ថែមទៀត។ សម្រាប់អាហារអ៉ីតាលី ដឹងតែមិនអាចខ្វះបាននោះទេនូវភីហ្សា! អ្វីដែលអស្ចារ្យជាងហាងដទៃគឺ Terrazza មានផ្តល់ជូននូវភីហ្សាប្រវែងមួយម៉ែត្រជាងដែលមានឈ្មោះថា Pizza Al Metro ដែលត្រូវបានដុតក្នុងឡដែលធ្វើឡើងយ៉ាងពិសេសតាមក្បួនខ្នាតអ៉ីតាលី។ Pizza Al Metro មានតម្លៃចាប់ពី $25.00 ឡើងទៅតែប៉ុណ្ណោះដែលមានដល់ទៅ 30 ចំណិត ហៅតែភីហ្សាមួយអាចញុំារហូតទៅដល់គ្នាពី 5-8 នាក់ឯណោះ។ ហើយលោកអ្នកអាចជ្រើសរើសរសជាតិបន្ថែមរហូតទៅដល់ 5 មុខដាក់ពីលើភីហ្សាតែមួយ។ ចំណេញហើយ បានឆ្ងាញ់មាត់ទៀត! ក្រៅពីភីហ្សា Terrazza ក៏មានបម្រើជូនជាអាហារអ៉ីតាលីជាច្រើនមុខទៀតដូចជា Burrata Queen គឺជាអាហារមួយមុខដែលផ្សំពីឈីសមួយប្រភេទឈ្មោះ… Read More