Tom Yum Drink in

ចង់ដឹងថាមានអាហារ និង ភេសជ្ជៈរសជាតិតុងយ៉ាំប្លែកៗអ្វីខ្លះអត់?

សួស្ដីប្រិយមិត្ត FoodBuzz! ធ្លាប់ញ៉ាំសម្លរតុងយ៉ាំ ឬមីកំប៉ុងរសជាតិតុងយ៉ាំទាំងអស់គ្នាហើយមែនទេ ប៉ុន្តែមានដឹងអត់ថាម្សៅ ឬគ្រឿងតុងយ៉ាំអាចកែច្នៃដាក់ក្នុងម្ហូប ឬចំណីអាហារជាច្រើនមុខទៀត។ ដូច្នេះថ្ងៃនេះយើងបានចងក្រងអាហារចំនួន 10 ប្រភេទប្លែកៗដែលមានរសជាតិតុងយ៉ាំសម្រាប់អ្នកទាំងគ្នា។ 1) ​ស៊ុបប៊ូ​ហ្វេរសជាតិតុងយ៉ាំ ស៊ុបតុងយ៉ាំរសជាតិហឹរ ឈ្ងុយឆ្ងាញ់ រួមជាមួយសាច់និងបន្លែស្រស់ៗជាច្រើនមុខទៀត មួយឆ្នាំងនេះញ៉ាំបាន 2 ទោ 3 នាក់។ ចង់បានអីទៀត? តម្លៃ៖ ប្រហែល 10 ដុល្លារ ទីតាំង៖ គ្រប់សាខា Shabu Shabu Shabu Boo Tueng៖ ផ្លូវ 516 សង្កាត់បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ (ទល់មុខអេស៊ីលីដា) | Googlemap  2) ស៊ុបនិងមីតុងយ៉ាំ បើយល់ថា ស៊ុបប៊ូហ្វេច្រើនស្កេកស្កះពេក សាកមួយនេះម្ដង។ តំលៃសមរម្យដាក់មួយចានឆ្អែត។ ជាលក្ខណៈស៊ុបកម្ម៉ង់ ឬ ញ៉ាំជាមួយមីក៏បាន។… Read More

ធ្លាប់តែញ៉ាំស៊ុបតុងយ៉ាំ ឥឡូវមកភ្លក្សភេសជ្ជៈតុងយ៉ាំពី Takefive ម្ដងមើល៍!

ប្រិយមិត្តអត់អានច្រឡំទេ! គឺភេសជ្ជៈរសជាតិតុងយ៉ាំពីហាងកាហ្វេ Takefive ។ ប្រិយមិត្តប្រហែលជាធ្លាប់ញ៉ាំស៊ុបនិងសម្លរតុងយ៉ាំ ហើយក៏ភ្ញាក់ផ្អើលថាគ្រឿងតុងយ៉ាំយកមកធ្វើភេសជ្ជៈបានយ៉ាងម៉េច? ឈប់ឆ្ងល់ទៀតទៅ … FoodBuzz បានសាកភេសជ្ជៈនេះរួចហើយ ចាំពួកយើងប្រាប់ត្រួសៗ។ ឈ្មោះពេញរបស់វាគឺ “តែតុងយ៉ាំទឹកកក” (Tomyum Iced Shaken Tea) ដោយប្រើស្លឹកតែក្រអូបជាមួយ ដុំទឹកកករសជាតិតុងយ៉ាំ។ ដុំទឹកកកនេះផ្សំឡើងពីស្លឹកក្រូច ខ្ជាយ និងគល់ស្លឹកគ្រៃ។ រូចថែមជាមួយស្ករសបង្កើតរសជាតិជូរអែម និងហឹរនៅចុងៗមាត់។ ឆ្ងាញ់ មិនក្រពុល អាចទទួលយកបាន។ លើសពីនេះទៀត មានទាំងផ្លែសាវម៉ាវ ស្លឹកក្រូច ស្លឹកគ្រៃ និងម្ទេសតុបតែងជុំវិញកែវធ្វើឲ្យតែទឹកកកតុងយ៉ាំនេះ ត្រូវម៉ាច់សម្រាប់ជាភេសជ្ជៈពេលរសៀល។ Takefive ក៏មានភេសជ្ជៈប្រចាំហាងពីរទៀតផងដែរគឺ កូកូទីន (Cocotin) និងតែសីឡូន (Pure Ceylon Tea) ។ កូកូទីនគឺជារសជាតិនៃកាហ្វេ (1 shot) ជាមួយក្រែមនៅពីលើ។ ចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកទាំងអស់គ្នាជាមួយកូកូទីនជាវិធីល្អបំផុត ព្រោះថាវានឹងធ្វើឱ្យយើងស្វាងពីងងុយគេង និងផ្ដោតលើការងារបានល្អប្រសើរ។ អ្នកចូលចិត្តផ្អែម… Read More