toul kork in

ដំឡូងបំពង OhMyCheese ត្រឡប់មកវិញហើយជាមួយទីតាំងថ្មីស្រឡាងនៅទួលគោក

ដំណឹងល្អសម្រាប់អ្នកដែលធ្លាប់បានភ្លក្សដំទ្បូង OhMyCheese តែក្រោយមកក៏ត្រូវបានបិទមួយរយៈ តែឥឡូវនេះ OhMyCheese ត្រឡប់មកជាមួយទីតាំងថ្មីល្អនិងធំជាងមុន! ហ្វេនថ្មីៗប្រាកដចង់ដឹងហើយថា OhMyCheese​ មានអីពិសេសមែនទេ? ចឹងខាង FoodBuzz មានពាក្យពីរពាក្យជូនគឺ “ដំឡូងបារាំង” និង “ឈីស” ។ ដំបូងដំឡូងបារាំងចំណិតត្រូវបានយកទៅបំពងក្នុងប្រេងឆាក្តៅៗដែលធ្វើឱ្យដំឡូងស្រួយពីក្រៅទន់ល្មើយពីក្នុង។ បន្ទាប់មកលាយបញ្ចូលគ្នាជាមួយគ្រឿងដែលមាន 4 រសជាតិទៅបន្ថែមរសជាតិដំឡូងដូចជារសជាតិដើម, BBQ, ឈីស និងភីហ្សា។ មិនទាន់អស់ទេ។ គ្រឿងផ្សំសំខាន់នោះគឺទឹកជ្រលក់ឈីសដែលហូរស្រោចស្រោបដំឡួងទាំងស្រុងហ្នឹងហ្មង។ មើលទៅទំនងភ្នែកហើយឆ្ងាញ់ទៀត! បើឈុត combo វិញមានទាំងដំឡូង មានទាំងទឹកក្រូច … ហ៊ឺម … ឆ្ងាញ់អស់ទាស់! ក្រៅពីរសជាតិ ការរៀបចំចម្អិនក៏មានអនាម័យហើយដំឡូងបារាំងដាក់ក្នុងក្រដាសដូចការ៉េម (ទំហំ 3 ខុសៗគ្នា) ងាយស្រួលកាន់និងជួយថែរក្សាបរិស្ថាន។ ចូលចិត្តដំឡូងបំពង? ចូលចិត្តឈីស? ចឹងច្បាស់ជាបេតី OhMyCheese! តម្លៃ: 1.90 $ (ទំហំតូច) – 2.50… Read More

Le Garden: មុខម្ហូបកាន់តែច្រើនជាងមុន និងការថែមជូនពិសេស

FoodBuzz ធ្លាប់ចុះផ្សាយអំពីភោជនីយដ្ឋានថ្មីបែបទំនើបនៅម្ដុំទួលគោកនេះម្ដងរួចទៅហើយ ប៉ុន្ដែថ្ងៃនេះ FoodBuzz មកម្ដងទៀតព្រោះថាទាន់ឱកាសពិសេសស្របពលដែល Le Garden ទើបតែបន្ថែមមុខម្ហូបថ្មីយ៉ាងច្រើនមុខដែលមានទាំងអាហារពេលព្រឹកបែប មី គុយទាវ និងម្ហូបកុម្ម៉ង់បែបឆា និង សម្លរផ្សេងក៏មានដែរ។ ចង់ដឹងថាមានអីខ្លះអត់? តោះមកមើលទាំងអស់គ្នា! សំរាប់ផ្នែកអាហារពេលព្រឹក Le Garden បានបន្ថែមអាហារយ៉ាងច្រើនមុខដូចជា គុយទាវប្រហិតសាច់គោ គុយទាវសាច់ផាកឡូវ គុយទាវគ្រឿងសមុទ្រ គុយទាវភ្នំពេញ គុយទាវតុងយ៉ាំ គុយទាវខគោ ហើយក៏មានជាបាយភ្លៅមាន់ បាយទាខ្វៃ បាយសាច់លាយ 2 ឬ 3 ហើយក៏មានជាប្រភេទមីគោកផ្សេងៗ និងបបរគ្រឿង បបរទាខ្វៃ និងបបរគ្រឿងសមុទ្រអីផងដែរ។ បើនិយាយអំពីមុខម្ហូបសំរាប់ពេលថ្ងៃត្រង់វិញក៏មិនខ្វះម្ហូបឆ្ងាញ់ដែរទាំង ម្ហូបបែបថៃ វៀតណាម ចិនអីក៏មាន បែបខ្មែរក៏មិនខ្វះ ដូចជា ឆាសាច់ជ្រូកចញ្រ្ចាំម្រះព្រៅ ឆាឆ្អឹងជំនីជ្រូកជូរអែម សម្លរតុងយ៉ាំគ្រឿងសមុទ្រ សម្លរការីសាច់មាន់ សម្លរម្ជូរយួនសាច់ត្រី សម្លរម្រះ សម្លរម្ជូរពងត្រី ឬ ក៏សម្លរកកូរអីក៏មានដែ។… Read More

3 ហាងសម្ពោធក្នុងពេលតែមួយ បញ្ចុះតម្លៃព្រមគ្នា

Saki Suki & BBQ ជាភោជនីយដ្ឋានមួយដែលផ្តល់ជូននូវស៊ុបស៊ូគីនិងប៊ីប៊ីឃ្យូដែលត្រូវបានគេចាត់ទុកថាជាម្ហូបអាហារដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យទាំងអស់។ ចំណែកភោជនីយដ្ឋាន Mega គឺជាភោជនីយដ្ឋានមួយដែលផ្តល់ជូននូវអាហារខ្មែរដែលមានរសជាតិឆ្ងាញ់ជាមួយនឹងបន្លែស្រស់ៗ។ ឥឡូវនេះភោជនីយដ្ឋានទាំងពីរមានកម្មវិធីអបអរសាទរចំពោះការបើកសម្ពោធសាខាដំបូងរបស់ខ្លួននៅទួលគោក ស្របនឹងហាងកាហ្វេ Gloria Jean’s សាខាសាលាបឋមសិក្សាទួលគោក ជាមួយនឹងការបញ្ចុះតម្លៃពិសេសមានដូចជា៖ – បញ្ចុះ 20% សម្រាប់ម្ហូបគ្រប់មុខនៅក្នុងភោជនីយដ្ឋាន Saki Suki & BBQ និង Mega Restaurant ចាប់ពីថ្ងៃទី 3 ដល់ 9 ខែមិថុនាឆ្នាំ 2018 – ត្រឹមតែ 2 ដុល្លាសម្រាប់ភេសជ្ជៈគ្រប់ប្រភេទទាំងអស់នៅហាងកាហ្វេ Gloria Jean’s ចាប់ពីថ្ងៃទី 3 ដល់ 6 ខែមិថុនាឆ្នាំ 2018 ទីតាំង៖ អគារលេខ22 ផ្លូវលេខ289 សង្កាត់បឹងកក់1 ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក) |… Read More

ធ្លាប់លឺពីមុខម្ហូប ខ្នប់ប្រហុកបាត់ដំបងទេ? អាចទៅសាកផ្ទះអ្នកបាត់ដំបងសាខាទួលគោកបាន

បើចង់ញ៉ាំម្ហូបបែបអ្នកស្រុកបាត់ដំបងអី ប្រិយមិត្ត FoodBuzz អាចទៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកបាន។ នៅទីនេះមានម្ហូបជាច្រើនមុខដូចជា សម្លរម្ជូរត្រកួនពងត្រី ឆាឆ្អឹងជំនីជ្រូកជូរអែម ត្រីដុត មាន់ដុត បុកមាន់ បុកត្រីឆ្អើរ អាម៉ុកខ្យង និងអាហារច្រើនមុខទៀតដែលសុទ្ធតែជាម្ហូបខ្មែរសុទ្ធសាធ មិនងាយបានញ៉ាំរាល់ថ្ងៃទេ។ ចំណែកឯបាយមាន 2 ប្រភេទគឺ បាយស និងបាយអង្ករសំរូប។ ពិសេសជាងនេះទៅទៀត ផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកទើបតែថែមមុខម្ហូបថ្មីមួយទៀតគឺ ខ្នប់ប្រហុកបាត់ដំបង ដែលក្នុងនោះមានគ្រឿងផ្សំពិសេសៗជាច្រើន ហើយវារឹតតែឆ្ងាញ់ពេលផ្ទាប់ជាមួយនឹងអន្លក់ស្រស់ៗ។ ម្ហូបទាំងអស់សុទ្ធតែដាក់នៅក្នុងឆ្នាំងដី និងកញ្ច្រែងដែលមើលទៅដូចយើងញ៉ាំម្ហូបនៅសម័យបុរាណអញ្ចឹង។ ក្រៅពីតុអាហារ នៅទីនេះមានតូបអង្គុយញ៉ាំអាហារទៀតផងបន្ថែមបរិយាកាសកាន់តែពិសេស រីឯចុងភៅវិញ គឺជាអ្នកបាត់ដំបងពិតៗ។ អាហារថ្ងៃត្រង់ដូចជា ម្ហូប បាយ សម្លរ មានតែនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកតែប៉ុណ្ណោះ។ រីឯពេលល្ងាចមានលក់បន្ថែមនូវឈុតសាច់អាំង និងស៊ុប។ អញ្ចឹងណាត់គ្នាបាយថ្ងៃនៅផ្ទះអ្នកបាត់ដំបងសាខាក្រោយសាលាទួលគោកហ្មងទៅ! ទីតាំង:ផ្ទះលេខ 8 ផ្លូវ 548 សង្កាត់បឹងកក់1 ខណ្ឌទួលគោក ភ្នំពេញ (ក្រោយសាលាទួលគោក) | GoogleMap តម្លៃ: ចាប់ពី… Read More

Bar-B-Q-Plaza ចេញឈុតពងនាគវេទមន្តថ្មី បានទាំងឆ្អែតហើយឈ្នះរង្វាន់ទៀត

ប្រិយមិត្ត FoodBuzz មានធ្លាប់សាកសាច់អាំងបែបម៉ុងហ្គោលី និង ជប៉ុន នៅ Bar-B-Q-Plaza នៅ? ថ្មីៗនេះ គេទើបតែបន្ថែមឈុតមុខម្ហូបថ្មីដ៏គួរឲ្យទាក់ទាញមួយទៀត ដែលមានឈ្មោះថា ពងនាគវេទមន្ដ។ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រាល់ការកុម្ម៉ង់ឈុតមុខម្ហូបថ្មី ពងនាគវេទមន្ដ ប្រិយមិត្តនឹងមានឱកាសឈ្នះរង្វាន់ជាច្រើន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។ សម្រាប់រង្វាន់វិញ មានដូចជា បូ បាប៊ីហ្គោន ម៉ាស៊ីនដុតនំ បាប៊ីហ្គោន តុក្តតា បាប៊ីហ្គោន ខ្នើយ បាប៊ីហ្គោន ប្រអប់ដាក់ ម្ហូបអាហារ កាបូប បាប៊ីហ្គោន កាតសមាជិក និងការផ្ដល់ជូនឈុតម្ហូបអាហារជាច្រើនផ្សេងទៀតផងដែរ។ ឈុតមុខម្ហូបថ្មីពងនាគវេទមន្ដនេះមានពីរប្រភេទខុសៗគ្នាទៅតាមតម្រូវការរបស់អតិថិជន ដែលឈុតទី១ គឺលាយជាមួយសាច់ជ្រូក បង្គារ និងសាច់ត្រីសាម៉ុង ហើយនិងឈុតទី២ គឺលាយជាមួយនឹងសាច់គោ បង្គារ និងសាច់ត្រីសាម៉ុង។ក្នុងឈុតនេះ ក៏មានបាយឆានិងទឹកក្រូច1ថូផងដែរ ដែលអាចញុំាបានគ្នា 3-4 នាក់។ FoodBuzz បានសាកឈុតពងនាគវេទមន្ដនេះរួចហើយឃើញថាសាច់អាំងឈ្ងុញប៊ឺ… Read More

ថែមជូន “គុជមរកត” ហ្វ្រីៗ ពី ChaTraMue Cambodia

ដំណឹងល្អសម្រាប់ប្រិយមិត្តដែលចូលចិត្តញុំាគុជមរកត និង អ្នកដែលចងសាក គុជមរកត តែមិនទាន់មានឪកាសបានសាក  ChaTraMue Cambodia កំពុងតែធ្វើការផ្ដល់ជូនពិសេសគឺការថែមជូន “គុជមរកត” ដោយមិនគិតថ្លៃ។   ការបន្ថែមជូនដ៏ពិសេសនេះគឺធ្វើឡើងគ្រប់ភេសជ្ជៈទាំងអស់នៅក្នុងហាង ប៉ុន្តែសម្រាប់តែសិស្សានុសិស្សតែប៉ុណ្ណោះ គ្រាន់តែបង្ហាញកាតសិស្សរបស់អ្នកជាការស្រេច។ ការផ្ដល់ជូននេះមានរយៈពេលចាប់ពីថ្ងៃទី ៣០ មីនារហូតដល់ថ្ងៃទី ១០ មេសា ២០១៨។ គុជមរកត គឺជាគុជប្រភេទថ្មីនៅ ChaTraMue Cambodia ជាប្រភេទចាហួយស្វិត មានពណ៍បៃតង និង ក្លិនស្លឹកតយដ៏ឈ្ងុយ ដែលនឹងធ្វើអោយលោកអ្នកពេញចិត្តជាមិនខាន។ ប្រសិនបើអ្នកមិនមានកាតសិស្សនោះទេ អ្នកអាចបន្ថែមគុជមរកតនេះទៅក្នុងភេសជ្ជៈក្នុងតម្លៃ $0.25 តែប៉ុណ្ណោះ ទីតាំង៖ នៅលើផ្លូវ 315 សង្កាត់បឹងកក់ 2 ខណ្ឌទួលគោក | Googlemap

Le Garden: ភោជនីយដ្ឋានថ្មីបែបទំនើបតម្រូវចិត្តអ្នកចូលចិត្តគ្រឿងសមុទ្រនិងស្ទេក

ភោជនីយដ្ឋានតែងតែមានបើកថ្មី ហូរហែរជានិច្ចមិនឲដាច់ទេស្ទើរតែនៅគ្រប់តំបន់ទាំងអស់នៅទីក្រុងភ្នំពេញ ហើយថ្ងៃនេះ FoodBuzz ចង់មកណែនាំភោជនីយដ្ឋានថ្មីស្រឡាងដែលនឹងបើកសាកល្បងលក់ចាប់ពីចុងសប្ដាហ៍នេះតទៅហើយ។ Le Garden Restaurant & Cafe គឺជាភោជនីយដ្ឋានថ្មីមានទីតាំងនៅម្ដុំទួលគោលដែលនឹងបើកទ្វារទទួលភ្ញៀវចាប់ពីថ្ងៃអាទិត្យ 25 មីនានេះតទៅហើយ ហើយភោជនីយដ្ឋាននេះមិនត្រឹមតែមានទីតាំងល្អធំទូលាយទេ ការតុបតែងក៏មានភាពទាក់ទាញ  គួរឲចង់ថតរូប ហើយថែមទាំងមានបន្ទប់ VIP ដែលអ្នកអាចកក់ទុកធ្វើពិធីជប់លៀង ខួបកំណើត ឬ កម្មវិធីផ្សេងៗទៀតផងបានដែរ។ ចំពោះផ្នែកមុខម្ហូបវិញ Le Garden Restaurant & Cafe បម្រើអាហារមួយថ្ងៃបីពេល ទាំងព្រឹក ថ្ងៃត្រង់ និង ល្ងាចតែម្ដង ហើយបើនិយាយអំពីបញ្ជីមុខម្ហូបវិញគឺ Le Garden សំបូរទៅដោយម្ហូបបែបគ្រឿងសមុទ្រស្រស់ៗ គុណភាពល្អ និងស្ទេកជាច្រើនមុន ហើយលើសពីនេះក៏មានជាស្រាក្រហមនាំចូលពីបរទេស គុណភាពកំពូលៗ ផងដែរ។ ដំណឹងល្អសំរាប់ប្រិយមិត្ត FoodBuzz ទាំងអស់ដែលមានបំណងចង់ទៅសាកភោជនីយដ្ឋានថ្មីនេះទាំងអស់! Le Garden Restaurant & Cafe… Read More

សាកដំឡូងចៀនច្រើនរសជាតិស្រោបឈីសពីលើនៅ OhMyCheese

ថ្ងៃនេះ FoodBuzz សូមណែនាំកន្លែងអាហារសម្រន់ថ្មីមួយ គឺដំឡូងចៀនលាយជាមួយនឹងឈីសនៅ OhMyCheese ។ Oh My Cheese គឺជាប្រេនដំឡូងចៀនរសជាតិប្លែកថ្មី លាយជាមួយនឹងឈីស មកពីប្រទេសថៃ ដែលអ្នកណាៗក៏ថាឆ្ងាញ់ជាប់មាត់នោះ ពេលនេះបានមកដល់ប្រទេសកម្ពុជាយើងហើយ។ ដំឡូងចៀននៅទីនេះមាន 4 រសជាតិដែលយើងអាចកុម្ម៉ង់តាមចំណូលចិត្តបាន មានដូចជារសជាតិដើម BBQ ឈីស និង ភីហ្សា។ ចំណែកឯការវេចខ្ចប់វិញ OhMyCheese មាន 3 ទំហំឲជ្រើសរើសគឺ ទំហំតូច កណ្ដាល និងធំ ហើយគេដាក់ដំឡូងនៅក្នុងថង់ក្រដាសដែលមានភាពងាយស្រួលក្នុងការកាន់ញ៉ាំ។ ញ៉ាំដំឡូងចៀនហើយ កុំភ្លេចក្លែមជាមួយកូកាកូឡា! លក្ខណ:ពិសេសរបស់ OhMyCheese គឺ ទឹកឈីស (Cheese Sauce) ដែលស្រោចពីលើដំឡូងចៀនមានរសជាតិល្មម មិនប្រៃដែលស៊ីគ្នាជាមួយនឹងដំឡូងចៀនតែម្តង។ រីឯដំឡូងវិញត្រូវបានគេចៀនដោយប្រើប្រេងថ្មីជារៀងរាល់ថ្ងៃ ហើយចំណិតដំឡូងធំៗទៀតផង។ FoodBuzz បានភ្លក្សរួចហើយ ឃើញថារសជាតិនីមួយៗឆ្ងាញ់មួយបែបៗផ្សេងៗគ្នា។ សំរាប់អ្នកចូលចិត្តហឹរតិចៗ អាចរើសយករសជាតិ BBQ បាន។… Read More

Chatramue មានលក់តែថៃល្បីហើយ មានឈុតអាហារពេលព្រឹកទៀត

ដំណឹងល្អសម្រាប់អ្នកដែលចូលចិត្តញ៉ាំតែថៃនៅ Chatramue!!! ចាប់ពីថ្ងៃនេះតទៅ Chatramue នឹងមានលក់អាហារពេលព្រឹកដែលជាប្រភេទអាហារបែបអឺរ៉ុបគឺ Breakfast Wrap និង French Toast។ បើញ៉ាំជាមួយនឹងតែថៃរបស់ Chatramue វិញគឺដឹងតែត្រូវគ្នាម៉ង! សម្រាប់អ្នកដែលមិនដែលលឺពី Chatramue ហាងនេះជាឈ្មោះប្រ៊េនដែលជាហាងលក់តែថៃមួយដែលល្បីជាងគេ។ មិនត្រឹមតែមានតែទេ ហាងនេះក៏មានការ៉េមរសជាតិតែក្រហមផងដែរ! តម្លៃ៖ ចាប់ពី $1.5 ទីតាំង៖ នៅលើផ្លូវ ៣១៥ ម្តុំទួលគោក (ជិតសាលា Sunrise) | GoogleMap

រីករាយជាមួយប្រម៉ូសិនចំនួន 2 ពី Tea Plus សាខា RUPP

ប្រិយមិត្ត FoodBuzz ណាខ្លះចូលចិត្តញ៉ាំតែទឹកដោះគោគុជ? FoodBuzz ចង់ប្រាប់ថានៅ Tea Plus RUPP មានប្រម៉ូសិនចំនួន 2 សំរាប់ការសម្ពោធសាខាថ្មីនេះ។ ប្រូម៉ូសិនទី1 គឺចាប់ពីថ្ងៃទី 5 ដល់ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ2018 ប្រិយមិត្តនឹងទទួលបាន Top 5 Drinks ភ្លក្សដោយឥតគិតថ្លៃ។ និយាយទៅគឺត្រឹមតែ 3 ថ្ងៃប៉ុណ្ណោះ ប្រយ័ត្នទៅអត់ទាន់គេណា! ឯប្រម៉ូសិនទី2 គឺចាប់ពីថ្ងៃទី8 រហូតដល់ថ្ងៃទី14 ខែកុម្ភៈ ឆ្នាំ2018 រាល់ការជាវ Top 5 Drinks ក្នុងតម្លៃត្រឹមតែ 1$ ប៉ុណ្ណោះ។ ជួបគ្នានៅ Tea Plus សាខា  RUPP! ទីតាំង: ផ្ទះលេខ 132A, ផ្លូវ 110 (សហព័ន្ធរុស្សី)… Read More

តោះអ្នកទួលគោក! TOUS les JOURS ពង្រីកសាខាមកដល់ទួលគោកហើយណា៎ ជាមួយនឹងការបញ្ចុះតម្លៃ 27%

គ្រាន់តែឈានចូលដល់ដើមឆ្នាំ ២០១៨ ភ្លាម ហាង TOUS les JOURS បានបន្តពង្រីកសាខាថ្មីមកដល់តំបន់ទួលគោកតាមបណ្តោយផ្លូវលេខ ២៧៣ ជាមួយនឹងវត្តមានហាងថ្មីយ៉ាងធំទំនើប សម្រាប់អតិថិជនដែលនិយមចូលចិត្តទទួលទាននំខេក និងនំប៉័ងដុតថ្មីៗរសជាតិឈ្ងុយឆ្ងាញ់ អមដោយភេសជ្ជៈគ្រប់ប្រភេទ ក្នុងបរិយាកាសហាងមានផាសុកភាព ងាយស្រួលក្នុងការជជែកពិភាក្សា ប្ញធ្វើការងារផ្សេងៗដោយអារម្មណ៍ស្រស់ស្រាយ។ នៅក្នុងឱកាសបើកសម្ពោធសាខាថ្មីនៅទួលគោកនេះ ហាង TOUS les JOURS ក៏បានផ្តល់ជូននូវប្រូម៉ូស្សិនពិសេសដល់អតិថិជន គឺការបញ្ចុះតម្លៃដល់ទៅ ២៧ ភាគរយសម្រាប់ការទិញនំ និងភេសជ្ជៈគ្រប់ប្រភេទ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨។ លោក លាង សុវណ្ណរិទ្ធិ នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុនយីងកុកហ្វូដខប ដែលជាក្រុមហ៊ុនទិញសិទ្ធិផ្តាច់មុខហាង TOUS les JOURS មកបើកដំណើរការនៅកម្ពុជា បានបញ្ជាក់អោយដឹងថា សាខាថ្មីរបស់ហាង TOUS les JOURS នៅទីតាំងទួលគោកនេះ គឺត្រូវបានបើកដំណើរការឡើងដើម្បីបំពេញតាមតម្រូវការប្រជាជនក្នុងតំបន់នេះផ្ទាល់ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់បណ្តោយផ្លូវនេះ ព្រោះកន្លងមក អតិថិជនតែងតែឆាតសួរទៅកាន់ហ្វេសប៊ុកផេករបស់យើង… Read More

Cerise’s ហាងកាហ្វេបើកថ្មីនៅទួលគោក មានប្រូម៉ូសិនទិញ 1 ថែម 1

FoodBuzz សូមណែនាំហាងនំប៉័ង និង កាហ្វេថ្មីមួយនៅម្ដុំជិតអង់ទែនទួលគោក ដែលប្រហែលលោកអ្នកមិនទាន់បានដឹង។Cerise’s មានលក់ជានំបុ័ងផង ភេសជ្ជៈផង ហើយនំខេកទៀត បើនិយាយពីនំខេកវិញ ហាង Cerise’s មានទទួលធ្វើនំស្ករបានច្រើនម៉ូតផងដែរ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់កុម្ម៉ង់ធ្វើនំកំណើត រឺក្នុងឱកាសពិសេសជាដើម។ ម្ចាស់ហាងក៏បញ្ជាក់ប្រាប់ FoodBuzz ដែរថា មុនពេលបើកហាងនំបុ័ងនេះ ម្ចាស់ហាងបានសាក់នំបុ័ង និង ភេសជ្ជៈជាច្រើនលើកច្រើនសារដើម្បីធានាឲ្យអតិថិជនទទួលបានរស់ជាតិល្អបំផុត។ FoodBuzz ចង់បង្ហាញនំបុ័ងប្រចាំហាងផងដែរគឺ នំបុ័ង Blueberry Tale និង Coffee Tale។ បើនិយាយពីភេសជ្ជៈវិញ មានភេសជ្ជៈប្រចាំហាងដែរដូចជា Highland Coffee និង កាហ្វេប៉ុន្មានមុខទៀត ពេលផឹកហើយមានកម្លាំងតែម្តង។ ចំណែកឯបរិយាកាស និង ការឌីសាញវិញមានលក្ខណៈ outdoor ហើយមានសៀវភៅអានទៀតផង។ ហាងកាហ្វេ Cerise’s ទើបតែបើកថ្ងៃនេះមានម្រូម៉ូសិនពិសេស គឺទិញមួយថែមមួយគ្រប់មុខ ទាំងនំបុ័ងនិងភេសជ្ជៈដោយហេតុនេះបងប្អូនអាចមកសាកបាន ហើយម្រូម៉ូសិននេះមានតែ២ថ្ងៃប៉ុណ្ណោះគឺថ្ងៃនេះ (១៥ មករា ២០១៨) ជាថ្ងៃចុងក្រោយនៃ Promotion នេះហើយ។  ប្រញាប់ឡើងទាន់មានម្រូម៉ូសិន ហើយណាមួយមកសាកកន្លែងថ្មីផងដែរ៕ ទីតាំងៈ #151AB ផ្លូវ289 សង្កាត់ បឹងកក់១ ខណ្ឌ ទួលគោក ភ្នំពេញ | Googlemap  លេខទូរស័ព្ទៈ 098 555 040  តម្លៃៈ 1500រៀល ដល់ 15000រៀល