Vanda in

{:kh}ហ្វេនពងទាកូន ដឹងតែស្គាល់កន្លែងពងទាកូនល្បីក្រោយវ៉ាន់ដាហើយ{:}{:en}Discover one among Popular Balut Places in Phnom Penh{:}

{:kh}បើនិយាយពីកន្លែងលក់ពងទាកូនវិញ មានរាប់មិនអស់ ទៅណាក៏ឃើញ ទៅណាក៏ឃើញ តែបើចង់ស្គាល់កន្លែងលក់ពងទាកូនឆ្ងាញ់នោះទាល់តែស៊ើបសួរតិចហើយ។ តែថ្ងៃនេះ FoodBuzz នឹងនាំប្រិយមិត្តទៅស្គាល់កន្លែងលក់ពងទាកូនមួយដឹងតែចាប់ចិត្តហ្មង់។ កន្លែងលក់ពងទាកូនឆ្ងាញ់ គឺបើគិតទៅត្រូវតែមានពងទាកូនថ្មីៗ ជីស្រស់ ខ្ទឹមត្រាំឆ្ងាញ់ ជាពិសេសមានអនាម័យទៀត ចង់ស្គាល់កន្លែងហ្នឹងទេ? កន្លែងលក់ពងទាកូននេះមានទីតាំងនៅផ្លូវក្រោយសាលាវ៉ាន់ដែលមានកេរ្ដិ៍ឈ្មោះល្បីរាប់ឆ្នាំ មានទាំងពងទាកូនធំៗ ថ្មីៗ មានជីស្រស់ៗឈ្ងុយ មានទឹកត្រីបុក ពិសេសមានខ្ទឹមត្រាំមានរសជាតិឈ្ងុយឆ្ងាញ់ ធានាដឹងតែស្រក់ទឹកមាត់ហ្មង់។ ហើយទីនេះ ចាប់បើកពីពេលថ្ងៃត្រង់រហូតទល់ប្រលប់តែម្តង។ ក្រៅពីពងទាកូន កន្លែងមួយនេះក៏មានលក់បង្អែមគ្រប់មុខផងដែរ។ ញ៉ាំពងទាកូនហើយ ថែមបង្អែមលាងមាត់ទៀតមានអីមិនល្អ។ តម្លៃ៖ 2000 រៀលក្នុងមួយគ្រាប់ ទីតាំង : ផ្លូវ 402 កែងផ្លូវ 183 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ | Googlemap{:}{:en}Visiting Cambodia, you can’t miss eating balut, the popular street… Read More

{:kh}Krispy Kreme ចែកនំដូហ្វណាត់ហ្វ្រី 100 ប្រអប់នៅសាខាថ្មីផ្លូវម៉ៅសេទុង{:}{:en}Krispy Kreme Opens New Branch With Special Promotions{:}

{:kh}ដំណឹងល្អសម្រាប់អ្នកដែលនៅម្តុំសាលាវ៉ាន់ដា! មានដឹងអត់ថា ថ្មីៗនេះ Krispy Kreme បានបើកសាខាថ្មីមួយទៀតហើយ! Krispy Kreme គឺជាហាងនំដូហ្វណាត់មួយដែលល្បីមានសាខាជាច្រើនទូទាំងពិភពលោក ហើយថ្មីៗ Krispy Kreme បានបើកសាខាមួយទៀតនៅម្តុំសាខាវ៉ាន់ដា នៅតាមបណ្តោយមហាវិថីម៉ៅសេទុង។ សម្រាប់ការបើកជាផ្លូវការសាខាថ្មី Krispy Kreme នឹងមានប្រូម៉ូសិនពិសេសៗបីគឺ៖ បញ្ជាក់៖ ប្រូម៉ូសិនមាននៅតែសាខាម៉ៅសេទុងប៉ុណ្ណោះ! តម្លៃ៖ ចាប់ពី $1 ទីតាំង៖ នៅលើមហាវិថីម៉ៅសេទុង ជាប់ Pizza Company ទល់មុខ BreadTalk | Google Map{:}{:en}Good news for those who are around Vanda Institute. Did you know that Krispy Kreme has opened another branch? Krispy Kreme is a popular doughnut franchise that has many stores worldwide…. Read More