vegetable in

{:kh}ចង់ថែរក្សារាង និង សុខភាពល្អ ញ៉ាំសាទ្បាដនៅកន្លែងទាំង 5 នេះ{:}{:en}5 places to go Salad Craze in Phnom Penh{:}

{:kh}បានអានអំពី Salad K ថ្មីៗនេះមែនទេ? ចាប់អារម្មណ៍ចង់ដឹងបន្ថែមថាមានកន្លែងណាផ្សេងទៀតដែលមានលក់សាទ្បាដសុខភាព ថែរក្សារាង? ឥលូវនេះFood Buzz នឹងនាំអ្នកទៅស្គាល់ហាងសាឡាដចំនួន 5 ទៀត: (លេខរៀងមិនតាមចំណាត់ថ្នាក់)   #1 Salad K យើងទើបតែចុះផ្សាយថ្មីៗនេះឯង មានទីតាំងនៅទួលទំពូងជាមួយការតុបតែងបែបធម្មជាតិសាមញ្ញៗ។ Salad K មានសាឡាដចំនួន 8 មុខសំរាប់បម្រើដល់តម្រូវការអតិថិជន រួមជាមួយនឹងទឹកជ្រលក់ 4 រសជាតិផ្សេងគ្នា។ បន្ថែមលើនេះ ហាងសាឡាដមួយនេះក៏មានលក់នូវ ទឹកផ្លែឈើ និង ទឹកបន្លែ កិនស្រស់ៗដែលសុទ្ធតែមានអត្ថប្រយោជន៏សំរាប់សុខភាព។ ម៉ោងបើក: 8AM – 8:30PM តំលៃ: សាឡាដចាប់ពី 6000+ រៀល និង ទឹកសុខភាពចាប់ពី 8000+  រៀល ទីតាំង: ផ្ទះលេខ២៥ ផ្លូវលេខ១៣៥ ទួលទំពូង, ភ្នំពេញ |… Read More

{:kh}មីគោកឆ្អឹងជំនីថ្មីពីមីគោក៤រសជាតិ! {:}{:en}Pork Ribs Noodle from 4 Flavor Dried Noodle!{:}

{:kh}បើនិយាយពីមីគោក នរណាមិនស្គាល់មីគោក៤រសជាតិ? FoodBuzz ក៏ធ្លាប់បានសរសេរពីហាងនេះផងដែរ។ ហើយពេលនេះ ហាងមីគោកនេះទើបតែនឹងបន្ថែមរសជាតិមួយថ្មីចូលគឺ ឆ្អឹងជំនីជ្រូក! ដោយមិនចាំយូរ FoodBuzz ក៏បានសាកមើលនឹងគេ។ មីគោកឆ្អឹងជំនីថ្មីនេះមានរសជាតិឆ្ងាញ់ល្មម ដោយសារមានភាពស្មើគ្នារវាងរសជាតិឆ្អឹងជំនីជ្រូកប្រលាក់ និងរសជាតិមីដែលធ្វើក្នុងហាងផ្ទាល់លាយជាមួយនឹងទឹកជ្រលក់ប្រចាំហាង។ ឆ្អឹងជំនីជ្រូកមានរសជាតិផ្អែមនិងប្រៃស្រាប់ពីការលាយគ្រឿងដែលស្រដៀងទៅនឹងសាច់សាស៊ីវផងដែរ។ ចំណែកឯមីពងមាន់វិញគឺមានសរសៃទន់និងមានរសជាតិល្មមមិនប្រៃពេកព្រោះផលិតផ្ទាល់នៅក្នុងហាង។ ក្នុងតំលៃតែ ១០០០០៛ក្នុងមួយចាន អ្នកអាចញ៉ាំបានមីមួយចានដែលមានឆ្អឹងជំនី គាវស្នូលសាច់ជ្រូក ឈាម និងបន្លែ ល្មមមួយចម្អែត។ ប្រសិនបើអ្នកមិនមានចំណូលសំរាប់ឆ្អឹងជំនី អ្នកក៏អាចញុំារសជាតិឆ្ងាញ់ៗផ្សេងទៀតដែលមានដូចជា សាច់ទា សាច់សាស៊ីវ សាច់ផាក់ឡូវ និងសាច់ជ្រូកខ្វៃ។ ក្នុងតំលៃផ្សេងៗគ្នា អ្នកអាចរើសម្ហូបដែលអ្នកអាចញ៉ាំជាមួយមីបានដូចជា គាវស្រុះ និងឈាមជ្រូក។ អ៉ូ! មានទឹកស៊ុបនិងឆ្អឹងស៊ុបឲ្យម្នាក់មួយចានទៀត! អ្វីដែលពិសេសអំពីមីគោកនោះគឹគន្លឹះផ្សំទឹកជ្រលក់ដែលម្ចាស់ហាងទើបនឹងបង្ហើបប្រាប់។ អ្នកគ្រាន់តែ លាយទឹកស៊ីអីវជូរបន្តិច ទឹកម្ទេសបន្តិច ច្របាច់ក្រូចឆ្មារបន្តិច និងបន្ថែមម្ទេសឆាឬម្ទេសហុយតាមចំណូលចិត្តជាការស្រេច។ ធានាឆ្ងាញ់! ស្ថិតនៅផ្លូវគៀនរបងសាលាយុគន្ធរ ហាងនេះបើកលក់ចាប់ពីម៉ោង៩ព្រឹកដល់៨យប់ ពីច័ន្ទដល់សៅរ៏។ ជាមួយនឹងការកែរចនាហាងថ្មីដោយបំពាក់ម៉ាស៊ីនត្រជាក់ មីគោកបួនរសជាតិអាចនឹងរកឃើញដោយគ្រាន់តែបត់ចូលតាមផ្លូវកែង Momo KTV។  |Google map{:}{:en}Talking about dry noodle in Phnom Penh, who haven’t heard of it? We even had an article about it a while ago. But this time they’re back! With pork ribs! Pork ribs dry noodle!  … Read More

{:kh}ម្ហូបអាហារនិងកន្លែងញ៉ាំអីដែលពេញនិយមជ្រុលក្នុងឆ្នាំ 2017 {:}{:en}2017’s Overrated Food Trends {:}

{:kh}ពីមួយឆ្នាំទៅមួយឆ្នាំ ចំនីអាហារនិងកន្លែងញ៉ាំអីពេញនិយមតែងតែមានថ្មីៗ ប្លែកៗនិងផ្លាស់ប្ដូរទៅតាមរដូវកាលជានិច្ច។ ក្នុងឆ្នាំ 2017 នេះក៏មិនខុសពីឆ្នាំមុនៗប៉ុន្មានដែរ ព្រោះថាក៏មានចំនីអាហារនិងកន្លែងញ៉ាំអីដែលបង្ហាញមុខថ្មីៗយ៉ាងច្រើនដែលខ្លះទៅក៏ល្បីល្បាញ បានពង្រីកសាខាយ៉ាងច្រើនពាសពេញទីក្រុង ហើយខ្លះទៀតក៏បានសាបទៅវិញ ដូចជាកាលពីប៉ុន្មានឆ្នាំមុនដែលគេពេញនិយមគុុយទាវទូកមួយចាន 2500៛ អញ្ចឹងឥឡូវបាត់មុខឈឹងអស់រលីងតែម្ដង។ ដូច្នេះហើយស្របពេលពេលឆ្នាំ 2017 នេះជិតដាច់ FoodBuzz បានធ្វើការស្ទាបស្ទង់មតិពីប្រិយមិត្តតាមរយៈទំព័រ Facebook ពួកយើងថាតើម្ហូបអាហារនិងកន្លែងណាខ្លះដែលពេញនិយមជ្រុលក្នុងឆ្នាំនេះ អញ្ចឹងតោះមកមើលលទ្ធផលទាំងអស់គ្នា! #6 ស្លាបមាន់ក្រឡុក ជាប់លេខរៀងចុងក្រោយគេនេះគឺ ស្លាបមាន់ក្រឡុក ដែលទើបតែបង្ហាញមុខនឹងពេញនិយមក្រោយគេដែរក្នុងចំនោមជំរើសទាំង 6 នេះ។ សង្ឃឹមថាឆ្នាំក្រោយនឹងអាចទទូួលបានលេខល្អជាងនេះទៅចុះ។ #5 ផ្សារកុងទីន័រ ផ្សារកុងទីន័រនេះគឹកំពុងពេញនិយមហើយរីកដូចផ្សិតអញ្ចឹងក្នុងឆ្នាំ 2017 នេះ។ ទៅណាក៏លឺតែផ្សារកុងទីន័រដែរឆ្នាំនេះ! #4 ស៊ុបចង្កាក់ មួយរយៈចុងក្រោយនេះហាងស៊ុបចង្កាក់នេះក៏មានកំពុងមានសន្ទុះខ្លាំង និងមានការពង្រីកសាខាច្រើនគួរសមដែរ។ #3 ជ្រក់ជើងមាន់ មួយមុខនេះពេញនិយមស្ទើតែសាបទៅវិញទៅហើយ ហើយទោះបីភាគច្រើនមិនមានជាហាងអ្វីនៅក្រៅក៏ដោយ ប៉ុន្ដែឲតែបើក Facebook ម្ដងណាធានាថាគឺពេញ Newsfeed សុទ្ធតែជ្រក់ជើងមាន់ Online។ #2 Amazon… Read More

{:kh}កន្លែងពេញនិយមទាំង 15 នៅលើ FoodBuzz ក្នុងឆ្នាំ2017{:}{:en}Top 15 Places on FoodBuzz in 2017{:}

{:kh}2017 អាចរាប់បានថាជាឆ្នាំមួយដ៏ល្អសំរាប់ក្រុមការងារ FoodBuzz ហើយពួកយើងក៏មានភាពរីករាយដែលឆ្នាំនេះមានភាពផ្លាស់ប្ដូរជាច្រើននៅក្នុងវិស័យម្ហូបអាហារ។ គិតចាប់ពីដើមឆ្នាំមក ក្រុមការងារយើងបានណែនាំប្រិយមិត្តឲ្យស្គាល់ហាងថ្មីៗជាច្រើន ប៉ុន្តែសំរាប់ថ្ងៃនេះ ពួកយើងសូមបង្ហាញពីកន្លែងដែលពេញនិយមទាំង 15 ដែលប្រិយមិត្តរបស់យើងចូលចិត្តជាងគេនៅលើ FoodBuzz ក្នុងឆ្នាំនេះ។   #15 Le Castella   នំខេកទន់ៗមកពីតៃវ៉ាន់ ដែលធ្វើឲ្យអ្នកទាំងអស់តំរងជួរមួយម៉ោងដើម្បីទិញ។ ទីតាំង៖ អគារវ៉ាន់ដា ផ្លូវកម្ពុជាក្រោម តំលៃ៖ ៧ ទៅ ១១$   #14 មីគោកអូរឬស្សី   មានឈ្មោះល្បីជាច្រើនជំនាន់ មីគោកនេះនៅតែមានហាងនៅផ្លូវក្នុងនិងរក្សារសជាតិដើមបានល្អ។ ទីតាំង៖ ផ្លូវក្នុងសុកហុក កែងផ្លូវ១០៧ និង១០៩។ តំលៃ៖ ១០០០០រៀលឡើង   #13 Block 11   កង់ទីនលក់ម្ហូបច្រើនប្រភេទ ដែលមានចាប់ពីពងទាកូន មីតុងយាំ ទឹកកកឈូស ដល់ បុកល្ហុង។ អ្វីដែលសំខាន់គឺមាន Koi នៅជាប់តែម្ដង។ ទីតាំង៖ ប្លុកលេខ១១ ផ្លូវ៣១៥ នៅជាប់ Koi TK តំលៃ៖ ៤០០០ ទៅ ១៥០០០ រៀល   #12 Battbong   បារលាក់ខ្លួននៅម្ដុំបឹងកេងកងនេះ ពិតជាអ្វីដែលអ្នកគួរតែសាកល្បង។ ទីតាំង៖ បឹងកេងកងI បត់ចូលច្រកផ្លូវទល់មុខនឹង Domino’s Pizza តំលៃ៖ ៥ ទៅ ២០$   #11 នំប៉ោងជ្រលក់ទឹកស្លឹកតយនិងទឹកត្រាវ   ធម្មតាគេឃើញមានទឹកជ្រលក់ស្លឹកតយ តែនេះមានដល់ទៅទឹកជ្រលក់ត្រាវ។ មិនសាកមិនបាន។ ទីតាំង៖ នៅខាងក្រោយវិទ្យាល័យសន្ឋរម៉ុក នៅជាប់របងប្រៃសនីយន៏… Read More

{:kh}Circle K: ម៉ាតថ្មី ខុសពីម៉ាតធម្មតាយ៉ាងណាខ្លះ?{:}{:en}Circle K: New Mart In Town, What’s New? {:}

{:kh}លឺតែ Circle K, Circle K ប៉ុន្ដែតើដឹងឬនៅថា Circle K ហ្នឹងអីគេ? បើអត់ដឹងចាំ FoodBuzz ប្រាប់! Circle K គឺជាម៉ាត ប្រ៊េនមកពីសហរដ្ឋអាមេរិកដែលមានសាខាជាង 15,000 នៅទូទាំងពិភពលោកហើយពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ ចង់ដឹងថាមានអីញ៉ាំខ្លះអត់? Circle K មានជាហាងកាហ្វេផ្ទាល់ខ្លួនមួយនៅក្នុងសាខានីមួួយៗ ហើយក៏មានជាសាច់មាន់បំពង នំបុ័ងហតដក នំប៉ាវចំហុយ អាហារឆ្អិនស្រាប់យ៉ាងច្រើនមុខដែលគ្រាន់តែត្រូវការកម្ដៅមុនញ៉ាំ សាំងវុិច គីមប៉ាប់ ភេសជ្ជៈព្រិល Froster ពិសេសជាងគេនោះគឺមានស៊ុបប្រហិតជប៉ុន អូដេនស៊ុប ដែលមានប្រហិតច្រើនមុខ ចំអិនក្ដៅៗ ហើយមានតម្លៃយ៉ាងសមរម្យទៀតផង។ សម្បូរចំនីញ៉ាំណាស់ ចង់អីក៏មាន! ទីតាំង៖ -សាខាបាក់ទូក៖ ផ្ទះលេខ 97E0E1, ផ្លូវ 164, សង្កាត់វាលវង្ស, ខណ្ឌ 7មករា, រាជធានីភ្នំពេញ ។ -សាខាផាប់ស្រ្ទីត៖ ផ្ទះលេខ 71,… Read More

{:kh}ហាងទាំង៥ ដែលសាកសមសម្រាប់អាហារជួបជុំគ្រួសារ{:}{:en}5 Restaurants Suit The Best For Family Dining {:}

{:kh}តើអ្នកទាំងអស់គ្នាមានអារម្មណ៍ធុញនឹងញុំាអាហារជួបជុំគ្រួសារនៅកន្លែងដដែលអត់? អ្នកខ្លះក៏ប្រហែលជាគិតថាមានសម្ពាធណាស់ ដែលត្រូវគិតរកន្លែងញុំាអាហារណាដែលសាកសមសម្រាប់ពួកគេអាចចំនាយពេលញុំាអាហារជួបជុំគ្រួសារយ៉ាងមានសេចក្តីសុខនោះ។ តោះ! ឥឡូវចាំ Foodbuzz ណែនាំហាងចំនួន ៥ ដែលពួកយើងគិតថាសាកសមសម្រាប់ការទទួលទានអាហារជាមួយគ្រួសារ។ អណ្តាតរាំ អណ្តាតរាំជាហាងមួយកន្លែងនៅទីក្រុងភ្នំពេញ ដែលមានម្ហូបខ្មែរជាច្រើនមុខ។ ម្ហូបទាំងនោះសុទ្ធតែត្រូវបានចម្អិនដោយចុងភៅខ្មែរផ្ទាល់។ អណ្តាតរាំមានទាំងម្ហូបធម្មតា និង គ្រឿងសមុទ្រ ហើយមុខម្ហូបគ្រឿងសមុទ្រប្រចាំហាងរបស់គេគឺ ក្តាមឆាពងទាប្រៃ ក្តាមឆាម្រេចខ្ចី ខ្យងប៉ារ៉ាហិល។ ជាពិសេសមុខម្ហូបមិនអាចរំលងបានគឺ ញុំាម្កាក់ជាមួយខ្យងដូង។ ទីតាំងៈ ទី1:  #207, st. ប៉ាស្ទ័រ (51) , បឹងកេងកង1 |Google map  ទី2:  #286A, st.មុនីវង្ស កែងផ្លូវ208, សង្កាត់បឹងរាំង, ខណ្ឌដូនពេញ |Google map  លេខទូរសព្ទៈ +855 77 533 338 ម៉ោងៈ 10AM-10PM ឡោវទីហ្វាង ឡោវទីហ្វាងជាហាងម្ហូបចិនដ៏ធំមួយនៅទីក្រុងភ្នំពេញ។ ទោះបីហាងនេះមើលទៅធំមែន តែតម្លៃវិញគឺថាល្មមទទួលយកបានសម្រាប់លក្ខណៈគ្រួសារ។… Read More

Let’s do Brunch at Gerbie’s

You know it is weekend when you tend to sleep your way past breakfast. Say you decide to go for a drive to look for a bowl of Kuy Teav, well you might want to keep that thought in place because chances are, the soup will get too salty or… Read More